06/10/2026 - 19:47

ស្វែងយល់អំពីបរាភវសូត្រក្នុងឱកាសបុណ្យកាន់បិណ្ឌ 

ក្នុង​ឱ​កាស​បុណ្យ​សែន​ដូន​តា ជន​រួម​ជាតិ​ខ្មែរ​តែង​ប្រារព្ធ​ពិ​ធី​កាន់​បិណ្ឌ (ដាក់​បាយ​បិណ្ឌ)។ ក្នុង​ពេល​ប្រារព្ធ​ពិ​ធី​នេះ នៅ​តាម​វត្ត​ព្រះ​ពុទ្ធ​សាសនា​ថេរ​វាទ​ខ្មែរ​តែង​ឮ​ព្រះ​សង្ឃ​សូត្រ​បរា។ ដើម្បី​ស្វែង​យល់​បន្ថែម​អំ​ពី​បរា​ភវសូត្រ យើង​ខ្ញុំ​បាន​ជួប​សំ​ណេះ​សំ​ណាល​នឹង​ព្រះ​តេជ​ព្រះ​គុណ ឌិញ​ហ្វាង​សឺ ព្រះ​ចៅ​អធិការ​វត្ត​ពាម​បួន​ថ្មី ដើម្បី​ស្តាប់​ព្រះ​តេជ​ព្រះ​គុណ​ពន្យល់​បន្ថែម។

អ្នក​យក​ព័ត៌​មាន៖ ថ្វាយ​បង្គំ​ព្រះ​តេជ​ព្រះ​គុណ! សូម​ព្រះ​អង្គ​មេត្តា​ពន្យល់​បក​ស្រាយ​អំ​ពី​ពាក្យ​ថា​ បរា​ភវ​សូត្រ​ តើ​មាន​ន័យ​ដូច​ម្តេច ?​

ព្រះតេជព្រះគុណ ឌិញហ្វាងសឺ ព្រះចៅអធិការវត្តពាមបួនថ្មី សង្កាត់ភូឡើយ ទីក្រុងកឹងធើ។

ក្នុង​ឱ​កាស​បុណ្យ​សែន​ដូន​តា​ជន​រួម​ជាតិ​ខ្មែរ​តែង​ប្រារព្ធ​ពិ​ធី​កាន់​បិណ្ឌ (ដាក់​បាយ​បិណ្ឌ)។ ក្នុង​ពេល​ប្រា​រព្ធ​ពិ​ធី​នេះ នៅ​តាម​វត្ត​ព្រះ​ពុទ្ធ​សាសនា​ថេរ​វាទ​ខ្មែរ​តែង​ឮ​ព្រះ​សង្ឃ​សូត្រ​បរា​។ ដើម្បី​ស្វែង​យល់​បន្ថែម​អំ​ពី​បរា​ភវ​សូត្រ យើង​ខ្ញុំ​បាន​ជួប​សំ​ណេះ​សំ​ណាល​នឹង​ព្រះ​តេជ​ព្រះ​គុណ ឌិញ​ហ្វាង​សឺ ព្រះ​ចៅ​អធិ​ការ​វត្ត​ពាម​បួន​ថ្មី ដើម្បី​ស្តាប់​ព្រះ​តេជ​ព្រះ​គុណ​ពន្យល់​បន្ថែម។

អ្នក​យក​ព័ត៌​មាន៖ ថ្វាយ​បង្គំ​ព្រះ​តេជ​ព្រះ​គុណ! សូម​ព្រះ​អង្គ​មេត្តា​ពន្យល់​បក​ស្រាយ​អំ​ពី​ពាក្យ​ថា បរា​ភវ​សូត្រ តើ​មាន​ន័យ​ដូច​ម្តេច ?​

