20/11/2026 - 08:39

អ្នក​គ្រូ​ខ្មែរ​អស់​ពី​ចិត្ត​ជំ​រុញ​ដំ​ណើរ​សិស្ស​នៅ​តំ​បន់​ជន​ជាតិ​ភាគ​តិច​ 

ជាង​២០ឆ្នាំ​ផ្សារ​ភ្ជាប់​នឹង​អា​ជីព​គ្រូ​បង្រៀន​ អ្នក​គ្រូ​ទ្រេ​វធី​ស៊ី​សា​ថា​ គ្រូ​បង្រៀន​សា​លា​បឋម​សិក្សា​លីវ​ទូ​ សាខា​ទី​២ នៅ​ឃុំ​លីវ​ទូ​ ទី​ក្រុង​កឹង​ធើ​ តែង​រួម​ដំ​ណើរ​ដោយ​អស់​ពី​ចិត្ត​ ជួយ​សិស្ស​ជន​ជាតិ​ខ្មែរ​ជម្នះ​របាំង​ភា​សា​វៀត​។ ដោយ​ទឹក​ចិត្ត​ស្រ​ឡាញ់​អា​ជីព​ មាន​ភាព​អត់​ធ្មត់​និង​វិធី​សាស្ត្រ​បង្រៀន​សម​ស្រប​ អ្នក​គ្រូ​ជា​ជំ​ហាន​ៗជួយ​ប្អូន​ៗមាន​ទំនុក​ចិត្ត​ជាង​ក្នុង​ការ​សិក្សា​តាំង​ពី​ថ្នាក់​ទី​១។

អ្នក​គ្រូ​ ទ្រេ​វធី​ស៊ី​សា​ថា​ គ្រូ​បង្រៀន​អស់​ពី​ចិត្ត​ជា​មួយ​សិស្ស​នៅ​តំ​បន់​ជន​ជាតិ​ភាគ​តិច​។

ចាប់​ផ្តើម​អា​ជីព​បង្រៀន​តាំង​ពី​ឆ្នាំ​ ២០០៥ អ្នក​គ្រូ​ទ្រេ​វធី​ស៊ី​សា​ថា​ កើត​ឆ្នាំ​ ១៩៨៥ មាន​ឱ​កាស​បង្រៀន​នៅ​គ្រប់​ថ្នាក់​ចាប់​ពី​ថ្នាក់​ទី​១ ដល់​ថ្នាក់​ទី​៥។ បង្រៀន​សិស្ស​គ្រប់​ជំ​នាន់​ អ្នក​គ្រូ​តែង​ផ្លាស់​ថ្មី​វិធី​សាស្ត្រ​គរុកោសល្យ​ ម្ចាស់​ការ​រៀន​សូ​ត្រ​ បង្កើន​កម្រិត​ជំ​នាញ​វិជ្ជា​ជី​វៈ​និង​បំ​ណិន​បង្ហាត់​បង្រៀន​។ សម្រាប់​អ្នក​គ្រូ​ នៅ​រាល់​ម៉ោង​ចូល​ថ្នាក់​មិន​ត្រឹម​តែ​ជា​ការ​ផ្ទេរ​ចំ​ណេះ​ដឹង​ប៉ុណ្ណោះ​ទេ​ នៅ​ទាំង​ជា​ការ​រួម​ដំ​ណើរ​ដាស់​ស្មារតី​ស្រ​ឡាញ់​ការ​សិក្សា​និង​ការ​ទំនុក​ចិត្ត​សម្រាប់​សិស្ស​តំ​បន់​ជន​ជាតិ​ភាគ​តិច​។

