រយៈពេលប៉ុន្មានថ្ងៃមកនេះ បរិយាកាសហាត់សមរបស់ទូក ងវត្តប្រជុំដែនមានជ័យ (អុងតាវ) នៅឃុំតឹងឡុង ទីក្រុងកឹងធើ មានភាពអ៊ូអរយ៉ាងខ្លាំង។ សូរសម្លេងកញ្ចែ សម្លេងស្រែកហ៊ោកញ្ជ្រៀវ និងច្រវាអុំស្រុះគ្នា រួមជាមួយការប្តេជ្ញាចិត្តខ្ពស់របស់កីឡាករ-កីឡាការិនីបានបង្កបរិយាកាសដ៏ពុះពោរក្នុងបណ្តាថ្ងៃជិតដល់ពិធីបុណ្យ។
ក្នុងវប្បធម៌ម្ហូបអាហារដ៏សម្បូរបែបរបស់ជនជាតិខ្មែរណាមបូ នំបំពង់គឺជាមុខម្ហូបប្រពៃណីដ៏ជិតស្និទ្ធមួយដែលបានថែរក្សាឆ្លងកាត់ច្រើនជំនាន់។
ប៉ុន្មានថ្ងៃនេះ លើភូមិឋានទីក្រុងកឹងធើ បរិយាកាសនៅតាមដងព្រែកប្រឡាយនិងទីធ្លាបរិវេណវត្ត មានសកម្មភាពហាត់សមអុំទូក ង ប្រព្រឹត្តទៅយ៉ាងផុលផុស។
វត្តប្រជុំដែនមានជ័យអុងតាវ នៅភូមិ B១ ឃុំតឹងឡុង ទីក្រុងកឹងធើ ទើបធ្វើពិធីដាក់ទូក ងបុរស និងទូក ងនារីចុះទឹក២គ្រឿង ត្រៀមចូលរួមអុំប្រណាំងក្នុងពិធីបុណ្យអកអំបុក ឆ្នាំ២០២៦។
ក្រៅពីភារកិច្ចបង្រៀនចំណេះដឹងទូទៅនិងលត់ដំបំណិន សាលាអនុវិទ្យាល័យជនជាតិអន្តេវាសិកកូវកែ ក៏យកចិត្តទុកដាក់លើការបណ្តុះសេចក្តីស្រឡាញ់ចំពោះវប្បធម៌ជនជាតិដល់សិស្សានុសិស្ស។
ប៉ុន្មានថ្ងៃនេះ នៅលើភូមិឋានទីក្រុងកឹងធើ បរិយាកាសនៅតាមមាត់ព្រែក ប្រឡាយ ស្រះក្នុងបរិវេណវត្តតែងមានការហ្វឹកហាត់ទូក-ងយ៉ាងសស្រាក់សស្រាំ បង្កភាពអ៊ូអរជាងពេលណាៗទាំងអស់។
វត្តខ្មែរមិនត្រឹមតែជាកន្លែងធ្វើបុណ្យសុន្ទរ៍ទាន សកម្មភាពជំនឿសាសនារបស់ជនរួមជាតិខ្មែរប៉ុណ្ណោះទេ ថែមទាំងជាកន្លែងថែរក្សា ផ្ទេរជូននូវតម្លៃវប្បធម៌ប្រពៃណីទៀតផង។ តួយ៉ាងដូចវត្តពាមបួនថ្មី នៅសង្កាត់ភូឡើយ ទីក្រុងកឹងធើ បានផ្តូចផ្តើមបើកថ្នាក់បង្រៀនភ្លេងពិណពាទ្យ និងបង្រៀនរាំដល់កូនចៅមាមីងខ្មែរ។
គណៈកម្មាធិការប្រជាជនទីក្រុងកឹងធើ ទើបដាក់ចេញផែនការផ្សព្វផ្សាយអនុវត្តសេចក្តីសម្រេចលេខ ១១៨៩/QĐ-TTg ចុះថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦ របស់នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលដាក់ចេញផែនការផ្សព្វផ្សាយអនុវត្តព្រមៗគ្នានូវប្រព័ន្ធតម្លៃជាតិ ប្រព័ន្ធតម្លៃវប្បធម៌ ប្រព័ន្ធតម្លៃគ្រួសារ និងបទដ្ឋានមនុស្សវៀតណាមលើភូមិឋានទីក្រុង។
