នៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៦ គណៈកម្មាធិការប្រជាជនសង្កាត់ខាញ់ហ្វា ទីក្រុងកឹងធើបានសហការជាមួយអង្គភាពនានាចាត់តាំងពិធីបើកការដ្ឋានសាងសង់ "ផ្ទះសុខសាន្ត"១៩ខ្នង និងស្ពានជនបទចំនួន៦ស្ពានលើភូមិឋាន។


ទិដ្ឋភាពនៃពិធីបើកការដ្ឋានសាងសង់។
ពិធីនេះបានប្រព្រឹត្តនៅមណ្ឌលយ៉ៃឡាំង សង្កាត់ខាញ់ហ្វា ដោយមានការអញ្ជើញចូលរួមពីតំណាងការិយាល័យស្ថាប័ននគរបាលស៊ើបអង្កេតនៃក្រសួងនគរបាល តំណាងថ្នាក់ដឹកនាំស្ថាប័នការិយាល័យនគរបាលស៊ើបអង្កេតនៃនគរបាលទីក្រុងកឹងធើ មូលនីធិកសាងក្តីប្រាថ្នា ក្រុមហ៊ុនភាគហ៊ុនសម្ព័ន្ធ VNG ព្រមទាំងថ្នាក់ដឹកនាំគណៈកម្មាធិការបក្ស ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជនសង្កាត់ខាញ់ហ្វា និងប្រជាជននៅភូមិភាគចូលរួមច្រើនកុះករ។
តាមរយៈការតភ្ជាប់របស់ការិយាល័យស្ថាប័ននគរបាលស៊ើបអង្កេតនៃក្រសួងនគរបាល កិច្ចសហការរបស់នគរបាលទីក្រុងកឹងធើនិងផ្តើមពីស្ថានភាពជាក់ស្តែងក៏ដូចជាតម្រូវការរបស់ប្រជាជន មូលនីធីកសាងក្តីប្រាថ្នា ក្រុមហ៊ុនភាគហ៊ុនសម្ព័ន្ធ VNG បានឧបត្ថម្ភសង់"ផ្ទះសុខសាន្ត"១៩ខ្នង ជូនគ្រួសារប្រជាជនដែលជួបលំបាកខាងលំនៅឋាន ជួយមាមីងមានកន្លែងរស់នៅសុខស្រួល ជាជំហានៗឈានឡើងចាកផុតពីភាពក្រីក្រ។ទន្ទឹមនឹងនោះ ស្ពានជនបទចំនួន៦ស្ពានក៏បានផ្តើមកសាងជាផ្លូវការ អាចជួយដោះស្រាយស្ថានភាពលំបាកក្នុងការធ្វើដំណើរទៅមក និងការដោះដូរទំំនិញរបស់ប្រជាជន ព្រមទាំងធានាសុវត្ថិភាពដល់សិស្សានុសិស្សាទៅសាលារៀនជារៀងរាល់ថ្ងៃ។ សរុបទឹកប្រាក់ឧត្ថម្ភជិត ៣,៧ ពាន់លានដុង។
ថ្លែងនៅក្នុងពិធីនេះ លោកត្រឹងទ្រីវឹង អនុលេខាគណៈកម្មាធិការបក្ស ប្រធានគណៈកម្មាធិការប្រជាជនសង្កាត់ខាញ់ហ្វា បញ្ជាក់៖ ចំពោះបក្ខភាគ រដ្ឋអំណាចនិងប្រជាជនសង្កាត់ខាញ់ហ្វា ការរួមដំណើរនាថ្ងៃនេះមិនត្រឹមតែជួយសាងសង់ផ្ទះនិងស្ពានប៉ុណ្ណោះទេ ថែមទាំងផ្តល់ទំនុកចិត្ត និងកម្លាំងចលករដើម្បីយើងខ្ញុំអនុវត្តកាន់តែល្អប្រសើរនូវភារកិច្ចគិតគូរដល់ជីវភាពប្រជាជន កសាងនិងអភិវឌ្ឍន៍ភូមិស្រុក។
ការព្រួតដៃរួមកម្លាំងពីស្ថាប័ននគរបាលនិងមូលនីធិមិនត្រឹមតែមានតម្លៃផ្នែកខាងសម្ភារៈដ៏ធំធេងប៉ុណ្ណោះទេ នៅទាំងបង្ហាញពីស្មារតី"ជួយគ្នាទៅវិញទៅមក" រួមចំណែកយ៉ាងសំខាន់ក្នុងទិសដៅធានាសុខុមាលភាពសង្គមនិងអភិវឌ្ឍសេដ្ឋកិច្ចនៅភូមិភាគ៕
ថាញហ៊ុង-មុនី