09/10/2026 - 08:58

ធ្វើ​វិសោធន​កម្ម​និង​បំ​ពេញ​បន្ថែម​នូវ​ខ្លឹម​សារ​ដែល​មាន​លក្ខណៈ​ធ្វើ​បច្ចុប្បន្ន​ភាព​ចំ​ពោះ​មុខ​វិជ្ជា​សិក្សា​មួយ​ចំ​នួន​ 

ក្រ​សួង​អប់​រំ​និង​បណ្តុះ​បណ្តាល ទើប​ដាក់​ឱ្យ​ប្រើ​សា​រា​ចរ​លេខ ៧៨/​២០២៦/TT​-BGDĐT ចុះ​ថ្ងៃ​ទី​២៥ ខែ​កញ្ញា ឆ្នាំ ២០២៦ ធ្វើ​វិសោ​ធន​កម្ម​និង​បំ​ពេញ​បន្ថែម​នូវ​ខ្លឹម​សារ​ដែល​មាន​លក្ខណៈ​ធ្វើ​បច្ចុប្បន្ន ភាព​ទាក់​ទង​ដល់​ឈ្មោះ​ហៅ ភូមិ​សាស្រ្ត​និង​អង្គ​ភាព​រដ្ឋ​បាល។ កម្រិត​អនុ​វិទ្យា​ល័យ ខ្លឹម​សារ​ធ្វើ​វិសោធន​កម្ម​និង​បំ​ពេញ​បន្ថែម ផ្តោត​លើ​មុខ​វិជ្ជា​ប្រ​វត្តិ​វិទ្យា​និង​ភូមិ​វិទ្យា។ ចំ​ណែក​កម្រិត​វិទ្យា​ល័យ ខ្លឹម​សារ​បាន​កែ​តម្រូវ ចំ​ណុះ​មុខ​វិជ្ជា​ចំ​នួន​៣ រួម​មាន៖ ប្រ​វត្តិ​វិទ្យា ភូមិ​វិទ្យា អប់​រំ​សេដ្ឋ​កិច្ច​និង​ច្បាប់​។

តាម​នោះ ខ្លឹម​សារ​ដែល​ធ្វើ​វិសោធន​កម្ម​និង​បំ​ពេញ​បន្ថែម មិន​ធ្វើ​ឱ្យ​ផ្លាស់​ប្តូរ​ទិស​ដៅ រចនា​សម្ព័ន្ធ តម្រូវ​ការ​គប្បី​សម្រេច​បាន និង​តម្រង់​ទិស​មូល​ដ្ឋាន​នៃ​កម្ម​វិធី​សិក្សា មិន​បង្កើត​ឱ្យ​មាន​បន្ថែម​បែប​បទ រដ្ឋ​បាល និង​មិន​ធ្វើ​ឱ្យ​ផ្លាស់​ប្តូរ​សិទ្ធិ​និង​កាតព្វ​កិច្ច​របស់​អ្នក​សិក្សា... ការ​ធ្វើ​វិសោធន​កម្ម​និង​បំ​ពេញ​បន្ថែម ដើម្បី​សម​ស្រប​នឹង​ការ​រៀប​ចំ​អង្គ​ភាព​រដ្ឋ​បាល ចាត់​តាំង​រដ្ឋ​អំ​ណាច​ភូមិ​ភាគ ២ ថ្នាក់ ធា​នា​ឯក​ភាព​ជា​មួយ​នឹង​កម្ម​វិធី​អប់រំ​ចំ​ណេះ​ទូ​ទៅ​ឆ្នាំ ២០១៨។

ចំ​ពោះ​មុខ​វិជ្ជា​ប្រ​វត្តិ​វិទ្យា សា​រា​ចរ​បាន​លើក​ឡើង​នូវ​តម្រូវ​ការ​ដែល​ត្រូវ​សម្រេច​នៅ​កម្រិត​អនុ​វិទ្យា​ល័យ តាម​ទិស​ដៅ​ធ្វើ​ឱ្យ​ច្បាស់​សមត្ថ​ភាព​ស្វែង​យល់​ប្រ​វត្តិ​សាស្ត្រ ការ​យល់​ដឹង និង​គំ​និត​ខាង​ប្រ​វត្តិ​សាស្ត្រ អនុ​វត្ត​ចំ​ណេះ​ដឹង និង​បំ​ណិន​ដែល​បាន​សិក្សា។ ចំ​ណែក​នៅ​កម្រិត​វិទ្យា​ល័យ តម្រូវ​ការ​ដែល​ត្រូវ​សម្រេច​អំ​ពី​សមត្ថ​ភាព​ប្រ​វត្តិ​សាស្ត្រ​ដែល​បាន​កែ​តម្រូវ ខ្លឹម​សារ​រដ្ឋ​ធម្ម​នុញ្ញ​ឆ្នាំ ២០១៣ ធ្វើ​វិសោធន​កម្ម​និង​បំ​ពេញ​បន្ថែម ឆ្នាំ ២០២៥ បាន​ធ្វើ​បច្ចុប្បន្ន​ភាព​ទៅ​លើ​កម្ម​វិធី​សិក្សា ខ្លឹម​សារ​អំ​ពី​ប្រ​វត្តិ​សាស្ត្រ​នៃ​ការ​ការ​ពារ​អធិប​តេយ្យ សិទ្ធិ​និង​ផល​ប្រ​យោជន៍​ស្រប​ច្បាប់​របស់​វៀត​ណាម​នៅ​សមុទ្រ​ខាង​កើត ការ​តស៊ូ​ការ​ពារ​មាតុ​ភូមិ​នៅ​តំ​បន់​ព្រំ​ដែន​តី​ណាម ការ​ត​ស៊ូ​ការ​ពារ​អធិប​តេយ្យ​ជាតិ​នៅ​តំ​បន់​ព្រំ​ដែន​ភាគ​ខាង​ជើង និង​នៅ​សមុទ្រ​ខាង​កើត...។

ចំ​ពោះ​មុខ​វិជ្ជា​ភូមិ​វិទ្យា ខ្លឹម​សារ​អំ​ពី​តំ​បន់​សេដ្ឋ​កិច្ច - សង្គម​បាន​កែ​តម្រូវ ក្នុង​នោះ​មាន​តំ​បន់​ខ្ពង់​រាប និង​តំ​បន់​ភ្នំ​ភាគ​ខាង​ជើង; តំ​បន់​ឆ្នេរ​សមុទ្រ​ណាម​ទ្រុង​បូ​និង​តី​ង្វៀន; វាល​រាប​ទន្លេ​ហុង បាក់​ទ្រុង​បូ និង​ដុង​ណាម​បូ...។

ខ្លឹម​សារ​មុខ​វិជ្ជា​អប់​រំ​សេដ្ឋ​កិច្ច​និង​ច្បាប់ បាន​ធ្វើ​បច្ចុប្បន្ន​ភាព​កែ សម្រួល​ទាក់​ទង​នឹង​វិសោធន​កម្ម​រដ្ឋ​ធម្ម​នុញ្ញ និង​អនុ​វត្ត​រដ្ឋ​អំ​ណាច​ភូមិ​ភាគ​ពីរ​ថ្នាក់...៕

  វិមាន​

ចែករំលែកអត្ថបទ