23/10/2026 - 06:35

ក្រុម​ទូក​-ងនា​នា​ហ្វឹក​ហាត់​យ៉ាង​សស្រាក់​សស្រាំ​ត្រៀម​ចូល​រួម​ពិ​ធី​បុណ្យ​ប្រ​ណាំង​ទូក​-ង 

ប៉ុន្មាន​ថ្ងៃ​នេះ​ នៅ​លើ​ភូមិ​ឋាន​ទី​ក្រុង​កឹង​ធើ​ បរិយាកាស​នៅ​តាម​មាត់​ព្រែក​ ប្រ​ឡាយ​ ស្រះ​ក្នុង​បរិវេណ​វត្ត​តែង​មាន​ការ​ហ្វឹក​ហាត់​ទូក​-ងយ៉ាង​សស្រាក់​សស្រាំ​ បង្ក​ភាព​អ៊ូ​អរ​ជាង​ពេល​ណា​ៗទាំង​អស់​។ បណ្តា​កី​ឡា​ករ​នៃ​ក្រុម​ទូក​-ង កំ​ពុង​ខិត​ខំ​ប្រឹង​ប្រែង​ហ្វឹក​ហាត់​ កម្លាំង​និង​បច្ចេក​ទេស​ ដើម្បី​ចូល​រួម​ពិ​ធី​បុណ្យ​ប្រ​ណាំង​ទូក​-ង។ សំឡេង​ស្រែក​ហ៊ោ​ សំឡេង​ច្រ​វា​នឹង​ទឹក​ រួម​ផ្សំ​ជា​មួយ​ស្មារតី​ប្តេជ្ញា​ចិត្ត​ បាន​បង្ក​ឡើង​នូវ​បរិយាកាស​ដ៏​អ៊ូ​អរ​ និង​រីក​រាយ​របស់​ជន​រួម​ជាតិ​ខ្មែរ​នៅ​តាម​ភូមិ​ស្រុក​។

