ដើម្បីធានាសុវត្ថិភាព និងរក្សាសន្តិសុខសណ្តាប់ធ្នាប់ក្នុងបណ្តាថ្ងៃប្រារព្ធសកម្មភាពនានាក្នុងខែវិច្ឆិកា ដូចជា៖ ទិវាមហាសាមគ្គីទូទាំងជនជាតិ សប្ដាហ៍វប្បធម៌វៀតណាម ពិធីបុណ្យអកអំបុក - ប្រណាំងទូក - ង ទីក្រុងកឹងធើ ឆ្នាំ២០២៦ និងការបោះឆ្នោតជ្រើសរើសប្រធានភូមិ អាណត្តិកាល ២០២៦ - ២០៣១ លើភូមិឋានឃុំ នគរបាលនិងគណៈបញ្ជាការយោធាឃុំឡុងភូ ទីក្រុងកឹងធើ បានសហការចាត់តាំងពិធីចេញល្បាតនិងត្រួតពិនិត្យ។

កម្លាំងនគរបាល និងគណៈបញ្ជាការយោធាឃុំឡុងភូ បានចេញល្បាត
ត្រួតពិនិត្យលើភូមិឋាន។
តាមវរសេនីយ៍ទោ លឿងបាវ៉ូវ ប្រធាននគរបាលឃុំឡុងភូ បានឱ្យដឹងថា ការចេញល្បាតលើកនេះគឺដើម្បីបង្កើនកិច្ចសហការគ្នារវាងកម្លាំងនគរបាលនិងយោធាក្នុងកិច្ចការល្បាត ត្រួតពិនិត្យភូមិឋាន ម្ចាស់ការបង្ការ រកឃើញ និងចាត់វិធានការចំពោះអំពើល្មើសច្បាប់ ព្រមទាំងរួមចំណែករក្សាសន្តិសុខនយោបាយ សណ្តាប់ធ្នាប់សុវត្ថិភាពសង្គម ក្នុងអំឡុងពេលប្រព្រឹត្តឡើងព្រឹត្តិការណ៍វប្បធម៌ ពិធីបុណ្យ និងការបោះឆ្នោតនៅភូមិភាគ។
តាមរយៈនោះ ពង្រីកស្មារតីទទួលខុសត្រូវ ម្ចាស់ការក្តាប់សភាពការណ៍នៅមូលដ្ឋាន សហការដោះស្រាយទាន់ពេលនូវរាល់បញ្ហាដែលកើតឡើង មិនទុកឱ្យបាត់ភាពម្ចាស់ការ ឬចៃដន្យកើតឡើង រួមចំណែកធានាឱ្យសកម្មភាពនានាប្រព្រឹត្តទៅដោយសុវត្ថិភាព ស្ថិរភាព បង្កលក្ខណៈងាយស្រួលដើម្បីប្រជាជនចូលរួមក្នុងព្រឹត្តិការណ៍និងអនុវត្តសិទ្ធិ កាតព្វកិច្ចពលរដ្ឋ៕
យ្វីអាញ - ថាច់ធី