ដោយការស្រឡាញ់ចូលចិត្តចំពោះសិល្បៈជនជាតិ បងស្រីគៀងធីសុណាល នៅភូមិកំពង់សាលា ឃុំឡុងហ៊ីប លះបង់អស់ពីចិត្តបង្ហាត់បង្រៀនចម្រៀង របាំដោយឥតគិតថ្លៃដល់ប្អូនៗក្នុងភូមិស្រុក។ តាមរយៈនោះ បងស្រីរួមចំណែកបណ្តុះក្តីស្រឡាញ់ និងស្មារតីអភិរក្សវប្បធម៌ខ្មែរដល់យុវវ័យជំនាន់ក្រោយ។

បងស្រីគៀងធីសុណាល (អាវក្រហម)បង្រៀនសិក្ខាកាមហាត់របាំខ្មែរ។
កើតឆ្នាំ ១៩៩៣ ក្នុងគ្រួសារកសិករមួយ សុណាលស្រឡាញ់សិល្បៈខ្មែរតាំងពីវ័យក្មេងម្ល៉េះ។ ឆ្នាំ ២០១៣ ក្រោយពីបញ្ចប់វិទ្យាល័យ បងស្រីបានជាប់ជម្រើសចូលសាកលវិទ្យាល័យត្រាវិញ សិក្សាវិស័យវប្បធម៌ជនជាតិភាគតិច ជំនាញផ្នែកវប្បធម៌។ បញ្ចប់ការសិក្សាឆ្នាំ ២០១៧ បងស្រីបានបន្តសិក្សាបន្ថែមទៀតផ្នែកវប្បធម៌នៅសាលាអនុមហាវិទ្យាល័យវប្បធម៌វិចិត្រសិល្បៈកឹងធើ ដើម្បីលើកកម្ពស់ចំណេះដឹង។ នាំយកចំណេះដឹងព្រមទាំងទេពកោសល្យវិលត្រឡប់មកភូមិស្រុកវិញ បងស្រីបានបង្រៀនរបាំដោយឥតគិតថ្លៃដល់ប្អូនៗកុមារី ចាប់ពីរបាំប្រជាប្រិយ រហូតដល់របាំបុរាណខ្មែរ ក្នុងនោះមានរបាំអប្សរា របាំជូនពរ ។ល។ តាមរយៈការបង្រៀនប្អូនៗបានស្គាល់ពីកាយវិការ ចង្វាក់ ពីរបៀបរួមគ្នាក្នុងការសម្តែង ហើយកាន់តែស្រឡាញ់ចូលចិត្តសិល្បៈជនជាតិ។

បងស្រីគៀងធីសុណាលកំពុងណែនាំប្អូនៗពីរបាំខ្មែរ។
បងស្រីសុណាល ឱ្យដឹង សកម្មភាពបបង្ហាត់ង្រៀនរបស់បងស្រីបានវត្តខ្មែរនានា និងក្លឹបដឹងឮ រួចអញ្ជើញឱ្យចូលរួមសហការ។ បងស្រីក៏បានបង្រៀនរបាំនៅសាលាជនជាតិអន្តេវាសិកទីវកឹងផងដែរ។ មកដល់ពេលនេះ បងស្រីបានបង្ហាត់បង្រៀនដោយឥតគិតថ្លៃដល់សិក្ខាកាមជាង ១០០ នាក់។ នៅពេលដែលអង្គភាពនានាបញ្ជាទិញឈុតសម្តែងរបាំចម្រៀង បងស្រីបានប្រមូលសិស្សដែលធ្លាប់បានរៀនចូលរួមសម្តែងជាមួយគ្នា។ តាមរយៈនោះ ប្អូនៗមានលក្ខណៈអនុវត្ត ហាត់សមដោយជឿជាក់លើខ្លួនឯង ពង្រីកទេពកោសល្យ និងមានប្រាក់ចំណូលបន្ថែមដើម្បីចាយវាយការរៀនសូត្រ ប្រជុំជីវភាព។ ប្អូន ស៊ើងតឹន នៅភូមិក្រខុប ឃុំង៉ូវឡាក ខេត្តវិញឡុង បច្ចុប្បន្នជានិស្សិតសាកលវិទ្យាល័យត្រាវិញ ព្រមទាំងកំពុងរៀនមធ្យមសិក្សា បាលី-ខ្មែរ នៅវត្តសំរោងឯក។ ដោយស្រឡាញ់សិល្បៈជនជាតិ ប្អូនឆ្លៀតពេលទំនេររៀនចម្រៀងរបាំដោយឥតគិតថ្លៃដែលបងស្រីសុណាលបង្រៀន។ ប្អូន ស៊ើងតឹន ចែករំលែក៖ “ដោយសារអ្នកគ្រូ សុណាល បានណែនាំ ទើបប្អូនចេះច្រៀង ចេះរាំ ហើយបានអ្នកគ្រូជ្រើសរើសចូលរួមឈុតសម្តែងមួយចំនួនតាមការដាក់ពាក្យពីទូរទស្សន៍ VTV៥ តីណាមបូ។ ប្អូនសប្បាយចិត្ត និងមោទនភាពជាខ្លាំង ខណៈពេលឈុតសម្តែងដែលចូលរួមបានចាក់ផ្សាយលើកញ្ចក់ទូរទស្សន៍។ ប្អូននឹងខិតខំប្រឹងប្រែងហាត់សមឱ្យកាន់តែល្អពីមួយថ្ងៃទៅមួយថ្ងៃ”។
ទន្ទឹមនឹងបង្ហាត់បង្រៀន បងស្រីសុណាល ក៏បានសហការជាមួយមជ្ឈមណ្ឌលវប្បធម៌ខេត្ត និងក្រុមសិល្បៈខ្មែររស្មីប្រទីប ក្នុងតួនាទីជាពិធីការិនី។ បងស្រីទទួលបានរង្វាន់ និងមេដាយជាច្រើនតាមរយៈមហោស្រពប្រឡង សមោសរទាំងក្នុងនិងក្រៅខេត្ត។ បច្ចុប្បន្ន បងស្រី ជាអ្នកនិពន្ធរបាំ ចម្រៀងផង និងបង្រៀនប្អូនៗផ្ទាល់ផង; ព្រមជាមួយនោះ បងស្រីក៏សហការជាមួយទូរទស្សន៍ VTV៥ តីណាមបូ ចូលរួមដឹកនាំនិងសម្តែងក្នុងកម្មវិធីចម្រៀងរបាំ កម្មវិធីកុមារ របាំប្រជាប្រិយ របាំជូនពរ របាំអប្សរា ។ល។ តាមកិច្ចសន្យា។ ដោយខ្នះខ្នែងអស់ពីចិត្តរបស់ខ្លួន សុណាលកំពុងរួមចំណែកអភិរក្សសិល្បៈខ្មែរក្នុងជីវភាពសហគមន៍៕
ទីទុយ - លីសៀ