ក្រុមទូក-ងវត្តបទុមរង្សីទំនប់ ឃុំអាងនិញ កំពុងហ្វឹកហាត់នៅលើព្រែកកិញ្ឆាង។

ពេល​រសៀល​ប្រហែល​ម៉ោង​ ៤ និង​ ៣០ នា​ទី​ ក្រុម​កី​ឡា​ករ​-ការិនី​បាន​មាន​វត្ត​មាន​យ៉ាង​ច្រើន​កុះ​ករ​។ បន្ទាប់​ពី​ការ​ហាត់​ពត់​ខ្លួន​នៅ​លើ​គោក​ កី​ឡា​ករ​-កី​ឡា​ការិនី​ទាំង​អស់​បាន​ចុះ​ទូក​យ៉ាង​ឆាប់​រហ័ស​ ត្រៀម​ខ្លួន​ដើម្បី​ចាប់​ផ្តើម​ការ​ហ្វឹក​ហាត់​។ ក្រោម​ការ​ណែ​នាំ​របស់​អ្នក​បង្វឹក​ ចង្វាក់​អុំ​នីមួយៗ​ត្រូវ​បាន​កែ​សម្រួល​ដើម្បី​ធា​នា​បាន​នូវ​ភាព​ស្រុះ​គ្នា​ ត្រឹម​ត្រូវ​ និង​ភាព​ខ្លាំង​ក្លា​។ ក្រុម​ទូក​-ងវត្ត​បទុម​រង្សី​ទំ​នប់​ ឃុំ​អាង​និញ ទី​ក្រុង​កឹង​ធើ​ ជា​មួយ​នឹង​ទូក​ដែល​ធ្វើ​ពី​ក្តា​របន្ទះ​ និង​ប្រើ​ដង​សន្ទួច ចូល​រួម​ក្នុង​ពិ​ធី​បុណ្យ​អក​អំ​បុក​ប្រ​ណាំង​ទូក​-ងប្រ​ពៃ​ណី​ជា​រៀង​រាល់​ឆ្នាំ​។ ប៉ុន្មាន​ឆ្នាំ​កន្លង​មក​នេះ​ វត្ត​បាន​ចូល​រួម​ប្រ​កួត​ដោយ​មាន​ក្រុម​ទូក​-ងបុរស​ចំ​នួន​ ២ និង​ក្រុម​ទូក​-ងនា​រី​ចំ​នួន​១ ដែល​បាន​ទទួល​ពាន​រង្វាន់​ជើង​ឯក​ជាប់​ៗគ្នា​ក្នុង​នោះ​មាន​៖ ក្រុម​ទូក​-ងបុរស​ក្នុង​ឆ្នាំ​ ២០២០ ទទួល​បាន​ចំ​ណាត់​ថ្នាក់​លេខ​ ១ និង​ក្នុង​ឆ្នាំ​២០២៣, ២០២៤ និង​ ២០២៥ សុទ្ធ​តែ​ទទួល​បាន​ចំ​ណាត់​ថ្នាក់​លេខ​ ១ ចំ​ណែក​ឯ​ក្រុម​ទូក​-ងនា​រី​ក្នុង​ឆ្នាំ​២០១៨, ២០១៩, ២០២៣, ២០២៤ និង​ ២០២៥ សុទ្ធ​តែ​ទទួល​បាន​ចំ​ណាត់​ថ្នាក់​លេខ​១។ ចូល​រួម​ប្រ​ណាំង​ឆ្នាំ​នេះ​ វត្ត​បាន​ចូល​រួម​ទូក​-ងបុរស​ចំ​នួន​ ១ និង​ទូ​កង​នា​រី​ចំ​នួន​ ១ ជា​មួយ​នឹង​ការ​ប្តេជ្ញា​ចិត្ត​របស់​កី​ឡា​ករ​-កី​ឡា​ការិនី​ក្នុង​ក្រុម​ ដោយ​ក្តី​សង្ឃឹម​ថា​នឹង​ទទួល​បាន​លទ្ធ​ផល​ល្អ​ប្រសើរ​ក្នុង​ពិ​ធី​បុណ្យ​ប្រ​ណាំង​ទូក​-ងខាង​មុខ​នេះ​។ ពូ​ឡឹម​ប៊ិញ ប្រ​ធាន​គណៈ​កម្ម​ការ​វត្ត​ និង​ជា​ប្រ​ធាន​ក្រុម​ទូក​-ងវត្ត​បទុម​រង្សី​ទំ​នប់​ ឃុំ​អាង​និញបាន​ឱ្យ​ដឹង​៖ "ការ​ប្រ​ណាំង​ទូក​-ងទទួល​បាន​ស្នា​ដៃ​ខ្ពស់​គឺ​ជា​ក្តី​សោមនស្ស​រីក​រាយ​ ប៉ុន្តែ​អ្វី​ដែល​សំ​ខាន់​បំ​ផុត​នោះ​គឺ​ ភូមិ​ស្រុក​រួម​គ្នា​អប​អរ​សា​ទរ​ពិ​ធី​បុណ្យ​ប្រ​ណាំង​ទូក​-ង ជា​ការ​ស្នង​បន្ត​ប្រ​ពៃ​ណី​និង​រក្សា​អត្ត​សញ្ញា​ណ​ជន​ជាតិ​។ និយាយ​រួម​សម្រាប់​វត្ត​ខ្មែរ​ទាំង​អស់​ វត្ត​ណា​ដែល​មាន​ទូក​-ងគឺ​ចូល​រួម​យ៉ាង​សកម្ម​ ប៉ុន្តែ​សម្រាប់​ក្រុម​ទូក​-ងវត្ត​បទុម​រង្សី​ទំ​នប់​ បច្ចុប្បន្ន​កំ​ពុង​ជួស​ជុល​ទូក​-ងថ្មី​ជិត​ ១០០% លាប​ពណ៌​ និង​គូរ​គំនូរ​ដោយ​ក្បូរ​ក្បាច់​រចនា​ដ៏​ល្អ​វិចិត្រ​។ ឆ្នាំ​នេះ​ ដូច​រាល់​ឆ្នាំ​ដែរ​ ក្រុម​ទូក​-ងយើង​ខ្ញុំ​បាន​រៀប​ចំ​ការ​ហ្វឹក​ហាត់​ដោយ​ម៉ត់​ចត់​មុន​នឹង​ចូល​រួម​ប្រ​ណាំង​ ហើយ​ចំ​នួន​កី​ឡា​ករ​-កី​ឡា​ការិនី​ដែល​ចូល​រួម​គឺ​មាន​ប្រ​មា​ណ​ ២០០ នាក់​ ទាំង​ទូក​-ងបុរស​និង​ទូក​-ងនា​រី​ "។

