07/10/2024 - 16:18

ជួយ​គ្រួ​សារ​ក្រី​ក្រ​ឈាន​ឡើង​ក្នុង​ជីវ​ភាព​

ប៉ុន្មាន​ឆ្នាំ​កន្លង​ ការ​ងារ​កាត់​បន្ថយ​ភាព​ក្រី​ក្រ​ត្រូវ​បាន​ថ្នាក់​ដឹក​នាំ​ខេត្ត​ត្រា​វិញ​ យក​ចិត្ត​ទុក​ដាក់​អនុវត្ត​មាន​ប្រ​សិទ្ធ​ភាព។​ នេះ​គឺ​ជា​ភារ​កិច្ច​មួយ​ក្នុង​ចំ​ណោម​ភារ​កិច្ច​សំ​ខាន់​ៗ​ដើម្បី​ជំ​រុញ​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​ទូទាំង​ខេត្ត។​

គណៈ​កម្មា​ធិការ​បក្ស​ គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​សង្កាត់​ទី៩ ប្រ​គល់​ផ្ទះ​មហា​សាមគ្គី​
ឱ្យគ្រួសារបងថាច់សុខន នៅអនុសង្កាត់ទី១ សង្កាត់ទី៩។

ផ្តើម​ពី​ប្រ​ភព​មូល​និធិ​សុខុ​មាល​ភាព​សង្គម​ ខេត្ត​ត្រា​វិញ​ និង​ប្រ​ភព​ទុន​របស់​ក្រសួង​នគរ​បាល៘ ថ្នាក់​ដឹក​នាំ​ខេត្ត​ត្រា​វិញ​ មាន​គោល​ការណ៍​ឧបត្ថម្ភ​សង់​លំ​នៅ​ឋាន​ ភូមិ​ភាគ​នីមួយ​ៗ​ ក្នុង​ខេត្ត​ ក៏​បាន​ផ្សព្វ​ផ្សាយ​សាង​សង់​លំ​នៅ​ឋាន​ដល់​គ្រួ​សារ​ដែល​ជួប​លំ​បាក​ខាង​លំ​នៅ​ឋាន​ (ផ្ទះ​មិន​ទាន់​ធានា​រឹង​មាំ​៣​យ៉ាង) កម្រិត​ឧបត្ថម្ភ​៥០ លាន​ដុង​/គ្រួ​សារ​ (ទុន​មូល​និធិ​សុខុ​មាល​ភាព​សង្គម); ឧបត្ថម្ភ​៦៥​លាន​ដុង​ក្នុង​ផ្ទះ​មួយ​ខ្នង​ (ទុន​ក្រ​សួង​នគរ​បាល​ឧបត្ថម្ភ​៥០​លាន​ដុង​ ខេត្ត​ត្រា​វិញ​ បដិភាគ​១៥​លាន​ដុង)។​ ចាប់​ពី​ដើម​ឆ្នាំ​មក​ទល់​ពេល​នេះ​ មាន​ប្រ​ជា​ជន​ប្រ​មាណ​១.៨៦៥​គ្រួ​សារ​ បាន​ដំ​ណើរ​ការ​សាង​សង់​លំ​នៅ​ឋាន​ ក្នុង​នោះ​ មាន​៦៨៨​គ្រួ​សារ​បាន​សាង​សង់​សម្រេច​រួច​រាល់​១.១៧៧​គ្រួ​សារ​កំ​ពុង​ដំ​ណើរ​ការ​សាង​សង់​; នៅ​សល់​១៥​គ្រួ​សារ​មិន​ទាន់​ដំ​ណើរ​ការ​សាង​សង់។​ តាម​របាយ​ការណ៍​របស់​ភូមិ​ភាគ​ អា​ស្រ័យ​មិន​ទាន់​ជ្រើស​រើស​បាន​ថ្ងៃ​ចុះ​គ្រឹះ​ ក្នុង​នោះ​ មាន​៥​គ្រួ​សារ​បាន​ត្រៀម​រៀប​ចំ​ដី​ធារ​ដើម្បី​ដំ​ណើរ​ការ​សាង​សង់។​ ចំ​នួន​គ្រួ​សារ​ដែល​ទទួល​បាន​ថវិកា​មាន​ប្រ​មាណ​១.៨២៧​គ្រួ​សារ​ បាន​ទទួល​៥០%​នៃ​ថវិកា​ឧបត្ថម្ភ​គិត​ជា​តម្លៃ​ទឹក​ប្រាក់៤៥,៦៧៥​ពាន់​លាន​ដុង; នៅ​៥៣​គ្រួ​សារ​ទៀត​ដែល​មិន​ទាន់​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​ (ក្នុង​នោះ​ មាន​១៥​គ្រួ​សារ​មិន​ទាន់​ដំ​ណើរ​ការ​សាង​សង់​ គ្រួ​សារ​ដទៃ​ពី​នោះ​ អា​ស្រ័យ​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ឃុំ​ ធានា​ផ្នែក​ខាង​សម្ភារៈ​សាង​សង់​ ម្ល៉ោះ​ហើយ​ភូមិ​ភាគ​មិន​ទាន់​បាន​អនុវត្ត​រំសាយ​ថវិកា​នៅ​ឡើយ)។​

