25/11/2026 - 08:40

ភា​ពពុះ​ពោរ​ និង​ស្វា​ហាប់​នៅ​ថ្ងៃ​បើក​ឆាក​ពាន​រង្វាន់​ប្រ​ណាំង​ទូក​-ងទី​ក្រុង​កឹង​ធើ​ ឆ្នាំ​២០២៦ 

ក្នុង​បរិយាកាស​ដ៏​អធិក​អធម​នៃ​បុណ្យ​អក​អំ​បុក​ ប្រ​ណាំង​ទូក​-ងទី​ក្រុង​កឹង​ធើ​ ឆ្នាំ​២០២៦ នៅ​ថ្ងៃ​ប្រ​កួត​បើក​ឆាក​ដំ​បូង​ (ថ្ងៃ​ទី​ ២៣ ខែ​វិច្ឆិកា) នៅ​លើ​ដង​ព្រែក​ Maspéro សង្កាត់​សុក​ត្រាំង​ បាន​ប្រ​ព្រឹត្ត​ឡើង​យ៉ាង​ពុះ​ពោរ​ ប្តូរ​ផ្តា​ច់ បង្កើន​ល្បឿន​លោត​ផ្លោះ​ និង​ចង្វាក់​ច្រ​វា​អុំ​ពុះ​រលក​របស់​កី​ឡា​ករ​ រួម​ជា​មួយ​នឹង​សំឡេង​អប​អរ​សា​ទរ​យ៉ាង​ពុះ​ពោរ​របស់​អ្នក​ទស្សនា​រាប់​ពាន់​នាក់​ ញ៉ាំង​បរិយាកាស​កាន់​តែ​មាន​ភាព​អ៊ូ​អរ​នៅ​តាម​ដង​ព្រែក​ទាំង​សង​ខាង​ បញ្ជាក់​ពី​ភាព​រស់​រវើក​នៃ​បេតិក​ភណ្ឌ​វប្ប​ធម៌​ - កី​ឡា​ដ៏​ពិ​សេស​របស់​ជន​រួម​ជាតិ​ខ្មែរ​ណាម​បូ​។

ចាប់​តាំង​ពី​ព្រឹក​ព្រលឹម​ នៅ​ខ្សែ​ទឹក​ប្រ​ណាំង​ និង​ច្រាំង​ព្រែក​ Maspéro ទាំង​សង​ខាង​មាន​ភាព​ត្រចះ​ត្រ​ចង់​ដោយ​សម្រស់​ទង់​ជាតិ​ និង​មនុស្ស​ម្នា​កកកុញ​។ ពាន​រង្វាន់​ឆ្នាំ​នេះ​ មាន​ក្រុម​ទូក​-ងចំ​នួន​ ៨៤ ទូក​ (ក្នុង​នោះ​ទូក​-ងផ្នែក​បុរស​ ៦៧ ទូក​ ប្រ​កួត​ចម្ងាយ​ ១.២០០ ម៉ែ​ត្រ​ និង​ក្រុម​ទូក​-ងផ្នែក​នា​រី​ ១៧ ទូក​ ប្រ​កួត​ចម្ងាយ​ ១.០០០ ម៉ែ​ត្រ​) មាន​កី​ឡា​ករ​-កី​ឡា​ការិនី​ជិត​ ៦.៩០០ នាក់​ នៅ​ទី​ក្រុង​កឹង​ធើ​ និង​មក​ពី​ខេត្ត​កាម៉ាវ​។ បរិយាកាស​ពិ​ធី​បុណ្យ​កាន់​តែ​មាន​ភាព​អ៊ូ​អរ​ពេល​កញ្ចែ​បញ្ជា​ការ​ប្រ​ណាំង​បាន​បន្លឺ​ឡើង​នៅ​វគ្គ​ចែក​ពូល​យ៉ាង​ស្វា​ហាប់​។

ក្រុម​ទូក​-ង​បុរស​ប្រ​ណាំង​យ៉ាង​ស្វិតស្វាញ​។

នៅ​លើ​ផ្ទៃ​ទឹក​ គូ​ប្រ​កួត​នីមួយៗ​បាន​បោះ​ពួយ​ទៅ​មុខ​លឿន​ដូច​ព្រួញ​។ កី​ឡា​ករ​ទូក​-ង​រាប់​សិប​នាក់​ក្នុង​ឯក​សណ្ឋាន​ប្រ​ពៃ​ណី​កាន់​ច្រ​វា​អុំ​ស្មើ​គ្នា​តាម​សំឡេង​កញ្ចែ​បញ្ជា​យ៉ាង​ញាប់​ និង​សំឡេង​ស្គរ​នៅ​ក្បាល​ទូក​។ គូ​ប្រ​កួត​នីមួយៗ​បាន​តាម​ប្រ​កិត​គ្នា​យ៉ាង​ស្វិតស្វាញ​ចាប់​ពី​ចំ​ណុច​ចាប់​ផ្តើម​រហូត​ដល់​គោល​ដៅ​ចុង​ក្រោយ​ កី​ឡា​ករ​បាន​បញ្ចេញ​កម្លាំង​អស់​ពី​លទ្ធ​ភាព​ ឆន្ទៈ​ និង​សហ​ការ​ស៊ី​ចង្វាក់​គ្នា​ដ៏​ល្អ​ឥត​ខ្ចោះ​ ​ដើម្បី​បង្កើន​ល្បឿន​លោត​ផ្លោះ​ទៅ​មុខ​នៅ​ទី​គោល​ដៅ​យ៉ាង​ស្វា​ហាប់​។

