ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

16/11/2026 - 09:35

ទី​ក្រុង​កឹង​ធើ ចាត់​តាំង​ពិ​ធី​ជួប​ជុំ​អំ​ណរ​ទិវា​គ្រូ​បង្រៀន​វៀត​ណាម​

គ្រូ​បង្រៀន​ចំ​នួន ២១ រូប មាន​កិត្តិ​យស​ទទួល​គ្រឿង​ឥស្ស រិយ​យស​ពល​កម្ម​លេខ ៣ 

មន្ទីរ​អប់​រំ​និង​បណ្តុះ​បណ្តា​លទី​ក្រុង​កឹង​ធើ បាន​ចាត់​តាំង​ពិ​ធី​ជួប​ជុំ​យ៉ាង​ឱ​ឡា​រិក អំ​ណរ​ខួប​អនុ​ស្សាវ​រីយ៍​លើក​ទី ៤៤ ទិវា​គ្រូ​បង្រៀន​វៀត​ណាម (២០/​​១១/​​១៩៨២​ - ២០/​​១១/​​១៩២៦) សំ​ដៅ​លើក​តម្កើង ប្រ​ពៃ​ណី “គោ​រព​គ្រូ​បា​ធ្យាយ ឱ្យ​តម្លៃ​តម្រិះ​វិជ្ជា” រំលឹក​នឹក​គុណ​គ្រូ​បង្រៀន អ្នក​គ្រប់​គ្រង​ខាង​វិស័យ​អប់​រំ និង​និយោ​ជិត​ដែល​មាន​ការ​ប្តេជ្ញា​ចិត្ត លះ​បង់​ក្នុង​បុព្វ​ហេតុ​បណ្តុះ​បណ្តាល​ធន​ធាន​មនុស្ស​គ្រប់​ជំ​នាន់។

 លោក​ ដុង​ វ៉ាន់​ថាញ សមា​ជិក​គណៈ​ប្រតិ​បត្តិ​ការ​មជ្ឈិម​បក្ស អនុ​លេខា​ប្រ​ចាំ​ការ​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង ប្រ​ធាន​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ទី​ក្រុង និង​លោក​ស្រី ហូ​ធី​កឹម​ដាវ អនុ​លេខា​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម​ទី​ក្រុង​កឹង​ធើ ជូន​គ្រឿង​ឥស្ស​រិយ​យស​ពល​កម្ម​លេខ ៣ ជូន​ដល់​លោក​គ្រូ អ្នក​គ្រូ។

អញ្ជើញ​ចូល​រួម​ក្នុង​ពិ​ធី​ជួប​ជុំ មាន​លោក ដុង​វ៉ាំង​ថាញ សមា​ជិក​គណៈ​ប្រតិ​បត្តិ​ការ​មជ្ឈិម​បក្ស អនុ​លេខា​ប្រ​ចាំ​ការ​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង និង​ជា​ប្រ​ធាន​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ; លោក ស្រី​ហូ​ធី​កឹម​ដាវ អនុ​លេខា​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង និង​ជា​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម​ទី​ក្រុង​កឹង​ធើ; លោក ត្រឹង​វ៉ាំង​ហ្វៀង អនុ​លេខា​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង​កឹង​ធើ; លោក ស្រី​ម៉ា​ធី​តឿ​យ អនុ​ប្រ​ធាន​ប្រ​ចាំ​ការ​នៃ​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ទី​ក្រុង; រួម​ជា​មួយ​ថ្នាក់​ដឹក​នាំ​នៃ​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង គណៈ​កសាង​បក្ស​ចំ​ណុះ​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង ព្រម​ទាំង​ថ្នាក់​ដឹក​នាំ និង​កម្មា​ភិ​បាល​ក្នុង​វិស័យ​អប់​រំ​ដែល​បាន​ចូល​និវត្តន៍។

