12/11/2026 - 05:18

គ្រូ​បង្រៀន​វ័យ​ក្មេង​អស់​ពី​ចិត្ត​ចំ​ពោះ​សិស្សា​នុសិស្ស​ 

ជ្រួត​ជ្រាប​នូវ​ពាក្យ​ប្រៀន​ប្រ​ដៅ​របស់​អ៊ំ “លោក​គ្រូ អ្នក​គ្រូ​ម្នាក់ៗ គឺ​ជា​គំ​រូ​សីល​ធម៌​ស្វ័យ​រៀន​សូត្រ​និង​ច្នៃ​ប្រ​តិដ្ឋ” លោក​គ្រូ​វ័យ​ក្មេង​ស៊ើង​ថាន បង្រៀន​មុខ​វិជ្ជា​ភា​សា​អង់​គ្លេស​នៅ​អនុ​វិទ្យា​ល័យ​ជន​ជាតិ​អន្តេ​វា​សិក​កេ​សាត់ ឃុំ​ថើយ​អាង​ហូយ ទី​ក្រុង​កឹង​ធើ តែង​យក​អស់​ពី​កម្លាំង​កាយ​ចិត្ត​ដើម្បី​បម្រើ​បុព្វ​ហេតុ​បណ្តុះ​បណ្ដាល​ធន​ធាន​មនុស្ស។

