ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

22/10/2026 - 21:07

ផ្តល់​ជូន​អា​ហា​រូប​ករណ៍​ចំ​នួន​២៤០ចំ​ណែក​ "បន្ត​ដំ​ណើរ​ប្អូន​ទៅ​សា​លា​" 

នៅ​ខណ្ឌ​អូរ​ម៉ូង​ សម្ព័ន្ធ​សហ​ជីព​កម្ម​ករ​ទី​ក្រុង​កឹង​ធើ​ បាន​ចាត់​តាំង​កម្ម​វិធី​ផ្ដល់​អា​ហា​រូប​ករណ៍​ “បន្ត​ដំ​ណើរ​ប្អូន​ទៅ​សា​លា​” ឆ្នាំ​សិក្សា​ ២០២៦-២០២៧។

លោក​ស្រី​ ឡេ ធី​សឿង​ម៉ាយ​ សមា​ជិក​គណៈ​អចិន្ត្រៃយ៍​អគ្គ​សម្ព័ន្ធ​សហ​ជីព​កម្ម​ករ​វៀត​ណាម​ អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​រណ​សិរ្ស​មា​តុ​ភូមិ​វៀត​ណាម​ទី​ក្រុង​ ប្រ​ធាន​សម្ព័ន្ធ​សហ​ជីព​កម្ម​ករ​ទី​ក្រុង​កឹង​ធើ​ ប្រ​គល់​ផ្លាក​និមិត្ត​រូប​ឧបត្ថម្ភ​អា​ហា​រូប​ករណ៍​ដល់​តំ​ណាង​គណៈ​កម្មា​ធិ​ការ​រណ​សិរ្ស​មា​តុ​ភូមិ​វៀត​ណាម​បណ្តា​ឃុំ​ និង​សង្កាត់​។

ក្នុង​ក្រប​ខណ្ឌ​នៃ​កម្ម​វិធី​ សម្ព័ន្ធ​សហ​ជីព​កម្ម​ករ​ទី​ក្រុង​បាន​ប្រ​គល់​ផ្លាក​និមិត្ត​រូប​ឧបត្ថម្ភ​អា​ហា​រូប​ករណ៍​ចំ​នួន​ ២២០ ចំ​ណែក​ ដល់​តំ​ណាង​គណៈ​កម្មា​ធិ​ការ​រណ​សិរ្ស​មា​តុ​ភូមិ​វៀត​ណាម​ទាំង​ ១១ ឃុំ​ សង្កាត់​; ព្រម​ជា​មួយ​នោះ​ ជូន​អា​ហា​រូប​ករណ៍​ដោយ​ផ្ទាល់​ចំ​នួន​ ២០ ចំ​ណែក​ ដល់​សិស្ស​ដែល​មាន​ជីវ​ភាព​ខ្វះ​ខាត​ ឆ្លង​កាត់​លំ​បាក​រៀន​ពូ​កែ​នៅ​សង្កាត់​អូរ​ម៉ូង​។ អា​ហា​រូប​ករណ៍​ក្នុង​មួយ​ចំ​ណែក​តម្លៃ​ ១ លាន​ដុង​។

ថ្លែង​ក្នុង​កម្ម​វិធី​ លោក​ស្រី​ ឡេធី​សឿង​ម៉ាយ​ សង្ឃឹម​ថា​ គណៈ​កម្មា​ធិ​ការ​រណ​សិរ្ស​មា​តុ​ភូមិ​វៀត​ណាម​បណ្តា​ឃុំ​ - សង្កាត់​ និង​សហ​ជីព​មូល​ដ្ឋាន​ បន្ត​ពិ​និត្យ​ឡើង​វិញ​ ក្តាប់​ពី​ស្ថាន​ភាព​សមា​ជិក​សហ​ជីព​ និង​កម្ម​ករ​និយោជិត​ឱ្យ​បាន​ទាន់​ពេល​; សហ​ការ​ជា​មួយ​ស្ថា​ប័ន​ អង្គ​ភាព​ និង​អា​ជីវ​កម្ម​ កៀរ​គរ​ប្រ​ភព​កម្លាំង​គិត​គូរ​ ជួយ​ឧបត្ថម្ភ​គ្រួ​សារ​ដែល​លំ​បាក​ បង្ក​លក្ខ​ណៈឱ្យ​កូន​ចៅ​បន្ត​ការ​រៀន​សូ​ត្រ​៕

កៀង​ក្វឹក​ - លី​សៀ​

ចែករំលែកអត្ថបទ