ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

02/11/2026 - 09:54

គណៈ​ប្រតិ​ភូ​នៃ​នា​យក​ដ្ឋាន​លេខ​សោ​សម្ងាត់​រដ្ឋា​ភិបាល បំ​ពេញ​ការ​ងារ​នៅ​ទី​ក្រុង​កឹង​ធើ​ 

គណៈ​ប្រតិ​ភូ​នៃ​នា​យក​ដ្ឋាន​លេខ​សោ​សម្ងាត់​រដ្ឋា​ភិបាល ដឹក​នាំ​ដោយ​ឧត្តម​សេនីយ៍​ត្រី​ ហូ វ៉ាំង​ហ៊ឿង អនុ​ប្រ​ធាន​នៃ​នា​យក​ដ្ឋាន​លេខ​សោ​សម្ងាត់​រដ្ឋា​ភិ​បាល បាន​ធ្វើ​ការ​ងារ​ជា​មួយ​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង​កឹង​ធើ អំ​ពី​ការ​ងារ​ធា​នា​ការ​សម្ងាត់ ការ​គ្រប់​គ្រង​និង​ប្រើ​ប្រាស់​ផលិត​ផល​លេខ​កូដ បម្រើ​ដល់​ការ​អនុ​វត្ត​សេច​ក្តី​សម្រេច​ចិត្ត​លេខ ៥៧-​NQ/​TW របស់​ការិយា​ល័យ​នយោ​បាយ និង​សេច​ក្តី​សម្រេច​លេខ ២០៤​-QĐ​/TW របស់​គណៈ​លេ​ខា​អនុ​ម័តិ​លើ​គម្រោង​ផ្លាស់​ប្តូរ​ឌីជី​ថល​នៅ​ក្នុង​ស្ថា​ប័ន​បក្ស។

សមា​ជិក​គណៈ​ប្រតិ​ភូ​នៃ​នា​យក​ដ្ឋាន​លេខ​សោ​សម្ងាត់​រដ្ឋា​ភិបាល​ថ្លែង​ពិ​ភាក្សា
ក្នុងកិច្ចប្រជុំ។

លោក​ ដុង វ៉ាំង​ថាញ​ សមា​ជិក​គណៈ​ប្រតិ​បត្តិ​ការ​មជ្ឈិម​បក្ស អនុ​លេខា​ប្រ​ចាំ​ការ​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង ប្រ​ធាន​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ; ថ្នាក់​ដឹក​នាំ​បណ្តា​មន្ទីរ គណៈ ផ្នែក​ពាក់​ព័ន្ធ បាន​ទទួល​ជួប​និង​ធ្វើ​ការ​ជា​មួយ​គណៈ​ប្រ​តិ​ភូ។

កិច្ច​ប្រ​ជុំ​បាន​ប្រ​មូល​ផ្តុំ​លើ​ការ​វាយ​តម្លៃ អនុ​វត្ត​បណ្តា​ដំ​ណោះ​ស្រាយ​សម្ងាត់ សុវត្ថិ​ភាព​ព័ត៌​មាន; ការ​គ្រប់​គ្រង ការ​ប្រើ​ប្រាស់​ឧប​ករណ៍ ផលិត​ផល​លេខ​កូដ និង​វិញ្ញា​បន​បត្រ​ឌីជី​ថល; ធា​នា​សុវត្ថិ​ភាព​ក្នុង​ការ​ផ្លាស់​ប្តូរ​ឯក​សារ​សម្ងាត់​នៅ​លើ​បណ្តាញ​បញ្ជូន​ទិន្ន​ន័យ​ឯក​ទេស​របស់​ស្ថា​ប័ន​បក្ស និង​រដ្ឋ។ ទាំង​នេះ​គឺ​ជា​ខ្លឹម​សារ​ដ៏​សំ​ខាន់ សំ​ដៅ​ធា​នា​ប្រ​ព័ន្ធ​ព័ត៌​មាន​បម្រើ​ដល់​ការ​ងារ​ដឹក​នាំ ចង្អុល​ការ​របស់​បក្ស​បាន​ដំ​ណើរ​ការ​ដោយ​សុវត្ថិ​ភាព និង​រលូន​ក្នុង​ដំ​ណើរ​ការ​ផ្លាស់​ប្តូរ​ឌីជី​ថល។

  លោក ដុង វ៉ាំង​ថាញ សមា​ជិក​គណៈ​ប្រតិ​បត្តិ​ការ​មជ្ឈិម​បក្ស អនុ​លេខា​ប្រ​ចាំ​ការ​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង​ ប្រ​ធាន​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ ថ្លៃងមតិ​ក្នុង​កិច្ច​ប្រ​ជុំ។