ក្រោយប៉ុន្មានថ្ងៃទទួលដូនតាក្នុងឱកាសបុណ្យសែនដូនតា ជនរួមជាតិខ្មែរបានប្រារព្ធពិធីជូនដោយធ្វើជាទូកស្រទបចេកខាងក្នុងមានរៀបដាក់បាយ នំ ចំណី ផ្លែឈើ គ្រឿងសែនផ្សេងៗ។ នៅវត្តសំរោងឯក អនុសង្កាត់ទី៧ សង្កាត់ង្វៀកហ្វា ខេត្តវិញឡុង ពុទ្ធបរិស័ទច្រើនកុះករបានចូលរួម សម្តែងនូវកតញ្ញូកតវេទិតាធម៌ និងរក្សាទំនៀមទម្លាប់ប្រពៃណី។
ឆ្ពោះដល់ពិធីបុណ្យអកអំបុក - ប្រណាំងទូក ង ទីក្រុងកឹងធើ ឆ្នាំ២០២៦ នៅតាមបណ្តាវត្តពុទ្ធសាសនាខ្មែរកំពុងត្រៀមលក្ខណៈយ៉ាងសកម្ម។ ចាប់ពីការបោះទូក ងថ្មី ជួសជុលទូក ងចាស់ រហូតដល់ការជ្រើសរើសកីឡាករ កីឡាការិនី និងការរៀបចំផែនការហាត់សម ការងារនានាត្រូវបានចាត់ចែងយ៉ាងរួសរាន់ បង្កើតបានជាបរិយាកាសអ៊ូអរមុនពេលពិធីបុណ្យប្រពៃណីឈានចូលមកដល់។
ក្នុងឱកាសបុណ្យសែនដូនតា ជនរួមជាតិខ្មែរតែងប្រារព្ធពិធីកាន់បិណ្ឌ (ដាក់បាយបិណ្ឌ)។ ក្នុងពេលប្រារព្ធពិធីនេះ នៅតាមវត្តព្រះពុទ្ធសាសនាថេរវាទខ្មែរតែងឮព្រះសង្ឃសូត្របរា។ ដើម្បីស្វែងយល់បន្ថែមអំពីបរាភវសូត្រ យើងខ្ញុំបានជួបសំណេះសំណាលនឹងព្រះតេជព្រះ គុណ ឌិញហ្វាងសឺ ព្រះចៅអធិការវត្តពាមបួនថ្មី ដើម្បីស្តាប់ព្រះតេជព្រះគុណពន្យល់បន្ថែម។
ផ្តើមពីវត្តមួយដែលស្មៅដុះស៊ុមទ្រុប ស្ទើរតែគ្មានអ្នកស្គាល់ វត្តព្រីងព្រំមង្គល ស្ថិតនៅឃុំអាងឡាកថូង ទីក្រុងកឹងធើ បានផ្លាស់ប្តូរទិដ្ឋភាពជាបណ្តើរៗក្រោយរយៈពេលជាង ២០ ឆ្នាំ ពេលដែលព្រះតេជព្រះគុណ ស៊ើងង៉ុកហា បាននិមន្តមកគ្រប់គ្រង។ បច្ចុប្បន្ន ទីនេះមានភាពលេចធ្លោដោយសំណង់ជាច្រើនគួរជាទីចំណាប់អារម្មណ៍ ពិសេសគឺរូបព្រះពុទ្ធបដិមាអង្គធំៗនៅចំកណ្តាលភូមិស្រុក។
រដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡានិងទេសចរណ៍ ទើបដាក់ឱ្យប្រើសារាចរលេខ ៤/២០២៦/VBHN-TT-BVHTTDL ចុះថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ ២០២៦ កំណត់អំពីសកម្មភាពមុខជំនាញវិជ្ជាជីវៈនៃបណ្ណាល័យ។
