01/11/2026 - 09:52

ក្រុម​ទូក​-ងវត្ត​ពិ​សី​វរា​រាម​ ត្រៀម​ជា​ស្រេច​សម្រាប់​រដូវ​កាល​ប្រ​កួត​ថ្មី​ 

ឆ្ពោះ​ដល់​ការ​ប្រ​កួត​ទូក​-ងក្នុង​ក្រប​ខណ្ឌ​បុណ្យ​អក​អំ​បុក​ និង​ទិវា​វប្ប​ធម៌​វៀត​ណាម​ ឆ្នាំ​២០២៦ ក្រុម​ទូក​-ងវត្ត​ពិ​សី​វរា​រាម​ ដែល​ស្ថិត​នៅ​ភូមិ​យ៉ុងជួរ​ ឃុំ​ប៊ិញភូ​ ខេត្ត​វិញ​ឡុង​ កំ​ពុង​ផ្តុំ​កម្លាំង​ហ្វឹក​ហាត់​ ត្រៀម​កម្លាំង​ដើម្បី​ចូល​រួម​ប្រ​កួត​ប្រ​ជែង​។ ក្រោម​ការ​យក​ចិត្ត​ទុក​ដាក់​ពី​ភូមិ​ភាគ​ និង​វត្ត​ កី​ឡា​ករ​ កី​ឡា​ការិនី​ទាំង​អស់​មាន​ការ​ប្តេជ្ញា​ចិត្ត​ខ្ពស់​ក្នុង​ការ​ប្រ​កួត​ដើម្បី​ដណ្តើ​មយក​លទ្ធ​ផល​ល្អ​។

បង្កើត​ឡើង​កាល​ឆ្នាំ​ ២០០២ ក្រុម​ទូក​-ងវត្ត​ពិ​សី​វរា​រាម​បាន​និង​កំ​ពុង​បោះ​ជំ​ហាន​យ៉ាង​រឹង​មាំ​ក្នុង​ការ​បញ្ជាក់​ពី​តួ​នា​ទី​របស់​ខ្លួន​ក្នុង​សកម្ម​ភាព​កី​ឡា​របស់​ភូមិ​ភាគ​។ ឆ្លង​កាត់​រយៈ​កាល​ជាង​ ២០ ឆ្នាំ​ ក្រុម​ទទួល​បាន​ពាន​រង្វាន់​ខ្ពស់​ៗជា​ច្រើន​ក្នុង​ការ​ប្រ​កួត​ទាំង​ក្នុង​ និង​ក្រៅ​ខេត្ត​ ហើយ​បាន​ជ្រើស​រើស​ឱ្យ​ចូល​រួម​ក្នុង​ព្រឹត្តិ​ការណ៍​កម្រិត​តំ​បន់​វាល​រាប​ទន្លេ​គី​វឡុង​ជា​ច្រើន​ដង​។ សមិទ្ធ​ផល​ទាំង​នោះ​គឺ​ជា​មោទ​នភាព​ និង​ជា​កម្លាំង​ចលករ​ដើម្បី​ឱ្យ​កី​ឡា​ករ​ជំ​នាន់​ក្រោយ​បន្ត​ការ​ផ្សារ​ភ្ជាប់​ និង​ខិត​ខំ​ប្រឹង​ប្រែង​ក្នុង​ការ​ប្រ​កួត​។

កី​ឡា​ករ​ កី​ឡា​ការិនី​ហ្វឹក​ហាត់​យ៉ាង​សកម្ម​នៅ​លើ​ព្រែក​ឡា​ងថេ ដើម្បី​ត្រៀម​ខ្លួន​ចូល​រួម​ការ​ប្រ​កួត​អុំ​ទូក​-ងក្នុង​ពិ​ធី​បុណ្យ​អក​អំ​បុក​ ឆ្នាំ​២០២៦។

