16/10/2026 - 21:58

ចាប់​ពី​ថ្ងៃ​ទី​១ ខែ​មក​រា ឆ្នាំ​២០២៧ មាន​ច្រើន​ក្រុម​អ្នក​បាន​ជំនួយ​ផ្នែក​ច្បាប់​ដោយ​ឥត​គិត​ថ្លៃ​ 

ក្រប​ខណ្ឌ​អ្នក​ដែល​បាន​ជំនួយ​ផ្នែក​ច្បាប់​ដោយ​ឥត​គិត​ថ្លៃ បាន​បើក​ទូ​លាយ​ស្រប​តាម​ច្បាប់​លេខ ០៥​/២០២៦​/ QH១៦ ធ្វើ​វិសោធន​កម្ម​មា​ត្រា​មួយ​ចំ​នួន​នៃ​ច្បាប់​ស្ដី​ពី​ការ​ជំ​នួយ​ផ្នែក​ច្បាប់។ 

យោង​តាម​បទ​ប្បញ្ញត្តិ​ថ្មី ក្រុម​មុខ​សញ្ញា​ចំ​នួន ៦ ដែល​កំ​ពុង​ទទួល​បាន​ជំ​នួយ​ផ្នែក​ច្បាប់​បន្ត​បាន​រក្សា​ជា​ដដែល រួម​មាន៖ អ្នក​ស្ថិត​ក្នុង​គ្រួ​សារ​ក្រី​ក្រ; អ្នក​មាន​សគុណ​ចំ​ពោះ​បដិ​វត្តន៍; កុ​មារ; ជន​ជាតិ​ភាគ​តិច​រស់​នៅ​តំ​បន់​ដែល​មាន​លក្ខណៈ​សេដ្ឋ​កិច្ច​-សង្គម​លំ​បាក​ខ្លាំង; បុគ្គល​មួយ​ចំ​នួន​ដែល​មាន​អា​យុ​ចាប់​ពី ១៦ ឆ្នាំ​ដល់​ក្រោម ១៨ ឆ្នាំ ដែល​ចូល​រួម​នីតិ​វិធី​ស្រប​តាម​បទ​ប្បញ្ញត្តិ​នៃ​ច្បាប់​យុត្តិ​ធម៌​អនីតិ​ជន​; អ្នក​រង​គ្រោះ អ្នក​ដែល​កំ​ពុង​ស្ថិត​ក្នុង​ដំ​ណើរ​ការ​កំ​ណត់​ថា ជា​អ្នក​រង​គ្រោះ​នៃ​អំ​ពើ​ជួញ​ដូរ​មនុស្ស និង​បុគ្គល​អា​យុ​ក្រោម ១៨ ឆ្នាំ រួម​ដំ​ណើរ​ជា​មួយ។

មេ​ធា​វី​ឌោ​ង៉ុក​ថាញ ប្រ​ធាន​សាខា​សមា​គម​មេ​ធា​វី សមា​គម​ការ​ពារ​សិទ្ធិ​កុមារ​ទី​ក្រុង​ហូ​ជី​មិញ កំ​ពុង​ផ្តល់​ពិ​គ្រោះ​ជំ​នួយ​ផ្នែក​ច្បាប់​ដោយ​ឥត​គិត​ថ្លៃ​ដល់​ប្រ​ជា​ជន។ រូប​ថត៖ ហា​ណាម​

បន្ថែម​ច្រើន​ក្រុម​អ្នក​ទៀត​ទទួល​បាន​ជំនួយ​ផ្នែក​ច្បាប់​

គួរ​កត់​សម្គាល់​ច្បាប់​លេខ ០៥/​២០២៦​/QH១៦ បើក​ទូ​លាយ​ក្រុម​មួយ​ចំ​នួន​តាម​ទិស​ដៅ​មិន​ស្ថិត​លើ​លក្ខណៈ​ជួប​ការ​លំ​បាក​អំ​ពី​ហិ​រញ្ញ​វត្ថុ។

