បន្ទាប់ពីការប្រកួតប្រណាំងដ៏ស្វិតស្វាញនិងពុះពោរអស់រយៈពេលពីរថ្ងៃ រសៀលថ្ងៃទី ២២ ខែវិច្ឆិកា ពិធីប្រណាំងទូក-ងបើកទូលាយខេត្តវិញឡុង ពានរង្វាន់ Bivina ឆ្នាំ ២០២៦ បានបិទបញ្ចប់នៅបរិវេណដងព្រែកឡាងធា ឃុំប៊ិញភូ ខេត្តវិញឡុង។ ក្រុមទូក-ងឃុំប៊ិញភូ បានប្រណាំងល្អគួរឱ្យចាប់អារម្មណ៍ ដោយដណ្តើមបានជើងឯកចម្ងាយខ្សែទឹកទាំង៣។
ខ្លឹមសារប្រណាំងរួមមាន៖ ទូក-ងផ្នែកបុរសអុំប្រណាំងចម្ងាយខ្សែទឹក ១.២០០ ម៉ែត្រ ទូក-ងផ្នែកបុរសអុំប្រណាំងចម្ងាយខ្សែទឹក ១.០០០ ម៉ែត្រ និងទូក-ងផ្នែកបុរស-នារី អុំប្រណាំងចម្ងាយខ្សែទឹក ១.០០០ ម៉ែត្រ។ ក្រុមទូក-ងឃុំប៊ិញភូ ទទួលបានចំណាត់ថ្នាក់លេខ ១ ជាបន្តបន្ទាប់ចំពោះខ្លឹមសារទាំង៣ បិទបញ្ចប់រដូវកាលប្រណាំងជាមួយនឹងស្នាដៃលេចធ្លោនៅទីលានម្ចាស់ផ្ទះ។
ការអុំប្រណាំងបានប្រព្រឹត្តទៅក្នុងរយៈពេលពីរថ្ងៃ គឺថ្ងៃទី ២១ និងទី ២២ ខែវិច្ឆិកា ប្រមូលផ្តុំក្រុមទូក-ងចំនួន ២៣ទូក រួមមាន ទូក-ងផ្នែកបុរសចំនួន ១៣ទូក និងក្រុមទូកផ្នែកបុរស-នារីចំនួន ១០ ទូក។ ក្នុងនោះ មានក្រុមទូក-ង ៩ ទូកនៅក្នុងខេត្តវិញឡុង និង ៤ ក្រុមជាភ្ញៀវអញ្ជើញមកពីខេត្តអាងយ៉ាងនិងខេត្តកាម៉ាវ។ ការអុំប្រណាំងបានទាក់ទាញប្រជាជននិងភ្ញៀវទេសចរមកទស្សនានិងគាំទ្រលើកទឹកចិត្តច្រើនកុះករ។
ពិធីប្រណាំងទូក-ងស្ថិតក្នុងខ្សែសង្វាក់សកម្មភាពអបអរសាទរទិវាវប្បធម៌វៀតណាម និងពិធីបុណ្យអកអំបុកខេត្តវិញឡុង ឆ្នាំ២០២៦។ ព្រឹត្តិការណ៍នេះ រួមចំណែកបង្កបរិយាកាសសប្បាយរីករាយ បង្កើនការទំនាក់ទំនងរវាងភូមិភាគនានា ទន្ទឹមនឹងនោះ អភិរក្សនិងពង្រីកលក្ខណៈវប្បធម៌ កីឡាប្រពៃណីរបស់ជនរួមជាតិខ្មែរណាមបូ។
ស៊ើងម៉ាល័យ-មុនី

ពិធីប្រណាំងទូក-ងបើកទូលាយខេត្តវិញឡុង ពានរង្វាន់ Bivina ឆ្នាំ ២០២៦ រួមចំណែកបង្កើនការទំនាក់ទំនង សាមគ្គីរវាងភូមិភាគនានានិងសហគមន៍។

ក្រុមទូក-ងឃុំប៊ិញភូ មកដល់គោលដៅទទួលបានជ័យជម្នះ។


ថ្នាក់ដឹកនាំខេត្តវិញឡុង ជូនរង្វាន់លេខ១ដល់ក្រុមទូក-ងឃុំប៊ិញភូ។