ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

13/11/2026 - 20:55

សម​ភាព​ភេទ​ជា​ទិស​ដៅ​ ជា​កម្លាំង​ចលករ​ដ៏​សំ​ខាន់​ជំ​រុញ​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម 

(អ.ឡ​) - នៅ​ថ្ងៃ​ទី​១៣ ខែ​វិច្ឆិកា គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ​ចាត់​តាំង​ពិ​ធី​បំ​ផុស​ចលនា​ខែ​សកម្ម​ភាព​ដើម្បី​សម​ភាព​ភេទ​និង​បង្ការ​ ទប់​ស្កាត់​អំ​ពើ​ហិង្សា​ផ្អែក​លើ​ភេទ​ ឆ្នាំ​២០២៦ ក្រោម​ប្រ​ធាន​បទ​ "សម​ភាព​ភេទ​ក្នុង​ការ​ងារ​ ការ​ផលិត​ - កម្លាំង​ជំ​រុញ​កំ​ណើន​សេដ្ឋ​កិច្ច​ ធា​នា​វឌ្ឍន​ភាព​និង​សម​ភាព​សង្គម​"។

លោក​ស្រី​ ហូធី​កឹមដាវ​ អនុ​លេខា​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង​ ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​រណ​សិរ្ស​មា​តុ​ភូមិ​វៀត​ណាម​ទី​ក្រុង​កឹង​ធើ​; លោក​ស្រី​ ម៉ាធី​តឺយ សមា​ជិក​គណៈ​អចិន្ត្រៃយ៍​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង​ អនុ​ប្រ​ធាន​ប្រ​ចាំ​ការ​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ​; លោក​ង្វៀង​វ៉ាំង​ខើយ អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ​; ថ្នាក់​ដឹក​នាំ​មន្ទីរ​ គណៈ​ ផ្នែក​ ១០៣ឃុំ​ សង្កាត់​ និង​កម្មា​ភិបាល​គ្រប់​គ្រង​ កម្ម​ករ​ កម្ម​ការិនី​ដែល​ធ្វើ​ការ​នៅ​តាម​អា​ជីវ​កម្ម​នា​នា​ចូល​រួម​ពិ​ធី​នេះ​។

លោក​ស្រី​ ហូធី​កឹមដាវ​ អនុ​លេខា​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង​ ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​រណ​សិរ្ស​មា​តុ​ភូមិ​វៀត​ណាម​ទី​ក្រុង​កឹង​ធើ​ ចូល​រួម​ពិ​ធី​បំ​ផុស​ចលនា​។

ថ្លែង​ក្នុង​ពិ​ធី​បំ​ផុស​ចលនា​ លោក​ង្វៀង​វ៉ាំង​ខើយ បញ្ជាក់​៖ សម​ភាព​ភេទ​ជា​ទិស​ដៅ​ ជា​កម្លាំង​ចលករ​ដ៏​សំ​ខាន់​ជំ​រុញ​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​លឿន​និង​ប្រ​កប​ដោយ​ចីរ​ភាព​។ ក្នុង​រយៈ​ពេល​កន្លង​ ទី​ក្រុង​កឹង​ធើ​យក​ចិត្ត​ទុក​ដាក់​ដឹក​នាំ​ ចង្អុល​ការ​ចាត់​តាំង​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​នូវ​គោល​ការណ៍​ គោ​លន​យោ​បាយ​អំ​ពី​សម​ភាព​ភេទ​ តាម​នោះ​ឋានៈ​របស់​នា​រី​ត្រូវ​បាន​លើក​កម្ពស់​កាន់​តែ​ខ្ពស់​ សិទ្ធិ​និង​ផល​ប្រ​យោជន៍​ស្រប​ច្បាប់​បាន​ការ​ពារ​កាន់​តែ​ល្អ​។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ កិច្ច​ការ​នេះ​នៅ​មាន​បញ្ហា​ប្រ​ឈម​មួយ​ចំ​នួន​៖ ការ​យល់​លំ​អៀង​ខាង​ភេទ​ ការ​រើសអើង​ក្នុង​ការ​ងារ​ធ្វើ​ ចំ​ណូល​ ឬ​ហា​និភ័យ​អំ​ពើ​ហិង្សា​ ការ​បៀតបៀន​នៅ​កន្លែង​ធ្វើ​ការ​និង​នៅ​លើ​លំ​ហ​អ៊ីនធឺ​ណិត​។

