គណៈកម្មាធិការប្រជាជនទីក្រុងកឹងធើ ទើបតែប្រកាសសារលិខិតលេខ ៥៧២៣/UBND-XDĐT ស្តីពីការផ្សព្វផ្សាយអនុវត្តយ៉ាងម៉ឺងម៉ាត់តាមកិច្ចចង្អុលការរបស់ឧបនាយករដ្ឋមន្ត្រី អំពីការជំរុញល្បឿននៃការផ្តល់ផ្ទេរទុនវិនិយោគរដ្ឋ ឆ្នាំ ២០២៦ (តាមសារលិខិតលេខ ៩៩១៦/VPCP-KTTH របស់ខុទ្ទកាល័យរដ្ឋាភិបាល)។

ប្រមូលផ្តុំមធ្យោបាយនិងគ្រឿងចក្រ ដើម្បីជំរុញល្បឿននៃការសាងសង់គម្រោងនៅក្នុងទីក្រុងកឹងធើ។
យោងតាមនោះ គណៈកម្មាធិការប្រជាជនទីក្រុង សំណូមពរថ្នាក់ដឹកនាំស្ថាប័ន អង្គភាព និងម្ចាស់វិនិយោគ លើកកម្ពស់ស្មារតីទទួលខុសត្រូវខ្ពស់បំផុត។ អនុវត្តការប្រគល់ភារកិច្ចច្បាស់លាស់ដល់ថ្នាក់ដឹកនាំ កម្មាភិបាលទទួលបន្ទុកគម្រោងនីមួយៗ ធ្វើឱ្យជាក់លាក់អំពីការទទួលខុសត្រូវ ដើម្បីធ្វើជាមូលដ្ឋានក្នុងការវាយតម្លៃលទ្ធផលនៃការបំពេញភារកិច្ច។ ចង្អុលការដោយផ្ទាល់នូវការត្រួតពិនិត្យ និងមាន ផែនការដំណោះស្រាយក្នុងការជំរុញល្បឿននៃការផ្តល់ផ្ទេរទុនជាក់ ស្តែងទៅតាមសំណង់នីមួយៗ តាមកញ្ចប់ដេញថ្លៃបរិមាណអនុវត្ត និងលទ្ធភាពទូទាត់ ដើម្បីឆាប់បញ្ចប់ភារកិច្ចផ្តល់ផ្ទេរទុនតាមផែនការ ឆ្នាំ ២០២៦ ដែលបានសន្យាជាមួយគណៈកម្មាធិការប្រជាជនទីក្រុង។ ចំពោះមុខ ត្រូវប្រញាប់ធ្វើការពិនិត្យទទួលបរិមាណដែលសម្រេចរួចរាល់ រៀបចំឯកសារផ្ញើទៅធនាគាររដ្ឋតំបន់ XIX ដើម្បីផ្តល់ផ្ទេរទុនដោយមិនទុកឱ្យយឺតយ៉ាវដោយសារកត្តាអត្តនោម័ត។
គណៈកម្មាធិការប្រជាជនឃុំ សង្កាត់ កន្លែងដែលមានគម្រោងឆ្លងកាត់ ត្រូវសហការជិតស្និទ្ធជាមួយម្ចាស់វិនិយោគ អនុវត្តឱ្យបានឆាប់រហ័សនូវការសងសំណង ឧបត្ថម្ភនិងរៀបចំទីតាំងលំនៅឋានថ្មី ដើម្បីប្រគល់ដីសាងសង់ឱ្យបានឆាប់រហ័ស ព្រមទាំងជំរុញល្បឿននៃការផ្តល់ផ្ទេរទុនតាមផែនការ ឆ្នាំ ២០២៦ បានប្រគល់។ នាយកមន្ទីរហិរញ្ញវត្ថុដឹកនាំ សហការជាមួយនាយកមន្ទីរ ប្រធានស្ថាប័នពាក់ព័ន្ធ និងរដ្ឋអំណាចភូមិភាគ តាមដានយ៉ាងដិតដល់នូវល្បឿននៃការផ្តល់ផ្ទេរទុនវិនិយោគរដ្ឋឆ្នាំ ២០២៦ ព្រមទាំងរំលឹកនិងពិនិត្យមើលម្ចាស់វិនិយោគក្នុងការផ្សព្វផ្សាយអនុវត្តឱ្យបានទាន់ពេលវេលា។ ម្ចាស់ការធ្វើសេនាធិការក្នុងការផ្ទេរទុនពីគម្រោងដែលគ្មានលទ្ធភាពបើកផ្តល់ទុន ឬមិនបានបើកផ្តល់អស់ចំនួនទុនដែលបានប្រគល់ជូន ដើម្បីបន្ថែមទៅឱ្យគម្រោងដែលមានដំណើរការផ្តល់ផ្ទេរទុនល្អ និងមានតម្រូវការបន្ថែមទុនតាមបទប្បញ្ញត្តិ៕
គីមភុក-ត្រឹងរ៉ូន