ថ្លែង​ក្នុង​ពិ​ធី​ជួប​ជុំ លោក ង្វៀង​វ៉ាំង​ខើយ អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ បាន​ស្ងើច​សរ​សើរ​ចំ​ពោះ​សមិទ្ធ​ផល​នា​នា​របស់​វិស័យ​អប់រំ​ទី​ក្រុង ជា​ពិ​សេស​ក្នុង​បរិ​កាណ៍​នៃ​ការ​រៀប​ចំ​សម្រិត​សម្រាំង​ប្រ​ព័ន្ធ​គ្រប់​គ្រង និង​ដំ​ណើរ​ការ​ទម្រង់​រដ្ឋ​អំ​ណាច​ភូមិ​ភាគ​ពីរ​ថ្នាក់។ ដើម្បី​ពង្រីក​ស្នា​ដៃ​នេះ វិស័យ​អប់​រំ​គប្បី​បន្ត​ផ្តោត​លើ​ការ​លោត ផ្លោះ​ចំ​នួន ៤ ចំ​ណុច៖ លើក​កម្ពស់​សមត្ថ​ភាព​សមា​ហរណ​កម្ម ដោយ​នាំ​យក​ភា​សា​អង់​គ្លេស​ឱ្យ​ក្លាយ​ជា​ភា​សា​ទី​ពីរ​នៅ​ក្នុង​សា​លា​រៀន; លើក​កម្ពស់​គុណ​ភាព​អប់រំ ខិត​ខំ​ឧត្តាន​កម្ម​អប់​រំ​មត្តេយ្យ​សិក្សា​សម្រាប់​កុមារ​អាយុ​ពី ៣-៥ ឆ្នាំ នៅ​ឆ្នាំ ២០២៨; ជំ​រុញ​ការ​អនុ​វត្ត​បច្ចេក​វិទ្យា AI, STEM និង​ការ​ផ្លាស់​ប្តូរ​ឌីជី​ថល ឆ្ពោះ​ដល់​ទម្រង់ “សា​លា​រៀន​សុភ​មង្គល - ឆ្លាត​វៃ - មនុស្ស​ធម៌”; ផ្សារ​ភ្ជាប់​ការ​អប់​រំ​ចំ​ណេះ​ទូ​ទៅ​ជា​មួយ​ការ​អប់​រំ​មហា​វិទ្យា​ល័យ​ អប់​រំ​វិជ្ជា​ជីវៈ ដើម្បី​បង្ក​ប្រ​ភព​ធន​ធាន​មនុស្ស​ប្រ​កប​ដោយ​គុណ​ភាព​ខ្ពស់ ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​អភិ​វឌ្ឍន៍​របស់​តំ​បន់។ ទី​ក្រុង​ប្តេជ្ញា​នឹង​រួម​ដំ​ណើរ ផ្តល់​អា​ទិ​ភាព​លើ​ប្រ​ភព​ធន​ធាន​វិនិ​យោគ​មូល​ដ្ឋា​សម្ភារៈ គោលន​យោ​បាយ​ឧបត្ថម្ភ និង​បង្ក​លក្ខណៈ​ងាយ​ស្រួល​ដើម្បី​ឱ្យ​កង​ជួរ​គ្រូ​បង្រៀន​ស្ងប់​អា​រម្មណ៍​បំ​ពេញ​ភារ​កិច្ច។

                                                                           ថ្នាក់​ដឹក​នាំ​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង ក្រុម​ប្រឹក្សា​ប្រ​ជា​ជន គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន និង​គណៈ​កម្មា​ធិ​ការ​រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម​ទី​ក្រុង​កឹង​ធើ ជូន​កម្រង​ផ្កា​អប​អរ​សា​ទរ​ដល់​ថ្នាក់​ដឹក​នាំ​វិស័យ​អប់​រំ​ទី​ក្រុង។