ទើប​ចេញ​ពី​ខ្សែ​ទឹក​ប្រ​ណាំង​នៅ​វគ្គ​ចែក​ពូល​ដ៏​តាន​តឹង​ កី​ឡា​ករ​ ចូវ​សា​ថាញ​ កី​ឡា​ករ​ទូក​-ងវត្ត​ហ្លួង​បា​សាក់​បាយ​ឆៅ​ សង្កាត់​មី​ស្វៀង​ ឱ្យ​ដឹង​ដោយ​ក្តី​រំភើប​៖ "ក្រោយ​ពី​អវត្ត​មាន​ជាង​ ៣០ ឆ្នាំ​ ហើយ​ឆ្នាំ​នេះ​វត្ត​បាន​បោះ​ទូក​-ងឡើង​វិញ​ ម្ល៉ោះ​ហើយ​បង​ប្អូន​ក្នុង​ក្រុម​បាន​ហាត់​សម​ជាង​មួយ​ខែ​កន្លង​។ ពេល​ឈាន​ចូល​ខ្សែ​ទឹក​ប្រ​ណាំង​ ឮ​សំឡេង​ស្គញាប់​ និង​សំឡេង​អប​អរ​សា​ទរ​យ៉ាង​ខ្លាំង​របស់​ប្រ​ជា​ជន​នៅ​ច្រាំង​ទាំង​ពីរ​ ការ​នឿយ​ហត់​ទាំង​ប៉ុន្មាន​ហាក់​ដូច​ជា​រសាត់​បាត់​គ្មាន​សល់​ អ្នក​ណា​ក៏​បញ្ចេញ​អស់​ពី​កម្លាំង​កាយ​ចិត្ត​ ដើម្បី​កិត្តិ​យស​វត្ត​អា​រាម​ និង​ភូមិ​ស្រុក​"។

ក្រុម​ទូក​-ងនា​រី​ប្រ​កួត​យ៉ាង​ស្វិតស្វាញ​នៅ​លើ​ខ្សែ​ទឹក​ប្រ​ណាំង​។

ការ​ប្រ​កួត​របស់​ក្រុម​ទូក​-ងនា​រី​ក៏​បាន​ព្រឹត្ត​ឡើង​យ៉ាង​ពុះ​ពោរ​ ស្វា​ហាប់​មិន​ចាញ់​ទូក​-ងបុរស​ឡើយ​។ លេច​ធ្លោ​បំ​ផុត​នៅ​លើ​ខ្សែ​ទឹក​ប្រ​ណាំង​គឺ​ក្រុម​ទូក​-ងនា​រី​វត្ត​ទំ​នប់​ នៅ​ឃុំ​អាង​និញ ដែល​ទទួល​ពាន​រង្វាន់​ជើង​ឯក​ជា​ច្រើន​ឆ្នាំ​បន្ត​បង្ហាញ​សមត្ថ​ភាព​គួរ​ឱ្យ​ចាប់​អា​រម្មណ៍​។ ប្តេជ្ញា​ចិត្ត​បន្ទាប់​ពី​វគ្គ​ប្រ​កួត​បើក​ឆាក​ដ៏​ស្វា​ហាប់​ អ្នក​ស្រី​ លី​ធី​ផាវី​ គ្រូ​បង្វឹក​ក្រុម​ទូក​-ងនា​រី​វត្ត​ទំ​នប់​ ឱ្យ​ដឹង​៖ “ឆ្នាំ​នេះ​ មាន​ក្រុម​ទូក​-ងនា​រី​ចូល​រួម​ប្រ​កួត​ដណ្តើ​មជ័យ​លា​ភី​ ១៧ ក្រុម​ ក្រុម​ទាំង​អស់​មាន​កម្លាំង​ប្រ​ហាក់​ប្រហែល​គ្នា​ ម្ល៉ោះ​ហើយ​ការ​ប្រ​កួត​មាន​ភាព​តាន​តឹង​រហូត​ដល់​ទី​គោល​ដៅ​ចុង​ក្រោយ​។ ទូ​ទាំង​ក្រុម​ប្តេជ្ញា​ចិត្ត​ចូល​រួម​ដោយ​ភាព​ស្វា​ហាប់​ បញ្ចេញ​អស់​ពី​កម្លាំង​ដើម្បី​ជន្នះរាល់​បញ្ហា​សាក​ល្បង​ និង​ប្តេជ្ញា​ការ​ពារ​តំ​ណែង​ខ្ពស់​ជូន​ក្រុម​”។

