01/11/2026 - 09:52

ទូក​ ងវត្ត​អុង​តា​វ - ជា​ទូក​ថ្មី​ក្នុង​ចំ​ណោម​ទូក​ទាំង​ឡាយ​ 

រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​មក​នេះ​ បរិយាកាស​ហាត់​សម​របស់​ទូក​ ងវត្ត​ប្រ​ជុំ​ដែន​មាន​ជ័យ​ (អុង​តា​វ) នៅ​ឃុំ​តឹង​ឡុង​ ទី​ក្រុង​កឹង​ធើ​ មាន​ភាព​អ៊ូ​អរ​យ៉ាង​ខ្លាំង​។ សូ​រស​ម្លេង​កញ្ចែ​ សម្លេង​ស្រែក​ហ៊ោ​កញ្ជ្រៀវ​ និង​ច្រ​វា​អុំ​ស្រុះ​គ្នា​ រួម​ជា​មួយ​ការ​ប្តេជ្ញា​ចិត្ត​ខ្ពស់​របស់​កី​ឡា​ករ​-កី​ឡា​ការិនី​បាន​បង្ក​បរិយាកាស​ដ៏​ពុះ​ពោរ​ក្នុង​បណ្តា​ថ្ងៃ​ជិត​ដល់​ពិ​ធី​បុណ្យ​។

ទិដ្ឋភាពច្រវាអុំស្រុះគ្នារបស់ទូក ងបុរសវត្តអុងតាវពេលហាត់សម។

ចាប់​តាំង​ពីក​សាង​នៅ​ឆ្នាំ​១៩៦២ វត្ត​អុង​តា​វ នៅ​ឃុំ​តឹង​ឡុង​ ទី​ក្រុង​កឹង​ធើ​ ជាង​ ៦០ឆ្នាំ​មក​នេះ​ មិន​ធ្លាប់​មាន​ទូក​ ង ដើម្បី​ចូល​រួម​ប្រ​ណាំង​ឡើយ​ ប៉ុន្តែ​ឆ្នាំ​នេះ​ ដោយ​មាន​ការ​ស្នើ​និង​ការ​រួម​ចំ​ណែក​ពី​ពុទ្ធ​បរិស័ទ​ ក៏​ដូច​ជា​ការ​គាំ​ទ្រ​ពី​សំ​ណាក់​រដ្ឋ​អំ​ណាច​ភូមិ​ភាគ​ វត្ត​បាន​សម្រេច​ចិត្ត​ចុះ​ឈ្មោះ​ចូល​រួម​អុំ​ប្រ​ណាំង​ចំ​នួន​ពីរ​ទូក​ ដែល​ទើប​បោះ​ថ្មី​មាន​ប្រ​វែង​ ៣៣,៦ម៉ែ​ត្រ​។ ព្រះ​តេជ​ព្រះ​គុណ​ស៊ើង​ភឿកឡើយ​ ព្រះ​ចៅ​អធិការ​វត្ត​ប្រ​ជុំ​ដែន​មាន​ជ័យ​ (អុង​តា​វ) មាន​ថេរ​ដីកា​បញ្ជាក់​៖ “នេះ​មិន​ត្រឹម​តែ​ជា​ក្តី​សោមនស្ស​រីក​រាយ​សម្រាប់​កី​ឡា​ករ​-កី​ឡា​ការិនី​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​ជា​មោទ​នភាព​របស់​វត្ត​ ពុទ្ធ​បរិស័ទ​ និង​ជន​រួម​ជាតិ​ខ្មែរ​នៅ​ភូមិ​ភាគ​ទៀត​ផង​”។​