បុណ្យសែនដូនតា គឺជាឱកាសដែលជនរួមជាតិខ្មែររំលឹកនឹកគុណដល់ជីដូនជីតា ឪពុកម្ដាយ និងញាតិសន្តានដែលបានចែកឋានទៅហើយ ទន្ទឹមនឹងនោះសម្តែងនូវការគោរពចំពោះអ្នកដែលនៅមានជីវិតរស់នៅផងដែរ។
ចាប់ផ្តើមពីថ្ងៃ១រោច ខែភទ្របទ ពុទ្ធបរិស័ទវត្តមុនីរង្សីក៏ប្រារព្ធពិធីកាន់បិណ្ឌក្នុងរយៈពេល១៥ថ្ងៃ ( រួមទាំងថ្ងៃ១៥រោច ជាថ្ងៃភ្ជុំបិណ្ឌ) ក្នុងឱកាសពិធីបុណ្យសែនដូនតាតាមប្រពៃណីរបស់ជនរួមជាតិខ្មែរ។
នាពេលព្រលប់ ថ្ងៃទី២៣ ខែកញ្ញា ក្នុងបរិយាកាសរីករាយនៃបុណ្យសែនព្រះខែ ឆ្នាំ២០២៦ សាលាបឋមសិក្សាផាងវ៉ាំងណាំ នៅសង្កាត់ដុងថាញ់ ខេត្តវិញឡុង បានចាត់តាំងកម្មវិធី “រាត្រីបុណ្យសែនព្រះខែ” ក្រោមប្រធានបទ “បុណ្យសែនព្រះខែដើម្បីប្អូនៗ” ដោយបាននាំមកដល់សិស្សានុសិស្សនូវទីលានកម្សាន្តដ៏កក់ក្តៅនិងពោរពេញដោយស្នាមញញឹម។
នៅថ្ងៃទី ២២ ខែកញ្ញា នៅសង្កាត់បាកលីវ ខេត្តកាម៉ាវ បានរៀបចំកម្មវិធី "ប្អូនគូរអំពីក្តីប្រាថ្នា" ដោយមានការចូលរួមពីវិចិត្រករអន្តរជាតិ ៥០ រូប មកពីសមាគមគំនូរពណ៌ទឹកអន្តរជាតិ។
មានឧបករណ៍ប្រើប្រាស់ផ្សេងៗដូចជាកណ្ដៀវច្រូតស្រូវ នឹមក្របី គ្រឿងឆ្នាំងធ្វើពីស្ពាន់ ចង្កៀងប្រេងកាតបុរាណជាដើម ដែលធ្លាប់មាននៅក្នុងគ្រួសារនីមួយៗ និងលើវាលស្រែរបស់ប្រជាជនខ្មែរ សព្វថ្ងៃបានប្រមូលដាក់តាំងនៅក្នុងវត្តពោធិវង្សកំពង់ដូង ឃុំតឹបង៉ាយ ខេត្តវិញឡុង។
នាព្រឹកថ្ងៃទី ២០ ខែកញ្ញា នៅពហុកីឡាដ្ឋានខេត្តកាម៉ាវ សង្កាត់បាកលីវ គណៈកម្មាធិការប្រជាជនខេត្តកាម៉ាវបានចាត់តាំងបើកមហាសន្និបាតកីឡាអប់រំកាយខេត្តលើកទី ១ ឆ្នាំ២០២៦។ នេះគឺជាព្រឹត្តិការណ៍កីឡាមានសារៈសំខាន់យ៉ាងខ្លាំងរបស់ខេត្តកាម៉ាវក្នុងឆ្នាំ ២០២៦ ព្រមជាមួយនោះ ក៏ជាទិវាបុណ្យធំនៃសុខភាព ឆន្ទៈ ស្មារតីសាមគ្គីនិងសេចក្តីប្រាថ្នាឈានឡើងរបស់ប្រជាជនគ្រប់ជាន់ស្រទាប់។
វត្តតារ៉មស្ថិតនៅភូមិតារ៉ម ឃុំដូងចូវ ខេត្តវិញឡុង ជាវត្តពុទ្ធសាសនាទក្ខិណនិកាយខ្មែរ ដែលមានស្ថាបត្យកម្មពិសេសនិងប្រកបដោយអត្តសញ្ញាណវប្បធម៌ខ្មែរ។ ដោយមានប្រវត្តិសាស្ត្រជាង ៤០០ ឆ្នាំ បរិវេណវត្តមានបរិយាកាសបៃតងដោយម្លប់ឈើត្រឈឹងត្រឈៃនិងសំណង់ស្ថាបត្យកម្មដ៏លេចធ្លោជាច្រើន។