លោក​ង្វៀង​វ៉ាំង​ខើយ អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ​ ថ្លែង​ការណ៍​ក្នុង​ពិ​ធី​បំ​ផុស​ចលនា​។

អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​បាន​សំ​ណូម​ពរ​ឱ្យ​គ្រប់​ថ្នាក់​ គ្រប់​ផ្នែក​ ភូមិ​ភាគ​និង​សហ​គម​ន៍អា​ជីវ​កម្ម​ពង្រឹង​ការ​ឃោស​នា​ លើក​កម្ពស់​តួ​នា​ទី​ ទំនួល​ខុស​ត្រូវ​ក្នុង​ការ​អនុ​វត្ត​សម​ភាព​ភេទ​។ យក​ចិត្ត​ទុក​ដាក់​អនុ​វត្ត​បច្ចេក​វិទ្យា​ឌីជី​ថល​ ពង្រីក​ប្រ​សិទ្ធ​ភាព​វេទិកា​បណ្តា​ញសង្គម​ស្រប​ច្បាប់​និង​ទម្រង់​រូប​ភាព​ឃោស​នា​ផ្ទាល់​ ដើម្បី​សាយ​ភាយ​គោល​ការណ៍​ គោ​លន​យោ​បាយ​របស់​បក្ស​ ច្បាប់​របស់​រដ្ឋ​អំ​ពី​សម​ភាព​ភេទ​ដល់​គ្រប់​ស្ថា​ប័ន​ អង្គ​ភាព​ អា​ជីវ​កម្ម​ និង​សហ​គម​ន៍នីមួយៗ​។ អនុ​វត្ត​ឱ្យ​បាន​ល្អ​នូវ​គោ​លន​យោ​បាយ​សុខុមាល​ភាព​សង្គម​ ជំនួយ​ដល់​មុខ​របរ​ចិញ្ចឹម​ជីវិត​ យក​ចិត្ត​ទុក​ដាក់​គិត​គូរ​ដល់​ជីវ​ភាព​សម្ភារៈ​និង​ស្មា​តី​ចំ​ពោះ​នា​រី​ កុមារ​មាន​ស្ថាន​ភា​ពលំ​បាក​។ យក​ចិត្ត​ទុក​ដាក់​ពិ​និត្យ​ឡើង​វិញ​ អនុ​វត្ត​ឱ្យ​បាន​ពេញ​លេញ​នូវ​គោ​លន​យោ​បាយ​ចំ​ពោះ​កម្ម​ការិនី​; ប្តេជ្ញា​រក​ឱ្យ​ឃើញ​ ប្រ​ឆាំង​ និង​ដោះ​ស្រាយ​យ៉ាង​ម៉ឺង​ម៉ាត់​នូវ​អំ​ពើ​ល្មើស​ច្បាប់​អំ​ពី​សម​ភាព​ភេទ​ អំ​ពើ​ហិង្សា​ក្នុង​គ្រួ​សារ​ អំ​ពើ​ហិង្សា​ផ្អែក​លើ​ភេទ​និង​ការ​រំ​លោភ​បំ​ពាន​លើ​នា​រី​និង​កុមារ​។ ពង្រីក​តួ​នា​ទី​ឈាន​មុខ​ ធ្វើ​ជា​គំ​រូ​របស់​កង​ជួរ​កម្មា​ភិបាល​ដឹក​នាំ​ គ្រប់​គ្រង​គ្រប់​ថ្នាក់​ ជា​ពិ​សេស​គឺ​បុរស​ក្នុង​ការ​អនុ​វត្ត​សម​ភាព​ភេទ​; ម្ចាស់​ការ​ចែក​រំលែក​ទំនួល​ខុស​ត្រូវ​ក្នុង​ការ​ថែ​ទាំ​គ្រួ​សារ​ គោរព​និង​រួម​ដំ​ណើរ​ជា​មួយ​នា​រី​ រួម​ចំ​ណែក​កសាង​បរិស្ថាន​រស់​នៅ​និង​ធ្វើ​ការ​មាន​សុវត្ថិ​ភាព​ សម​ភាព​ មាន​អារ្យ​ធម៌​។