បច្ចុប្បន្ន ទី​ក្រុង​កឹង​ធើ​មាន​គ្រឹះ​ស្ថាន​អប់​រំ​ចំ​នួន ៤០៦ កន្លែង ដោយ​មាន​គ្រូ​បង្រៀន​ជាង ៣៣.​៩០០ នាក់ ដែល​បាន​រក្សា​សណ្តាប់​ធ្នាប់​អប់​រំ​ដល់​សិស្សា​នុសិស្ស​ជាង ៦៨០​.០០០ នាក់។ មិន​ត្រឹម​តែ​ផ្ទេរ​ចំ​ណេះ​ដឹង​ប៉ុណ្ណោះ​ទេ កង​ជួរ​គ្រូ​បង្រៀន​របស់​ទី​ក្រុង​ថែម​ទាំង​ឈាន​មុខ​ក្នុង​ការ​ផ្លាស់​ប្តូរ​ផ្នត់​គំ​និត និង​សកម្ម​អនុ​វត្ត​បច្ចេក​វិទ្យា AI ផង​ដែរ។ ការ​ប្តេជ្ញា​ចិត្ត លះ​បង់​របស់​លោក​គ្រូ អ្នក​គ្រូ បង្កើត​បាន​នូវ​សមិទ្ធ​ផល​ជា​ច្រើន​ក្នុង​ឆ្នាំ​សិក្សា ២០២៥​-២០២៦។ សម័យ​ប្រ​ឡង​សញ្ញា​បត្រ​មធ្យម​សិក្សា​ទុតិយ​ភូមិ​ឆ្នាំ ២០២៦ អត្រា​ប្រ​ឡង​ជាប់​ថ្នាក់​សម្រេច ៩៨,១១% (មាន​អង្គ​ភាព​ចំ​នួន ៤២ សម្រេច​អត្រា ១០០%); មាន​សិស្សា​នុសិស្ស​ចំ​នួន ៩៥ នាក់​ទទួល​រង្វាន់​សិស្ស​ពូ​កែ​ថ្នាក់​ជាតិ និង ១៤ រង្វាន់​អន្តរ​ជាតិ​ក្នុង​ពិ​ធី​ប្រ​កួត Robothon។

ទី​ក្រុង​មាន​គ្រូ​បង្រៀន​ជា​ច្រើន​រូប មាន​កិត្តិ​យស​ទទួល​បាន​កិត្តិ​នាម​ជា​គ្រូ​បង្រៀន​ពូ​កែ យុទ្ធ​ជន​ប្រ​ឡង​ប្រ​ណាំង គ្រូ​បង្រៀន​ប្រ​ជា​ជន គ្រូ​បង្រៀន​ឆ្នើម និង​ទទួល​បាន​គ្រឿង​ឥស្សរិយ យស​ពល​កម្ម ប័ណ្ណ​សរ​សើរ​របស់​នា​យក​រដ្ឋ​មន្ត្រី ក្រ​សួង​អប់​រំ​និង​បណ្តុះ​បណ្តាល និង​ប្រ​ធាន គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង។

ក្នុង​ពិ​ធី​នេះ លោក​ស្រី ត្រឹង​ធី​ហ្វៀង នា​យក​មន្ទីរ​អប់​រំ​និង​បណ្តុះ​បណ្តាល​ទី​ក្រុង​កឹង​ធើ បាន​បញ្ជាក់​ពី​ការ​ប្តេជ្ញា​ចិត្ត​របស់​វិស័យ​ទាំង​មូល​ក្នុង​ការ​បន្ត​ផ្លាស់​ថ្មី លើក​កម្ពស់​គុណ​ភាព​អប់​រំ​និង​បណ្តុះ​បណ្តាល។

ក្នុង​ឱ​កាស​នេះ គណៈ​ចាត់​តាំង​បាន​ជូន​គ្រឿង​ឥស្ស​រិយ​យស​ពល​កម្ម​លេខ ៣ របស់​ប្រ​ធាន​រដ្ឋ ជូន​គ្រូ​បង្រៀន​ចំ​នួន ២១ រូប និង​សមូហ​ភាព​ចំ​នួន ៤ មាន​កិត្តិ​យស​ទទួល​បាន​ទង់​ប្រ​ឡង​ប្រ​ណាំង​របស់​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង... ព្រម​ទាំង​រង្វាន់​លើក​សរ​សើរ​ជា​ច្រើន​ទៀត៕

ដាំង​ង៉ុក​-វ៉ាន់​តឹន

ចែករំលែកអត្ថបទ