រយៈ​កាល​២ឆ្នាំ​មក​នេះ​ អ្នក​គ្រូ​ស៊ី​សា​ថា​ បាន​ប្រ​គល់​ភារ​កិច្ច​ជា​គ្រូ​ប្រ​ចាំ​ថ្នាក់​ទី​១ ព្រម​ទាំង​បង្រៀន​ភា​សា​វៀត​ដល់​ប្អូន​ៗជន​ជាតិ​ខ្មែរ​មុន​នឹង​ចូល​រៀន​ថ្នាក់​ទី​១។ សម្រាប់​កេ្មង​ៗជា​ច្រើន​ដែល​នៅ​មាន​ភាព​អៀន​ខ្មាស​ ចេះ​ភា​សា​វៀត​តិច​តួច​ ការ​បន្ត​ពី​កម្រិត​មេ​ត្តយ្យឡើង​កម្រិត​បឋម​សិក្សា​គឺ​ប្រ​ឈម​នឹង​ការ​សាក​ល្បង​ជា​ច្រើន​។ យល់​ច្បាស់​ពី​ប្រ​ការ​ទាំង​នេះ​ អ្នក​គ្រូ​អត់​ធ្មត់​ណែ​នាំ​ប្អូន​ៗពី​របៀប​កាន់​ប៊ិក​ អង្គុយ​រៀន​ ការ​បញ្ចេញ​សូរ​សៀង​ រហូត​ដល់​ពាក្យ​ជំ​រាប​សួរ​ ការ​ប្រា​ស្រ័យ​ទំ​នាក់​ទំនង​ប្រ​ចាំ​ថ្ងៃ​ ជួយ​ប្អូន​ៗជា​ជំ​ហាន​ៗបាន​ស៊ាំ​នឹង​បរិស្ថាន​សិក្សា​ថ្មី​។ អ្នក​គ្រូ​ទ្រេ​វធី​ស៊ី​សា​ថា​ រៀប​រាប់​៖ "តាម​ខ្ញុំ​ ថ្នាក់​ទី​១គឺ​ជា​ថ្នាក់​លំ​បាក​បំ​ផុត​ ពី​ព្រោះ​ ប្អូន​ៗទើប​បន្ត​ពី​កម្រិត​មេ​ត្តយ្យឡើង​បឋម​សិក្សា​នៅ​ថ្មី​ថ្មោង​ មិន​ទាន់​ស៊ាំ​នឹង​បរិស្ថាន​សិក្សា​ថ្មី​។ តាំង​ពី​របៀប​អង្គុយ​ កាន់​ប៊ិក​ ហាត់​សរ​សេរ​រហូត​ដល់​ការ​ស្តាប់​និង​ធ្វើ​តាម​បង្គាប់​គ្រូ​បង្រៀន​ ប្អូន​ៗសុទ្ធ​តែ​ត្រូវ​ការ​ណែ​នាំ​ពី​មួយ​ជំ​ហាន​ទៅ​មួយ​ជំ​ហាន​។ ពីរ​ឆ្នាំ​បាន​ប្រ​គល់​ភារ​កិច្ច​ធ្វើ​ជា​គ្រូ​ប្រ​ចាំ​ថ្នាក់​ទី​១ ខ្ញុំ​យល់​ឃើញ​ថា​ គ្រូ​បង្រៀន​ត្រូវ​តែ​មាន​ភាព​អត់​ធ្មត់​ ជិត​ស្និទ្ធ​និង​លើក​ទឹក​ចិត្ត​សិស្ស​ជា​រឿយ​ៗ ដើម្បី​កុំ​ឱ្យ​ប្អូន​ៗមាន​អា​រម្មណ៍​តាន​តឹង​។ រាល់​ថ្ងៃ​ឃើញ​ប្អូន​ៗមាន​ជំ​ហាន​ជឿន​លឿន​ ចេះ​អាន​ ចេះ​សរ​សេ​រនិង​ហ៊ាន​ទំ​នាក់​ទំនង​ ខ្ញុំ​សប្បាយ​ចិត្ត​ខ្លាំង​ណាស់​និង​មាន​កម្លាំង​ចិត្ត​បន្ថែម​ដើម្បី​បន្ត​ផ្សារ​ភ្ជាប់​នឹង​អា​ជីព​"។

