06/11/2026 - 09:15

ភាព​កក់​ក្តៅ​នៃ​មនោ​សញ្ចេតនា​រវាង​កង​ទ័ព​និង​ប្រ​ជា​ជន​តំ​បន់​ព្រំ​ដែន​សមុទ្រ​ 

រយៈ​ពេល​កន្លង ទន្ទឹម​នឹង​ការ​អនុ​វត្ត​ភារ​កិច្ច​គ្រប់​គ្រង ការ​ពារ​រឹង​មាំ​អធិប​តេយ្យ សន្តិ​សុខ​ព្រំ​ដែន​សមុទ្រ កម្មា​ភិ​បាល យុទ្ធ​ជន​នៃ​គណៈ​បញ្ជា​ការ​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ទី​ក្រុង​កឹង​ធើ បាន​យក​ចិត្ត​ទុក​ដាក់​គិត​គូរ​ដល់​ជីវ​ភាព​ប្រ​ជា​ជន។ ចាប់​ពី​លំ​នៅ​ឋាន​មនោ​សញ្ចេត​នា អំ​ណោយ​ប្រ​កប​ដោយ​ភាព​កក់​ក្តៅ អា​ហា​រូប​ករណ៍​ជំ​រុញ​ដំ​ណើរ​សិស្ស​ក្រី​ក្រ​ទៅ​សា​លា រហូត​ដល់​ទម្រង់​រក​ស៊ី​ចិញ្ចឹម​ជីវិត​ជាក់​ស្តែង​ជា​ច្រើន កង​ទ័ព​ពាក់​ស័ក្តិ​ខៀវ​បាន​រួម​ចំ​ណែក​រឹត​បន្តឹង​ជំ​ហរ​យុទ្ធ​សាស្ត្រ​ទឹក​ចិត្ត​ប្រ​ជា​ជន ពូន​ជ្រំ​មនោ​សញ្ចេត​នា​រវាង​កង​ទ័ព​និង​ប្រ​ជា​ជន​កាន់​តែ​ជិត​ស្និទ្ធ។

​ កម្មា​ភិ​បាល យុទ្ធ​ជន​ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​វិញ​ចូវ ជូន​អំ​ណោយ​ដល់​ប្អូន​យ័ញ​ធី​ម៉ាយ​ថាញ។

នៅ​មណ្ឌល​វិញ​ប៊ិញ សង្កាត់​វិញ​ចូវ ផ្ទះ​រឹង​មាំ​តម្លៃ ៤០ លាន​ដុង អា​ស្រ័យ​ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​វិញ​ចូវ​ចលនា​សាង​សង់​បាន​នាំ​មក​ភាព​សប្បាយ​រីក​រាយ​ជូន​គ្រួ​សា​រលោក​យ័ញ​ឡេន ព្រោះ​មាន​ផ្ទះ​សម្បែង​សម​រម្យ។ ឈរ​ក្បែរ​ផ្ទះ​ថ្មី លោក​យ័ញឡេន ចែក​រំលែក​ដោយ​ក្តី​រំភើប​ចិត្ត៖ “ពី​មុន​ ផ្ទះ​លេច​រហុយ ពេល​ភ្លៀង​ខ្យល់​ធំ​គឺ​ព្រួយ​បា​រម្ភ​ខ្លាំង​ណាស់។ ឥ​ឡូវ បាន​ពូៗ​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ជួយ​សង់​ផ្ទះ​និង​ទិញ​សម្ភារៈ​ប្រើ​ប្រាស់​ជូន​ប្តី​ប្រ​ពន្ធ​ខ្ញុំ​រំភើប​ចិត្ត​ណាស់។ ឥ​ឡូវ មាន​ផ្ទះ​សម្បែង​រឹង​មាំ ខ្ញុំ​ស្ងប់​អា​រម្មណ៍​ពល​កម្ម​ផលិត”។

ទន្ទឹម​នឹង​នោះ កង​ទ័ព​ពាក់​ស័ក្តិ​ខៀវ​នៅ​ទាំង​យក​ចិត្ត​ទុក​ដាក់​ជំ​រុញ​ដំ​ណើរ​សិស្ស​ក្រី​ក្រ​ទៅ​សា​លា​រៀន បំ​ផុត​គឺ​កូន​ចៅ​មា​មីង​ជន​ជាតិ​ខ្មែរ។ តាម​រយៈ​កម្ម​វិធី “កម្មា​ភិបាល​យុទ្ធ​ជន​កង​ទ័ព​ជំ​រុញ​ដំ​ណើរ​ប្អូន​ទៅ​សា​លា” ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​វិញ​ចូវ បាន​ឧបត្ថម្ភ​ដល់ ប្អូន​យ័ញ​ធី​ម៉ាយ​ថាញ សិស្ស​ថ្នាក់ ទី​៨B សា​លា​អនុ​វិទ្យា​ល័យ​ចូវ​វ៉ាំង​ឌើ ស្ងប់​អា​រម្មណ៍​ក្នុង​ការ​សិក្សា ចិញ្ចឹម​ក្តី​ប្រាថ្នា​មាន​អនា​គត​ភ្លឺ​ស្វាង។ កម្ម​វិធី​បាន​ឧបត្ថម្ភ​ប្រាក់ ៧,៤ លាន​ដុង​ក្នុង​មួយ​ឆ្នាំ ព្រម​ទាំង​អំ​ណោយ​ដ៏​មាន​អត្ថ​ន័យ​ជា​ច្រើន​ទៀត។ ប្រ​ភព​អា​ហា​រូប​ករណ៍​នេះ ផ្តល់​កម្លាំង​ចិត្ត​ដើម្បី​យុវ​តី​សិស្ស បោះ​ជំ​ហាន​រឹង​មាំ​ទៅ​សា​លា​រៀន​សូត្រ។