លោក​គ្រូ ស៊ើង​ថាន កំ​ពុង​សកម្ម​ណែ​នាំ​សិស្សា​នុសិស្ស​រៀន​សូត្រ។

កើត​និង​ធំ​ដឹង​ក្តី​នៅ​ស្រុក​កំ​ណើត​សុក​ត្រាំង តាំង​ពី​ក្មេង លោក​គ្រូ ស៊ើង​ថាន បាន​បណ្តុះ​ក្តី​ប្រាថ្នា​ក្លាយ​ជា​គ្រូ​បង្រៀន​ម្នាក់ ដើម្បី​លះ​បង់​និង​រួម​ចំ​ណែក​កម្លាំង​កាយ​ចិត្ត​ក្នុង​ការក​សាង​ស្រុក​កំ​ណើត។ ក្រោយ​ពី​បញ្ចប់​ការ​សិក្សា​ផ្នែក​គរុ​កោ​សល្យ​ភា​សា​អង់​គ្លេស នៅ​សា​លា​អនុ​មហា​វិទ្យា​ល័យ​គរុ​កោ​សល្យ​ខេត្ត​សុក​ត្រាំង (ចាស់) ឆ្នាំ ២០០៩ លោក​គ្រូ​ក៏​បាន​ចាត់​មក​បង្រៀន​មុខ​វិជ្ជា​ភា​សា​អង់​គ្លេស​នៅ​អនុ​វិទ្យា​ល័យ​ថើយ​អាង​ហូយ​រហូត​ដល់​ឆ្នាំ ២០២១ ក្រោយ​ទៀត​ក៏​បាន​ចាត់​ឱ្យ​មក​បង្រៀន​នៅ​អនុ​វិទ្យា​ល័យ​ជន​ជាតិ​អន្តេ​វា​សិក​កេ​សាត់​រហូត​ដល់​បច្ចុប្បន្ន។ ក្នុង​ការ​ងារ លោក​គ្រូ​ថាន តែង​លើក​កម្ពស់​តួ​នា​ទី និង​ការ​ទទួល​ខុស​ត្រូវ​របស់​គ្រូបង្រៀន​គំ​រូ អស់​ពី​ចិត្ត​ផ្ទេរ​ចំ​ណេះ​ដឹង និង​តែង​តែ​យក​ចិត្ត​ទុក​ដាក់​ផ្តល់​ក្តី​ស្រ​ឡាញ់​ដល់​សិស្សា​នុសិស្ស ម្ល៉ោះ​ហើយ ទើប​លោក​គ្រូ​តែង​តែ​ទទួល​បាន​ការ​ស្រ​ឡាញ់​រាប់​អាន​ពី​សំ​ណាក់​សិស្សា​នុសិស្ស​ជា​និច្ច។ ដោយ​ការ​ច្នៃ​ប្រ​តិដ្ឋ​និង​ភាព​ផ្លាស់​ថ្មី​វិធី​សាស្ត្រ​បង្រៀន តាម​រយៈ​ការ​អនុ​វត្ត​បច្ចេក​វិទ្យា​ព័ត៌​មាន​ដាក់​បញ្ចូល រូប​ភាព​បែប​វិភាគ​ទៅ​ក្នុង​ការ​បង្រៀន។ ចាត់​តាំង​ការ​រៀន​ឡើង​វិញ​នូវ​ចំ​ណេះ​ដឹង​ក្រោម​ទម្រង់​ល្បែង​កម្សាន្ត​ក្នុង​សិក្សា ការ​ពិ​ភាក្សា​ជា​ក្រុម និង​ប្រ​គល់​ភារ​កិច្ច​ឱ្យ​សិស្ស​ស្វែង​យល់​ត្រិះ​រិះ ផ្តល់​មតិ​កសាង​មេ​រៀន ហេតុ​នេះ ទើប​ម៉ោង​បង្រៀន​របស់​លោក​គ្រូ​តែង​មាន​ភាព​រស់​រវើក និង​ទាក់​ទាញ​សិស្សា​នុសិស្ស។ លោក​គ្រូ​ថាន ចែក​រំលែក៖ “ក្រៅ​ពី​ការ​បង្រៀន​ចំ​ណេះ​ដឹង គ្រូ​បង្រៀន​ក៏​ត្រូវ​លត់​ដំ​ប្អូនៗ​ឱ្យ​មាន​សណ្តាប់​ធ្នាប់ ស្មារតី​ស្វ័យ​សិក្សា​និង​អប់​រំ​បំ​ណិន​ក្នុង​ការ​រស់​នៅ។ ចំ​ណេះ​ដឹង​កម្រិត​អនុ​វិទ្យា​ល័យ​សំ​ខាន់​ណាស់ បង្ក​ជា​មូល​ដ្ឋាន​គ្រឹះ​សម្រាប់​បន្ត​កម្រិត​សិក្សា​ខ្ពស់​ទៀត ប្រ​សិន​បើ​សិស្ស​ក្តាប់​បាន​ច្បាស់​លាស់ ប្អូនៗ​នឹង​រៀន​បាន​ល្អ​នៅ​កម្រិត​សិក្សា​បន្ទាប់។ ហេតុ​ដូច្នេះ​ហើយ ខ្ញុំ​តែង​ស្រាវ​ជ្រាវ​និង​អនុ​វត្ត​វិធី​សាស្ត្រ​បង្រៀន​សកម្ម ច្នៃ​ប្រ​តិដ្ឋ ដើម្បី​ជួយ​ឱ្យ​សិស្ស​ងាយ​ចង​ចាំ​និង​ងាយ​យល់”។ ក្រៅ​ពី​ការ​ស្រាវ​ជ្រាវ​និង​អនុ​វត្ត​វិធី​សាស្ត្រ​បង្រៀន​ថ្មី លោក​គ្រូ​ថាន នៅ​ទាំង​លើក​ជា​សំ​ណើ​នូវ​គំ​និត​ផ្តួច​ផ្តើម​ដែល​មាន​ប្រ​សិទ្ធ​ភាព​ជា​ច្រើន​ក្នុង​វិស័យ​ឯក​ទេស ក្នុង​នោះ មាន​គំ​និត​ផ្តួច​ផ្តើម “លើក​កម្ពស់​គុណ​ភាព បង្រៀន​ភា​សា​អង់​គ្លេស​ថ្នាក់​ទី៨ តាម​ទិស​ដៅ​អភិ​វឌ្ឍន៍​សមត្ថ​ភាព​សិស្ស​នៃ​អនុ​វិទ្យា​ល័យ​ជន​ជាតិ​អន្តេ​វា​សិក​កេ​សាត់” ឆ្លង​តាម​រយៈ​ការ​អនុ​វត្ត​បាន​ជួយ​ឱ្យ​សិស្ស​ស្តាប់​ច្បាស់​និង​អាន​សម្លេង​អក្សរ​បាន​ល្អ មាន​ទំ​នុក​ចិត្ត​ក្នុង​ការ​ទំ​នាក់​ទំ​នង និង​ចូល​ចិត្ត​រៀន​ភា​សា​អង់គ្លេស​ជាង​មុន តាំង​ពី​នោះ​លទ្ធ​ផល​សិក្សា​របស់​សិស្ស​បាន​លើក​កម្ពស់។