ពេល​រសៀល​ មាន​មា​មីង​ខ្មែរ​យ៉ាង​ច្រើន​កុះ​ករ​ តាំង​ពី​មនុស្ស​ចាស់​រហូត​ដល់​កុមារ​ បាន​មក​ជួប​ជុំ​គ្នា​នៅ​វត្ត​ និង​នៅ​តាម​ដង​ព្រែក​ ដើម្បី​ទស្សនា​កី​ឡា​ករ​-កី​ឡា​ការិនី​ហ្វឹក​ហាត់​ ចំ​ណែក​កី​ឡា​ករ​-កី​ឡា​ការិនី​វិញ​ បាន​បង្ហាញ​ពី​ភាព​សប្បាយ​រីក​រាយ​ក្នុង​ការ​ចូល​រួម​ហ្វឹក​ហាត់​យ៉ាង​ទៀង​ទាត់​។ បង​ លី​ថា​ញ់កឿង​ កី​ឡា​ករ​ទូក​-ងវត្ត​បទុម​រង្សី​ទំ​នប់​ បាន​រៀប​រាប់​ដោយ​ក្តី​រំភើប​ថា​៖ "ពេល​ព្រឹក​ខ្ញុំ​រវល់​នឹង​ការ​ងារ​ស្រែ​ចម្ការ​ ដល់​ម៉ោង​ ៥ រសៀល​ ខ្ញុំ​តែង​មាន​វត្ត​មាន​មក​ហ្វឹក​ហាត់​រួម​គ្នា​ជា​មួយ​បង​ប្អូន​ ដើម្បី​ចូល​រួម​ប្រ​កួត​ឱ្យ​បាន​កាន់​តែ​ល្អ​ប្រសើរ​ ការ​អុំ​ទូក​-ងទោះ​បី​មាន​ការ​នឿយ​ហត់​ក៏​ពិត​មែន​ ប៉ុន្តែ​ក៏​មាន​ក្តី​សប្បាយ​រីក​រាយ​ផង​ដែរ​ យើង​ខ្ញុំ​មាន​ស្មារតី​សាមគ្គី​គ្នា​ដើម្បី​ចូល​រួម​សម្រេច​បាន​ស្នា​ដៃ​ខ្ពស់​ក្នុង​ពិ​ធី​បុណ្យ​អក​អំ​បុក​ប្រ​ណាំង​ទូក​-ងឆ្នាំ​នេះ​"។

ក្រុម​ទូក​-ងវត្ត​ផ្នោរ​កា ឃុំ​ភូ​តឹមកំ​ពុង​ហ្វឹក​ហាត់​នៅ​លើ​បន្ទា​។

ចំ​ណែក​ក្រុម​ទូក​-ងវត្ត​ផ្នោរ​កា ឃុំ​ភូ​តឹមគឺ​ជា​ក្រុម​ដែល​ទទួល​បាន​ចំ​ណាត់​ថ្នាក់​លេខ​ ២ កាល​ពី​ឆ្នាំ​ ២០០៦ ប៉ុន្តែ​ឆ្លង​កាត់​ពិ​ធី​ប្រ​ណាំង​ ២០ ឆ្នាំ​កន្លង​មក​ ថ្វី​ដ្បិត​តែ​មាន​ការ​ប្តេជ្ញា​ចិត្ត​ខ្ពស់​ ប៉ុន្តែ​ស្នា​ដៃ​នៅ​តែ​មិន​ទាន់​វិល​ត្រ​ឡប់​មក​វិញ​ ឆ្នាំ​នេះ​ក្រុម​បាន​លាប​ពណ៏​ជួស​ជុល​ទូក​ថ្មី​ដោយ​សង្ឃឹម​ថា​នឹង​ទទួល​បាន​ស្នា​ដៃ​ខ្ពស់​ក្នុង​ពិ​ធី​ប្រ​ណាំង​ទូក​-ងខាង​មុខ​នេះ​។ លោក​ ថា​ច់វ៉ាំង​ឌឿក អនុ​ប្រ​ធាន​ក្រុម​ទូក​-ងវត្ត​ផ្នោរ​កា ឃុំ​ភូ​តឹមបាន​ឱ្យ​ដឹង​៖ “បច្ចុប្បន្ន​គឺ​ហ្វឹក​ហាត់​លើ​បន្ទា​ឈើ​ក្នុង​ស្រះ​វត្ត​ ហ្វឹក​ហាត់​រាល់​ថ្ងៃ​ ប៉ុន្មាន​ថ្ងៃ​ទៀត​យើង​ខ្ញុំ​នឹង​យក​ទូក​-ងទៅ​ហ្វឹក​ហាត់​នៅ​ព្រែក​ម៉ាស្ពេរ៉ូ រហូត​ដល់​ថ្ងៃ​ប្រ​កួត​ជា​ផ្លូវ​ការ​តែ​ម្ដង​ ទូក​-ងឆ្នាំ​នេះ​ជួស​ជុល​បាន​ល្អ​ណាស់​ ហើយ​កី​ឡា​ករ​ក៏​ខ្លាំង​ជាង​រាល់​ឆ្នាំ​ ទូក​ធ្វើ​ពី​ក្តា​របន្ទះ​និង​មិន​ប្រើ​ដង​សន្ទួចទេ​។ ឆ្នាំ​នេះ​មាន​កី​ឡា​ករ​ជាង​ ១០០ នាក់​ ពិ​សេស​ឆ្នាំ​នេះ​មាន​កី​ឡា​ករ​ និង​សប្បុរស​ជន​ជួយ​ឧបត្ថម្ភ​ថវិកា​ដើម្បី​ជួស​ជុល​ទូក​ផង​ដែរ​ ទូក​ត្រូវ​បាន​ជាង​ជំ​នាញ​ជួស​ជុល​ដោយ​យក​តែ​បាត​ទូក​ពីរ​បន្ទះ​ប៉ុណ្ណោះ​ ចំ​ណែក​ក្រៅ​ពី​នោះ​គឺ​ប្តូរ​ថ្មី​ទាំង​អស់​ ជួស​ជុល​ជិត​៩០%”។