ដើម្បី​លើក​កម្ពស់​បំ​ណិន​អាន​ដល់​សិស្ស​ អ្នក​គ្រូ​ទ្រេ​វធី​ស៊ី​សា​ថា​ ក៏​បា​នក​សាង​និង​អនុ​វត្ត​គំ​និត​ច្នៃ​ប្រ​តិដ្ឋ​ "វិធាន​ការ​ហាត់​បំ​ណិន​អាន​ត្រឹម​ត្រូវ​សម្រាប់​សិស្ស​ថ្នាក់​ទី​១B៣ សា​លា​បឋម​សិក្សា​លីវ​ទូ​B"។ បន្ទាប់​ពី​ពិ​និត្យ​មេ​រៀន​ដើម​ឆ្នាំ​សិក្សា​ ២០២៥-២០២៦ ចំ​ពោះ​សិស្ស​ ២៦នាក់​ អ្នក​គ្រូ​បាន​ម្ចាស់​ការ​បែង​សិស្ស​តាម​សមត្ថ​ភាព​យល់​ដឹង​ ជ្រើស​រើស​វិធី​សាស្ត្រ​ណែ​នាំ​ឱ្យ​សម​ស្រប​នឹង​សិស្ស​ម្នាក់​ៗ ទន្ទឹម​នឹម​នោះ​ ក៏​បាន​ផ្គួប​បញ្ចូល​ល្បែង​សិក្សា​ ចាត់​តាំង​ទម្រង់​ "មិត្ត​ភក្តិជឿន​លឿន​ជា​មួយ​គ្នា​" ដើម្បី​បង្ក​បរិយាកាស​សិក្សា​ប្រ​កប​ដោយ​ភាព​រីក​រាយ​ លើក​ទឹក​ចិត្ត​ប្អូន​ៗក្លា​ហាន​ចូល​រួមក​សាង​មេ​រៀន​។ អ្នក​គ្រូ​ យឿង​ធី​ឡា​ គ្រូ​បង្រៀន​សា​លា​បឋម​សិក្សា​លីវ​ទូ​ សាខា​ទី​២ ចែក​រំលែក​៖ "ប្រ​ការ​ដែល​ខ្ញុំ​គោរព​ចំ​ពោះ​អ្នក​គ្រូ​ស៊ី​សា​ថា​ គឺ​ភាព​ស្មោះ​ត្រង់​ អត់​ធ្មត់​និង​ស្មារតី​រៀន​សូ​ត្រ​ឥត​ឈប់​ឈរ​។ ទោះ​បី​សិស្ស​ជក់​ចិត្ត​លេង​ឬ​ទទួល​មេ​រៀន​យឺត​យ៉ាវ​យ៉ាង​ណា​ក៏​ដោយ​ អ្នក​គ្រូ​មិន​បោះ​បង់​ចោល​ឡើយ​។ ភាព​ទន់ភ្លន់​និង​ការ​អត់​ធ្មត់​របស់​អ្នក​គ្រូ​ បាន​ផ្តល់​កម្លាំង​ចិត្ត​សម្រាប់​យើង​ខ្ញុំ​ក្នុង​ការ​ងារ​"។

អ្នក​គ្រូ​ទ្រេ​វធី​ស៊ី​សា​ថា​ កំ​ពុង​ណែ​នាំ​សិស្ស​ថ្នាក់​ទី​១ហាត់​ពី​បំ​ណិន​ទំ​នាក់​ទំនង​។