នៅ​ពេល​រសៀល​ចាប់​ពី​ម៉ោង​ ៣ និង​ ៣០ នា​ទី​ គឺ​កី​ឡា​ការិនី​ចំ​នួន​ ៧០ រូប​បាន​មក​កាន់​វត្ត​ដើម្បី​ហាត់​សម​។ រៀង​រាល់​ថ្ងៃ​បង​ប្អូន​នា​រី​តែង​ហាត់​ចំ​នួន​ ៣ លើក​ ក្នុង​មួយ​លើក​មាន​រយៈ​ពេល​ពី​ ៥ ដល់​ ៦ នា​ទី​។ សម្រាប់​បង​ប្អូន​នា​រី​ រាល់​ពេល​ហាត់​សម​គឺ​ជា​ការ​លត់​ដំ​នូវ​កាយស​ម្បទា​ ភាព​រឹង​មាំ​ និង​ស្មារតី​សាមគ្គី​ភាព​ក្នុង​ក្រុម​។ ព្រោះ​ថា​ ក្នុង​ការ​ប្រ​ណាំង​ទូ​កង​ កម្លាំង​របស់​បុគ្គល​ម្នាក់​ៗអាច​បញ្ចេញ​ដោយ​ការ​អុំ​ស្រុះ​ច្រ​វា​គ្នា​ ស៊ី​ចង្វាក់​គ្នា​នៃ​កី​ឡា​ការិនី​ទាំង​អស់​។ បង​ស្រី​ យ៉័ញធី​បែ​ណាំ​ គ្រូ​បង្វឹក​ទូក​ ងនា​រី​វត្ត​អុង​តា​វ បាន​ឱ្យ​ដឹង​៖ “ឆ្នាំ​នេះ​គឺ​ជា​ឆ្នាំ​ដំ​បូង​ដែល​វត្ត​អុង​តា​វមាន​ទាំង​ទូក​ ងបុរស​និង​ទូក​ ងនា​រី​។ កាល​ពី​ដំ​បូង​ ទូក​នា​រី​មាន​កី​ឡា​ការិនី​ត្រឹម​តែ​ ១០ នាក់​ប៉ុណ្ណោះ​ ប៉ុន្តែ​ដោយ​សា​របង​ប្អូន​នា​រី​បាន​ចលនា​ ទើប​ពេល​នេះ​ប្រ​មូល​បាន​អ្នក​ចូល​រួម​ហាត់​សម​ចំ​នួន​ ៧០នាក់​។ ដំ​បូង​ឡើយ​ បង​ប្អូន​ជួប​ការ​លំ​បាក​ជា​ច្រើន​ ចាប់​តាំង​ពី​របៀប​កាន់​ច្រ​វា​ រហូត​ដល់​បច្ចេក​ទេស​អុំ​ ប៉ុន្តែ​បន្ទាប់​ពី​ហាត់​សម​បាន​ ១៥ថ្ងៃ​ក្រោម​ការ​ណែ​នាំ​របស់​គ្រូ​បង្វឹក​ បច្ចុប្បន្ន​បង​ប្អូន​អុំ​បាន​ល្អ​និង​ស្រុះ​គ្នា​ជាង​មុន​”។ “ដំ​បូង​ឡើយ​មិន​ចេះ​អុំ​ ដូច្នេះ​អុំ​ហត់​ខ្លាំង​ណាស់​ ម្យ៉ាង​វិញ​ទៀត​ចង្វាក់​ច្រ​វា​ក៏​មិន​សូវ​ស្រុះ​គ្នា​ដែរ​ ពេល​បាន​ការ​ណែ​នាំ​យ៉ាង​យក​ចិត្ត​ទុក​ដាក់​ពី​គ្រូ​បង្វឹក​អំ​ពី​បច្ចេក​ទេស​អុំ​ ឥ​ឡូវ​នេះ​ខ្ញុំ​អុំ​បាន​ល្អ​ជាង​មុន​។ ខ្ញុំ​និង​បង​ប្អូន​នា​រី​នឹង​ខិត​ខំ​ប្រឹង​ប្រែង​ហាត់​សម​ ដើម្បី​ដណ្តើ​មយក​ស្នា​ដៃ​ជូន​វត្ត​និង​ភូមិ​ភាគ​” បង​ស្រី​ លី​ធី​ឌឹម កី​ឡា​ការិនី​ទូក​ ងវត្ត​អុង​តា​វបាន​ឱ្យ​ដឹង​ដូច្នេះ​។