ភាព​ទាក់​ទាញ​របស់​កី​ឡា​ប្រ​ពៃ​ណី​ដ៏​ពិ​សេស​នេះ​មិន​ត្រឹម​តែ​ទាក់​ទាញ​ជន​រួម​ជាតិ​ខ្មែរ​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​ទាក់​ទាញ​ប្រ​ជា​ជន​ និង​ភ្ញៀវ​ទេស​ចរ​ជិត​ឆ្ងាយ​យ៉ាង​ច្រើន​កុះ​ករ​ទៀត​ផង​។ លោក​ ទ្រៀវ​ឡៀង នៅ​សង្កាត់​វិញ​ភឿក បាន​ឱ្យ​ដឹង​៖ “ឆ្នាំ​ណា​ក៏​ដូច​ជា​ឆ្នាំ​ណា​ ខ្ញុំ​តែង​មក​លើក​ទឹក​ចិត្ត​ការ​ប្រ​ណាំង​ទូក​-ងចាប់​ពី​ថ្ងៃ​បើក​ឆាក​។ បរិយាកាស​នៅ​ទី​នេះ​មាន​ភាព​កុះ​ករ​ខ្លាំង​ ក្រុម​ប្រ​កួត​មាន​កម្លាំង​ប្រ​ហាក់​ប្រហែល​គ្នា​ ហេ​តុ​នោះ​គូ​ប្រ​កួត​ណា​ក៏​មាន​ភាព​តាន​តឹង​រហូត​ដល់​ទី​គោល​ដៅ​”។

ភា​ពពុះ​ពោរ​ពី​ថ្ងៃ​ប្រ​កួត​ដំ​បូង​ បាន​បង្ហាញ​ពី​ការ​រីក​សាយ​ភាព​យ៉ាង​ខ្លាំង​នៃ​ពាន​រង្វាន់​ទូក​-ងក្នុង​ជីវ​ភាព​វប្ប​ធម៌​ និង​ស្មារតី​របស់​ជន​រួម​ជន​ខ្មែរ​។ ថ្លែង​ក្នុង​ពិ​ធី​បើ​កកម្ម​វិធី​ លោក​ស្រី​ ង្វៀង​ធី​ង៉ុក​ឌេប សមា​ជិក​គណៈ​កម្មា​ធិ​ការ​បក្ស​ អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ​ បញ្ជាក់​៖ ពាន​រង្វាន់​ប្រ​ណាំង​ទូក​-ង គឺ​ជា​ពិ​ធី​បុណ្យ​ធំ​បង្ហាញ​ពី​ឆន្ទៈ​ កម្លាំង​សាមគ្គី​សមូហ​ភាព​ និង​មោទ​នភាព​ជាតិ​របស់​ជន​រួម​ជាតិ​ខ្មែរ​។ ទន្ទឹម​នឹង​នោះ​ រួម​ចំ​ណែក​ជំ​រុញ​ចលនា​លត់​ដំ​កី​ឡា​អប់​រំ​កាយ​ រឹត​បន្តឹង​ផែន​មហា​សាមគ្គី​ទូ​ទាំង​ជន​ជាតិ​ និង​ផ្សព្វ​ផ្សាយ​រូប​ភាព​ស្រុក​កំ​ណើត​ និង​ប្រ​ជា​ជន​កឹង​ធើ​ដល់​មិត្ត​ភក្តិ និង​ភ្ញៀវ​ទេស​ចរ​ទាំង​ក្នុង​និង​ក្រៅ​ប្រ​ទេស​។ សម​មិត្ត​សង្ឃឹម​ថា​ក្រុម​ទូក​នឹង​បន្ត​រក្សា​ស្មារតី​ "សាមគ្គី​ - ស្មោះ​ត្រង់​ - ថ្លៃ​ថ្នូរ​" ប្រ​កួត​អស់​ពី​លទ្ធ​ភាព​ ដើម្បី​ជូន​ដល់​ភ្ញៀវ​ទេស​ចរ​បាន​ទស្សនា​នូវ​ការ​ប្រ​កួត​កម្រិត​កំ​ពូល​ រួម​ចំ​ណែក​ផ្តល់​ភាព​ជោគ​ជ័យ​រួម​នៃ​ពិ​ធី​បុណ្យ​៕

ហុង​ទើ - លី​ធាន​ - វិមាន​

ចែករំលែកអត្ថបទ