សាច់ចំឡកស្ងោរយូរពេក វានឹងស្ងួតរឹង ពិបាកហូប ប្រសិនបើកំណត់ពេលត្រឹមត្រូវសាច់ទន់មានរសជាតិឆ្ងាញ់ មិនម្លាន់ពេក ដូច្នេះ គួរស្ងោរសាច់ចំឡកក្នុងរយៈពេលប៉ុនា្មន?
នេះជាផ្នែកសាច់សម្បូរប្រូតេអ៊ីន មានជាតិម្លាន់តិច ល្អសម្រាប់សុខភាព ប៉ុន្តែត្រូវចេះវិធីស្ងោរទើបសាច់ចំឡកមានរសជាតិឆ្ងាញ់ មិនស្ងួត មិនស្វិត។ (រូបថត៖ Kinggeorges)
សាច់ចំឡក គឺជាផ្នែកសាច់សុទ្ធរបស់ជ្រូក គោឬមាន់ គឺជាជម្រើសដ៏ពេញនិយម ព្រោះខ្លាញ់តិចសម្បូរប្រូតេអ៊ីននិងសាច់ទន់ ប្រសិនចម្អិន ត្រឹមត្រូវតាមរបៀប។ ប៉ុន្តែ នេះក៏ជាផ្នែកសាច់ងាយស្ងួតនិងស្វិត ប្រសិនបើចម្អិនយូរពេកឬខុសរបៀប។ សំណួរត្រូវបានស្ត្រីមេផ្ទះជាច្រើនលើក សួរថា តើស្ងោរសាច់ចំឡកប៉ុន្មាននាទី ដើម្បីសាច់ ឆ្អិនមិនស្ងួត?
ហេតុអ្វីបានជាសាច់ចំឡកងាយស្ងួត ? សាច់ចំឡក ពិសេសគឺសាច់ជ្រូកឬសាច់គោ ដែលផ្ទុកជាតិខ្លាញ់តិចនិងហាក់ដូចជាគ្មានសរសៃ។ ហេតុនេះ វាគ្មាន “ស្រទាប់” ធម្មជាតិដើម្បីរក្សាសំណើមក្នុងដំណាក់ការចម្អិន។ ពេលចម្អិនក្នុងកម្រិតក្ដៅខ្លាំង ប្រូតេអ៊ីនក្នុងសាច់រួញហើយ បញ្ចេញទឹកធ្វើឱ្យសាច់ស្ងួត សរសៃ បាត់រសជាតិឆ្ងាញ់។
ប្រការនេះងាយនឹងកើតមានប្រសិនបើអ្នកស្ងោរមិនត្រូវតាមបច្ចេកទេស តួយ៉ាងដូចដាក់សាច់ក្នុងទឹកត្រជាក់តាំងពីដំបូង ឬទុកឱ្យទឹកពុះយូរពេក។
ខាងក្រោមនេះគឺជាការណែនាំអំពីពេលវេលា សមស្របសម្រាប់ប្រភេទសាច់នីមួយៗ៖
- សាច់ចំឡកជ្រូកមួយដុំមានទម្ងន់ (ពី៣០០-៥០០ ក្រាម)៖ គួរស្ងោរក្នុងរយៈពេលប្រមាណពី១០-១៥ នាទី បន្ទាប់ពីទឹកពុះ រួចទុកសាច់ត្រាំ ក្នុងឆ្នាំងពី ៥-៧ នាទី ទុកឱ្យ “ត្រជាក់” ជួយឱ្យសាច់ឆ្អិនទន់និងមិនស្ងួត។
- សាច់ចំឡកជ្រូកហាន់ស្តើងៗ (១-២ សង់ទីម៉ែត្រ)៖ គ្រាន់តែស្ងោរពី ៤-៦ នាទី គិតចាប់តាំងពីពេលទឹកពុះ។ ចំណាំកុំស្ងោរយូរពេក ធ្វើឱ្យសាច់បាត់រសជាតិឆ្ងាញ់ សាច់ស្ងួត។
- សាច់ចំឡកគោ៖ សម្រាប់សាច់គោ បើហាន់ស្តើងៗ គួរស្រុសក្នុងទឹកពុះប្រមាណពី២-៣នាទី ប៉ុន្តែបើទុកទាំងដុំទម្ងន់ពី ២០០-៣០០ ក្រាម គួរស្រុសក្នុងរយៈពេលពី ៥-៧ នាទី បន្ទាប់មកគ្របទុកក្នុងឆ្នាំងមួយរំពេច រួចស្រង់ចេញ។
