ថ្ងៃទី ៨ ខែតុលា ឆ្នាំ ២០២៦ គណៈកម្មាធិការប្រជាជនឃុំប៊ិញភូ ខេត្តវិញឡុង បានចាត់តាំងការប្រកួតកីឡាអំណរបុណ្យសែនដូនតាឆ្នាំ ២០២៦ នៅព្រលានបាល់ទះបងសុភា ភូមិភូហ៊ឹង។ អញ្ជើញចូលរួមមានលោក ត្រឹងក្វឹកកឿង អនុប្រធានគណៈកម្មាធិការប្រជាជនឃុំប៊ិញភូ; អ្នកស្រី ង្វៀងធីង៉ុកម៉ាយ នាយិកាមជ្ឈមណ្ឌលសេវាកម្មបុព្វហេតុរដ្ឋឃុំប៊ិញភូ ព្រមទាំងតំណាងបណ្តាគណៈ ផ្នែក និងអង្គការមហាជនភូមិភាគ។

គណៈចាត់តាំងក្នុងពិធីប្រកួតកីឡាអំណរបុណ្យសែនដូនតាឆ្នាំ២០២៦។
ការប្រកួតរួមមាន៣វិញ្ញាសា៖ បាល់ទះបុរស រុញឈើបុរស និងលោតបាវបុរសនិងនារី ដោយមានការចូលរួមពីកីឡាករមកពីភូមិង្វៀកឡាង A ង្វៀកឡាងB ង្វៀកឡាង C ភឿងថាញ់ ភូមិផ្សារ និងភូមិយង់ជួ។ វិញ្ញាសាបាល់ទះ ភូមិនីមួយៗចុះឈ្មោះក្រុមមួយ ច្រើនបំផុតមានកីឡាករ ១២ នាក់។ វិញ្ញាសារុញឈើប្រកួតជាបុរសតែឯងក្នុងប្រភេទទម្ងន់ចំនួនពីរគឺ៖ ពី ៦០ ដល់ ៧០ គីឡូក្រាម និងលើសពី ៧០ ដល់ ៨០ គីឡូក្រាម។ វិញ្ញាសាលោតបាវប្រកួតជាឯកជនលើវិញ្ញាសាបុរសនិងនារី។


បណ្តាកីឡាករប្រកួតបាល់ទះអំណរពិធីបុណ្យសែនដូនតា ឆ្នាំ២០២៦។
រាល់ការប្រកួតបង្កើតបានទីលានកម្សាន្តសប្បាយ ជួយកីឡាករហ្វឹកហាត់សុខភាព ដោះដូរ រៀនសូត្របទពិសោធន៍ និងបង្កើនសាមគ្គីរវាងភូមិនីមួយៗ រួមចំណែកបង្កបរិយាកាសសប្បាយរីករាយ ក្នុងឱកាសបុណ្យសែនដូនតា។ នេះក៏ជាឱកាសដើម្បីភូមិភាគវាយតម្លៃចលនាកីឡាក្នុងជនរួមជាតិខ្មែរ ជ្រើសរើសកីឡាករឆ្នើមចូលរួមការប្រកួតថ្នាក់លើ។
អ្នកស្រី ង្វៀងធីង៉ុកម៉ាយ ឱ្យដឹង៖ រៀងរាល់ឆ្នាំ ក្នុងឱកាសបុណ្យសែនដូនតា ភូមិភាគចាត់តាំងគ្រប់សកម្មភាពសិល្បៈ កីឡាបម្រើមាមីងខ្មែរ និងទទួលបានការគាំទ្រយ៉ាងផុសផុល។ សកម្មភាពទាំងនេះរួមចំណែកគិតគូរជីវភាពស្មារតី បង្កលក្ខណៈដើម្បីប្រជាជនបានជួបជុំ ដោះដូរ ទន្ទឹមនឹងនោះអភិរក្ស ពង្រីកនូវតម្លៃវប្បធម៌ប្រពៃណី ជួយយុវជនជំនាន់ក្រោយយល់ដឹង និងបន្តវេនអត្តសញ្ញាណជាតិ។ រយៈពេលខាងមុខ មជ្ឈមណ្ឌលបន្តសហការជាមួយអង្គភាពនានា ចាត់តាំងសកម្មភាពដែលសមស្រប ជាក់ស្តែងឆ្លើយតបតម្រូវការប្រជុំជីវភាពវប្បធម៌របស់ប្រជាជន៕
ទីទុយ - លីសៀ