09/09/2026 - 21:03

ឃុំ​ឡុង​ភូ​ អនុ​វត្ត​វិធាន​ការ​ជា​ច្រើន​ដើម្បី​ជំ​រុញ​ការ​ផ្លាស់​ប្តូរ​ឌីជី​ថល​គ្រប់​ជ្រុង​ជ្រោយ​ 

រយៈ​ពេល​កន្លង​ ការ​ងារ​ផ្លាស់​ប្តូរ​ឌីជី​ថល​លើ​ភូមិ​ឋាន​ឃុំ​ឡុង​ភូ​ បន្ត​បាន​អនុ​វត្ត​ព្រម​ៗគ្នា​ និង​សម្រេច​បាន​លទ្ធ​ផល​វិជ្ជមាន​ជា​ច្រើន​។ ការ​យល់​ដឹង​របស់​កម្មា​ភិបាល​ បក្ខ​ជន​ បុគ្គលិក​ អ្នក​រដ្ឋ​ការ​និង​ប្រ​ជា​ជន​ អំ​ពី​តួ​នា​ទី​និង​អត្ថ​ន័យ​នៃ​ការ​ផ្លាស់​ប្តូរ​ឌីជី​ថល​ ក៏​បាន​លើក​កម្ពស់​ជា​បន្ត​បន្ទាប់​។ ការ​អនុ​វត្ត​បច្ចេក​វិទ្យា​ព័ត៌​មាន​ក្នុង​សកម្ម​ភាព​គ្រប់​គ្រង​ ដឹក​នាំ​របស់​ស្ថា​ប័ន​នា​នា​ ក្នុង​ប្រ​ព័ន្ធ​នយោ​បាយ​កាន់​តែ​បាន​ពង្រឹង​ឡើង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​។ ការ​ងារ​នេះ​ បាន​រួម​ចំ​ណែក​លើក​កម្ពស់​ប្រ​សិទ្ធ​ភាព​នៃ​ការ​គ្រប់​គ្រង​ការ​ងារ​និង​ការ​កែ​ទម្រង់​រដ្ឋ​បាល​ឱ្យ​កាន់​តែ​មាន​ប្រ​សិទ្ធ​ភាព​។

កម្មា​ភិបាល​ បុគ្គលិក​ អ្នក​រដ្ឋ​ការ​មជ្ឈ​មណ្ឌល​បម្រើ​សេ​វា​រដ្ឋ​បាល​រដ្ឋ​ឃុំ​ឡុង​ភូ​ រួម​ដំ​ណើរ​ជា​មួយ​ប្រ​ជា​ជន​ក្នុង​ការ​ផ្លាស់​ប្តូរ​ឌីជី​ថល​។