“ទោះ​បី​ទទួល​បាន​ស្នា​ដៃ​ជា​គ្រូ​បង្រៀន​ពូ​កែ ជា​មួយ​នឹង​ចំ​ណេះ​ដឹង​ផ្នែក​វិជ្ជា​ជីវៈ​រឹង​មាំ​ពីរ​ឆ្នាំ​បន្ត​បន្ទាប់​ក៏​ដោយ ប៉ុន្តែ​លោក​គ្រូ​ថាន តែង​ខិត​ខំ​រៀន​សូត្រ​បទ​ពិ​សោធន៍​ ស្រាវ​ជ្រាវ​ឯក​សារ សៀវ​ភៅ កា​សែត​ ដើម្បី​លើក​កម្ពស់​ចំ​ណេះ​ដឹង ក៏​ដូច​ជា​កែ​លម្អ​គុណ​ភាព​នៃ​ការ​បង្រៀន​ជា​និច្ច។ ទន្ទឹម​នឹង​នោះ លោក​គ្រូ​សកម្ម​ចូល​រួម​ចលនា​ប្រ​ឡង​ប្រ​ណាំង និង​សកម្ម​ភាព​ផ្សេងៗ​របស់​ផ្នែក ដូច​ជា៖ “រៀន​សូត្រ​និង​ធ្វើ​តាម​សតិ​អា​រម្មណ៍​ សីល​ធម៌ ឥរិ​យា​បថ​ហូជី​មិញ”។ “លោក​គ្រូ អ្នក​គ្រូ​ម្នាក់ៗ គឺ​ជា​គំ​រូ​សីល​ធម៌​ស្វ័យ​សិក្សា​និង​គំ​និត​ច្នៃ​ប្រ​តិដ្ឋ” លោក​គ្រូ គឹម​ហឿន ចាង​ហ្វាង​សា​លា​បាន​ឱ្យ​ដឹង​ដូច្នេះ។

ដោយ​ក្តី​ស្រ​ឡាញ់​វិជ្ជា​ជីវៈ និង​ការ​ទទួល​ខុស​ត្រូវ​របស់​គ្រូ​បង្រៀន​ដែល​អស់​ពី​ចិត្ត​ចំ​ពោះ​សិស្សា​នុសិស្ស លោក​គ្រូ​ស៊ើង​ថាន នៅ​តែ​បន្ត​ព្យា​យាម​ដោយ​ក្តី​ស្រ​ឡាញ់ “ជា​អ្នក​កាន់​ចង្កូត​នា​វា​ចំ​ណេះ​ដឹង​” ដើម្បី​នាំ​សិស្សា​នុសិស្ស​ជា​ច្រើន​ជំ​នាន់​ឈាន​បន្ត​អនុ​វត្ត​ក្តី​ប្រាថ្នា​របស់​ខ្លួន​នៅ​ពេល​អនា​គត៕

  ថាញ​វ៉ាង​ - មេ​ងលី​

ចែករំលែកអត្ថបទ