ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

06/10/2026 - 21:04

ទី​ក្រុង​កឹង​ធើ​ ផ្លាស់​ប្តូរ​ឌីជី​ថល​វិស័យ​ចិញ្ចឹម​សត្វ​ព្រម​ៗគ្នា​តាំង​ពី​ថ្នាក់​ក្រុង​រហូត​ដល់​មូល​ដ្ឋាន​ 

អនុ​វត្ត​ព្រម​ៗគ្នា​បណ្តា​ដំ​ណោះ​ស្រាយ​ផ្លាស់​ប្តូរ​ឌីជី​ថល​កសិ​កម្ម​តាម​ចង្អុល​ការ​របស់​មជ្ឈិម​ និង​ទី​ក្រុង​កឹង​ធើ​ វិស័យ​ចិញ្ចឹម​សត្វ​នៅ​ភូមិ​ភាគ​កំ​ពុង​ឈាន​ចូល​ដំ​ណាក់​កាល​ឌីជី​ថលូ​បនីយ​កម្ម​យ៉ាង​ខ្លាំង​ក្លា​។ ការ​ណែ​នាំ​ប្រ​ជា​ជន​ធ្វើ​ការ​ប្រ​កាស​លើ​ប្រ​ព័ន្ធ​មូល​ដ្ឋាន​ទិន្ន​ន័យ​ជាតិ​ស្តី​ពី​ការ​ចិញ្ចឹម​សត្វ​ និង​បសុពេទ្យ​ បាន​ផ្សព្វ​ផ្សាយ​យ៉ាង​ទូ​លំ​ទូ​លាយ​ ជា​ជំ​ហាន​ៗសាយ​ភាយ​ដល់​រាល់​ភូមិ​ និង​រាល់​គ្រួ​សារ​អ្នក​ផលិត​។

សន្និ​បាត​ហ្វឹក​ហ្វឺន​ ណែ​នាំ​ពី​សកម្ម​ភាព​ចិញ្ចឹម​សត្វ​នៅ​លើ​ប្រ​ព័ន្ធ​មូល​ដ្ឋាន​ទិន្ន​ន័យ​ជាតិ​ស្តី​ពី​ការ​ចិញ្ចឹម​សត្វ​ និង​បសុពេទ្យ​។

អនុ​វត្ត​សេច​ក្តី​សម្រេច​លេខ​ ៥៧-NQ/TW នា​ថ្ងៃ​ទី​ ២២/១២/២០២៤ របស់​ការិយា​ល័យ​នយោ​បាយ​ ស្តី​ពី​ការ​លោត​ផ្លោះ​អភិវឌ្ឍ​ន៍វិទ្យា​សាស្ត្រ​ បច្ចេក​វិទ្យា​ ការ​ច្នៃ​ប្រ​តិដ្ឋ​ និង​ការ​ផ្លាស់​ប្តូរ​ឌីជី​ថល​ជាតិ​ និង​ផែន​ការ​លេខ​ ៤២៨០/KH-SNNMT ចុះ​ថ្ងៃ​ទី​ ១៣/៤/២០២៦ របស់​មន្ទីរ​កសិ​កម្ម​ និង​បរិស្ថាន​ទី​ក្រុង​កឹង​ធើ​ ស្តី​ពី​ការ​អនុ​វត្ត​ប្រ​ព័ន្ធ​មូល​ដ្ឋាន​ទិន្ន​ន័យ​ជាតិ​ស្តី​ពី​ការ​ចិញ្ចឹម​សត្វ​ និង​បសុពេទ្យ​នៅ​លើ​ភូមិ​ឋាន​ទី​ក្រុង​។ សាខា​នា​យក​ដ្ឋាន​ចិញ្ចឹម​សត្វ​ និង​បសុពេទ្យ​ទី​ក្រុង​ បាន​ម្ចាស់​ការ​សហ​ការ​ជា​មួយ​បណ្តា​ស្ថា​ប័ន​ អង្គ​ភាព​ បណ្តា​ភូមិ​ភាគ​ និង​មូល​ដ្ឋាន​ផលិត​ចាត់​តាំង​ខ្សែ​សង្វាក់​សន្និ​បាត​បំប៉ន​ ណែ​នាំ​ប្រ​ជា​ជន​ធ្វើ​ការ​ប្រ​កាស​នៅ​លើ​ប្រ​ព័ន្ធ​មូល​ដ្ឋាន​ទិន្ន​ន័យ​ជាតិ​ស្តី​ពី​ការ​ចិញ្ចឹម​សត្វ​ និង​បសុពេទ្យ​។

