17/11/2026 - 06:03

កឹង​ធើ​ឧបត្ថម្ភ​មូល​ដ្ឋាន​ចំ​នួន​៥ ការ​ពារ​ម៉ាកយី​ហោ​ផលិត​ផល​ជល​ផល​ 

ដើម្បី​ការ​ពារ​សិទ្ធិ​និង​ផល​ប្រ​យោជន៍​ស្រប​ច្បាប់​សម្រាប់​មូល​ដ្ឋាន​ផលិត កែ​ច្នៃ​ជល​ផល​លើ​ភូមិ​ឋាន សា​ខា​នា​យក​ដ្ឋាន​ជល​ផល​និង​ត្រួត ពិ​និត្យ​ជល​ផល​ទី​ក្រុង​កឹង​ធើ (មន្ទីរ​កសិ​កម្ម​និង​បរិ​ស្ថាន​ទី​ក្រុង​កឹង​ធើ) បាន​អនុ​វត្ត​ផែន​ការ “កសាង​និង​អភិវឌ្ឍន៍​ម៉ាក​យី​ហោ​ជល​ផល​ទី​ក្រុង​កឹង​ធើ​” ឆ្នាំ​២០២៦។ តាម​រយៈ​នោះ អង្គ​ភាព​បាន​ឧបត្ថម្ភ​ដល់​មូល​ដ្ឋាន​ទាំង​នេះ បង្ហើយ​បែប​បទ​ឯក​សារ​ចុះ​បញ្ជី​ការ​ពារ​ម៉ាក យី​ហោ​ផ្តាច់​មុខ និង​កម្ម​សិទ្ធិ​បញ្ញា​សម្រាប់​ផលិត​ផល​ជល​ផល​ពិ​សេស។ បណ្តា​មូល​ដ្ឋាន ដែល​ទទួល​បាន​ការ​ឧបត្ថម្ភ រួម​មាន៖ ក្រុម​ហ៊ុន​ជល​ផល HP foods (ឃុំ​វិញ​ថាញ់); ក្រុម​ហ៊ុន​ចិញ្ចឹម​កន្ធាយ​ថាញ់​ឡើយ (ឃុំ​ថាញ់​ស្វឹង); ក្រុម​ហ៊ុន​កសិ​កម្ម​បៃ​តង VIETGAP (ឃុំ​ហ្វា​លឺវ); គ្រួ​សារ​អា​ជីវ​កម្ម ង្វៀង​ថាញ់​តឹង (សង្កាត់​ឡុង​ត្វៀង) និង​គ្រួ​សារ​អា​ជីវ​កម្ម ក្វឹក​ញ៉ា (ឃុំ​ទ្រឿង​ថាញ់)។

 គ្រួ​សារ​អា​ជីវ​កម្ម​ង្វៀង​ថាញ់​តឹង នៅ​សង្កាត់​ឡុង​ត្វៀង គឺ​ជា​មូល​ដ្ឋាន​មួយ​ក្នុង​ចំ​ណោម​មូល​ដ្ឋាន​បាន​ទី​ក្រុង​ឧបត្ថម្ភ​ចុះ​បញ្ជី​ការ​ពារ​ម៉ាក​យី​ហោ​និង​កម្ម​សិទ្ធិ​បញ្ញា​។

ពេល​ចូល​រួម​កម្ម​វិធី​គ្រប់​មូល​ដ្ឋាន​ទាំង​អស់​បាន​បង្ក​លក្ខណៈ​ចូល​ រួម​វគ្គ​ហ្វឹក​ហាត់​អំ​ពី​សុវត្ថិ​ភាព​ចំ​ណី​អា​ហារ​និង​ការ​ពារ​កម្ម​សិទ្ធិ​បញ្ញា។ ពិ​សេស គ្រប់​អង្គ​ភាព​បាន​ឧបត្ថម្ភ​ថវិកា​រចនា​រូប​សញ្ញា​និង​ចុះ​បញ្ជី​ការ​ពារ​ម៉ាក​យី​ហោ​ផ្តាច់​មុខ ១០០%។ ការ​ចុះ​បញ្ជី​ការ​ពារ​ម៉ាក​យី​ហោ​មិន ត្រឹម​តែ​ជួយ​ឱ្យ​អ្នក​ប្រើ​ប្រាស់​ងាយ​ស្រួល​ក្នុង​ការ​កំ​ណត់​ដឹង​ពី​ការ​វេច​ខ្ចប់ ម៉ាក​យី​ហោ​ផលិត​ផល នៅ​ទាំង​ជួយ​ឱ្យ​មូល​ដ្ឋាន​បង្កើត​កម្ម​សិទ្ធិ​ស្រប​ច្បាប់ ទប់​ស្កាត់​ស្ថាន​ភាព​ប្រើ​ប្រាស់​ម៉ាក​យី​ហោ​ខុស​ច្បាប់ រួម​ចំ​ណែក​លើក​កម្ពស់​តម្លៃ​និង​កម្លាំង​ប្រ​កួត​ប្រ​ជែង​ផល​ផល​ភូមិ​ភាគ​លើ​ទី​ផ្សារ ឆ្ពោះ​ដល់​អភិ​វឌ្ឍន៍​ការ​ផលិត​និង​ធ្វើ​អា​ជីវ​កម្ម​ចីរ​ភាព៕

មី​ហ្វា​-មុនី​

 

 

ចែករំលែកអត្ថបទ