រាល់​ពេល​ហ្វឹក​ហាត់​មិន​ត្រឹម​តែ​ជា​ឱ​កាស​សម្រាប់​ហ្វឹក​ហាត់​សុខ​ភាព​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​ថែម​ទាំង​ជួយ​ឱ្យ​កី​ឡា​ករ​លើក​កម្ពស់​សមត្ថ​ភាព​សហ​ការ​ រក្សា​ចង្វាក់​ និង​ពង្រីក​កម្លាំង​សាមគ្គី​សមូហ​ភាព​ផង​ដែរ​។ ប្អូន​ស៊ើង​ហា​យ៉ាង​ កី​ឡា​ករ​វត្ត​ផ្នោរ​កា ឃុំ​ភូ​តឹមបាន​ឱ្យ​ដឹង​៖ "និយាយ​រួម​ ខ្ញុំ​ក៏​ចូល​ចិត្ត​កី​ឡា​ទូក​-ងតាំង​ពី​ក្មេង​មក​ម្ល៉េះ​ ព្រោះ​តាំង​ពី​តូច​មក​ ខ្ញុំ​តែង​តែ​ទៅ​តាម​ជី​តា​ទៅ​មើល​ការ​ប្រ​ណាំង​ទូក​-ង ខ្ញុំ​ចង់​បន្ត​ប្រ​ពៃ​ណី​របស់​គ្រួ​សារ​ ម៉្យាង​ទៀត​ចង់​រួម​ចំ​ណែក​ជួយ​ដល់​វត្ត​ ឆ្នាំ​នេះ​គឺ​ជា​ឆ្នាំ​ទី​ពី​រហើយ​ដែល​ខ្ញុំ​បាន​ចូល​រួម​អុំ​ទូក​-ង”។

ដោយ​ស្មារតី​ "សាមគ្គី​ភាព​–ប្តេជ្ញា​ចិត្ត​–ប្រ​ណាំង​ដោយ​អស់​ពី​សមត្ថ​ភាព​" បណ្តា​ក្រុម​ទូក​-ងនៃ​វត្ត​នា​នា​កំ​ពុង​ខិត​ខំ​ប្រឹង​ប្រែង​ជា​រៀង​រាល់​ថ្ងៃ​ដើម្បី​បំ​ពេញ​បច្ចេក​ទេស​ ពង្រឹង​កម្លាំង​កាយស​ម្បទា​ និង​ត្រៀម​ខ្លួន​ដើម្បី​ចូល​រួម​ក្នុង​ពិ​ធី​បុណ្យ​ប្រ​ណាំង​ទូក​-ង។ នៅ​ពី​ក្រោយ​រាល់​ចង្វាក់​អុំ​ដ៏​អស់​ពី​កម្លាំង​កាយ​ចិត្ត​គឺ​ការ​សង្ឃឹម​របស់​មា​មីង​ ការ​លើក​ទឹក​ចិត្ត​របស់​មហា​ជន​ និង​មោទ​នភាព​ចំ​ពោះ​អត្ត​សញ្ញា​ណ​វប្ប​ធម៌​ជន​ជាតិ​ខ្មែរ​។ សង្ឃឹម​ថា​ ជា​មួយ​នឹង​ស្មារតី​ហ្វឹក​ហាត់​យ៉ាង​សកម្ម​ និង​ភាព​សាមគ្គី​គ្នា​របស់​ក្រុម​នឹង​រួម​ចំ​ណែក​ធ្វើ​ឱ្យ​ពិ​ធី​បុណ្យ​ប្រ​ណាំង​ទូក​-ងកាន់​តែ​មាន​ភាព​អ៊ូ​អរ​ មាន​អត្ថ​ន័យ​ និង​បង្កើត​បាន​ជា​ការ​ភ្ញាក់​ផ្អើល​នៅ​លើ​ខ្សែ​ប្រ​ណាំង​ក្នុង​ពិ​ធី​បុណ្យ​អក​អំ​បុក​ប្រ​ណាំង​ទូក​-ងតំ​បន់​វាល​រាប​ទន្លេ​គឺ​វឡុង​ នៅ​ទី​ក្រុង​កឹង​ធើ​ឆ្នាំ​ ២០២៦ នេះ​៕

ដា​លី​ន​

ចែករំលែកអត្ថបទ