សហព័ន្ធសមាគមវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាទីក្រុងកឹងធើ សហការជាមួយអង្គការអន្តរជាតិអំពីការអភិរក្សធម្មជាតិ (WWF) នៅវៀតណាម សមាគមការពារធម្មជាតិនិងបរិស្ថាន និងសមាគមធ្វើចម្ការទីក្រុងកឹងធើ បានចាត់តាំងសិក្ខាសាលាវិទ្យាសាស្ត្រ ក្រោមប្រធានបទ “អភិវឌ្ឍន៍កសិកម្មវិលជុំ - សំដៅកំណើនបៃតង និងចីរភាពនៅតំបន់វាលរាបទន្លេគឺវឡុង”។

អ្នកតំណាងចូលរួមសិក្ខាសាលា។
តាមអ្នកឯកទេស នៅវាលរាបទន្លេគឺវឡុងនិយាយរួម និងទីក្រុងកឹងធើនិយាយដោយឡែក មានសក្តានុភាពយ៉ាងធំធេងក្នុងការអភិវឌ្ឍសេដ្ឋកិច្ចកសិកម្មវិលជុំ តាមរយៈការច្នៃប្រើប្រាស់ឡើងវិញ ប្រើប្រាស់អស់ពីលទ្ធភាព អនុផលពីពូជដំណាំ សត្វចិញ្ចឹម និងវារីវប្បកម្ម។ ពិសេស ក្នុងបរិការណ៍បដិវត្តន៍ឧស្សាហកម្មលើកទី ៤ តំបន់វាលរាបទន្លេគឺវឡុង មានឱកាសអនុវត្តវិទ្យាសាស្ត្រ-បច្ចេកវិទ្យាកាន់តែច្រើន ហើយសន្សឹមៗបង្កើតជាខ្សែសង្វាក់ តម្លៃកសិកម្មកាត់បន្ថយការបញ្ចេញឧស្ម័ន បន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ។
នៅក្នុងសិក្ខាសាលា អ្នកតំណាងទាំងឡាយបានឧទ្ទេសនាមទិដ្ឋភាពទូទៅអំពីទម្រង់អភិវឌ្ឍសេដ្ឋកិច្ចវិលជុំ ទន្ទឹមនឹងនោះ កៀកជិតនូវទម្រង់ច្នៃប្រើប្រាស់អនុផលកសិកម្មឡើងវិញ ទម្រង់វិលជុំកាកសំណល់ក្នុងវារីវប្បកម្ម និងទម្រង់វិលជុំកាកសំណល់ក្នុងការចិញ្ចឹមសត្វ។ ក្រៅពីនោះ អាជីវកម្ម សហករណ៍នៅទាំងបានទទួលព័ត៌មាន អំពីគម្រោងមូលនិធិអាកាសធាតុ និងអភិវឌ្ឍន៍ហូឡង់ (DFCD) - បណ្តាញប្រមូលហិរញ្ញវត្ថុបៃតងសម្រាប់ពង្រីកទម្រង់ផលិតដោយចីរភាព។
នៅផ្នែកពិភាក្សា អ្នកតំណាងផ្តោតលើការធ្វើឱ្យច្បាស់នូវការលំបាកខាងផ្ទេរជូនអនុវត្តវិទ្យាសាស្ត្រ បច្ចេក វិទ្យា ផ្លាស់ប្តូរឌីជីថល និងយន្តការកៀកជិតហិរញ្ញវត្ថុបៃតង។ ផ្តើមពីនោះ សំណូមពរដំណោះស្រាយកៀរគរពិពិធកម្មប្រភពធនធាន ដើម្បីអ្នកផលិត សហករណ៍ និងអាជីវកម្មចូលរួមកាន់តែជ្រៅក្នុងខ្សែសង្វាក់តម្លៃ ស្នើទម្រង់មានសក្តានុពលដែលសមស្របនឹងលក្ខណៈអេកូឡូស៊ី និងសមត្ថភាពផលិតរបស់ភូមិភាគនានា កំណត់ ច្បាស់នូវតម្រូវការឧបត្ថម្ភបច្ចេកទេស បច្ចេកវិទ្យា និងវិធីសាស្ត្រចងសម្ព័ន្ធផលិតជាក់ស្តែង ព្រមទាំងជំរុញតភ្ជាប់ខ្សែសង្វាក់តម្លៃប្រកបដោយចីរភាព៕
មីថាញ - វិមាន