ជាមួយនឹងការអភិវឌ្ឍយ៉ាងខ្លាំងក្លានៃបច្ចេកវិទ្យាព័ត៌មាន កម្មាភិបាល និងសមាជិកានៅលើភូមិឋានទីក្រុងកឹងធើ កាន់តែបញ្ជាក់ច្បាស់ពីតួនាទីស្នូលក្នុងកិច្ចការផ្លាស់ប្តូរឌីជីថល។ ដោយស្មារតីទទួលខុសត្រូវនិងភាពជិតស្និទ្ធ បងប្អូននារីបានក្លាយជា “ស្ពានតភ្ជាប់ឌីជីថល” នាំយកបច្ចេកវិទ្យាឱ្យកាន់តែខិតជិតទៅនឹងជីវភាពរបស់គ្រួសារនិងសមាជិកាម្នាក់ៗ។

សមាគមសហព័ន្ធនារីសង្កាត់អូរម៉ូង បំផុសចលនា “គ្រួសារឌីជីថល” និងប្រកាសបង្កើត “ក្រុមនារីផ្លាស់ប្តូរឌីជីថលសហគមន៍”។
ចាប់តាំងពីដើមឆ្នាំរហូតមកទល់ពេលនេះ រូបភាពសមាជិកានៃក្រុមនារីឌីជីថល សង្កាត់អូរម៉ូង តែងប្រកាន់ខ្ជាប់ “ណែនាំមួយជំហានម្ដងៗ” ដោយណែនាំសមាជិកាម្នាក់ៗឱ្យចេះប្រើប្រាស់ទូរស័ព្ទឆ្លាតវៃ។ ដំណើរការដែលមើលទៅសាមញ្ញដូចជា ការបង្កើតគណនី ការចូលប្រើប្រាស់រហូតដល់ការដាក់ពាក្យ ស្នើសុំតាមប្រព័ន្ធអនឡាញ ត្រូវបានសមាជិកាក្នុងក្រុម ណែនាំយ៉ាងយកចិត្តទុកដាក់តាមជំហាននីមួយៗ។ មានករណីជាច្រើនដែលបងប្អូននារីមិនទាន់ធ្លាប់ប្រើប្រាស់ បច្ចេកវិទ្យា ឬមានការបារម្ភខ្លាចធ្វើខុសនិងខ្វះឧបករណ៍ សមស្រប ធ្វើឱ្យការចលនានៅដំណាក់កាលដំបូងជួបការលំបាកខ្លាំង។ តាមប្រសាសន៍បងស្រី លីធីភុង ប្រធានសាខាសមាគមនារីមណ្ឌលដុងតៀង បានឱ្យដឹង កាលពីដំបូង ការចលនាជួបការលំបាកច្រើន ដោយសារបងប្អូននារីនៅមានការអល់ អែក និងភ័យខ្លាចធ្វើខុស។ ទោះជាយ៉ាងណាក៏ដោយ ជាមួយនឹងទិសស្លោក “ធ្វើជាមួយគ្នា ដើរគ្រប់ច្រកល្ហក គោះទ្វារគ្រប់ខ្នងផ្ទះ” សមាជិកាក្នុងក្រុមបានព្យាយាមប្រកាន់ខ្ជាប់ការណែនាំតាំងពីជំហានតូចតាចឡើងទៅ។ នៅពេលមើលឃើញពីភាពងាយស្រួល ការសន្សំសំចៃពេលវេលានិងថវិកា បងប្អូននារីក៏បានម្ចាស់ការស្វែងយល់ និងអនុវត្តដំណើរការផ្សេងៗនៅលើបរិស្ថានឌីជីថល។ អ្នកស្រី វ៉ធីធ្វីដង ប្រធានសមាគមសហព័ន្ធនារីសង្កាត់អូរម៉ូង ចែករំលែក៖ “ចាប់តាំងពីដើមឆ្នាំរហូតមក សមាគមបានបង្កើត “ក្រុមនារីផ្លាស់ប្តូរឌីជីថលសហគមន៍” បាន ៤៣ ក្រុម ដោយមានសមាជិកា ២៣១ រូប ក្នុងគោលបំណងជួយប្រជាជននៅតាមមណ្ឌលនានាឱ្យទទួលបានការគាំទ្រផ្នែកបច្ចេកវិទ្យា ពិសេសគឺអ្នកវ័យចាស់និងសមាជិកានារី”។
លោកស្រី ត្រឹងធីហាំង អនុប្រធានសមាគមសហព័ន្ធ នារីទីក្រុងកឹងធើ ឱ្យដឹង៖ “នៅពេលនារីម្នាក់ៗម្ចាស់ ការលើបច្ចេកវិទ្យា ហើយព័ត៌មាននិងសេវាឌីជីថលទៅ ដល់រាល់ខ្នងផ្ទះពិតប្រាកដនោះ ទិសដៅកសាងទីក្រុង កឹងធើឆ្លាតវៃ ទំនើប ស៊ីវិល័យនឹងកាន់តែខិតជិត។ ហេតុដូច្នេះ សមាគមសហព័ន្ធនារីទីក្រុងកឹងធើ កំពុងផ្តោតលើការដឹកនាំ រក្សាខ្ជាប់និងលើកកម្ពស់ប្រសិទ្ធភាពសកម្មភាពរបស់ “ក្រុមនារីផ្លាស់ប្តូរឌីជីថលសហគមន៍” ជំរុញការបណ្តុះបណ្តាល និងបំប៉នបំណិនឌីជីថលជូនដល់កម្មាភិបាលនិងសមាជិកា។ ទន្ទឹមនឹងនោះ នឹងពង្រីកទម្រង់និងវិធីធ្វើល្អៗ ដើម្បីកសាងក្រុមនារីដែលមានភាពជឿជាក់ ម្ចាស់ការលើបច្ចេកវិទ្យារួមចំណែកកសាងរដ្ឋាភិបាលឌីជីថល សេដ្ឋកិច្ចឌីជីថល និងសង្គម ឌីជីថលនៅភូមិភាគ”៕
ថាញ់វ៉ាង - ថាច់ធី