ក្នុង​ចំ​ណោម​សសរ​ស្តម្ភសំ​ខាន់​ៗទាំង​ ៣ នៃ​ការ​ផ្លាស់​ប្តូរ​ឌីជី​ថល​ ដែល​ថ្នាក់​ដឹក​នាំ​ភូមិ​ភាគ​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ខ្លាំង​នោះ​ រដ្ឋ​អំ​ណាច​ឌីជី​ថល​ បាន​ភូមិ​ភាគ​វិនិយោ​គក​សាង​ហេ​ដ្ឋារចនា​សម្ព័ន្ធ​តភ្ជាប់​បណ្តា​ញ LAN; ធ្វើ​ឱ្យ​សុក្រឹត​ប្រ​ព័ន្ធ​រដ្ឋ​អំ​ណាច​ឌីជី​ថលត​ភ្ជាប់​ដោយ​យក​ទិន្ន​ន័យ​ធ្វើ​ជា​ស្នូល​។ ទន្ទឹម​នឹង​នោះ​ ឃុំ​ក៏​បាន​លើក​កម្ពស់​សេ​វា​កម្ម​រដ្ឋ​តាម​ប្រ​ព័ន្ធ​អន​ឡាញ​ឱ្យ​កាន់​តែ​ពេញ​លេញ​ ដោយ​កាត់​បន្ថយ​បែប​បទ​ ពេល​វេលា​និង​កាត់​បន្ថយ​ការ​ចំ​ណាយ​។ ចំ​ពោះ​សេដ្ឋ​កិច្ច​ឌីជី​ថល​ ឃុំ​បាន​បញ្ចប់​ការ​ផ្លាស់​ប្តូរ​ឌីជី​ថល​សម្រាប់​គ្រួ​សារ​ធ្វើ​អា​ជីវ​កម្ម​; ប្រើ​ប្រាស់​វិក្កយបត្រ​អេឡិច​ត្រូ​និក និង​ប្រ​ព័ន្ធ​គ្រប់​គ្រង​ការ​លក់​ (Tendoo); ការ​ប្រ​កាស​ពន្ធ​ដោយ​ស្វ័យ​ប្រ​វត្តិ​។ ការ​ផ្លាស់​ប្តូរ​ឌីជី​ថល​នៅ​តាម​អា​ជីវ​កម្ម​ ឃុំ​បាន​ជំ​រុញ​ការ​អនុ​វត្ត​កិច្ច​សន្យា​អេឡិច​ ត្រូ​និក; ហត្ថ​លេខា​ឌីជី​ថល​ និង​ការិយា​ល័យ​ឌីជី​ថល​; ជា​មួយ​គ្នា​នេះ​ ក៏​ជំ​រុញ​ការ​អភិវឌ្ឍ​អា​ជីវ​កម្ម​ឌីជី​ថល​ ពាណិជ្ជ​កម្ម​អេឡិច​ត្រូ​និក និង​ការ​ទូ​ទាត់​ប្រាក់​ដោយ​មិន​ប្រើ​សាច់​ប្រាក់​។ល។ ចំ​ពោះ​សង្គម​ឌីជី​ថល​ ភូមិ​ភាគ​បាន​អនុ​វត្ត​ហត្ថ​លេខា​ឌីជី​ថល​ និង​ការ​ទូ​ទាត់​ប្រាក់​ដោយ​មិន​ប្រើ​សាច់​ប្រាក់​ ព្រម​ទាំង​ជំ​រុញ​ការ​អប់​រំ​ឌីជី​ថល​ និង​បាន​ផ្សព្វ​ផ្សាយ​អនុ​វត្ត​សៀវ​ភៅ​សុខ​ភាព​អេឡិច​ត្រូ​និក និង​លើក​កម្ពស់​បំ​ណិន​ឌីជី​ថល​; ធា​នា​ឱ្យ​ប្រ​ជា​ជន​បាន​ទទួល​សេ​វា​កម្ម​ឌីជី​ថល​ប្រ​កប​ដោយ​សុវត្ថិ​ភាព​និង​ងាយ​ស្រួល​។

ណែ​នាំ​ប្រ​ជា​ជន​បង្ខិត​ជិត​រដ្ឋ​អំ​ណាច​ឌីជី​ថល​។

សម្រេច​បាន​លទ្ធ​ផល​ខាង​លើ​ គឺ​អា​ស្រ័យ​ការ​ងារ​ផ្សព្វ​ផ្សាយ​និង​ជា​ជំ​ហាន​ៗធ្វើ​ការប​ណ្តុះ​បណ្តា​លបំ​ណិន​ឌីជី​ថល​ដល់​កម្មា​ភិបាល​ បុគ្គលិក​ អ្នក​រដ្ឋ​ការ​និង​ប្រ​ជា​ជន​ ទទួល​ការ​ណែ​នាំ​តាម​រយៈ​សកម្ម​ភាព​របស់​ក្រុម​បច្ចេក​វិទ្យា​ឌីជី​ថល​សហ​គម​ន៍។ ជា​មួយ​គ្នា​នេះ​ ប្រ​ជា​ជន​ក៏​បាន​ណែ​នាំ​ឱ្យ​ប្រើ​ប្រាស់​សេ​វា​កម្ម​រដ្ឋ​តាម​ប្រ​ព័ន្ធ​អន​ឡាញ​និង​វេទិកា​ឌីជី​ថល​នា​នា​។ តាម​រយៈ​ការ​ងារ​ទាំង​នេះ​ ការ​ផ្លាស់​ប្តូរ​ឌីជី​ថល​នៅ​លើ​ភូមិ​ឋាន​បាន​អនុ​វត្ត​ព្រម​ៗគ្នា​និង​សម្រេច​បាន​លទ្ធ​ផល​វិជ្ជមាន​។

VNPT ទី​ក្រុង​កឹង​ធើ​ រួម​ដំ​ណើរ​ជា​មួយ​ឃុំ​ឡុង​ភូ​ក្នុង​ការ​ផ្លាស់​ប្តូរ​ឌីជី​ថល​។

សុខ​កា - ពេជ្រ​សឿន​

ចែករំលែកអត្ថបទ