ទន្ទឹម​នឹង​នោះ ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​ឡាយ​ហ្វា ក៏​បាន​ឧបត្ថម្ភ​សត្វ​ចិញ្ចឹម ជួយ​មា​មីង​ខ្មែរ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​គ្រួ​សារ។ ទទួល​បាន​ការ​ឧបត្ថម្ភ​ពូជ​ពពែ ២ ក្បាល បង​ស្រី​ឡឹម​ធី​ង៉ុក​ហ្វា នៅ​ភូមិ​សេវ​កុក ឱ្យ​ដឹង​ដោយ ក្តី​រំភើប៖ “បាន​ពូៗ​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ឧបត្ថម្ភ​ពពែ ២ ក្បាល ខ្ញុំ​សប្បាយ​ចិត្ត​ខ្លាំង​ណាស់!។ ជា​រៀង​រាល់​ថ្ងៃ បន្ទាប់​ពី​ត្រ​ឡប់​មក​ពី​ធ្វើ​ការ​ឈ្នួល ខ្ញុំ​ឆ្លៀត​ពេល​ទៅ​កាត់​ស្មៅ​ឱ្យ​ពពែ​និង​ថែ​ទាំ​តាម​ការ​ណែ​នាំ​របស់​ពូៗ​កង​ទ័ព​ការ​ពារ​ព្រំ​ដែន ដើម្បី​ពពែ​ឆាប់​ធំ​ធាត់។ ខ្ញុំ​ប្រឹង​ចិញ្ចឹម ពេល​ពពែ​កើត​កូន​បាន​ច្រើន ពេល​ធំ​លក់​សន្សែ​សន្សំ​ប្រាក់​ដើម្បី​សង់​ផ្ទះ​ឱ្យ​បាន​សម​សរម្យ​ជាង”។

លោក​វរ​សេនីយ៍​ឯក ហា​ហ្វី​ទ្រឿង ស្នង​ការ​នយោ​បាយ​រង​នៃ​គណៈ​បញ្ជា​ការ​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ទី​ក្រុង​កឹង​ធើ បញ្ជាក់៖ គណៈ​កម្មា​ធិ​ការ​បក្ស គណៈ​បញ្ជា​ការ​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ទី​ក្រុង​កឹង​ធើ តែង​កំ​ណត់​ច្បាស់​ការ​គិត​គូរ​ជីវ​ភាព​សម្ភារៈ និង​ស្មារតី​ជូន​ជន​រួម​ជាតិ​នៅ​តំ​បន់​ព្រំ​ដែន​សមុទ្រ​ជា​ភារ​កិច្ច​នយោ​បាយ​ដ៏​សំ​ខាន់​និង​ជា​ប្រ​ចាំ។ ភាព​បត់​បែន​នៃ​ការ​រួម​បញ្ចូល​ឧបត្ថម្ភ​សាង​សង់​លំ​នៅ​ឋាន មុខ​រក​ស៊ី​ចិញ្ចឹម​ជីវិត​និង​ការ​អប់​រំ មិន​ត្រឹម​តែ​ជួយ​មា​មីង លើក​កម្ពស់​ជីវ​ភាព​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ជា​ស្នូល​នៃ​ការ​ពង្រឹង​ទំនុក​ចិត្ត​របស់​ប្រ​ជា​ជន​ចំ​ពោះ​បក្ស រដ្ឋ និង​កង​កម្លាំង​ប្រ​ដាប់​អា​វុធ​ទៀត​ផង។

ទង្វើជាក់​ស្តែង​របស់​កង​ទ័ព​ពាក់​ស័ក្តិខៀវ​នៅ​តំ​បន់​ព្រំ​ដែន​សមុទ្រ បាន​និង​កំ​ពុង​រឹត​បន្តឹង​ចំ​ណង​មនោ​សញ្ចេតនា​រវាង​កង​ទ័ព​និង​ប្រ​ជា​ជន​កាន់​តែ​ជិត​ស្និទ្ធ។ នោះ​គឺ​ជា​កម្លាំង ជា​មូល​ដ្ឋាន​គ្រឹះ​ដ៏​រឹង​មាំ​សម្រាប់​ការក​សាង​ “ជំ​ហរ​យុទ្ធ​សាស្ត្រ​ទឹក​ចិត្ត​ប្រ​ជា​ជន” រួម​ជា​មួយ​ការ​រួម​កម្លាំង​រក្សា​រឹង​មាំ​ភាព​សុខ​សាន្ត​តំ​បន់​ព្រំ​ដែន​សមុទ្រ​របស់​ទី​ក្រុង​កឹង​ធើ៕

យ្វី​អាញ​-មុនី​

ចែករំលែកអត្ថបទ