ទន្ទឹម​នឹង​ការ​ប្រឹង​ប្រែង​ហាត់​សម​របស់​ទូក​ ងនា​រី​ គឺ​ទូក​ ងបុរស​ក៏​កំ​ពុង​តែ​ខិត​ខំ​ប្រឹង​ប្រែង​ហាត់​សម​យ៉ាង​សស្រាក់​សស្រាំ​ផង​ដែរ​ ដើម្បី​រង់​ចាំ​ដល់​ថ្ងៃ​អុំ​ប្រ​ណាំង​ក្នុង​ពិ​ធី​បុណ្យ​ឆ្នាំ​នេះ​។ តាម​បាន​ដឹង​ បន្ទាប់​ពី​ក្រុម​នា​រី​ហាត់​សម​រួច​ គឺ​នៅ​ម៉ោង​ ៤ និង​ ៣០ នា​ទី​ ទើប​កី​ឡា​ករ​បុរស​ជិត​ ១០០ នាក់​ចូល​រួម​ហ្វឹក​ហាត់​ ដោយ​ផ្តោត​សំ​ខាន់​លើ​ការ​លើក​កម្ពស់​កាយស​ម្បទា​ រៀន​សហ​ការ​គ្នា​ និង​រក្សា​ចង្វាក់​ច្រ​វា​ឱ្យ​បាន​ស្រុះ​គ្នា​។ ទាំង​អស់​គ្នា​កំ​ពុង​ប្រឹង​ប្រែង​រៀង​រាល់​ថ្ងៃ​ ត្រៀម​ខ្លួន​រួច​ជា​ស្រេច​សម្រាប់​ការ​បង្ហាញ​ខ្លួន​ជា​លើក​ដំ​បូង​នៅ​លើ​ដង​ព្រែក​ Maspero ក្នុង​ពិ​ធី​បុណ្យ​អក​អំ​បុក​ ទី​ក្រុង​កឹង​ធើ​ ឆ្នាំ​ ២០២៦។ ចែក​រំលែក​អំ​ពី​ការ​ហាត់​សម​ លោក​លី​តៀង​ គ្រូ​បង្វឹក​ទូក​ ងបុរស​វត្ត​អុង​តា​វ បាន​ឱ្យ​ដឹង​៖ “ដោយ​សារ​សុទ្ធ​សឹង​ជា​កី​ឡា​ករ​ថ្មី​ ដូច្នេះ​ខ្ញុំ​ផ្តោត​លើ​ការ​ណែ​នាំ​បច្ចេក​ទេស​ជូន​បង​ប្អូន​ ហើយ​ក្នុង​ដំ​ណើរ​ការ​ហាត់​ក៏​មិន​បាន​តឹង​រ៉ឹង​ពេក​ដែរ​ ព្រោះ​បង​ប្អូន​នៅ​ថ្មី​។ ការ​អុំ​មួយ​លើក​មាន​រយៈ​ពេល​ប្រហែល​ ១០ នា​ទី​ ហើយ​ក្នុង​រយៈ​ពេល​ ១ ម៉ោង​ ៣០ នា​ទី​ គឺ​អុំ​តែ​ ៤ លើក​ប៉ុណ្ណោះ​។ ឃើញ​បង​ប្អូន​ម្នាក់​ៗសុទ្ធ​តែ​ខិត​ខំ​ និង​មាន​ការ​ប្ដេជ្ញា​ចិត្ត​ខ្ពស់​ ខ្ញុំ​សង្ឃឹម​ថា​ ទូក​ ងនឹង​អាច​ឈាន​ចូល​ទៅ​វគ្គ​ប្រ​ណាំង​ខាង​ក្នុង​ៗ”។

ការ​បង្ហាញ​ខ្លួន​ជា​លើក​ដំ​បូង​ក្នុង​ពិ​ធី​បុណ្យ​ប្រ​ណាំង​ទូក​ ង អក​អំ​បុក​ ទី​ក្រុង​កឹង​ធើ​ ឆ្នាំ​ ២០២៦ ក្រុម​ទូក​ ងវត្ត​អុង​តា​វបាន​នាំ​យក​នូវ​ទូក​ ងថ្មី​ រួម​ជា​មួយ​ស្មារតី​ស្រុះ​ចិត្ត​គំ​និត​គ្នា​របស់​កី​ឡា​ករ​-កី​ឡា​ការិនី​ជាង​ ១៧០ នាក់​ ព្រម​ជា​មួយ​ក្តី​រំ​ពឹង​របស់​វត្ត​និង​មា​មីង​បង​ប្អូន​។ សម្រាប់​វត្ត​អុង​តា​វ ពិ​ធី​បុណ្យ​ឆ្នាំ​នេះ​បាន​បើក​ចេញ​នូវ​ដំ​ណើរ​ការ​ថ្មី​ ជា​ដំ​ណើរ​ការ​នៃ​ទូក​ ងបុរស​ និង​ទូក​ ងនា​រី​រួម​គ្នា​ចូល​រួម​ការ​ប្រ​ណាំង​ប្រ​ពៃ​ណី​ រួម​ចំ​ណែក​បន្ថែម​ពណ៌​សម្បុរ​ដល់​ថ្ងៃ​បុណ្យ​អក​អំ​បុក​ និង​បន្ត​វេន​នូវ​ជីវ​ភាព​វប្ប​ធម៌​ខ្មែរ​លើ​ទឹក​ដី​កឹង​ធើ​ស៊ី​វិល័យ​ ទំនើប​ ពោរ​ពេញ​ដោយ​មនោ​សញ្ចេ​តនិង​ដិត​ដាម​អត្ត​សញ្ញា​ណ​ជន​ជាតិ​៕

ថាញ​វ៉ាង​ - ថា​ច់ធី​

ចែករំលែកអត្ថបទ