រសៀលថ្ងៃ ២៩ តុលា ឆ្នាំ២០២៦ នៅសាកលវិទ្យាល័យត្រាវិញ ក្រសួងអប់រំនិងបណ្តុះបណ្តាល បានសហការជាមួយសាលាចាត់តាំងសិក្ខាសាលាវិទ្យាសាស្ត្រ “ដំណោះស្រាយផ្សព្វផ្សាយបណ្តុះបណ្តាលគ្រូបង្រៀនភាសាឡាវ និងភាសាខ្មែរនៅតាមគ្រឹះស្ថានអប់រំមហាវិទ្យាល័យវៀតណាម”។ អញ្ជើញចូលរួមមាន បណ្ឌិត ឌាំងវ៉ាំងហ្វឹង អនុប្រធាននាយកដ្ឋានអប់រំមហាវិទ្យាល័យ ក្រសួងអប់រំនិងបណ្តុះបណ្តាល; បណ្ឌិត ថាច់ធីយ៉ឹង នាយិការងសាកលវិទ្យាល័យត្រាវិញ (TVU); ព្រមទាំងអ្នកជំនាញការ អ្នកវិទ្យាសាស្ត្រ គ្រូឧទ្ទេស តំណាងសាកលវិទ្យាល័យ មន្ទីរអប់រំនិងបណ្តុះបណ្តាលនានាក្នុងប្រទេស។

បណ្ឌិត ឌាំងវ៉ាំងហ្វឹង អនុប្រធាននាយកដ្ឋានមហាវិទ្យាល័យ ក្រសួងអប់រំនិងបណ្តុះបណ្តាល ថ្លែងក្នុងអង្គសិក្ខាសាលា។
ថ្លែងក្នុងអង្គសិក្ខាសាលា បណ្ឌិតឌាំងវ៉ាំងហ្វឹង បានសង្កត់ធ្ងន់៖ ការបង្រៀននិងការរៀនភាសាឡាវ និងភាសាខ្មែរ បានដាក់ចេញតម្រូវការអភិវឌ្ឍកងជួរគ្រូបង្រៀនចំណេះទូទៅ។ នេះមិនត្រឹមតែជាភារកិច្ចឆ្លើយតបនឹងតម្រូវការបង្រៀនប៉ុណ្ណោះទេ ថែមទាំងរួមចំណែកអភិរក្ស ពង្រីកតម្លៃភាសា វប្បធម៌ បង្កើនការដោះដូរ កិច្ចសហប្រតិបត្តិការរវាងវៀតណាមជាមួយឡាវ និងកម្ពុជាផងដែរ។ ការបណ្តុះបណ្តាលចាំបាច់ត្រូវផ្តើមចេញពីតម្រូវការជាក់ស្តែងនៃថ្នាក់រៀន មុខតំណែងការងារ និងតម្រូវការអំពីគុណភាពអ្នកបង្រៀន។ លោកបានស្នើឱ្យភូមិភាគនីមួយៗធ្វើការបញ្ជាក់ច្បាស់ចំនួនថ្នាក់ តម្រូវការគ្រូបង្រៀន និងមុខតំណែងការងារ; សាលានីមួយៗកំណត់ច្បាស់អំពីលក្ខណៈបើកមុខវិជ្ជា ផែនការកសាងកងជួរគ្រូឧទ្ទេសជាប់កិច្ចសន្យា ត្រៀមកម្មវិធី សិក្ខូបករណ៍ មូលដ្ឋានសម្ភារៈ និងគ្រឹះស្ថានធ្វើកម្មសិក្សា។ ចំពោះភាសាខ្មែរ ត្រូវយកចិត្តទុកដាក់ជ្រើសសិស្ស ការបណ្តុះបណ្តាល ដើម្បីរក្សាកម្មវិធី ឆ្លើយតបនឹងតម្រូវការបំពេញបន្ថែមគ្រូបង្រៀន។

អ្នកតំណាងទាំងឡាយថតរូបអនុស្សាវរីយ៍ក្នុងអង្គសិក្ខាសាលា។
ក្នុងអង្គសិក្ខាសាលា អ្នកតំណាងទាំងឡាយបានស្តាប់បទអន្តរាគមន៍ចំនួន ៦ របស់អ្នកវិទ្យាសាស្ត្រ និងដោះដូរយោបល់អំពីតថភាព បទពិសោធន៍ផ្សព្វផ្សាយការបណ្តុះបណ្តាល បំប៉នគ្រូបង្រៀនភាសាឡាវ និងភាសាខ្មែរ។ ខ្លឹមសារផ្តោតលើភាពងាយស្រួល ការលំបាកក្នុងការជ្រើសសិស្ស កសាងកម្មវិធី អភិវឌ្ឍកងជួរគ្រូឧទ្ទេស សិក្ខូបករណ៍ ចាត់តាំងកម្មសិក្សាគរុកោសល្យ និងសហការជាមួយគ្រឹះស្ថានបណ្តុះបណ្តាលនានារបស់ប្រទេសឡាវ និងកម្ពុជា។ បណ្តាមតិ សំណើក្នុងអង្គសិក្ខាសាលា គឺជាមូលដ្ឋានគ្រឹះដើម្បីនាយកដ្ឋានមហាវិទ្យាលយ័បូកសរុប ធ្វើសេនាធិការឱ្យសុក្រឹតយន្តការ គោលនយោបាយ ជំរុញការងារបណ្តុះបណ្តាលគ្រូបង្រៀនភាសាឡាវ និងភាសាខ្មែរក្នុងរយៈពេលខាងមុខ៕
ទីទុយ - លីសៀ