 

លោក​ស្រី​ ហូធី​កឹមដាវ​ អនុ​លេខា​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង​ ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​រណ​សិរ្ស​មា​តុ​ភូមិ​វៀត​ណាម​ទី​ក្រុង​កឹង​ធើ​ ជូន​អំ​ណោយ​ដល់​កម្ម​ការិនី​។

ក្នុង​ពិ​ធី​នេះ​ តំ​ណាង​ថ្នាក់​ដឹក​នាំ​មន្ទីរ​ គណៈ​ ផ្នែក​បាន​ចែក​រំលែក​ដំ​ណោះ​ស្រាយ​ជា​ច្រើន​ជំ​រុញ​សម​ភាព​ភេទ​លើ​វិស័យ​ឧស្សាហ​កម្ម​ ពាណិជ្ជ​កម្ម​ ការ​ផលិត​ធ្វើ​អា​ជីវ​កម្ម​; ជួយ​នា​រី​ផ្តើម​អា​ជីព​; កសាង​បរិស្ថាន​ការ​ងារ​មាន​សុវត្ថិ​ភាព​ សម​ភាព​ ធា​នា​សិទ្ធិ​និង​ផល​ប្រ​យោជន៍​ស្រប​ច្បាប់​របស់​កម្ម​ការិនី​; បង្ក​លក្ខ​ណៈឱ្យ​នា​រី​លើក​កម្ពស់​មុខ​ជំ​នាញ​ វិជ្ជា​ជី​វៈ​ កៀក​ជិត​វិទ្យា​សាស្ត្រ​បច្ចេក​វិទ្យា​និង​ការ​ផ្លាស់​ប្តូរ​ឌីជី​ថល​បាន​ស្មើ​គ្នា​; ជា​ជំ​ហាន​ៗលុប​បំ​បាត់​ការ​យល់​ឃើញ​លំ​អៀង​ ការ​រើសអើង​ខាង​ភេទ​...

ថ្នាក់​ដឹក​នាំ​គណៈ​កម្មា​ធិ​ការ​បក្ស​ ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ​ជូន​អំ​ណោយ​ដល់​កម្ម​ការិនី​នៅ​តាម​អា​ជីវ​កម្ម​នា​នា​។

លោក​ស្រី​ ហូធី​កឹមដាវ​ អនុ​លេខា​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង​ ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​រណ​សិរ្ស​មា​តុ​ភូមិ​វៀត​ណាម​ទី​ក្រុង​កឹង​ធើ​ ជូន​បាច់​ផ្កា​ ថ្លែង​អំ​ណរ​គុណ​ចំ​ពោះ​អង្គ​ភាព​ដែល​ឧបត្ថម្ភ​ក្នុង​សកម្ម​ភាព​សុខុមាល​ភាព​សង្គម​ក្នុង​ខែ​សកម្ម​ភាព​ដើម្បី​សម​ភាព​ភេទ​និង​បង្ការ​ ទប់​ស្កាត់​អំ​ពើ​ហិង្សា​ផ្អែក​លើ​ភេទ​ ឆ្នាំ​២០២៦។

ក្នុង​ឱ​កាស​នេះ​ គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ​បាន​ជូន​អំ​ណោយ​ចំ​នួន​១៥០ចំ​ណែក​ដល់​កម្ម​ករ​ កម្ម​ការិនី​នៅ​តាម​អា​ជីវ​កម្ម​នា​នា​; ជូន​បាច់​ផ្កា​ថ្លែង​អំ​ណរ​គុណ​ចំ​ពោះ​អង្គ​ភាព​ដែល​ឧបត្ថម្ភ​ដល់​សកម្ម​ភាព​សុខ​មា​លភាព​សង្គម​ក្នុង​ខែ​សកម្ម​ភាព​ដើម្បី​សម​ភាព​ភេទ​និង​បង្ការ​ ទប់​ស្កាត់​អំ​ពើ​ហិង្សា​ផ្អែក​លើ​ភេទ​ ឆ្នាំ​២០២៦។

 

កាវ​ហ្វា​ញ់ - សុផន​

ចែករំលែកអត្ថបទ