អ្នកជំងឺទិញថ្នាំនិងឧបករណ៍ពេទ្យដោយខ្លួនឯង បានធានារ៉ាប់រងចំណាយសងដោយផ្ទាល់នៅពេលណា ?

អ្នកជំងឺទិញថ្នាំនិងឧបករណ៍សុខាភិបាលដោយខ្លួនឯង បានធានារ៉ាប់រងចំណាយសងដោយផ្ទាល់ នៅ ពេលបំពេញតាមលក្ខខ័ណ្ឌមួយចំនួននៃសេចក្តីកំណត់របស់ច្បាប់។ រូបភាព៖ ហាឡេ
ផ្នែកពិគ្រោះច្បាប់កាសែតឡាវដុង ឆ្លើយបំភ្លឺ៖
ត្រង់មាត្រា ៥៩ អនុក្រឹត្យលេខ ១៨៨/២០២៥/NĐ-CP កំណត់លម្អិតនិងណែនាំអនុវត្តមាត្រាមួយចំនួននៃច្បាប់ស្តីពីធានារ៉ាប់រងសុខាភិបាល កំណត់ពីលក្ខខ័ណ្ឌចំណាយសងដោយផ្ទាល់ដល់អ្នកជំងឺ ក្នុងករណីអ្នកជំងឺទិញថ្នាំ និងឧបករណ៍សុខាភិបាល ដោយខ្លួនឯង ដូចខាងក្រោម៖
នៅដំណាក់កាលចេញវេជ្ជបញ្ជា កំណត់មុខថ្នាំ ឬកំណត់ប្រើប្រាស់ឧបករណ៍ពេទ្យ ត្រូវបំពេញតាមលក្ខខ័ណ្ឌទាំងអស់នៃសេចក្តីកំណត់ ដូចខាងក្រោម៖
១. នៅដំណាក់កាលអ្នកជំងឺបានគ្រូពេទ្យចេញវេជ្ជបញ្ជា កំណត់មុខថ្នាំ គ្រឺះស្ថានពិនិត្យនិងព្យាបាលជំងឺគ្មានថ្នាំ ឬឧបករណ៍សុខាភិបាលតាមសេចក្តីកំណត់ត្រង់ចំណុច b កថាខណ្ឌ២ មាត្រា ៤៣ នៃអនុក្រឹត្យនេះ និងស្ថិតក្នុងករណីដូចខាង ក្រោម៖
a) ចំពោះថ្នាំ៖ គ្មានមុខថ្នាំណាផ្ទុកសារធាតុដែលអ្នកជំងឺត្រូវបានចេញវេជ្ជបញ្ជា ឬមានសារធាតុដូចគ្នា ប៉ុន្តែខុសគ្នាពីកម្រិតអង្សា ឬបរិមាណជាតិថ្នាំ ឬប្រភេទច្នៃ ឬស្ករប្រើប្រាស់ មិនអាចជំនួសដើម្បីចេញវេជ្ជបញ្ជាដល់អ្នកជំងឺបាន;
b) ចំពោះឧបករណ៍សុខាភិបាល៖ គ្មានឧបករណ៍សុខាភិបាលដែលអ្នកជំងឺបានកំណត់ឱ្យប្រើប្រាស់ និងគ្មានឧបករណ៍សុខាភិបាលដើម្បីជំនួស។
២. មិនអាចបញ្ជូនអ្នកជំងឺទៅគ្រឹះស្ថានពិនិត្យនិងព្យាបាលជំងឺផ្សេង ចំពោះករណីមួយក្នុងចំណោមករណីខាងក្រោម៖
a) ស្ថានភាពសុខភាព ឬរោគសញ្ញារបស់អ្នកជំងឺបានកំណត់មិនគ្រប់លក្ខណៈដើម្បីបញ្ជូន;
b) គ្រឹះស្ថានពិនិត្យនិងព្យាបាលជំងឺ ដែលអ្នក ជំងឺកំពុងពិនិត្យនិងព្យាបាល កំពុងស្ថិតក្នុងរយៈ ពេលដាក់ឱ្យនៅដោយឡែកតាមសេចក្តីកំណត់របស់ច្បាប់អំពីបង្ការ ទប់ស្កាត់ជំងឺឆ្លង;
c) គ្រឹះស្ថានពិនិត្យនិងព្យាបាលជំងឺ ដែលអ្នកជំងឺកំពុងពិនិត្យនិងព្យាបាល គឺជាគ្រឹះស្ថានពិនិត្យ និងព្យាបាលជំងឺកម្រិតឯកទេសជម្រៅ ឬកម្រិតជំនាញបច្ចេកទេសខ្ពស់បំផុតនៅលើភូមិឋានខេត្ត ឬទីក្រុងក្រោមឱវាទមជ្ឈិម។
៣. មិនអាចបញ្ជូនថ្នាំ ឬឧបករណ៍សុខាភិបាលរវាងគ្រឹះស្ថានពិនិត្យនិងព្យាបាលជំងឺ។
៤. ថ្នាំ ឬឧបករណ៍សុខាភិបាល បានចេញវេជ្ជ បញ្ជាឬកំណត់ប្រើប្រាស់ត្រូវសមស្របនឹងវិសាលភាពឯកទេសរបស់គ្រឹះស្ថានពិនិត្យនិងព្យាបាលជំងឺ។
៥. ថ្នាំ ឬឧបករណ៍សុខាភិបាល ដែលបានចេញវេជ្ជបញ្ជាឬកំណត់ប្រើប្រាស់ ត្រូវស្ថិតក្នុងវិសាលភាពផលប្រយោជន៍របស់អ្នកចូលរួមធានារ៉ាប់រងសុខាភិបាល និងបានទូទាត់ថ្លៃពិនិត្យនិងព្យាបាលជំងឺធានារ៉ាប់រងសុខាភិបាលនៅគ្រឹះស្ថានពិនិត្យនិងព្យាបាលជំងឺណាមួយ ក្នុងចំណោមគ្រឹះស្ថានពិនិត្យ និងព្យាបាលជំងឺក្នុងទូទាំងប្រទេស។
៦. គ្រឹះស្ថានពិនិត្យនិងព្យាបាលជំងឺ ទទួលខុសត្រូវក្នុងការផ្តល់ប័ណ្ណបញ្ជាក់ស្ថានភាពខ្វះថ្នាំ ឬឧបករណ៍សុខាភិបាលតាមគំរូលេខ ១១ ឧបសម្ព័ន្ធ ដាក់ឱ្យប្រើ អមដោយអនុក្រឹត្យនេះដល់អ្នកជំងឺ ដើម្បីធ្វើជាមូលដ្ឋានទូទាត់។
ដូច្នេះ អ្នកជំងឺទិញថ្នាំ និងឧបករណ៍សុខាភិបាលដោយខ្លួនឯង បានធានារ៉ាប់រងសុខាភិបាលទូទាត់សងប្រាក់ដោយផ្ទាល់ពេលបំពេញគ្រប់លក្ខខ័ណ្ឌដែលបានរៀបរាប់ខាងលើ៕
យោង៖ laodong.vn - វិមាន