ព្រះ​តេជ​ព្រះ​គុណ ឌិញ​ហ្វាង​សឺ៖ ដើម្បី​យល់​ពី​អត្ថ​ន័យ​នៃ​បរា​ភវសូត្រ​ដែល​ព្រះ​ពុទ្ធ​ទ្រង់​សម្ដែង ជា​ដំ​បូង​យើង​គួរ​រំលឹក​ដល់​មង្គល​សូត្រ។ កាល​ដែល​ព្រះ​ពុទ្ធ​ទ្រង់​គង់​ព្រះ​ធរមាន​នៅ មនុស្ស​លោក​និង​ទេវ​តា​បាន​ចំ​ណាយ​ពេល​រហូត​ដល់ ១២ ឆ្នាំ ដើម្បី​ស្វែង​រក​មង្គល ប៉ុន្តែ​រក​មិន​ឃើញ​សោះ។ ស​ម័យ​ថ្ងៃ​មួយ មាន​ទេវ​តា​មួយ​ព្រះ​អង្គ​បាន​យាង​ចុះ​មក​កាន់​វត្ត​ជេត​ពន ដើម្បី​សុំ​ឱ្យ​ព្រះ​ពុទ្ធ​ជា​ម្ចាស់​មេត្តា​សម្តែង​ធម្ម​ទេស​នា។ ព្រះ​ពុទ្ធ​ជា​ម្ចាស់​បាន​សម្តែង​ធម្ម​ទេស​នា​អំ​ពី​មង្គល​សូត្រ ដោយ​ពន្យល់​អំ​ពី​សកម្ម​ភាព និង​ការ​ប្រ​ព្រឹត្ត​ទាំង​ឡាយ​ដែល​នាំ​ឱ្យ​កើត​មង្គល គឺ​សេច​ក្ដី​ចម្រើន។ បន្ទាប់​ពី​បាន​ស្តាប់​ព្រះ​ធម្ម​ទេស​នា ពួក​ទេវ​តា​ទាំង​ឡាយ​ក៏​បាន​យល់​ដឹង​ ហើយ​ក៏​ជ្រះ​ថ្លា​នឹង​ព្រះ​ធម្ម​ទេស​នា​ដែល​ព្រះ​ពុទ្ធ​ជា​ម្ចាស់​បាន​សម្តែង។

ក៏​ប៉ុន្តែ បន្ទាប់​ពី​បាន​យល់​ដឹង​អំ​ពី​មង្គល​ហើយ មនុស្ស​និង​ទេវ​តា​នៅ​តែ​មាន​ចម្ងល់ថា៖ ចុះ​ចំ​ពោះ​សកម្ម​ភាព​ដែល​នាំ​ឱ្យ​វិនាស​វិញ តើ​មាន​អ្វី​ខ្លះ? ហេតុ​នោះ ក៏​បាន​ចូល​គាល់​ព្រះ​ពុទ្ធ​ជា​ម្ចាស់​ម្តង​ទៀត ដើម្បី​សុំ​ឱ្យ​ព្រះ​អង្គ​មេត្តា​សម្តែង​ធម្ម​ទេស​នា។ ធម្ម​ទេស​នា​នោះ​គឺ​បរា​ភវ​សូត្រ ដែល​រៀប​រាប់​អំ​ពី​មូល​ហេតុ​និង​សកម្ម​ភាព​ដែល​នាំ​ឱ្យ​កើត​មាន​សេច​ក្ដី​វិនាស។ ប្រ​សិន​បើ​យើង​ប្រ​ព្រឹត្ត​នូវ​អំ​ពើ​អា​ក្រក់​ទាំង​១២  ប្រ​ការ​ដែល​ព្រះ​ពុទ្ធ​ជា​ម្ចាស់​បាន​ត្រាស់​សម្ដែង យើង​នឹង​ត្រូវ​ទទួល​ផល​កម្ម​តាម​ទង្វើដែល​ខ្លួន​បាន​ប្រ​ព្រឹត្ត។ ដូច្នេះ បរា​ភវ​សូត្រ គឺ​សម្តែង​អំ​ពី​សេច​ក្ដី​វិនាស​ទាំង ១២ ប្រ​ការ ដែល​មនុស្ស​មិន​គួរ​ប្រ​ព្រឹត្ត។

អ្នក​យក​ព័ត៌​មាន​៖ ថ្វាយ​បង្គំ​ព្រះ​តេជ​ព្រះ​គុណ​! ហេតុ​អ្វី​បាន​ជា​នៅ​ក្នុង​ឱ​កាស​កាន់​បិណ្ឌ​នៃ​ពិ​ធី​បុណ្យ​សែន​ដូន​តា វត្ត​ព្រះ​ពុទ្ធ​សាស​នា​ខ្មែរ​តែង​តែ​សូត្រ​បរា ?