ជាក់​ស្តែង ឪ​ពុក​បង្កើត ម្តាយ​បង្កើត ប្រ​ពន្ធ ប្តី កូន​របស់​យុទ្ធ​ជន​ពលី និង​អ្នក​មាន​គុណ​បំ​ណាច់​ចិញ្ចឹម​បី​បាច់​យុទ្ធ​ជន​ពលី; អ្នក​រង​គ្រោះ​ជាតិ​ពុល​ពណ៌​លឿង; អ្នក​ពិ​ការ​ស្ថិត​ក្នុង​ក្រប​ខណ្ឌ​ទទួល​បាន​ជំ​នួយ​ផ្នែក​ច្បាប់។

ទន្ទឹម​នឹង​នោះ អ្នក​ស្ថិត​ក្នុង​គ្រួ​សារ​ក្បែរ​ក្រ​ក៏​ទទួល​បាន​ជំ​នួយ​ផ្នែក​ច្បាប់​ដែរ; អ្នក​ទទួល​ប្រាក់​សោ​ធន​សង្គម​ប្រ​ចាំ​ខែ​គឺ​អ្នក​វ័យ​ចាស់ អ្នក​រង​អំ​ពើ​ហិង្សា​ក្នុង​ករ​ណី​អំ​ពើ​ហិង្សា​ក្នុង​គ្រួ​សារ និង​អ្នក​ផ្ទុក​មេ​រោគ HIV ក៏​ស្ថិត​ក្នុង​ក្រប​ខណ្ឌ​ទទួល​បាន​ជំ​នួយ​តាម​លក្ខ​ខណ្ឌ​ច្បាប់។

ច្បាប់​ថ្មី​ក៏​បាន​បន្ថែម​ក្រុម​មុខ​សញ្ញា​ចំ​នួន ៥ រួម​មាន៖ ជន​ជាតិ​ភាគ​តិច​មាន​ចំ​នួន​មនុស្ស​តិច​; កម្ម​ករ និយោ​ជិត​មាន​ចំ​ណូល​ទាប​ជា​អ្នក​ត្រូវ​ចោទ​ប្រ​កាន់ ឬ​ជា​អ្នក​រង​គ្រោះ​; អ្នក​ជួប​លំ​បាក​ជា​យថាហេតុ​ ដោយ​សារ​គ្រោះ​ធម្ម​ជាតិ អគ្គិ​ភ័យ​ក្នុង​ករ​ណី​ពាក់​ព័ន្ធ​ផ្ទាល់ ដល់​ការ​ជម្នះ​ផល​វិបាក; បុគ្គល​ដែល​រង​ការ​ខូច​ខាត ប៉ុន្តែ​មិន​បាន​ជួល​អ្នក​ការ​ពារ​សិទ្ធិ និង​ផល​ប្រ​យោជន៍ ស្រប​ច្បាប់​តាម​ច្បាប់​ទទួល​ខុស​ត្រូវ​សំ​ណង​របស់​រដ្ឋ; ជន​បរ​ទេស ស្រប​តាម​សន្ធិ​សញ្ញា​អន្តរ​ជាតិ​ដែល​វៀត​ណាម​ជា​សមា​ជិក​មាន​បទ​ប្បញ្ញត្តិ​ស្តី​ពី​ជំ​នួយ​ផ្នែក​ច្បាប់។

