វត្តចុងព្រៃឋិតនៅភូមិចុងព្រៃ ឃុំតឹបស៊ើង ខេត្តវិញឡុង ជាមួយវត្តមួយកំពុងទាក់ទាញភ្ញៀវទេសចរជាច្រើនមកកម្សាន្តនិងគោរពបូជា ដោយរក្សាបាននូវស្ថាបត្យកម្មវប្បធម៌ខ្មែរ ចម្លាក់ព្រះពុទ្ធបដិមានិងសាវ័ក៨០អង្គទ្រង់ឈរតាមបណ្តោយផ្លូវចូលវត្ត និងព្រះវិហារសាងសង់ពីឈើប្រណីតដែលទើបដាក់ឱ្យប្រើប្រាស់ជាផ្លូវការ។

ព្រះវិហារសាងសង់ពីឈើប្រណីត។
តាមថេរដីកាព្រះតេជព្រះគុណ គឹមហ៊ឺវង៉ី ព្រះចៅអធិការវត្តចុងព្រៃ វត្តបានកសាងនៅឆ្នាំ១៨៨៥ លើផ្ទៃដីទំហំប្រមាណជាង ៣,៣ ហិកតា។ ឆ្លងកាត់រយៈពេលជាច្រើនឆ្នាំ វត្តនៅតែជាកន្លែងសម្រាប់សកម្មភាពជំនឿសាសនារបស់មាមីងពុទ្ធបរិស័ទចំណុះជើងវត្ត។ សម្រាប់ភ្ញៀវទេសចរ វត្តជាទីតាំងដើម្បីស្វែងយល់ពីស្ថាបត្យកម្ម និងជីវភាពវប្បធម៌របស់ជនរួមជាតិខ្មែរណាមបូ។
ពេលឈានចូលខ្លោងទ្វារ ភ្ញៀវទេសចរអាចគយគន់ចម្លាក់ព្រះពុទ្ធបដិមានិងសាវ័ក ៨០ អង្គ បានឆ្លាក់យ៉ាងផ្ចិតផ្ចង់។ រូបចម្លាក់ព្រះពុទ្ធបដិមាបានកសាងនៅជួរកណ្តាល និងចម្លាក់ក្បាច់រចនាតាមរបងសងខាងផ្លូវចូលវត្ត បង្កជាចំណុចលេចធ្លោសម្រាប់ទេសភាពវត្ត។ នៅក្រោមដើមឈើធំៗចោលម្លប់ត្រឈឹងត្រឈៃ ភ្ញៀវទេសចរអាចទស្សនាចម្លាក់ក្បូរក្បាច់រចនាល្អវិចិត្រ ពេលចូលក្នុងបរិវេណវត្ត។ លេចធ្លោបំផុតគឺសំណង់ព្រះវិហារសាងសង់ពីឈើប្រណីតដែលទើបសម្ពោធដាក់ឱ្យប្រើប្រាស់។ នៅក្រោមម្លប់ដើមឈើធំៗដ៏ត្រជាក់ សំណង់នានាក៏រំលេចនូវសោភណភាពជាមួយស្ថាបត្យកម្មខ្មែរប្រកបដោយលក្ខណៈបុរាណ ជាចំណុចលេចធ្លោមួយសម្រាប់ទេសភាពវត្ត។ ក្រៅពីស្ថាបត្យកម្ម ដើមឈើធំៗ ក៏បានរួមចំណែកធ្វើឱ្យទេសភាពវត្តចុងព្រៃកាន់តែមានសោភណភាព។ សងខាងផ្លូវចូលវត្ត ដើមឈើៗធំចោលម្លប់ត្រឈឹងត្រឈៃ នាំមកភាពត្រជាក់សម្រាប់អ្នកមកវត្តគោរពបូជានិងទស្សនាកម្សាន្ត។ ក្នុងនោះ ចម្លាក់ព្រះពុទ្ធបដិមានិងសាវ័ក ៨០ អង្គ សំណង់ព្រះវិហារ សាងសង់ពីឈើប្រណីត គឺជាចំណុចលេចធ្លោធ្វើឱ្យដំណើរកម្សាន្តកាន់តែមានចំណាប់អារម្មណ៍ចង់ស្វែងយល់។ សំណង់នីមួយៗ ចាប់ពីចម្លាក់ព្រះពុទ្ធបដិមា សាវ័កនិងក្បូរក្បាច់រចនា រហូតដល់សំណង់ព្រះវិហារ រួមចំណែកធ្វើឱ្យទេសភាពវត្តចុងព្រៃកាន់តែមានសោភណភាព។
ក្នុងជីវភាពប្រចាំថ្ងៃនៅភូមិចុងព្រៃ វត្តចុងព្រៃនៅតែរក្សាបានភាពស្ងប់ស្ងាត់ក្រោមម្លប់ដើមឈើធំៗ។ សោភណភាពវត្តផ្គួបផ្សំរវាងស្ថាបត្យកម្ម ចម្លាក់ព្រះពុទ្ធបដិមានិងសាវ័ក ៨០ អង្គ មួយអន្លើដោយទេសភាពស្រស់ត្រកាល។ ប្រការទាំងនោះ ទាក់ទាញភ្ញៀវទេសចរចង់គយគន់ ស្វែងយល់និងដិតជាប់ក្នុងអារម្មណ៍ដោយសោភណភាពវត្តខ្មែរនៅតំបន់ដីវិញឡុង៕
ទីទុយ-មុនី