មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

05/11/2026 - 04:19

ភាព​រីក​ចម្រើន​ថ្មី​នៅ​តំ​បន់​ជន​ជាតិ​ភាគ​តិច​ 

អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​មក​នេះ អា​ស្រ័យ​អនុ​វត្ត​នូវ​កម្ម​វិធី​និង​គោល​នយោ​បាយ​ជន​ជាតិ ពិ​សេស​គឺ​កម្ម​វិធី​ទិស​ដៅ​ជាតិ​ស្តី​ពី​ការក​សាង​ជន​បទ​ថ្មី បន្ថយ​ភាព​ក្រី​ក្រ​ដោយ​ចីរ​ភាព និង​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម នៅ​តំ​បន់​ជន​ជាតិ​ភាគ​តិច ជីវ​ភាព​របស់​ប្រ​ជា​ជន​នៅ​លើ​ភូមិ​ឋាន​ឃុំ​តាយ​វ៉ាំង ទី​ក្រុង​កឹង​ធើ មាន​ការ​រីក​ចម្រើន​ឥត​ឈប់​ឈរ។

 គ្រួ​សា​របង​ស្រី លី​ធី​មី​យូ នៅ​ឃុំ​តាយ​វ៉ាំង បាន​ធូរ​ធារ​ឡើង​ផ្តើម​ពី​ប្រ​ភព​ទុន​អនុ​គ្រោះ​របស់​ធនា​គារ​គោល​នយោ​បាយ​សង្គម។

ផ្តើម​ពី​ប្រ​ភព​ទុន​បុល​អនុ​គ្រោះ គ្រួ​សារ​ជន​រួម​ជាតិ​ខ្មែរ​ជា​ច្រើន​មាន​លក្ខណៈ​ឈាន​ឡើង​ចាក​ផុត​ពី​ភាព​ក្រី​ក្រ។ កាល​ពី​មុន គ្រួ​សា​របង​ស្រី​ លី​ធី​មី​យូ នៅ​ភូមិ​បឹង​កំ​ពត ឃុំ​តាយ​វ៉ាំង​ ស្ថិត​ក្នុង​ស្ថាន​ភា​ពលំ​បាក មាន​ដី​ផលិត​តិច​តួច ប្រាក់​ចំ​ណូល​ភាគ​ច្រើន​ពឹង​លើ​ដី​ស្រែ ៣ កុង​ដែល​ឪ​ពុក​ម្តាយ​ឱ្យ និង​ធ្វើ​ការ​ឈ្នួល​តាម​រដូវ​កាល។ នៅ​ពេល​បាន​សមា​គម​កសិ​ករ​ឃុំ​បង្ក​លក្ខណៈ​ឱ្យ​បុល ៥០ លាន​ដុង​ពី​ធនា​គារ​គោល​ន​យោ​បាយ បង​ស្រី​បាន​វិនិ​យោគ​សង់​ទ្រុង និង​ទិញ​ជ្រូក​មេ ០៤ ក្បាល ដើម្បី​អភិវឌ្ឍ​សេដ្ឋ​កិច្ច។ បង​ស្រី​មី​យូ ចែក​រំ​លែក៖ “អា​ស្រ័យ​ប្រើ​ប្រាស់​ទុន​ចំ​គោល​ដៅ អនុ​វត្ត​បច្ចេក​ទេស​ក្នុង​ការ​ចិញ្ចឹម​សត្វ ទម្រង់​បាន​នាំ​មក​នូវ​ប្រ​សិទ្ធ​ភាព។ ក្រោយ​ពី​ការ​ខិត​ខំ​រក​ស៊ី​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ គ្រួ​សារ​សន្សំ​ប្រាក់​ទិញ​បាន​ដី​ស្រែ​បន្តិច​បន្តួច។ ដោយ​ធ្វើ​ស្រែ​ផង គួប​ផ្សំ​នឹង​ចិញ្ចឹម​ជ្រូក ទន្ទឹម​នឹង​នោះ ដោយ​ឃើញ​តម្រូវ​ការ​ប្រើ​ប្រាស់​ចំ​បើង​របស់​អ្នក​ដាំ​ផ្សិត និង​ចិញ្ចឹម​គោ​ក្នុង​ឆ្នាំ ២០២០ បង​ស្រី​បាន​វិនិ​យោគ​ជាង ៣០០ លាន​ដុង​ដើម្បី​ទិញ​ម៉ា​ស៊ីន​រមូរ​ចំ​បើង អាច​បង្កើន​ប្រាក់​ចំ​ណូល និង​ការ​ពារ​បរិ​ស្ថាន​ផង”។