អាច​នឹង​ទទួល​បាន​គាំ​ទ្រ​ភ្លាមៗ​ក្នុង​ដំ​ណើរ​ការ​នីតិ​វិធី​

អ្នក​ស្ថិត​ក្នុង​ក្រប​ខណ្ឌ​ទទួល​បាន​ជំនួយ​ផ្នែក​ច្បាប់ អាច​នឹង​កៀក​ជិត​សេ​វា​កម្ម​នេះ​ភ្លាមៗ ក្នុង​អំ​ឡុង​ពេល​ស៊ើប​អង្កេត​និង​ជំ​នុំ​ជម្រះ មិន​ចាំ​បាច់​ស្វែង​រក​ទំ​នាក់​ទំ​នង​ដោយ​ខ្លួន​ឯង​គ្រប់​ករណី​ទាំង​អស់។ ច្បាប់​លេខ ០៥/​២០២៦​/QH១៦ ធ្វើ​វិសោធន​កម្ម​មា​ត្រា​មួយ​ចំ​នួន​នៃ​ច្បាប់​ស្ដី​ពី​ការ​ជំ​នួយ​ផ្នែក​ច្បាប់ មាន​សុពល​ភាព​ចាប់​ពី​ថ្ងៃ​ទី​១ ខែ​មក​រា ឆ្នាំ​២០២៧ បាន​កំ​ណត់​ជា​ច្បាប់​ឱ្យ​មាន​យន្ត​ការ​មេ​ធា​វី​ត្រូវ​មាន​មុខ​ជំ​នួយ​ផ្នែក​ច្បាប់​នៅ​តុ​លា​ការ​ប្រ​ជា​ជន និង​ក្នុង​ការ​ស៊ើប​អង្កេត​ព្រហ្ម​ទណ្ឌ។

យោង​តា​មក​ថា​ខណ្ឌ ១ មា​ត្រា ៤១ ដែល​ធ្វើ​វិសោធន​កម្ម ស្ថា​ប័ន​មាន​សមត្ថ​កិច្ច​ខាង​នីតិ​វិធី​មាន​ភារៈ​សហ​ការ អនុ​វត្ត​យន្ត​ការ​ផ្តល់​ជំ​នួយ​ផ្នែក​ច្បាប់; ព្រម​ទាំង​បង្ក​លក្ខណៈ​ដើម្បី​អ្នក​ទទួល​បាន​ជំ​នួយ​ផ្នែក​ច្បាប់​ទទួល​បាន​សិទ្ធិ​នេះ និង​អ្នក​ជំ​នួយ​ផ្នែក​ច្បាប់​ចូល​រួម​ក្នុង​នីតិ​វិធី​តាម​បទ​ប្បញ្ញត្តិ។ ដូច្នេះ អ្នក​ស្ថិត​ក្នុង​ក្រប​ខណ្ឌ​ទទួល​បាន​ជំ​នួយ​ផ្នែក​ច្បាប់ អាច​នឹង​ទទួល​បាន​ការ​គាំ​ទ្រ​ផ្នែក​ច្បាប់​ទាន់​ពេល​ក្នុង​ដំ​ណាក់​កាល​នៃ​នីតិ​វិធី​ រួម​ចំ​ណែក​ធា​នា​សិទ្ធិ និង​ផល​ប្រ​យោជន៍​ស្រប​ច្បាប់​របស់​ខ្លួន។

ដូច្នេះ ចាប់​ពី​ថ្ងៃ​ទី​១ ខែ​មក​រា ឆ្នាំ​២០២៧ ប្រ​ជា​ជន​ស្ថិត​ក្នុង​ក្រុម​បាន​រៀប​រាប់​ខាង​លើ អាច​នឹង​បាន​រដ្ឋ​ផ្តល់​សេ​វា​កម្ម​ផ្នែក​ច្បាប់​ដោយ​ឥត​គិត​ថ្លៃ ប្រ​សិន​បើ​មាន​គ្រប់​លក្ខ​ខណ្ឌ​តាម​ក្រុម​នី​មួយៗ និង​ជា​ករ​ណី​ស្ថិត​ក្នុង​ក្រប​ខណ្ឌ​ជំ​នួយ​ផ្នែក​ច្បាប់​ស្រប​តាម​បទ​ប្បញ្ញត្តិ​នៃ​ច្បាប់៕

យោង​៖ laodong.vn - ប្រែ​សម្រួល៖ លី​សៀ​

ចែករំលែកអត្ថបទ