ថ្លែង​ការណ៍​ក្នុង​កិច្ច​ប្រ​ជុំ ឧត្តម​សេនីយ៍​ត្រី​ហូ វ៉ាំង​ហ៊ឿង បាន​បញ្ជាក់​ពី​ភាព​ចាំ​បាច់​ត្រូវ​ពិ​និត្យ​ឡើង​វិញ​នូវ​លទ្ធ​ផល​អនុ​វត្ត កំ​ណត់​ច្បាស់​នូវ​ការ​លំ​បាក និង​ភារ​កិច្ច​នៅ​យឺត​យ៉ាវ ដើម្បី​មាន​ដំ​ណោះ​ស្រាយ​សម​ស្រប។ នា​យក​ដ្ឋាន​លេខ​សោ​សម្ងាត់​រដ្ឋា​ភិ​បាល មាន​ភារ​កិច្ច​តាម​ដាន ជំ​រុញ ត្រួត​ពិ​និត្យ​និង​បូក​សរុប​ការ​លំ​បាក ភាព​ជាប់​គាំង; សហ​ការ​ធា​នា​ការ​ផ្គត់​ផ្គង់​ឱ្យ​បាន​ពេញ​លេញ ទាន់​ពេល​វេលា​នូវ​ផលិត​ផល​លេខ​កូដ និង​វិញ្ញា​បន​បត្រ​ឌីជី​ថល ឆ្លើយ​តប​តម្រូវ​ការ​សុវត្ថិ​ភាព​ក្នុង​ប្រ​ព័ន្ធ​នយោ​បាយ​ទាំង​មូល។

ចំ​ពោះ​ទី​ក្រុង​ លោក ដុង​វ៉ាំង​ថាញ បាន​អះ​អាង៖ ទី​ក្រុង​កឹង​ធើ​បាន​កំ​ណត់​ការ​អនុ​វត្ត​សេច​ក្តី​សម្រេច​ចិត្ត​លេខ ៥៧-​NQ/TW និង​គម្រោង​ផ្លាស់​ប្តូរ​ឌីជី​ថល​នៅ​ក្នុង​ស្ថា​ប័ន​បក្ស គឺ​ជា​ភារ​កិច្ច​នយោ​បាយ​ដ៏​សំ​ខាន់ បាន​ចង្អុល​ការ​ជា​ប្រ​ចាំ​ចាប់​ពី​ទី​ក្រុង​រហូត​ដល់​មូល​ដ្ឋាន។ ទី​ក្រុង​យក​ចិត្ត​ទុក​ដាក់​ការ​ពារ​ព័ត៌​មាន ទិន្ន​ន័យ គ្រប់​គ្រង​ឱ្យ​បាន​តឹង​រ៉ឹង​ការ​ប្រើ​ប្រាស់​ឧប​ករណ៍​សម្ងាត់​ ធា​នា​សកម្ម​ភាព​ដឹក​នាំ ចង្អុល​ការ​របស់​បក្ស ឆ្លើយ​តប​តម្រូវ​ការ​ក្នុង​លក្ខ​ណៈដំ​ណើរ​ការ​ទម្រង់​រដ្ឋ​អំ​ណាច​ភូមិ​ភាគ ២ ថ្នាក់។ ទី​ក្រុង​បាន​ម្ចាស់​ការ​បែង​ចែក​ថវិកា​វិនិយោគ​ហេ​ដ្ឋា​រចនា​សម្ព័ន្ធ ទិញ​ឧប​ករណ៍ និង​អនុ​វត្ត​បណ្តា​ដំ​ណោះ​ស្រាយ​ធា​នា​សុវត្ថិ​ភាព​ព័ត៌​មាន...។

យោង​តាម​កម្ម​វិធី​ធ្វើ​ការ គណៈ​ប្រតិ​ភូ​នៃ​នា​យក​ដ្ឋាន​លេខ​សោ សម្ងាត់​រដ្ឋា​ភិបាល​នឹង​ត្រួត​ពិ​និត្យ​ជាក់​ស្តែង​នូវ​ការ​គ្រប់​គ្រង ដំ​ណើរ​ការ និង​ធា​នា​ការ​សុវត្ថិ​ភាព​ឧប​ករណ៍​សម្ងាត់​នៅ​គណៈ​កម្មា​ធិ​ការ​បក្ស​សង្កាត់​ដាយ​ថាញ់ និង​គណៈ​កម្មា​ធិ​ការ​បក្ស​សង្កាត់​តឹង​អាង។ ផ្អែក​លើ​លទ្ធ​ផល​ត្រួត​ពិ​និត្យ បណ្តា​ស្ថា​ប័ន​ពាក់​ព័ន្ធ​បន្ត​ពិ​និត្យ​ឡើង​វិញ​នូវ​លក្ខ​ណៈហេ​ដ្ឋារចនា​សម្ព័ន្ធ តម្រូវ​ការ​ឧប​ករណ៍ និង​ធន​ធាន​មនុស្ស​បម្រើ​ឱ្យ​ការ​ងារ​សម្ងាត់ និង​សុវត្ថិ​ភាព​នៅ​មូល​ដ្ឋាន។

ការ​ត្រួត​ពិ​និត្យ​សំ​ដៅ​វាយ​តម្លៃ​ឱ្យ​បាន​ជាក់​ស្តែង​នូវ​ការ​ងារ​ធា​នា​ការ​សម្ងាត់ ការ​គ្រប់​គ្រង និង​ការ​ប្រើ​ប្រាស់​ផលិត​ផល​លេខ​កូដ​នៅ​ទី​ក្រុង; តាម​រយៈ​នោះ កំ​ណត់​ដឹង​នូវ​បញ្ហា​ដែល​ត្រូវ​ជម្នះ រួម​ចំ​ណែក​ការ​ពារ​សុវត្ថិ​ភាព​ព័ត៌​មាន និង​ឆ្លើយ​តប​តម្រូវ​ការ​ផ្លាស់​ប្តូរ​ឌីជី​ថល​ក្នុង​ស្ថា​ប័ន​បក្ស​តាម​កិច្ច​ចង្អុល​ការ​របស់​មជ្ឈិម៕

អាយ​នឿង

ចែករំលែកអត្ថបទ