ផ្តើមពីគោមួយក្បាលដែលទិញជំពាក់ ថាច់វុឌ្ឍ នៅភូមិតាឱក ឃុំតាមង៉ាយ ខេត្តវិញឡុង ជាសន្សឹមៗពង្រីកបានហ្វូងគោបន្តពូជនិងគោបន្ធាត់។ គ្រួសារថែមទាំងឆ្លៀតប្រើប្រាស់សំណល់លាមកសត្វចិញ្ចឹម ធ្វើជាជីវឧស្ម័នសម្រាប់ចម្អិនអាហារ ជួយកាត់បន្ថយចំណាយប្រជុំជីវភាពទៀតផង។

បងថាច់វុឌ្ឍ ថែទាំហ្វូងគោរបស់គ្រួសារ។
បងវុឌ្ឍ ឱ្យដឹង៖ កាលពីមុន ប្តីប្រពន្ធបងដើរកាត់ស្រូវឈ្នួលដើម្បីផ្គត់ផ្គង់ជីវភាព។ ចង់ចិញ្ចឹមគោប៉ុន្តែគ្មានប្រាក់ទិញ បងបានអ្នកលក់យល់ព្រមឱ្យទិញជំពាក់គោមួយក្បាលយកមកចិញ្ចឹម។ តាំងពីពេលនោះ ប្តីប្រពន្ធធ្វើការឈ្នួលបណ្តើរ ថែទាំគោបណ្តើរ សន្សំប្រាក់ និងពង្រីកហ្វូងគោ។ ឆ្លងកាត់រយៈពេលប្រមាណ ២៥ ឆ្នាំផ្សារភ្ជាប់នឹងមុខរបរ បច្ចុប្បន្នគ្រួសារមានគោបន្តពូជនិងគោបន្ធាត់ចំនួន ១០ ក្បាល មានពេលខ្លះកើនឡើងរហូតដល់ ២០ក្បាល។ កាលពីមុន បងធ្លាប់ចិញ្ចឹមគោស្រុក ក្រោយមកប្តូរមកចិញ្ចឹមគោស៊ីនវិញ ពីព្រោះឃើញថាសមត្ថភាពបង្កើតកូនបានល្អ សមស្របនឹងលក្ខណៈថែទាំរបស់គ្រួសារ។ ក្នុងមួយឆ្នាំ បងលក់គោបន្ធាត់ប្រមាណ ៥-៦ ក្បាល មានប្រាក់ចំណូលផ្គត់ផ្គង់ជីវភាព។ បើតាមបង ប្រសិទ្ធភាពនៃការចិញ្ចឹមគោគឺអាស្រ័យលើដំណើរការថែទាំ និងតម្លៃលក់ទៅតាមពេលវេលា ម្ល៉ោះហើយត្រូវទូទាត់ចំណាយឱ្យបានច្បាស់ដើម្បីរក្សាហ្វូងគោឱ្យបានយូរអង្វែង។
ដើម្បីម្ចាស់ការលើប្រភពចំណី បងវុឌ្ឍ បានដាំស្មៅ ៥ កុង ព្រមទាំងទិញចំបើងបន្ថែមឱ្យគោស៊ី។ មានស្មៅស្រាប់ជួយគ្រួសារងាយស្រួលថែទាំ បន្ថយពេលវេលាស្វែងរកចំណី។ ការងារប្រចាំថ្ងៃបានប្តីប្រពន្ធរៀបចំយ៉ាងសមស្រប ថែទាំហ្វូងគោផង និងឆ្លៀតពេលធ្វើការឈ្នួលដើម្បីរកប្រាក់ចំណូលបន្ថែមផង។ ការព្យាយាម សន្សំសំចៃពីមួយឆ្នាំទៅមួយឆ្នាំ ជួយគ្រួសារអភិវឌ្ឍការចិញ្ចឹមសត្វ។ ទន្ទឹមនឹងប្រាក់បានមកពីការលក់គោ គ្រួសារនៅមានប្រាក់ចំណូលបន្ថែមពីការលក់លាមកគោទៀតផង។ បានភូមិភាគឧបត្ថម្ភសង់ឡជីវឧស្ម័ន បងឆ្លៀតប្រើប្រាស់ ពីលាមកសត្វបង្កើតជាឧស្ម័នដុតសម្រាប់ចម្អិនអាហារប្រចាំថ្ងៃ។ វិធីធ្វើនេះជួយគ្រួសារមានប្រភពហ្គាសប្រើប្រាស់ស្រាប់ ប្រិតសំចៃបានមួយផ្នែកចំណាយក្នុងការប្រជុំជីវភាព។ បើតាមបងវុឌ្ឍ ចិញ្ចឹមគោនាំមកផលប្រយោជន៍ច្រើន នៅពេលចេះឆ្លៀតប្រើប្រាស់ពីសំណល់លាមកគោ និងរៀបចំពេលវេលាពលកម្មបានសមស្រប។
លោកស្រី ហ្វិញធីងៀ ប្រធានសមាគមកសិករឃុំតាមង៉ាយ ឱ្យដឹង៖ សមាគមតែងលើកទឹកចិត្តឱ្យសមាជិករើសយកទម្រង់ដែលសមស្រប ក្នុងនោះ មានការចិញ្ចឹមគោបន្តពូជនិងគោបន្ធាត់។ សមាគមបានកសាងគម្រោងមូលនិធិឧបត្ថម្ភកសិករ សហការជាមួយធនាគារគោលនយោបាយសង្គម ជួយសមាជិកបុលប្រភពទុន; ព្រមទាំងបង្កើតសាខាសមាគម ក្រុមសមាគមវិជ្ជាជីវៈដើម្បីដោះដូរបទពិសោធន៍។ រយៈពេលខាងមុខ សមាគមឆ្ពោះដល់ការបង្កើតក្លឹបវិទ្យាសាស្ត្របច្ចេកទេសកសិករ បង្កលក្ខណៈឱ្យសមាជិករៀនសូត្រ អនុវត្តចំណេះដឹងក្នុងការផលិត បង្កើនប្រាក់ចំណូល៕
ទីទុយ - លីសៀ