នាពេលព្រលប់ ថ្ងៃទី២៣ ខែកញ្ញា ក្នុងបរិយាកាសរីករាយនៃបុណ្យសែនព្រះខែ ឆ្នាំ២០២៦ សាលាបឋមសិក្សាផាងវ៉ាំងណាំ នៅសង្កាត់ដុងថាញ់ ខេត្តវិញឡុង បានចាត់តាំងកម្មវិធី “រាត្រីបុណ្យសែនព្រះខែ” ក្រោមប្រធានបទ “បុណ្យសែនព្រះខែដើម្បីប្អូនៗ” ដោយបាននាំមកដល់សិស្សានុសិស្សនូវទីលានកម្សាន្តដ៏កក់ក្តៅនិងពោរពេញដោយស្នាមញញឹម។
ដើម្បីបង្កទីលានកម្សាន្តដ៏មានប្រយោជន៍ សុវត្ថិភាព និងនាំមកបរិយាកាសរីករាយជូនដល់កុមារទាំងអស់ កម្មវិធី "រាត្រីបុណ្យសែនព្រះខែ" ឆ្នាំនេះ បានសាលាបឋមសិក្សាផាងវ៉ាំងណាំ រៀបចាត់តាំងឡើងជាបន្តបន្ទាប់នៅទីតាំងសាលាទាំង៣។ ជាក់ស្តែង កម្មវិធីត្រូវបានប្រព្រឹត្តទៅនៅទីតាំងសាលាមណ្ឌល (អង្គុលី) នាពេលរសៀល ថ្ងៃទី២៣ ខែកញ្ញា បន្ទាប់មកគឺនៅទីតាំងសាខាសាលា (ថាញ់អាង) នាពេលរសៀល ថ្ងៃទី២៤ ខែកញ្ញា និងទីតាំងសាលា (ដុងថាញ់ B) នាពេលរសៀល ថ្ងៃទី២៥ ខែកញ្ញា។
នៅក្នុងកម្មវិធី លោកឡេថាញ់ធ្វឹង អនុប្រធានគណៈកម្មាធិការប្រជាជនសង្កាត់ដុងថាញ់ បានអានលិខិតជូនពរបុណ្យសែនព្រះខែរបស់ប្រធានគណៈកម្មាធិការប្រជាជនខេត្តវិញឡុង ផ្ញើជូនដល់កុមារា កុមារីទាំងឡាយ បង្ហាញពីការយកចិត្តទុកដាក់យ៉ាងជ្រាលជ្រៅរបស់រដ្ឋអំណាចគ្រប់លំដាប់ថ្នាក់ចំពោះកុមារគ្រប់រូប។
ទន្ទឹមនឹងនោះ កម្មវិធីក៏បានចាត់តាំងជូនអំណោយដល់សិស្សានុសិស្ស ដើម្បីឱ្យប្អូនៗទទួលបានភាពសប្បាយរីករាយក្នុងរដូវបុណ្យសែនព្រះខែយ៉ាងពេញលេញ។ អំណោយទាំងនេះអាស្រ័យសប្បុរសជនទាំងឡាយឧបត្ថម្ភ។ ក្រៅពីនេះ កម្មវិធីនៅមានការសម្តែងសិល្បៈ ច្រៀង រាំ និងការសម្តែងបង្ហាញម៉ូដ សម្ដែងដោយសិស្សានុសិស្សនៃសាលាផ្ទាល់ផងដែរ។ ហើយកម្មវិធី “រាត្រីបុណ្យសែនព្រះខែ” បានបិទបញ្ចប់ក្នុងក្តីសោមនស្សរីករាយ ដោយបន្សល់ទុកនូវអនុស្សាវរីយ៍ល្អៗនៅក្នុងអារម្មណ៍របស់ប្អូនៗសិស្សានុសិស្សសាលាបឋមសិក្សាផាងវ៉ាំងណាំ ព្រមទាំងបង្កជាកម្លាំងចលករដើម្បីប្អូនៗឈានចូលឆ្នាំសិក្សាថ្មី ២០២៦-២០២៧ ដោយក្តីរីករាយនិងខិតខំប្រឡងប្រណាំងក្លាយជាកូនល្អ សិស្សពូកែ៕
ថាច់ធី

លោកស្រី ង៉ោធីហុងហ្គឹម លេខាគណៈកម្មាធិការបក្ស ប្រធានក្រុមប្រឹក្សាប្រជាជនសង្កាត់ដុងថាញ់(ជួរក្រោយខាងស្ដាំ) និងលោកស្រី ង្វៀងធីថា សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការបក្ស អនុប្រធានក្រុមប្រឹក្សាប្រជាជនសង្កាត់ដុងថាញ់(ជួរក្រោយខាងឆ្វេង) បានអញ្ជើញឡើងប្រគល់ធុងអំណោយនំសែនព្រះខែដល់សិស្សានុសិស្សនៅលើឆាក។

ឈុតសម្តែងសិល្បៈយ៉ាងក្រមិចក្រមើមរបស់សិស្សានុសិស្សស្រី ក្នុងសម្លៀកបំពាក់អាវក្រហមផ្កាយលឿង និងសំពត់ពណ៌សនៅលើឆាក។

បរិយាកាសអ៊ូអររំជើបរំជួល នៅពេលក្រុមម៉ុងសាយ និងអ្នកតាភូមិ ចុះមកកាន់តំបន់អ្នកទស្សនា ដើម្បីចាប់ដៃ និងលេងកម្សាន្តជាមួយសិស្សានុសិស្សយ៉ាងច្រើនកុះករដែលកំពុងតាមដានទស្សនាកម្មវិធី។

សិស្សានុសិស្សសាលាបឋមសិក្សាផាងវ៉ាំងណាំ ធ្វើកាយវិការថតរូបអនុស្សាវរីយ៍នៅលើឆាកដែលបានតុបតែងលម្អដោយគោម និងទង់ជាតិក្នុងកម្មវិធី “រាត្រីបុណ្យសែនព្រះខែ”។