យោងតាមខ្លឹមសារ នៃការចុះហត្ថលេខាគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សទីក្រុងកឹងធើ បានចង្អុលការគណៈកម្មាធិការបក្សនៃគណៈកម្មាធិការប្រជាជនទីក្រុង ថ្នាក់ដឹកនាំបណ្តាមន្ទីរ គណៈ ផ្នែកដែលពាក់ព័ន្ធ បង្កលក្ខណៈងាយស្រួល ផ្តល់អាទិភាពគាំទ្រលើបែបបទរដ្ឋបាលដើម្បីអ្នកយកព័ត៌មាន អ្នករៀបរៀង អ្នកបច្ចេកទេសរបស់ VTV ភាគខាងត្បូង បំពេញកិច្ចការលើភូមិឋាន; ផ្តល់ព័ត៌មានទាន់ពេល ច្បាស់លាស់; បង្កើនការតភ្ជាប់ជាមួយអ្នកនាំពាក្យរបស់ទីក្រុង បណ្តាមន្ទីរ ផ្នែកភូមិភាគ; សហការពិនិត្យផ្ទៀងផ្ទាត់ ស្រាយបំភ្លឺនូវបញ្ហាដែលសាធារណជនយកចិត្តទុកដាក់។

អ្នកតំណាងទាំងឡាយថតរូបអនុស្សាវរីយន៏ក្នុងពីធីចុះហត្ថលេខា។
VTV ភាគខាងត្បូង បង្កើនការឃោសនារាល់ព្រឹត្តិការណ៍នយោបាយ ភារកិច្ចសំខាន់ៗ កម្មវិធី ទម្រង់អភិវឌ្ឍន៍របស់ទីក្រុង; ផ្សព្វផ្សាយពីសក្តានុភាព ឧត្តមភាព រៀបចំផែនការកំណត់ ទិសដៅអភិវឌ្ឍន៍ និងយន្តការ គោលនយោបាយរបស់ទីក្រុងកឹងធើ។ ទន្ទឹមនឹងនោះ សហការគាំទ្រទីក្រុងបណ្តុះបណ្តាល បំប៉នបំណិនផ្នែក សារគមនាគមន៍ ផ្លាស់ប្តូរឌីជីថល ផលិតមាតិកា តាមពហុបណ្តាញ; ផ្តល់អាទិភាពទាញយកផល ការចុះផ្សាយ និងផ្សាយដំណឹង អត្ថបទ ផលិតផលផ្សព្វផ្សាយអំពីទីក្រុងកឹងធើ លើប្រព័ន្ធផ្សព្វផ្សាយនៃស្ថានីយទូរទស្សន៍វៀតណាម។

ថ្នាក់ដឹកនាំគណៈកម្មាធិការបក្សទីក្រុងកឹងធើនិងមជ្ឈមណ្ឌលទូរទស្សន៍វៀតណាមតំបន់ភាគខាងត្បូង ធ្វើពិធីចុះហត្ថលេខា។
ខ្លឹមសារសហការរួមមាន ៣ ក្រុម៖ ព័ត៌មានជាប្រចាំ ព័ត៌មានស៊ីជម្រៅ និងព័ត៌មានទ្រង់ទ្រាយធំ។ កម្មវិធីបានអនុវត្តក្នុងរយៈពេល ៥ ឆ្នាំ ចាប់ពីឆ្នាំ ២០២៦ ដល់ ២០៣០។
ថ្លែងក្នុងពិធីចុះហត្ថលេខា លោកត្រឹងវ៉ាំងវៀង បានស្នើដល់ស្ថាប័នពាក់ព័ន្ធនានាសហ ការជិតដិតជាមួយ VTV ភាគខាងត្បូង ធ្វើឱ្យទៅជាភាពជាក់ស្តែងនូវកម្មវិធីសហការទៅតាមដំណាក់កាលនីមួយៗ; ផ្តោតលើគុណភាព ប្រសិទ្ធភាពនៃផលិតផលផ្សព្វផ្សាយ ពិសេសខ្លឹមសារឧទ្ទេសនាមពីសក្តានុភាព ឧត្តមភាព គោលការណ៍ គោលនយោបាយ និងកំណត់ទិសដៅអភិវឌ្ឍរបស់ទីក្រុងកឹងធើ ។ល។
ហុងវ៉ឹង - លីសៀ