បាន​បញ្ចូល​កង​ជួរ​បក្ស​តាំង​ពី​ឆ្នាំ​២០១៩ អ្នក​គ្រូ​ស៊ី​សា​ថា​ កាន់​តែ​យល់​ពី​តួ​នា​ទី​ឈាន​មុខ​ ធ្វើ​ជា​គំ​រូ​របស់​បក្ខ​ជន​នៅ​រាល់​ម៉ោង​បង្រៀន​និង​ការ​ងារ​ឃោស​នា​នៅ​ភូមិ​ភាគ​។ អា​ស្រ័យ​ការ​យល់​ដឹង​ពី​ទំនៀម​ទម្លាប់​ ចិត្ត​សាស្ត្រ​របស់​សិស្ស​ខ្មែរ​ បាន​បង្ក​ជា​កម្លាំង​និង​ការ​ផ្សារ​ភ្ជាប់​ដ៏​រឹង​មាំ​រវាង​សា​លា​រៀន​និង​អា​ណា​ព្យា​បាល​សិស្ស​ និង​សិស្ស​។ សម្រាប់​អ្នក​គ្រូ​ សុភ​មង្គល​ធំ​បំ​ផុត​ បន្ទាប់​ពី​ចូល​ថ្នាក់​បង្រៀន​ជាង​២ទស​វត្សរ៍​ គឺ​មិន​ស្ថិត​លើ​ស្នា​ដៃ​បុគ្គល​ ប៉ុន្តែ​នៅ​រាល់​ស្នាម​គំនូស​អក្សរ​ នៅ​រាល់​ពា​ក្យស​ម្តី​ជឿ​ជាក់​របស់​សិស្ស​ជា​រៀង​រាល់​ថ្ងៃ​។ លោក​គ្រូ​ ឡឹម​ហ្វាង​ណាម​ ចាង​ហ្វាង​រង​សា​លា​បឋម​សិក្សា​លីវ​ទូ​ បញ្ជាក់​៖ "អ្នក​គ្រូ​ ទ្រេ​វធី​ស៊ី​សា​ថា​ ផ្សារ​ភ្ជាប់​នឹង​អា​ជីព​គ្រូ​បង្រៀន​ជា​ច្រើន​ឆ្នាំ​ តែង​មាន​ស្មារតី​ទទួល​ខុស​ត្រូវ​និង​អស់​ពី​ចិត្ត​ជា​មួយ​សិស្ស​។ ជា​ជន​ជាតិ​ខ្មែរ​ អ្នក​គ្រូ​មាន​ភាព​ងាយ​ស្រួយ​ច្រើន​ក្នុង​ការ​ទំ​នាក់​ទំនង​ ជិត​ស្និទ្ធ​និង​យល់​ច្បាស់​ពី​ចិត្ត​សាស្ត្រ​របស់​សិស្ស​ជន​ជាតិ​ខ្មែរ​។ ក្នុង​ការ​ងារ​ជំ​នាញ​វិជ្ជា​ជី​វៈ​ក៏​ដូច​ជា​បណ្តា​សកម្ម​ភាព​របស់​សា​លា​ អ្នក​គ្រូ​តែង​ខ្នះ​ខ្នែង​ អស់​ពី​ចិត្ត​និង​អនុ​វត្ត​សម្រេច​ល្អ​ភារ​កិច្ច​ប្រ​គល់​ឱ្យ​"។

ផ្តើម​ពី​ការ​ស្រ​ឡាញ់​អា​ជីព​និង​ការ​អស់​ពី​ចិត្ត​ចំ​ពោះ​សិស្ស​ អ្នក​គ្រូ​ទ្រេ​វធី​ស៊ី​សា​ថា​កំ​ពុង​រួម​ចំ​ណែក​ជា​រៀង​រាល់​ថ្ងៃ​ក្នុង​ការ​លើក​កម្ពស់​គុណ​ភាព​អប់​រំ​តំ​បន់​ជន​រួម​ជាតិ​ខ្មែរ​។ ការ​ខិត​ខំ​ប្រឹង​ប្រែង​របស់​អ្នក​គ្រូ​មិន​ត្រឹម​តែ​ជួយ​សិស្ស​មាន​ចំ​ណេះ​ដឹង​ប្រាកដ​ប្រ​ជា​ ជឿ​ជាក់​ក្នុង​ការ​ប្រើ​ប្រាស់​ភា​សា​វៀត​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​រីក​សាយ​ភាយ​ស្មារតី​ទទួល​ខុស​ត្រូវ​ ភាព​អត់​ធ្មត់​និង​ស្មារតី​ផ្លាស់​ថ្មី​ក្នុង​កង​ជួរ​គ្រូ​បង្រៀន​ទៀត​ផង​៕

ហុង​ទើ-មុនី​

ចែករំលែកអត្ថបទ