មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

25/11/2026 - 14:53

ព្រួត​ដៃ​កសាង​ស្ពាន ពូន​ជ្រំ​មនោ​សញ្ចេត​នា​ភូមិ​ផង​របង​ជា​មួយ​ 

ចាប់​ពី​ស្ពាន​តភ្ជាប់​រវាង​ភូមិ​និង​ភូមិ រហូត​ដល់​ដង​ផ្លូវ​ភ្លឺ​ ជ្រះ ស្អាត លោក​កាវ​លី អ្នក​មាន​ប្រិយ​ភាព​នៅ​ឃុំ​ធ្វឹង​ហ្វា ទី​ក្រុង​កឹង​ធើ បាន​រួម​ចំ​ណែក​ដាស់​ស្មារតី​សាម​គ្គី​ចំ​ពោះ​សហ​គមន៍។ ដោយ​ការ​យក​ចិត្ត​ទុក​ដាក់​និង​ភាព​ជិត​ស្និទ្ធ​ជា​មួយ​មា​មីង លោក​បាន​តភ្ជាប់​ទឹក​ចិត្ត​សប្បុ​រស​ធម៌ រួម​ចំ​ណែក​កសាង​ស្រុក​ភូមិ​ឱ្យ​កាន់​តែ​រីក​ចម្រើន។

លោក​កាវ​លី ឈរ​លើ​ស្ពាន​ដែល​លោក​បាន​ចលនា​កសាង។

ដោយ​ឃើញ​សំ​ណង់​មួយ​ចំ​នួន​នៅ​ភូមិ​ភាគ​ទ្រុឌ​ទ្រោម ប៉ះ​ពាល់​ដល់​ការ​ប្រ​ជុំ​ជីវ​ភាព​របស់​ប្រ​ជា​ជន លោក​លី ក៏​សកម្ម​ចលនា​មា​មីង​និង​សប្បុរស​ជន​ចូល​រួម​ជា​កម្លាំង​ពល​កម្ម និង​ថវិកា​ដើម្បី​ជួស​ជុល បង្កើន​កម្រិត។ ក្នុង​ចំ​ណោម​ការ​ងារ​ទាំង​នោះ លោក​យក​ចិត្ត​ទុក​ដាក់​ជា​ពិ​សេស​លើ​ការ​ក​សាង​ស្ពាន។ ព្រោះ​ថា ស្ពាន​ដែលត​ភ្ជាប់​ផ្លូវ​ពី​ភូមិ​មួយ​ទៅ​ភូមិ​មួយ នឹង​ជួយ​ឱ្យ​មា​មីង​ធ្វើ​ដំ​ណើរ ដឹក​ជញ្ជូន​កសិ​ផល និង​ក្មេងៗ​ទៅ​សា​លា​រៀន​បាន​ងាយ​ស្រួល។ ផ្តើម​ពី​តម្រូវ​ការ​ជាក់​ស្តែង​នោះ លោក​បាន​សកម្ម​ចល​នា និង​រួម​ចំ​ណែក​កៀរ​គរ​កម្លាំង​ប្រ​ជា​ជន​ដើម្បី​អនុ​វត្ត​សំ​ណង់​បម្រើ​ដល់​ការ​រស់​នៅ។ លោក​កាវ​លី ចែក​រំលែក៖ “ដោយ​ប្រិយ​ភាព​និង​ការ​និ​យាយ​ស្ដី​របស់​ខ្លួន ខ្ញុំ​តែង​ខិត​ខំ​ចលនា​មា​មីង​សាម​គ្គី​គ្នា អនុ​វត្ត​ល្អ​តាម​គោល​ការណ៍ គោល​ន​យោ​បាយ​របស់​បក្ស និង​ច្បាប់​របស់​រដ្ឋ ពិ​សេស​គឺ​ចលនា​មា​មីង ចូល​រួមក​សាង​ជន​បទ​ថ្មី​នៅ​ភូមិ​ភាគ”។