ថាច់​សុខ​ន នៅ​អនុសង្កាត់​ទី​១ សង្កាត់​ទី​៩ ឱ្យ​ដឹង៖ “ខ្ញុំ​មាន​តែ​ធារ​ផ្ទះ​មួយ​ដើម្បី​រស់​នៅ​ ផ្ទះ​ចាស់​ទ្រុឌ​ទ្រោម។​ កន្លង​ហើយ​បាន​ក្រ​សួង​នគរ​បាល​និង​ថ្នាក់​ដឹក​នាំ​ខេត្ត​ ឧបត្ថម្ភ​ថវិកា​៦៥​លាន​ដុង​សង់​ផ្ទះ​ គ្រួ​សារ​ខ្ញុំ​ត្រេក​អរ​យ៉ាង​ក្រៃ​លែង​ ហើយ​សន្យា​នឹង​ខិត​ខំ​ធ្វើ​ការ​រក​ស៊ី​ឈាន​ឡើង​ក្នុង​ជីវ​ភាព”។​

ដើម្បី​ការ​ងារ​កាត់​បន្ថយ​ក្រី​ក្រ​ពង្រីក​ប្រ​សិទ្ធ​ភាព​ លោក​ឡេវុាំង​ហាំង ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ខេត្ត​ត្រា​វិញ​ ឱ្យ​ដឹង៖ “រយៈ​ពេល​ខាង​មុខ​ ខេត្ត​បន្ត​ផ្សព្វ​ផ្សាយ​អនុវត្ត​ល្អ​នូវ​គោល​នយោ​បាយ​ឥណ​ទាន​អនុគ្រោះ​សម្រាប់​គ្រួ​សារ​ក្រី​ក្រ ប្រ​កៀក​បន្ទាត់​ក្រ ឧបត្ថម្ភ​បុល​ទុន​អត្រា​ការ​ប្រាក់​ទាប​សម្រាប់​អ្នក​ដាច់​អា​ជីព​ អ្នក​គ្មាន​ការ​ងារ​ធ្វើ​ នៅ​តាម​មូល​ដ្ឋាន​ផលិត​កម្ម​ ធ្វើ​អា​ជីវ​កម្ម​ និង​សេវា​កម្ម​ដែល​ទាក់​ទាញ​ពលករ​លើ​ភូមិ​សាស្ត្រ​ខេត្ត​; បន្ត​អនុវត្ត​ល្អ​គោល​នយោ​បាយ​ឧបត្ថម្ភ​សង់​លំ​នៅ​ឋាន​ ដោះ​ស្រាយ​ការ​ងារ​ធ្វើ​ ពិសេស​គឺ ជន​រួម​ជាតិ​ភាគ​តិច; អនុវត្ត​ល្អ​នូវ​គោល​នយោ​បាយ​ទិញ​ប័ណ្ណ​ធានា​រ៉ាប់​រង​សុខា​ភិបាល​ឱ្យ​គ្រួ​សារ​ក្រី​ក្រ ប្រ​កៀក​បន្ទាត់​ក្រ​តាម​ការ​កំ​ណត់។​ ក្រៅ​ពី​នេះ​ ខេត្ត​ថែម​ទាំង​ចង្អុល​ការ​ដល់​មន្ទីរ​ ផ្នែក​ ថ្នាក់​ដឹក​នាំ​ភូមិ​ភាគ​នីមួយ​ៗ​ ប្រើ​ប្រាស់​អស់​ពី​លទ្ធ​ភាព​រាល់​ប្រ​ភព​ទុន​ឧបត្ថម្ភ​ដល់​គ្រួ​សារ​ក្រី​ក្រ វិនិ​យោគ​ទុន​ទៅ​លើ​ទម្រង់​ដាំ​ដុះ​ ចិញ្ចឹម​សត្វ​វារី​វប្បកម្ម​ សមស្រប​នឹង​កម្រិត​វិជ្ជា​មុខ​ជំ​នាញ​និង​តំ​បន់​ដី​នីមួយ​ៗ​ រួម​ចំ​ណែក​លុប​បំ​បាត់​ភាព​ក្រី​ក្រ​ប្រ​កប​ដោយ​ចីរ​ភាព​និង​កសាង​ជន​បទ​ថ្មី”៕​

                            សើុង​ម៉ា​ល័យ​- លីសៀ 

Chia sẻ bài viết