លោក​ ឡេ គឹម​ហ្វាង​ ឈ្មោះ​ក្រៅ​ធ្លាប់​ហៅ​ (ហ្វាង​ហ្វិញ​) ប្រ​ធាន​ក្រុម​ នឹង​ជា​គ្រូ​បង្វឹក​ក្រុម​ទូក​-ងវត្ត​ពិ​សី​វរា​រាម​ បាន​ឱ្យ​ដឹង​៖ បច្ចុប្បន្ន​ក្រុម​មាន​កី​ឡា​ករ​ កី​ឡា​ការិនី​សរុប​ ១០៥ នាក់​ ក្នុង​នោះ​មាន​បុរស​ ៧៥ នាក់​ និង​នា​រី​ ៣០ នាក់​។ ភាគ​ច្រើន​គឺ​ជា​យុវ​ជន​យុវ​តី​ខ្មែរ​ក្នុង​ភូមិ​ស្រុក​ ដែល​ស្ម័គ្រ​ចិត្ត​ចូល​រួម​ ដោយ​មាន​ចំ​ណូល​ចិត្ត​ចំ​ពោះ​វិញ្ញាសា​កី​ឡា​ប្រ​ពៃ​ណី​នេះ​។ បច្ចុប្បន្ន​ ក្រុម​កំ​ពុង​ផ្តោត​ការ​ហ្វឹក​ហាត់​ដើម្បី​ត្រៀម​ចូល​រួម​ប្រ​កួត​ទូក​-ងដែល​នឹង​ប្រ​ព្រឹត្ត​ឡើង​នៅ​ថ្ងៃ​ទី​ ២១ និង​ទី​ ២២ ខែ​វិច្ឆិកា ឆ្នាំ​២០២៦ នៅ​ឯ​ទី​តាំង​ប្រ​ណាំង​ទូក​-ង ព្រែក​ឡា​ងថេ ឃុំ​ប៊ិញភូ​ ខេត្ត​វិញ​ឡុង​។ បង​ស្រី​ គឹម​ ធី​លី​នា​  នៅ​ភូមិ​ង្វៀកឡា​ង B ឃុំ​ប៊ិញភូ​ បាន​ចំ​ណាយ​ពេល​ ៤ ឆ្នាំ​ផ្សារ​ភ្ជាប់​ជា​មួយ​ក្រុម​។ ចំ​ពោះ​បង​ស្រី​ រដូវ​កាល​ប្រ​កួត​នីមួយៗ​គឺ​ជា​ឱ​កាស​ដើម្បី​ហ្វឹក​ហាត់​ជា​មួយ​មិត្ត​រួម​ក្រុម​ ប្រ​កួត​ប្រ​ជែង​ និង​រួម​ចំ​ណែក​អភិ​រក្ស​អត្ត​សញ្ញា​ណ​វប្ប​ធម៌​ជន​ជាតិ​។ បង​ស្រី​ លី​ណា​ រៀប​រាប់​៖ យើង​ខ្ញុំ​ចូល​រួម​ដោយ​សារ​ចូល​ចិត្ត​ និង​មាន​បំ​ណង​ចង់​ថែ​រក្សា​វិញ្ញាសា​កី​ឡា​ប្រ​ពៃ​ណី​របស់​ជន​រួម​ជាតិ​ខ្មែរ​។ ទោះ​បី​ឈ្នះ​ឬ​ចាញ់​ក៏​ដោយ​ ខ្ញុំ​នៅ​តែ​មាន​ក្តី​រីក​រាយ​ពេល​បាន​ប្រ​កួត​រួម​ជា​មួយ​មិត្ត​រួម​ក្រុម​ និង​តែង​តែ​ខិត​ខំ​អស់​ពី​សមត្ថ​ភាព​ដើម្បី​រួម​ចំ​ណែក​នាំ​មក​នូវ​ស្នា​ដៃ​ល្អ​ជូន​ដល់​ក្រុម​។

លោក​ ត្រឹង​ ក្វឹក​គឿង អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ​ប៊ិញភូ​ បាន​ឱ្យ​ដឹង​៖ ភូមិ​ភាគ​គ្រោង​នឹង​ឧបត្ថម្ភ​ថវិកា​ប្រ​មា​ណ​ ៤០០ លាន​ដុង​ ដើម្បី​បម្រើ​ឱ្យ​ការ​ហ្វឹក​ហាត់​ និង​ការ​ប្រ​កួត​របស់​ក្រុម​ រួម​នឹង​ថវិកា​សម្រាប់​កី​ឡា​ករ​ និង​កម្លាំង​ព័ស្តុ​ភារ​។ ក្នុង​នោះ​ កី​ឡា​ករ​ កី​ឡា​ការិនី​ទាំង​ ១០៥ នាក់​ បាន​ឧបត្ថម្ភ​កម្លាំង​ហ្វឹក​ហាត់​ចំ​នួន​ ១៥០.០០០ ដុង​ម្នាក់​ក្នុង​មួយ​ថ្ងៃ​ ក្នុង​រយៈ​ពេល​ ២០ ថ្ងៃ​។ ក្រៅ​ពី​នោះ​ ភូមិ​ភាគ​នៅ​ទាំង​កៀរ​គរ​សប្បុរស​ជន​នា​នា​ឱ្យ​ជួយ​ឧបត្ថម្ភ​គ្រឿង​ឧប​ភោគ​បរិភោគ​ចាំ​បាច់​សម្រាប់​ក្រុម​ទៀត​ផង​។

យោង​តាម​ព្រះ​តេជ​ព្រះ​គុណ​ ថា​ច់ថាញ​ហ្វៀង​ ព្រះ​ចៅ​អធិការ​វត្ត​ពិ​សី​វរា​រាម​ មាន​សង្ឃ​ដីកា​ថា​ វត្ត​តែង​តែ​យក​ចិត្ត​ទុក​ដាក់​ក្នុង​សកម្ម​ភាព​របស់​ក្រុម​ ព្រម​ទាំង​បង្ក​លក្ខ​ណៈឱ្យ​យុវ​ជន​បាន​ហ្វឹក​ហាត់​ និង​ប្រ​កួត​ប្រ​ជែង​។ ទន្ទឹម​នឹង​គោល​ដៅ​យក​ស្នា​ដៃ​ ក្រុម​ទូក​-ងថែម​ទាំង​បង្ក​ទី​លាន​កម្សាន្ត​ដ៏​មាន​ប្រ​យោជន៍​ និង​ពង្រឹង​សាមគ្គី​ភាព​ក្នុង​សហ​គម​ន៍។ ជា​មួយ​នឹង​ការ​រួម​ដំ​ណើរ​របស់​ភូមិ​ភាគ​ វត្ត​និង​សប្បុរស​ជន​ កី​ឡា​ករ​ កី​ឡា​ការិនី​មាន​កម្លាំង​ចិត្ត​បន្ថែម​ក្នុង​ការ​ប្រ​កួត​ប្រ​ជែង​អស់​ពី​សមត្ថ​ភាព​ រួម​ចំ​ណែក​អភិ​រក្ស​វិញ្ញាសា​កី​ឡា​ប្រ​ពៃ​ណី​ និង​ពង្រីក​ការ​ដោះ​ដូរ​គ្នា​ក្នុង​រដូវ​បុណ្យ​ទាន​៕

ទីទុយ​-មេ​ងលី​

ចែករំលែកអត្ថបទ