សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្តត្រាវិញ ទើបរៀបចំពិធីជួបជុំ អនុស្សាវរីយ៍ ៦០ ឆ្នាំបង្កើតសមាគម (២០/៣/១៩៦៥ - ២០/៣/២០២៥)។

តំណាងចូលរួមក្នុងពិធីជួបជុំអនុស្សាវរីយ៍ ៦០ ឆ្នាំបង្កើតសមាគម។
ឆ្នាំ ១៩៦៣ រួមជាមួយនឹងចលនាបដិវត្តន៍របស់ប្រជាជនភាគខាងត្បូង ចលនាស្នេហាជាតិរបស់ព្រះសង្ឃ និងពុទ្ធបរិស័ទ បានផ្ទុះឡើងក្លាយជា ចលនាធំទូលាយ។ ដំណាក់កាលនោះ លោកមហាសុើងថុង បានស្នើបង្កើតសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិ ជាមួយគណៈកម្មាធិការបក្ស តំបន់តីណាមបូ ដើម្បីប្រមូលផ្តុំ រួបរួម ចលនាព្រះសង្ឃនិងពុទ្ធបរិស័ទខ្មែរគាំទ្រ ចូលរួមចលនាតស៊ូរំដោះប្រជាជាតិ ឯកភាពទឹកដី រួចបានគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សតំបន់តីណាមបូអនុម័ត។ ឆ្លងកាត់សកម្មភាព ៦០ ឆ្នាំ សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្តត្រាវិញ ស្នងបន្តប្រវេណីស្នេហាជាតិ ចលនា ជំរុញស្មារតីព្រះសង្ឃ និងជនរួមជាតិខ្មែរ សកម្មចូលរួមក្នុងចលនាប្រឡងប្រណាំងស្នេហាជាតិ កសាងផែនមហាសាមគ្គីទូទាំងជនជាតិ; យកចិត្តទុកដាក់គិតគូរក្នុងធុរៈព្រះពុទ្ធសាសនា បានល្អត្រឹមត្រូវតាមគោលលំនាំ “សាសនា - ជនជាតិ - សង្គមនិយម”; ពង្រីកតួនាទីរបស់សមាជិកនីមួយៗ រួមចំណែកយ៉ាងសំខាន់ចំពោះសមិទ្ធផលអភិវឌ្ឍន៍រួមរបស់ខេត្តក្នុងពេលកន្លង៕
សើុងម៉ាល័យ-វិមាន