ព្រះ​តេជ​ព្រះ​គុណ ឌិញ​ហ្វាង​សឺ៖ បរា​ភវសូត្រ តែង​បាន​វត្ត​ព្រះ​ពុទ្ធ​សាស​នា​ខ្មែរ​គ្រប់​វត្ត ចាត់​តាំង​សូត្រ​ក្នុង​ឱ​កាស​ពិ​ធី​បុណ្យ​កាន់​បិណ្ឌ។ តាម​ពិត ព្រះ​ពុទ្ធ​ជា​ម្ចាស់​មិន​បាន​កំ​ណត់​ពេល​វេលា​ជាក់​លាក់​សម្រាប់​ការ​សូត្រ​ធម៌​នេះ​ឡើយ។ ទោះ​ជា​យ៉ាង​ណា ការ​ជ្រើស​រើស​ពេល​សូត្រ​នៅ​ពេល​ព្រ​លឹម គឺ​កើត​ចេញ​ពី​ការ​យល់​ដឹង​អំ​ពី​ជីវ​ភាព​រស់​នៅ​របស់​ពុទ្ធ​បរិ​ស័ទ។ ដោយ​សារ​ប្រ​ជា​ពុទ្ធ​បរិ​ស័ទ​ភាគ​ច្រើន តែង​មាន​ការ​រវល់​នឹង​ការ​ងារ​ប្រ​ចាំ​ថ្ងៃ​ចាប់​ពី​ពេល​ព្រឹក​តទៅ  ដូច្នេះ បុព្វ​បុរស​ជំ​នាន់​មុន លោក​បាន​កំ​ណត់​ពេល​វេលា​សម្រាប់​សូ​ត្រ​បរា​នៅ​ពេល​ព្រ​លឹម។ តាម​រយៈ​ការ​រៀប​ចំ​បែប​នេះ បន្ទាប់​ពី​បញ្ចប់​ការ​សូត្រ​ធម៌ និង​ពិ​ធី​ដាក់​បាយ​បិណ្ឌ​រួច មេឃ​ក៏​ភ្លឺ​ល្មម ពុទ្ធ​បរិ​ស័ទ​បាន​បន្ត​ប្រ​កប​របរ​ផ្សេងៗ​ចិញ្ចឹម​ជី​វិត​ប្រ​ចាំ​ថ្ងៃ។​

 

ពុទ្ធបរិស័ទអញ្ជើញមកវត្តស្តាប់ព្រះសង្ឃសូត្របរា នៅពេលព្រលឹម។

អ្នក​យក​ព័ត៌​មាន៖ សូម​ព្រះ​តេជ​គុណ​មេត្តា​បញ្ជាក់ តើ​បរា​ភវ​សូត្រ មាន​អត្ថ​ន័យ​អប់​រំ​យ៉ាង​ដូច​ម្តេច ?

ព្រះ​តេជ​ព្រះ​គុណ ឌិញ​ហ្វាង​សឺ៖ បរា​ភវ​សូត្រ មាន​អត្ថ​ន័យ​អប់​រំ​ដ៏​សំ​ខាន់។ ប្រ​សិន​បើ​យើង​ពិ​និត្យ​មើល​ខ្លឹម​សារ​នៃ​សេច​ក្ដី​វិនាស​ទាំង​១២​ប្រ​ការ យើង​នឹង​ឃើញ​ច្បាស់​ថា ព្រះ​ពុទ្ធ​ជា​ម្ចាស់​ទ្រង់​សម្តែង​បរា​ភវ​សូត្រ​នេះ ដោយ​ពុទ្ធ​បំ​ណង​ដើម្បី​ឱ្យ​មនុស្ស​ចេះ​ប្រ​ព្រឹត្ត​អំ​ពើ​ឱ្យ​បាន​ត្រឹម​ត្រូវ និង​ចៀស​វាង​នូវ​ទង្វើ​អា​ក្រក់។ ព្រះ​អង្គ​ទ្រង់​សម្តែង​យ៉ាង​ច្បាស់​អំ​ពី​ទង្វើ​ទាំង​ឡាយ​ដែល​មនុស្ស​និង​ទេវ​តា​មិន​គួរ​ប្រ​ព្រឹត្ត​។

អាត្មា​ភាព​សូម​លើក​យក​ខ្លឹម​សារ​សំ​ខាន់ៗ​មួយ​ចំ​នួន ដូច​ជា៖ ភាព​ផ្ទុយ​គ្នា​រវាង​អ្នក​ប្រ​ព្រឹត្ត​សុច​រិត​ធម៌​នាំ​ឱ្យ​ចម្រើន ឯ​អ្នក​ដែល​ទ្រុស្ត​ធម៌ ស្អាប់​ធម៌​នឹង​នាំ​ឱ្យ​វិនាស​។ ក្នុង​ជីវិត​រស់​នៅ មនុស្ស​គ្រប់​រូប​ត្រូវ​តាំង​ចិត្ត​ធ្វើ​អំ​ពើ​ល្អ និង​ប្រ​ព្រឹត្ត​ទៅ​រក​សេច​ក្តី​ល្អ ពី​ព្រោះ​នៅ​ពេល​យើង​ប្រតិ​បត្តិ​ល្អ​តាម​ធម៌​និង​ចេះ​ធ្វើ​បុណ្យ​កុ​សល យើង​នឹង​ទទួល​បាន​សេច​ក្តី​សុខ​ចម្រើន។

