រសៀលថ្ងៃទី២៦ ខែតុលា គណៈបញ្ជាការកងទ័ពការពារព្រំដែនទីក្រុងកឹងធើ ចាត់តាំងកិច្ចប្រជុំប្តូរវេនការងារបក្ស ការងារនយោបាយ ខែតុលា ផ្សព្វផ្សាយទិសដៅ ភារកិច្ចខែវិច្ឆិកា ឆ្នាំ២០២៦។

ទិដ្ឋភាពអង្គប្រជុំ។
ក្នុងខែតុលា គណៈកម្មាធិការបក្ស គណៈបញ្ជាការកងទ័ពការពារព្រំដែនទីក្រុងកឹងធើបានផ្តោតការដឹកនាំ ចង្អុលការដល់បណ្ដាសាប័ន អង្គភាពនានាផ្សព្វផ្សាយជ្រួតជ្រាប ចាត់តាំងម៉ឺងម៉ាត់នូវបទបញ្ជា សេចក្តីសម្រេចចិត្ត ការណែនាំរបស់ថ្នាក់លើ; ច្បាមស្ថានភាពលើភូមិឋាននិងតម្រូវការភារកិច្ចការពារព្រំដែន ចាត់តាំងព្រមៗគ្នាបណ្ដាការងារបក្ស ការងារនយោបាយ រួមចំណែកកសាងបក្ខភាគស្អាតស្អំ រឹងមាំ អង្គភាពរឹងមាំគ្រប់ជ្រុងជ្រោយ។ ជាពិសេស គឺកិច្ចការឃោសនា អប់រំនយោបាយសតិអារម្មណ៍ ផ្សព្វផ្សាយ អប់រំច្បាប់បានរក្សាជាប្រចាំ; ខ្លឹមសារឃោសនាច្បាមតាមភារកិច្ចនយោបាយរបស់អង្គភាពនិងស្ថានភាពលើភូមិឋាន។ បណ្តាស្ថាប័ន អង្គភាពនានាម្ចាស់ការសហការជាមួយគណៈកម្មាធិការបក្ស រដ្ឋអំណាចភូមិភាគឃោសនានូវគោលការណ៍របស់បក្ស គោលនយោបាយ ច្បាប់របស់រដ្ឋ; កៀរគរអ្នកនេសាទអនុវត្តបទបញ្ញត្តិអំពីការនេសាទមិនបំពានដែនសមុទ្រនៃប្រទេសក្រៅ សកម្មចូលរួមបង្ការ ទប់ស្កាត់ ការនេសាទខុសច្បាប់ ដោយគ្មានរបាយការណ៍និងមិនតាមបទបញ្ញត្តិ (IUU)។
ក្នុងខែនេះ អង្គភាពបានឃោសនាតាមប្រព័ន្ធផ្សាយសំឡេងភូមិភាគបាន ៤៣ លើក រយៈពេល ២១៥ នាទី; ឃោសនាផ្ទាល់ដល់ ១.៧៩៦គ្រួសារ ទូកកប៉ាល់ចំនួន ១៤៧គ្រឿង ដោយមានសមាជិកនាវិកចំនួន ១.០៨២នាក់។ សហការជាមួយគណៈកម្មាធិការបក្ស រដ្ឋអំណាចភូមិភាគចាត់តាំងកម្មវិធី "រាត្រីបុណ្យថ្ងៃពេញបូណ៌មី" ឆ្នាំ២០២៦ តាមរយៈនោះប្រគល់អំណោយនិងអាហារូបករណ៍ជាង ៨០០ចំណែកដល់សិស្សានុសិស្សតំបន់ព្រំដែនសមុទ្រ ដោយថវិកាសរុបជាង ៤៥០លានដុង។ ព្រមទាំងចាត់តាំងឃោសនា បំផុសចលនាមហាជនចូលរួមទប់ស្កាត់ ប្រយុទ្ធប្រឆាំង ដាក់ពាក្យបណ្តឹងពីបទល្មើសនិងរក្សាសណ្តាប់ធ្នាប់សុវត្ថិភាពសង្គមចំនួន៩លើក ទាក់ទាញអ្នកចូលរួម ៣២៧នាក់។ តាមរយៈនោះ ប្រជាជនបានផ្តល់ប្រភពព័ត៌មានមានតម្លៃចំនួន២២ រួមចំណែកជួយឱ្យកងកម្លាំងកងទ័ពការពារព្រំដែនម្ចាស់ការតស៊ូ ទប់ស្កាត់បណ្ដាប្រភេទបទល្មើសនិងអបាយមុខសង្គម រក្សារឹងមាំសន្តិសុខនយោបាយ សណ្តាប់ធ្នាប់សុវត្ថិភាពសង្គមនៅលើភូមិឋាន។

សហការជាមួយគណៈកម្មាធិការបក្ស រដ្ឋអំណាចភូមិភាគចាត់តាំងកម្មវិធី “រាត្រីបុណ្យថ្ងៃពេញបូណ៌មី” ឆ្នាំ ២០២៦។
