ក្នុងក្របខ័ណ្ឌ Festival អន្តរជាតិផ្នែកទំនិញស្រូវអង្ករវៀតណាម លើកទី២ កឹងធើ ឆ្នាំ២០២៦ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី ២៥ ខែវិច្ឆិកា នៅសួនច្បារសុងហូវ (សង្កាត់កៃខេ) មជ្ឈមណ្ឌលជំរុញដំណើរការវិនិយោគ-ពាណិជ្ជកម្មនិងទេសចរណ៍ទីក្រុងកឹងធើ បានចាត់តាំងនូវសកម្មភាពជាច្រើនផ្សព្វផ្សាយទេសចរណ៍ ឧទ្ទេសនាមផលិតផលនិងទីតាំងទេសចរណ៍របស់ទីក្រុង។
នៅថ្ងៃទី២៣ ទី២៤និងទី២៥ ខែវិច្ឆិកា មជ្ឈមណ្ឌលចាត់តាំងកម្មវិធីទស្សនាកិច្ចសម្រាប់ភ្ញៀវអញ្ជើញ និងតំណាងចូលរួម Festival ជាមួយដំណើរស្វែងយល់ពីទីតាំងអេកូទេសចរណ៍ផ្សារអណ្តែតនិងឆ្លងបទពិសោធន៍វប្បធម៌ភូមិភាគ នៅឃុំញើងអាយ សង្កាត់អាងប៊ិញ កៃរ៉ាំង ភូឡើយ...។

រៀបចំតុបតែងទេសភាពកន្លែងផ្សព្វផ្សាយទេសចរណ៍នៅក្នុងព្រឹត្តិការណ៍។
ទន្ទឹមនឹងនោះ មណ្ឌលតាំងពិព័រណ៍ “ទេសចរណ៍កឹងធើ - អត្តសញ្ញាណតំបន់ភាគខាងលិច - ទីតាំងទេសចរណ៍ប្រកបដោយចីរភាព” ប្រារព្ធចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៦ ខែវិច្ឆិកា នៅសួនច្បារសុងហូវ ឧទ្ទេសនាមផលិតផលទេសចរណ៍ ផលិតផលពិសេសរបស់ភូមិភាគផលិតផល OCOP របស់ទីក្រុង ព្រមទាំងផ្សព្វផ្សាយកម្មវិធីជំរុញទេសចរណ៍។ បរិវេណតាំងពិព័រណ៍ក៏មានរៀបចំកន្លែងម្ហូបអាហារសកម្ម ភាពកម្សាន្តសប្បាយនិងមានហ្គែមកម្សាន្តខ្នាតតូច (minigame) ដើម្បីបម្រើភ្ញៀវទេសចរ។ ប្រការគួរកត់សម្គាល់នោះ គឺសិប្បករនឹងធ្វើការ បង្ហាញដោយផ្ទាល់ពីរបៀបធ្វើនំប្រពៃណីពិសេសៗជាច្រើន មានដូច៖ ដាល់អំបុក វេចនំអន្សមជ្រូក ធ្វើនំស្លឹក នំចេក នំអាកោ...។
នៅពេលរាត្រីចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៥ ខែវិច្ឆិកា ភ្ញៀវទេសចរ នៅទាំងបានទស្សនាកម្មវិធីសិល្បៈតាមវិថីក្រុង ការប្រគំភ្លេងប្រពៃណី ការសម្តែងឡូតូនិងចូលរួមលេងល្បែងកម្សាន្តឆ្លងបទពិសោធន៍ជាច្រើនទៀត។ សកម្មភាពទាំងនេះ រួមចំណែកផ្សព្វផ្សាយរូបភាពវប្បធម៌ ម្ហូបអាហារនិងផលិតផលទេសចរណ៍ពិសេសរបស់កឹងធើដល់ភ្ញៀវទេសចរនៅក្នុងនិងក្រៅប្រទេស៕
អាយឡាយ-មុនី