ក្រសួងអប់រំនិងបណ្តុះបណ្តាល បានចេញសេចក្តីណែនាំអំពីការ ចាត់តាំងសម័យប្រឡងជ្រើសរើសសិស្សពូកែថ្នាក់ជាតិកម្រិតវិទ្យាល័យ ឆ្នាំសិក្សា ២០២៦-២០២៧។
តាមការគ្រោងទុកសម័យប្រឡងនឹងប្រព្រឹត្តទៅក្នុងរយៈពេល ២ ថ្ងៃ (នៅថ្ងៃទី៣០ និងទី៣១ ខែឆ្នូ ឆ្នាំ ២០២៦)។

រូបថតជាឧទាហរណ៍។ ប្រភព៖ អ៊ីនធឺណិត
នៅថ្ងៃទី៣០ ខែឆ្នូ បេក្ខសិស្សប្រឡងសំណេរនូវវិញ្ញាសា រួមមាន៖ គណិតវិទ្យា រូបវិទ្យាគីមីវិទ្យា ជីវវិទ្យា អក្សរសាស្ត្រប្រវត្តិវិទ្យា ភូមិវិទ្យា ភាសាអង់គ្លេសរុស្ស៊ី បារាំងចិន ជប៉ុននិងភាសាកូរ៉េ។ វិញ្ញាសាព័ត៌មានវិទ្យាប្រឡងសរសេរកម្មវិធីលើកុំព្យួទ័រ។
នៅថ្ងៃទី៣១ ខែឆ្នូ បេក្ខសិស្សបន្តប្រឡងសំណេរនូវវិញ្ញាសា រួមមាន៖ គណិតវិទ្យា រូបវិទ្យា គីមីវិទ្យា ជីវវិទ្យានិងប្រឡងសរសេរកម្មវិធី លើកុំព្យួទ័រសម្រាប់វិញ្ញាសាព័ត៌មានវិទ្យា។ បេក្ខសិស្សប្រឡងវិញ្ញាសា ភាសាបរទេសទាំង៦ អនុវត្តការប្រឡងនិយាយ។
ខ្លឹមសារប្រឡងតាមកម្មវិធីអប់រំចំណេះទូទៅ និងកម្មវិធីអប់រំកម្រិតខ្ពស់សម្រាប់វិញ្ញាសាឯកទេសនៅតាមសាលាវិទ្យាល័យជំនាញ។
សម្រាប់វិញ្ញាសាភាសារុស្ស៊ី បារាំង ចិន ជប៉ុននិងភាសាកូរ៉េ ខ្លឹមសារប្រឡងនៅទាំងផ្អែកលើការណែនាំអនុវត្តកម្មវិធីឯកទេសស៊ី ជម្រៅនៃវិញ្ញាសាឯកទេសកម្រិតវិទ្យាល័យ យោងតាមសារលិខិតលេខ ៤១៧១/BGDĐT-GDTrH ចុះថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២។
តាមសេចក្តីកំណត់របស់ក្រសួងអប់រំនិងបណ្តុះបណ្តាល ខេត្ត ក្រុងនានាចុះឈ្មោះប្រឡងឱ្យបានមុនថ្ងៃទី ៣០ ខែវិច្ឆិកា ដើម្បីក្រុមប្រឹក្សាមេប្រយោគផ្ញើបញ្ជីចុះឈ្មោះបេក្ខសិស្សប្រឡងនិងទិន្នន័យតាមការណែនាំទៅកាន់ក្រសួងអប់រំនិងបណ្តុះបណ្តាល តាមរយៈនាយកដ្ឋានគ្រប់គ្រងគុណភាព។
នៅថ្ងៃទី១ ខែឆ្នូ គ្រប់ក្រុមប្រឹក្សាទាំងអស់ត្រូវផ្ញើបញ្ជីឈ្មោះបេក្ខសិស្សដែលចុះឈ្មោះប្រឡងអមដោយទិន្នន័យផ្នែកទន់គ្រប់គ្រងការប្រឡង៕
H.T-មុនី