ផ្តើម​ពី​ប្រ​ភព​ទុន​អនុ​គ្រោះ​ដែរ​នោះ គ្រួ​សា​របង​ស្រី ថាច់​ធី​សា​វណ្ណ នៅ​ភូមិ​បឹង​កំ​ពត​ឃុំ​តាយ​វ៉ាំង បាន​វិនិ​យោគ​លើ​ការ​ចិញ្ចឹម​គោ​ពូជ។ ផ្តើម​ពី​គោ​ចំ​នួន ០២ ក្បាល​ដំ​បូង​រហូត​ទល់​ពេល​នេះ​ហ្វូង​គោ​បាន​កើន​ឡើង​ដល់ ០៩ ក្បាល ក្នុង​នោះ មាន​គោ​មេ ០៨ ក្បាល និង​គោ​ឈ្មោល ០១ ក្បាល។ ក្នុង​មួយ​ឆ្នាំៗ គ្រួ​សារ​លក់​គោ​បាន​ពី​ ២ ទៅ​ ៣ ក្បាល​ ទទួល​បាន​ប្រាក់​ ចំ​ណូល​ប្រ​មា​ណ​ ៧០ លាន​ដុង​។ មាន​ប្រ​ភព​ចំ​ណូល​ ស្ថិរ​ភាព​ បង​ស្រី​បាន​វិនិយោគ​លើ​របរ​លក់​ដូរ​សារ​ពើ​ ភ័ណ្ឌនិង​បើក​ហាង​កាត់​សក់​ អា​ស្រ័យ​ដោយ​ទម្រង់​រួម​ផ្សំ​នេះ​ ជីវ​ភាព​គ្រួ​សា​របង​ស្រី​បាន​កែ​លម្អ​ជា​បន្ត​ បន្ទាប់​ ចាប់​តាំង​ពី​ពេល​នោះ​ បង​ចូល​រួម​យ៉ាង​សកម្ម​ ក្នុង​ចលនា​កសាង​ជន​បទ​ថ្មី​នៅ​ភូមិ​ភាគ។

តាម​លោក ង្វៀង​វ៉ាំង​ត្វឹង ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ​តាយ​វ៉ាំង បាន​ឱ្យ​ដឹង៖ រយៈ​ពេល​កន្លង អា​ស្រ័យ​គណៈ​កម្មា​ធិ​ការ​បក្ស រដ្ឋ​អំ​ណាច​គ្រប់​លំ​ដាប់​ថ្នាក់ និង​ប្រ​ជា​ជន​ក្នុង​ឃុំ មាន​ការ​ប្តេជ្ញា​ចិត្ត​អនុ​វត្ត​នូវ​កម្ម​វិធី​ទិស​ដៅ​ជាតិ​ចំ​នួន ០៣ ទើប​សម្រេច​នូវ​លទ្ធ​ផល​ជា​វិជ្ជ​មាន ការ​យល់​ដឹង​អំ​ពី​ការក​សាង​ជន​បទ​ថ្មី​មាន​ការ​​កើន​ឡើង​យ៉ាង​ច្បាស់។ តួ​នា​ទី​ជា​ម្ចាស់​របស់​ប្រ​ជា​ជន​ក្នុង​ការក​សាង​ជន​បទ​ថ្មី​បាន​ពង្រីក​គោល​នយោ​បាយ​សន្តិ​សុខ​សង្គម​ក៏​បាន​យក​ចិត្ត​ទុក​ដាក់ ទិដ្ឋ​ភាព​ជន​បទ​មាន​ការ​ផ្លាស់​ប្តូរ​យ៉ាង​ច្រើន ជីវ​ភាព​សម្ភារៈ និង​ស្មារតី​របស់​ប្រ​ជា​ជន​បាន​លើក​កម្ពស់ អត្រា​គ្រួ​សារ​ក្រី​ក្រ​ថយ​ចុះ។ តាម​រយៈ​ការ​ពិ​និត្យ​ផ្ទៀង​ផ្ទាត់​នៅ​លើ​ភូមិ​ឋាន​ឃុំ​មាន​គ្រួ​សារ​ក្រី​ក្រ ៤៤ គ្រួ​សារ និង​គ្រួ​សារ​ក្បែរ​ក្រ ២៥៨ គ្រួ​សារ (ដើម​ឆ្នាំ ២០២៥)។ លទ្ធ​ផល​អនុ​វត្ត​ការ​បន្ថយ​ភាព​ក្រី​ក្រ​ពហុ​វិមាត្រ​ក្នុង​ឆ្នាំ ២០២៥ គឺ​គ្រួ​សារ​ក្រី​ក្រ​បាន​ថយ​ចុះ ១០ គ្រួ​សារ និង​គ្រួ​សារ​ក្បែរ​ក្រ ៤៤ គ្រួ​សារ។ នេះ​គឺ​ជា​តួ​លេខ​ដែល​បង្ហាញ​ពី​ប្រ​សិទ្ធ​ភាព​នៃ​ការ​គួប​ផ្សំ​រវាង​ការវិ​និយោគ​លើ​ហេដ្ឋា​រចនា​សម្ព័ន្ធ និង​គោល​នយោ​បាយ​ឧបត្ថម្ភ​ប្រ​កប​ការ​ងារ​ចិញ្ចឹម​ជីវិត បង្ក​ការ​ងារ​ធ្វើ និង​អភិ​វឌ្ឍ​ផលិត​ក្នុង​រយៈ​ពេល​កន្លង​មក៕

                                  ថាញ​វ៉ាង​ - មេ​ងលី​

ចែករំលែកអត្ថបទ