គណៈកម្មាធិការប្រជាជនទីក្រុងកឹងធើ បានចេញផែនការលេខ ៤៩៣/KH-UBND ចុះថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ អំពីការចាត់តាំងអនុវត្តចលនាប្រឡងប្រណាំង “ឃុំ សង្កាត់មួយមានទម្រង់ល្អមួយ របៀបធ្វើមានប្រសិទ្ធភាព ពង្រីកប្រព័ន្ធស្ថាប័នវប្បធម៌ កីឡានៅមូលដ្ឋាន” ដំណាក់កាល ២០២៦-២០៣០។

ការប្រកួតវិញ្ញាសារុញឈើ នៅបូជនីយដ្ឋានក្សត្រហ៊ុង ទីក្រុងកឹងធើ។
តាមផែនការ ឃុំ សង្កាត់នានាម្ចាស់ការជ្រើសរើស ចុះឈ្មោះនិងកសាងតិចបំផុតមួយទម្រង់សមស្របនឹងលក្ខណៈជាក់ស្តែង អាទិភាពទាញយកផលមូលដ្ឋានសម្ភារៈដែលមានស្រាប់ឱ្យមានប្រសិទ្ធភាព បន្ថយការវិនិយោរាត់រាយ។ ក្នុងវិស័យកីឡា ទីក្រុងលើកទឹកចិត្តអភិវឌ្ឍក្លឹបកីឡាអប់រំកាយមហាជន សួនកម្សាន្តសហគមន៍ ក្រុមថ្មើជើង លំហាត់ប្រាណជីវៈបំប៉ន បាល់ទះ បាល់ទាត់ វាយសីនិងវិញ្ញាសាផ្សេងៗជាច្រើនសមស្របនឹងភូមិឋាននីមួយៗ។
ចលនាផ្តោតសំខាន់លើការផ្លាស់ថ្មីខ្លឹមសារ លើកកម្ពស់គុណភាព និងសកម្មភាពនៅតាមស្ថាប័នវប្បធម៌ កីឡា កៀរគរប្រភពធនធានសង្គម ពង្រីកតួនាទីគ្រូបង្វឹក គ្រូបង្រៀននិងប្រជាជនក្នុងការចាត់តាំង រក្សាក្លឹបក្រុម។ ទន្ទឹមនឹងនោះ ជំរុញការអនុវត្តបច្ចេកវិទ្យានិងផ្លាស់ប្តូរឌីជីថលក្នុងការគ្រប់គ្រងព័ត៌មានអំពីកាលវិភាគសកម្មភាព តភ្ជាប់ប្រជាជនចូលរួម។
ចលនានេះបានអនុវត្តចាប់ពីឆ្នាំ២០២៦ ដល់ឆ្នាំ ២០៣០ ក្នុងទូទាំងទីក្រុង។ ប្រសិទ្ធភាពសកម្មភាព កម្រិតចូលរួមនិងការពេញចិត្តរបស់ប្រជាជន គឺជាលក្ខឋានដ៏សំខាន់ដើម្បីវាយតម្លៃលទ្ធផល ឆ្ពោះដល់ការលើកកម្ពស់សុខភាពជីវភាពស្មារតីនិងបង្កើនការផ្សារភ្ជាប់ក្នុងសហគមន៍៕
ង៉ុកមិញ-មុនី