តាម​រយៈ​ការ​ចលនា​របស់​លោក ភូមិ​ភាគ​ក៏​បាន​ក​សាង​ស្ពាន​ជន​បទ​ចំ​នួន ០១ ជួស​ជុល​ផ្លូវ​ចំ​នួន ៥ និង​ដំ​ឡើង​អំ​ពូល​ភ្លើង​បំ​ភ្លឺ​ផ្លូវ​ជន​បទ​ចំ​នួន ៦០ ដើម។ សំ​ណង់​នី​មួយៗ​សុទ្ធ​តែ​មាន​ការ​ចូល​រួម​ពី​ប្រ​ជា​ជន និង​សប្បុ​រស​ជន ក្នុង​នោះ​លោក​លី គឺ​ជា​អ្នក​រួម​ចំ​ណែក​ត​ភ្ជាប់​និង​ចល​នា។ ការ​រួម​ចំ​ណែក​ទាំង​នោះ ជា​ជំ​ហានៗ​បាន​រួម​ចំ​ណែក​ក្នុង​ការ​ធ្វើ​ដំ​ណើរ និង​ជីវ​ភាព​របស់​ប្រ​ជា​ជន ព្រម​ទាំង​ផ្លាស់​ប្តូរ​ទិដ្ឋ​ភាព​នៅ​ភូមិ​ស្រុក។ ទន្ទឹម​នឹង​ការ​ចល​នា​កសាង​ស្ពាន លោក​លី ថែម​ទាំង​រួម​ជា​មួយ​មា​មីង​រក្សា​ដាំ​ផ្កា កាប់​ឆ្ការ​សម្អាត​ស្មៅ​តាម​បណ្ដោយ​ដង​ផ្លូវ​ជន​បទ​ប្រ​វែង​ជាង ៣.០០០ ម៉ែត្រ តាម​រយៈ​នោះ រួម​ចំ​ណែក​ថែ​រក្សា​បរិ​ស្ថាន​ឱ្យ​បៃ​តង ជ្រះ និង​ស្អាត ព្រម​ទាំង​បង្ហាញ​ពី​ការ​ទទួល​ខុស​ត្រូវ​របស់​ប្រ​ជា​ជន​ចំ​ពោះ​បរិស្ថាន​រួម​រស់​ក្នុង​សហ​គមន៍។ ការ​យក​ចិត្ត​ទុក​ដាក់​របស់​លោក ក៏​បាន​បង្ហាញ​តាម​រយៈ​ការ​គិត​គូរ​ដល់​គ្រួ​សារ​ជួប​ការ​លំ​បាក​ផង​ដែរ។ ជា​រៀង​រាល់​ឆ្នាំ លោក​តែង​សហ​ការ​ជា​មួយ​អង្គ​ការ​មហា​ជន​ភូមិ ឃុំ ចលនា​អំ​ណោយ​ចំ​នួន ២០០ ចំ​ណែក​ជូន​ប្រ​ជា​ជន​ដែល​ត្រូវ​ការ​ជំ​នួយ។ អំ​ណោយ​ទាំង​នោះ បាន​រួម​ចំ​ណែក​បន្ថែម​ដល់​ការ​ចែក​រំ​លែក និង​ពូន​ជ្រំ​មនោ​សញ្ចេត​នា​ភូមិ​ផង​របង​ជា​មួយ។ ទន្ទឹម​នឹង​នោះ លោក​ក៏​បាន​សកម្ម ជួយ​ជ្រោម​ជ្រែង​នឹង​ចល​នា “ពន្លឺ​វប្ប​ធម៌​រដូវ​វិស្សម​កាល​” សហ​ការ​ជា​មួយ​រដ្ឋ​អំ​ណាច និង​គណៈ​កម្ម​ ការ​អា​ចារ្យ​ដើម្បី​ចល​នា​បើក​ថ្នាក់​បង្រៀន​អក្សរ​ខ្មែរ​ដល់​កូន​ចៅ​ជន​រួម​ជាតិ និង​ចលនា​ប្រ​ជា​ជន​ដំ​ឡើង​កម្ម​វិធី VNeID រួម​ចំ​ណែក​នាំ​ឌីជី​ថលូប​នីយ​កម្ម​ឱ្យ​កាន់​តែ​ជិត​ស្និទ្ធ​ជា​មួយ​មា​មីង។

តាម​លោក​ស្រី ចូវ​ហុង​ហ្វា ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម​ឃុំ​ធ្វឹង​ហ្វា ឱ្យ​ដឹង៖ លោក​កាវ​លី មាន​ភាព​ជិត​ស្និទ្ធ យល់​ច្បាស់​ពី​ការ​រស់​នៅ​របស់​ជន​ជាតិ​ភាគ​តិច ដូច្នេះ ទើប​ពង្រីក​ល្អ​តួ​នា​ទី ជា​ស្ពាន​តភ្ជាប់​រវាង​រដ្ឋ​អំ​ណាច​និង​ប្រ​ជា​ជន។ តាម​រយៈ​ការ​ងារ​ចលនា​មា​មីង​កាន់​តែ​មាន​ទំនុក​ចិត្ត និង​សកម្ម​ចូល​រួម​កម្លាំង​ធន​ធា​នក​សាង​សំ​ណង់​នៅ​ភូមិ​ភាគ។ តាំង​ពី​ស្ពាន ផ្លូវ​ថ្នល់ រហូត​ដល់​អំ​ណោយ​បាន ជួយ​សម្រាល​ទុក្ខ​លំ​បាក​របស់​មា​មីង ការ​រួម​ចំ​ណែក​របស់​លោក​កាវ​លី គឺ​ផ្សារ​ភ្ជាប់​នឹង​តម្រូវ​ការ​ប្រ​ចាំ​ថ្ងៃ​របស់​ប្រ​ជា​ជន។ ភាព​ខ្ជាប់​ខ្ជួន​នោះ បាន​រួម​ចំ​ណែក​បណ្តុះ​ស្មារតី​សាមគ្គី​ភាព ដើម្បី​មា​មីង​រួម​គ្នា​គិត​គូរ​ដល់​ភូមិ​ស្រុក​ឱ្យ​កាន់​តែ​រីក​ចម្រើន​ឡើង៕

                                 ថាញ់​វ៉ាង - មេង​លី​

ចែករំលែកអត្ថបទ