សាកលវិទ្យាល័យណាមកឹងធើ និងសម្ព័ន្ធយុវជនទីក្រុងកឹងធើ ទើបសហការជាមួយកាសែតសៃហ្គងយ៉ៃផុង (ទីក្រុងហូជីមិញ) ចាត់តាំងកម្មវិធីជូនអាហារូបករណ៍ “ដើម្បីអនាគតវៀតណាម”។

គណៈចាត់តាំងជូនអាហារូបករណ៍ដល់សិស្សដែលឆ្លងការលំបាក រៀនពូកែ នៅទីក្រុងកឹងធើ។
តាមនោះ គណៈចាត់តាំងបានជូនអាហារូបករណ៍ ៤០ ចំណែក (មួយចំណែកៗតម្លៃ ៥ លានដុង) ដល់សិស្សដែលឆ្លងកាត់លំបាក រៀនពូកែ នៅតាមសាលាវិទ្យាល័យនានានៅទីក្រុងកឹងធើ។
ឆ្នាំ ២០២៦ មូលនិធិអាហារូបករណ៍ “ដើម្បីអនាគតវៀតណាម” ជូនអាហារូបករណ៍ ២០០ ចំណែកដល់សិស្សវិទ្យាល័យដែលឆ្លងកាត់លំបាក រៀនពូកែនៅខេត្ត ក្រុងចំនួន ៥ គឺ៖ កឹងធើ អាងយ៉ាង ឡឹមដុង ង៉េអាន និងឡាវកាយ គិតជាទឹកប្រាក់សរុប ១ ពាន់លានដុង។
អាហារូបករណ៍ “ដើម្បីអនាគតវៀតណាម” គឺជាគំនិតផ្តួចផ្តើមរបស់ទស្សនាវដ្តីមឹកទីមចំណុះកាសែតសៃហ្គងយ៉ៃផុង។
ចាប់ពីឆ្នាំ ២០១៣ មកដល់សព្វថ្ងៃ មូលនិធិអាហារូបករណ៍ “ដើម្បីអនាគតវៀតណាម” តែងទទួលបានការរួមដំណើររបស់ក្រុមហ៊ុនភាគហ៊ុនជីប៊ិញឌៀង។ តាមរយៈនោះ បានជូនអាហារូបករណ៍ជិត ៥.០០០ ចំណែក “ជំនួយកម្លាំង” ទៅសាលារៀនដល់សិស្សកម្រិតវិទ្យាល័យនៅតំបន់វាលរាបទន្លេគឺវឡុង ភាគខាងកើតនៃតំបន់ណាមបូ ភាគខាងត្បូងនៃតំបន់ភូមិភាគកណ្ដាល តីង្វៀង ភាគខាងជើងនៃតំបន់ភូមិភាគកណ្ដាល និងខេត្តនានានៅតំបន់ភ្នំភាគខាងជើង គិតជាទឹកប្រាក់សរុបជាង ១១ ពាន់លានដុង៕
ក្វឹកថាយ - វិមាន