ការងារចាត់តាំងកសាងបក្ស គ្រប់គ្រង អប់រំ និងលត់ដំកងជួរកម្មាភិបាល បក្ខជនបានអនុវត្តយ៉ាងហ្មត់ចត់; ការងារកម្មាភិបាល គោលនយោបាយសមរភូមិក្រោយកងទ័ព បានអនុវត្តតាមសេចក្តីកំណត់។ ទន្ទឹមនឹងនោះ ការងារត្រួតពិនិត្យ ឃ្លាំមើល ការពារសន្តិសុខ និងគ្រប់គ្រងសតិអារម្មណ៍កងទ័ពបានរក្សាយ៉ាងម៉ឺងម៉ាត់។ ស្ថាប័ន និងអង្គភាពនានាតែងផ្តោតសំខាន់លើការក្តោបក្តាប់ស្ថានភាពផ្ទៃក្នុង តម្រង់ទិសសតិអារម្មណ៍កម្មាភិបាល យុទ្ធជន; ម្ចាស់ការបង្ការទប់ស្កាត់នូវអាការៈបំពានវិន័យ ក្រឹត្យច្បាប់ ធានាសុវត្ថិភាពក្នុងការអនុវត្តភារកិច្ច…។
ថ្លែងចង្អុលការនៅក្នុងកិច្ចប្រជុំ វរសេនីយ៍ឯក ហ្វិញថាញហ៊ុង លេខាគណៈកម្មាធិការបក្ស ស្នងការនយោបាយនៃគណៈបញ្ជាការកងទ័ពការពារព្រំដែនទីក្រុងកឹងធើ សំណូមពរគណៈកម្មាធិការបក្ស បញ្ជាការបណ្តាស្ថាប័ន អង្គភាពបន្តបញ្ជ្រាប អនុវត្តយ៉ាងម៉ឺងម៉ាត់នូវបទបញ្ជា សេចក្តីសម្រេចចិត្ត និងឯកសារណែនាំរបស់ថ្នាក់លើ; លើកកម្ពស់គុណភាព ប្រសិទ្ធភាពការងារអប់រំនយោបាយ សតិអារម្មណ៍ គ្រប់គ្រងកងទ័ព រក្សាវិន័យ ក្រឹត្យក្រមយ៉ាងម៉ឺងម៉ាត់ និងធានាសុវត្ថិភាពក្នុងការអនុវត្តភារកិច្ច; គប្បីផ្តុំកម្លាំងដឹកនាំ ចង្អុលការអនុវត្តល្អនូវការងារកសាងបក្ស; ចាត់តាំងធ្វើវិវេចនា វាយតម្លៃ បែងប្រភេទគុណភាពអង្គការបក្ស បក្ខជន និងកម្មាភិបាល ឆ្នាំ ២០២៦ ធានាម៉ឺងម៉ាត់ និងពិតប្រាកដ; លើកកម្ពស់ប្រសិទ្ធភាពការងារត្រួតពិនិត្យ ឃ្លាំមើល បង្ការទប់ស្កាត់ការខ្វះចន្លោះពីមូលដ្ឋាន។ ទន្ទឹមនឹងនោះ បង្កើនក្តោបក្តាប់ស្ថានភាពលើភូមិឋាន ស្ថានភាពសតិអារម្មណ៍ និងទំនាក់ទំនងសង្គមរបស់កម្មាភិបាល យុទ្ធជន; ជំរុញកិច្ចសហការជាមួយគណៈកម្មាធិការបក្ស រដ្ឋអំណាចភូមិភាគ និងកងកម្លាំងនានាក្នុងការឃោសនា ចលនាប្រជាជនគោរពគោលការណ៍របស់បក្ស គោលនយោបាយ ច្បាប់របស់រដ្ឋ; ប្តូរផ្ដាច់ផ្សព្វផ្សាយបង្ការទប់ស្កាត់ការនេសាទខុសច្បាប់ (IUU) លើកកម្ពស់ការយល់ដឹង ការទទួលខុសត្រូវរបស់អ្នកនេសាទក្នុងការចូលរួមការពារអធិបតេយ្យភាព សន្តិសុខព្រំដែនសមុទ្រ។
ជាពិសេស អង្គភាពគប្បីម្ចាស់ការត្រៀមបម្រុងឱ្យបានល្អនូវខ្លឹមសារបម្រើការស្ទង់មតិ ចាត់តាំងកម្មវិធី "និទាឃរដូវការពារព្រំដែនកក់ក្តៅចិត្តប្រជាជន" ឆ្នាំ២០២៧; លើកកម្ពស់គុណភាពការងារប្រជាចលនា អនុវត្តប្រជាធិបតេយ្យនៅមូលដ្ឋាន យកចិត្តទុកដាក់គិតគូរដល់ជីវភាពសម្ភារៈ ស្មារតីសម្រាប់កម្មាភិបាល យុទ្ធជននិងសមរភូមិក្រោយកងទ័ព។ តាមរយៈនោះ បង្កការវិវឌ្ឍយ៉ាងច្បាស់អំពីគុណភាពការងារបក្ស ការងារនយោបាយ រួមចំណែកកសាងបក្ខភាគស្អាតស្អំ រឹងមាំ អង្គភាពរឹងមាំគ្រប់ជ្រុងជ្រោយ "គំរូ ឆ្នើម" អនុវត្តសម្រេចល្អភារកិច្ចគ្រប់គ្រង ការពារអធិបតេយ្យភាព សន្តិសុខព្រំដែនសមុទ្រក្នុងស្ថានភាពថ្មី៕
យ្វីអាញ - សុផន