កិច្ចសហការរវាងមន្ទីរវប្បធម៌ កីឡានិងទេសចរណ៍ទីក្រុងកឹងធើ និងក្រុមហ៊ុនភាគហ៊ុន ជ័រប៊ិញមិញ បានរំពឹងថានឹងរួមចំណែកលើកកម្ពស់គុណភាពនៃការចាត់តាំង កម្លាំងសាយភាយនិងប្រសិទ្ធភាពនៃការឃោសនាផ្សព្វផ្សាយពិធីបុណ្យអកអំបុក ប្រណាំងទូក-ង ឆ្នាំ២០២៦។

លោក ង្វៀងវ៉ាំងបៃ នាយកមន្ទីរវប្បធម៌ កីឡានិងទេសចរណ៍ (ជួរមុខ ខាងស្តាំ) និងលោក Niwat Athiwattananont អគ្គនាយកក្រុមហ៊ុនភាគហ៊ុន ជ័រប៊ិញមិញ (ជួរមុខខាងឆ្វេង) ចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហការ។
មន្ទីរវប្បធម៌ កីឡានិងទេសចរណ៍ទីក្រុងកឹងធើ និងក្រុមហ៊ុនភាគហ៊ុនជ័រប៊ិញមិញ បានចាត់តាំងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀង សហការផ្សព្វផ្សាយ ពាណិជ្ជកម្មក្នុងពិធីបុណ្យអកអំបុក ប្រណាំងទូក-ង ទីក្រុងកឹងធើ ឆ្នាំ ២០២៦។
លោកស្រី ង្វៀងធីង៉ុកឌេប អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងកឹងធើ; ថ្នាក់ដឹកនាំបណ្តាមន្ទីរ ផ្នែកនៅសង្កាត់ភូឡើយ និងសង្កាត់សុកត្រាំង បានអញ្ជើញចូលរួមក្នុងពិធីចុះហត្ថលេខានេះ។
ក្នុងក្របខ័ណ្ឌនៃពិធីបុណ្យអកអំបុក ប្រណាំងទូក-ង ឆ្នាំនេះ រង្វាន់ប្រណាំងទូក-ង ទីក្រុងកឹងធើនឹងដណ្តើមពានរង្វាន់ជ័រប៊ិញមិញ គឺជាសកម្មភាពស្នូល បានចាត់តាំងឡើងដោយទ្រង់ទ្រាយថ្នាក់ទីក្រុងបើកទូលាយ។ ពីធីប្រណាំងនេះ មានការចូលរួមពីក្រុមទូក-ង បុរសនិងនារីជាច្រើន តំណាងឱ្យវត្តខ្មែរនានានៅទីក្រុងកឹងធើ និងខេត្តនានានៅតំបន់វាលរាបទន្លេគឺវឡុង។ ពិធីប្រណាំងនឹងប្រព្រឹត្តទៅក្នុងរយៈពេល ២ ថ្ងៃ (ថ្ងៃទី ២៣ និង ២៤ ខែវិច្ឆិកា) នៅព្រែក Maspéro ស្ថិតនៅសង្កាត់ភូឡើយនិងសង្កាត់សុកត្រាំង។

លោកស្រី ង្វៀងធីង៉ុកឌេប អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងកឹងធើ ថ្លែងការណ៍នៅក្នុងពិធីចុះហត្ថលេខា។
កិច្ចសហការរវាងមន្ទីរវប្បធម៌ កីឡានិងទេសចរណ៍ទីក្រុងកឹងធើ និងក្រុមហ៊ុនភាគហ៊ុនជ័រប៊ិញមិញ ត្រូវបានរំពឹងថានឹងរួមចំណែកលើកកម្ពស់គុណភាពនៃការចាត់តាំង កម្លាំងសាយភាយ និងប្រសិទ្ធភាពនៃការផ្សព្វផ្សាយពិធីបុណ្យអកអំបុក ប្រណាំងទូក-ង ឆ្នាំ ២០២៦។ ព្រឹត្តិការណ៍នេះក៏ជាការកត់ សម្គាល់នូវកិច្ចសហការរវាងស្ថាប័នគ្រប់គ្រងរដ្ឋអំពីវប្បធម៌ កីឡានិងទេសចរណ៍ ជាមួយនឹងអាជីវកម្មក្នុងការរួមដំណើរចាត់តាំងបណ្តាសកម្មភាពវប្បធម៌ កីឡាប្រពៃណី រួមចំណែកថែរក្សា និងពង្រីកអត្តសញ្ញាណវប្បធម៌របស់ជនរួមជាតិខ្មែរ។
ថ្លែងការណ៍នៅក្នុងពិធីចុះហត្ថលេខា លោកស្រី ង្វៀងធីង៉ុកឌេប បានផ្តល់ព័ត៌មាន៖ ទីក្រុងកឹងធើ ជាមួយនឹងទីតាំងជាមជ្ឈមណ្ឌលនៃតំបន់វាលរាបទន្លេគឺវឡុង កំពុងជាជំហានអះអាងនូវតួនាទីលើវិស័យជាច្រើន ក្នុងនោះមានវិស័យវប្បធម៌ កីឡានិងទេសចរណ៍។ ក្រៅពីប្រភពធនធានរបស់ទីក្រុងកឹងធើក៏ត្រូវការចាំបាច់នូវការឧបត្ថម្ភ និងកិច្ចសហការពីសំណាក់អាជីវកម្មក្នុងការចាត់តាំងកម្មវិធី និងព្រឹត្តិការណ៍ផ្សេងៗ។
សម្តែងនូវការកោតសរសើរចំពោះកិច្ចសហការ និងការរួមដំណើររបស់ក្រុមហ៊ុនភាគហ៊ុនជ័រប៊ិញមិញ នាពេលកន្លងមក អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុង បានសម្តែងនូវបំណងប្រាថ្នា ក្រុមហ៊ុនភាគហ៊ុន ជ័រប៊ិញមិញ នឹងបន្តរួមដំណើរ និងជាហិរញ្ញប្បទានប្រពៃណីសម្រាប់ពិធីប្រណាំងទូក-ងរបស់ទីក្រុងកឹងធើនៅបណ្តាឆ្នាំខាងមុខទៀត៕
ដាំងហ្វិញ-វ៉ាន់តឹន