គន្លឹះសម្រាប់ការស្ងោរសាច់ចំឡកមានរសជាតិឆ្ងាញ់
ដាក់សាច់ចូលស្ងោរពេលទឹកដាំពុះ ៖ សម្រាប់សាច់ចំឡក គួរដាំទឹកឱ្យពុះជាមុនសិន ទើបដាក់សាច់ចូល។ ការធ្វើបែបនេះ ជួយឱ្យប្រូតេអ៊ីនខាងក្រៅផ្នែកសាច់កកភ្លាម ដើម្បីរក្សាទឹកខាងក្នុងសាច់មិនឱ្យចេញទាន់។
កុំដុតភ្លើងឱ្យឆេះធំរហូត៖ បន្ទាប់ពីដាក់សាច់ចូលក្នុងទឹកពុះ គួរបន្ថយភ្លើងឱ្យឆេះល្មមឬតូច ទុកឱ្យទឹកពុះព្រិចៗ។ ទឹកពុះយូរពេកសាច់ចេញ ទឹកច្រើនធ្វើឱ្យសាច់ឆាប់ស្ងួត។
គ្របគម្របឆ្នាំងត្រាំសាច់បន្ទាប់ពីពន្លត់ភ្លើង៖ បន្ទាប់ពីស្ងោរសាច់ល្មមឆ្អិន មិត្តអាចពន្លត់ភ្លើង គ្របគម្របឆ្នាំង “ត្រាំសាច់” ក្នុងរយៈពេលពី៥- ១០ នាទី។ វិធីនេះ ជួយឱ្យកម្តៅជ្រាបចូលកាន់តែជ្រៅ ដោយមិនបាច់ដុតភ្លើងចម្អិនយូរ ទុកឱ្យសាច់ឆ្អិនល្មម ទឹកមានរសជាតិឆ្ងាញ់។
មុននឹងស្ងោរ ប្រឡាក់សាច់ជាមួយអំបិល ម្រេចឬខ្ញីបន្តិច មិនត្រឹមតែធ្វើឱ្យសាច់ក្លិនឈ្ងុយឆ្ងាញ់ប៉ុណ្ណោះទេ ថែមទាំងជួយរក្សាកម្រិតសំណើមដោយសារតែការវិនិច្ឆ័យស្រទាប់ប្រូតេអ៊ីន ខាងក្រៅបានឆាប់។
គួរតែបន្ថែមអំបិលបន្តិច (កន្លះស្លាបព្រាកាហ្វេ សម្រាប់ទឹក ១ លីត្រ) ជួយឱ្យសាច់មានរសជាតិឆ្ងាញ់និងទន់។ គួរច្របាច់ក្រូចឆ្មារបន្ថែមពីរបីដំណក់ ធ្វើឱ្យសាច់សនិងបំបាត់ក្លិន មិនគួរដាក់ច្រើនពេក ព្រោះវានឹងធ្វើឱ្យសាច់ងាយស្ងួត។
គួរហាន់សាច់ពេលនៅក្តៅ ឬត្រជាក់? ទុកសាច់ឱ្យត្រជាត់ (ក្តៅឧណ្ហៗ) ទើបហាន់ជួយរក្សាជាតិទឹកខាងក្នុងស្រទាប់សាច់បានល្អ៕
យោង៖ vtcnews.vn-មុនី
ចែករំលែកអត្ថបទ |
|
អគ្គនិពន្ធនាយក: ត្រឿងវ៉ាំងច្វៀន អគ្គនិពន្ធនាយករងទទួលបន្ទុកភាសាខ្មែរ: ង្វៀងថាញត្វឹង
លិខិតអនុញាតលេខ៧៨៩/GP-BTTTT អាស្រ័យក្រសួងពត៌មាននិងសារគមនាគមន៍ផ្តល់ថ្ងៃទី០២-១២-២០២១។លេខ២៤ ត្រឹងវ៉ាំងហ្វាយ ទីក្រុងកឹងធើ - ទូរស័ព្ទ: (០២៩២) ៣៨៣០០៩៨
ទូរសារ: (០២៩២) ៣៨៣០៥៦១។ អ៊ីម៉ែល: toasoan@baocantho.com.vn
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម : quangcao@baocantho.com.vn
សរសេរច្បាស់ប្រភព"សារព័ត៌មានអេឡិចត្រូនិកកឹងធើ" នៅពេលផ្សាយបន្តពីwebsite នេះ។