ពិ​សេស​ជាង​ទៀត ព្រះ​ពុទ្ធ​ជា​ម្ចាស់​ទ្រង់​ចង្អុល​បង្ហាញ​អំ​ពី​ទម្លាប់​អា​ក្រក់​និង​អំ​ពើ​មិន​ល្អ​ជា​ច្រើន​ទៀត។ ឧទា​ហរណ៍ នរ​ជន​ណា​មាន​ទ្រព្យ​ធន​ធាន ហើយ​ខ្លួន​មិន​បាន​ចិញ្ចឹម​រក្សា មា​តា​បិ​តា​ដែល​ចាស់​ជរា ហេតុ​នោះ​ទៅ​ជា​នាំ​ឱ្យ​វិនាស។ ក្រៅ​ពី​នេះ​ អា​កប្ប​កិរិ​យា​អួត​អាង ឆ្មើង​ឆ្មៃ មើល​ងាយ​សាច់​ញាតិ ឬ​មើល​ស្រាល​អ្នក​ដែល​មាន​ឋានៈ ឬ​ស្ថាន​ភាព​ទាប​ជាង​ខ្លួន ក៏​ជា​អំ​ពើ​ដែល​នាំ​ឱ្យ​វិនាស​ផង​ដែរ។ ទន្ទឹម​នឹង​នេះ ធម៌​នេះ​ក៏​បាន​ប្រៀន​ប្រ​ដៅ​និង​ព្រ​មាន​ពី​អំ​ពើ​អបាយ​មុខ និង​ការ​ប្រ​ព្រឹត្ត​ដែល​នាំ​ឱ្យ​ជីវិត​ធ្លាក់​ចុះ ដូច​ជា ការ​លេង​ល្បែង​ស៊ី​សង ការ​ផឹក​ស្រា និង​ការ​ប្រ​ព្រឹត្ត​ខុស​ក្នុង​កាម​ជា​ដើម​។ អំ​ពើ​ទាំង​អស់​នេះ តែង​បាន​ព្រះ​ពុទ្ធ​ជា​ម្ចាស់​ទ្រង់​សម្តែង​យ៉ាង​ច្បាស់​ក្នុង​បរា​ភវ​សូត្រ​នេះ។

ទាំង​នេះ​សុទ្ធ​សឹង​ជា​អំ​ពើ​ដែល​នាំ​មនុស្ស​ឱ្យ​ឈាន​ទៅ​រក​សេច​ក្ដី​វិនាស បាត់​បង់​អំ​ពើ​ល្អ និង​មិន​អាច​មាន​អនា​គត​ល្អ​ប្រ​សើរ​បាន​ឡើយ។ ដោយ​ហេតុ​នេះ ការ​ដែល​តាម​វត្ត​ព្រះ​ពុទ្ធ​សាស​នា​ខ្មែរ​នា​នា​រៀប​ចំ​សូត្រ​បរា ក្នុង​ឱ​កាស​នៃ​ពិ​ធី​ដាក់​បាយ​បិណ្ឌ​ គឺ​ជា​ឱ​កាស​ដ៏​មាន​សា​រៈសំ​ខាន់​ក្នុង​ការ​រំលឹក​ដល់​ពុទ្ធ​បរិ​ស័ទ​ឱ្យ​យល់​ដឹង​អំ​ពី​សីល​ធម៌ និង​ខិត​ខំ​ប្រ​ព្រឹត្ត​តាម​ធម៌​ត្រឹម​ត្រូវ ចៀស​ឆ្ងាយ​ពី​អំ​ពើ​ខុស​ឆ្គង ដែល​នាំ​ឱ្យ​កើត​សេច​ក្ដី​វិនាស ព្រម​ទាំង​បន្ត​ធ្វើ​អំ​ពើ​ល្អ​ដើម្បី​សន្សំ​បុណ្យ​កុសល​សម្រាប់​ជីវិត​។

អ្នក​យក​ព័ត៌​មាន​៖ សូម​អរ​គុណ​ព្រះ​តេជ​ព្រះ​គុណ​យ៉ាង​ជ្រាល​ជ្រៅ ដែល​បាន​ចែក​រំលែក​នូវ​អត្ថ​ន័យ​និង​ខ្លឹម​សារ​ដ៏​មាន​តម្លៃ​នៃ​បរា​ភវ​សូត្រ៕​

ថាញហុង

 

ចែករំលែកអត្ថបទ