តាម​បទ​ប្បញ្ញត្តិ​នៃ​ច្បាប់​ស្តី​ពី​ការ​ចិញ្ចឹម​សត្វ​ ការ​ប្រ​កាស​សកម្ម​ភាព​ចិញ្ចឹម​សត្វ​ គឺ​ជា​កាតព្វ​កិច្ច​ផ្លូវ​ច្បាប់​បង្ខំ​របស់​រាល់​អង្គ​ការ​ និង​បុគ្គល​ទាំង​ឡាយ​។ មូល​ដ្ឋាន​ទិន្ន​ន័យ​ផ្តុំ​នេះ​ គឺ​ជា​មូល​ដ្ឋាន​គ្រឹះ​ឌីជី​ថល​ជា​និរន្តរ៍ ជួយ​ឱ្យ​ស្ថា​ប័ន​គ្រប់​គ្រង​រដ្ឋ​តាម​ដាន​បាន​ត្រឹម​ត្រូវ​នូវ​ស្ថាន​ភាព​ជាក់​ស្តែង​នៃ​ហ្វូង​សត្វ​ចិញ្ចឹម​ បម្រើ​ឱ្យ​ការ​រៀប​ចំ​គម្រោង​ ម្ចាស់​ការ​ត្រួត​ពិ​និត្យ​រោគ​រាល​ដាល​ និង​ការ​ចាត់​ចែង​ទី​ផ្សារ​។ នេះ​ក៏​ជា​មូល​ដ្ឋាន​ផ្លូវ​ច្បាប់​គន្លឹះ​ ដើម្បី​ទី​ក្រុង​ផ្សព្វ​ផ្សាយ​បាន​ទាន់​ពេល​នូវ​ គោ​លន​យោ​បាយ​សង​ជំងឺ​ចិត្ត​ ជួយ​ឧបត្ថម្ភ​អ្នក​ផលិត​នៅ​ពេល​កើត​មាន​គ្រោះ​ធម្ម​ជាតិ​ ឬ​ជំងឺ​ឆ្លង​ដែល​មិន​អាច​ទប់​ទល់​បាន​។

អ្នក​តំ​ណាង​មូល​ដ្ឋាន​នា​នា​ និង​គ្រួ​សារ​ចិញ្ចឹម​សត្វ​ចូល​រួម​សន្និ​បាត​ហ្វឹក​ហ្វឺន​។

ផ្តើម​ពី​ទិស​ដៅ​រួម​របស់​ទី​ក្រុង​ ការ​ផ្លាស់​ប្តូរ​ឌីជី​ថល​ក្នុង​ការ​ចិញ្ចឹម​សត្វ​កំ​ពុង​ជា​ជំ​ហាន​ទៅ​ក្នុង​ជាក់​ស្តែង​នៅ​មូល​ដ្ឋាន​។ នៅ​ឃុំ​ត្រឹង​ដេ ការិយា​ល័យ​សេដ្ឋ​កិច្ច​ឃុំ​ សហ​ការ​ជា​មួយ​សាខា​ នា​យក​ដ្ឋាន​ចិញ្ចឹម​សត្វ​ និង​បសុពេទ្យ​ទី​ក្រុង​ ចាត់​តាំង​សន្និ​បាត​ហ្វឹក​ហ្វឺន​ ណែ​នាំ​ការ​ប្រ​កាស​សកម្ម​ភាព​ចិញ្ចឹម​សត្វ​នៅ​លើ​ប្រ​ព័ន្ធ​មូល​ដ្ឋាន​ទិន្ន​ន័យ​ជាតិ​ស្តី​ពី​ការ​ចិញ្ចឹម​សត្វ​ និង​បសុពេទ្យ​។ អញ្ជើញ​ចូល​រួម​មាន​ប្រ​ធាន​ភូមិ​នា​នា​ តំ​ណាង​មូល​ដ្ឋាន​ និង​គ្រួ​សារ​ចិញ្ចឹម​បសុសត្វ​ និង​បសុបក្សី​ប្រ​មូល​ផ្ដុំ​និង​មូល​ដ្ឋាន​ចិញ្ចឹម​សត្វ​ត្រ​ចៀក​កាំ​នៅ​លើ​ភូមិ​ភាគ​។ នៅ​សន្និ​បាត​ អ្នក​តំ​ណាង​ទាំង​ឡាយ​បាន​ផ្សព្វ​ផ្សាយ​នូវ​បណ្តា​បទ​ប្បញ្ញត្តិ​ច្បាប់​ដែល​ពាក់​ព័ន្ធ​ ណែ​នាំ​រួម​អំ​ពី​ប្រ​ព័ន្ធ​ប្រ​កាស​ និង​ដំ​ណើរ​ការ​ទាញ​យក​ប្រ​ភព​ដើម​។ កម្មា​ភិបាល​បច្ចេក​ទេស​បាន​ណែ​នាំ​ជាក់​ស្តែង​ តាំង​ពី​ជំ​ហាន​បង្កើត​អា​ខោ​ន ផ្តល់​លេខ​កូដ​មូល​ដ្ឋាន​ចំ​ពោះ​ទម្រង់​ចិញ្ចឹម​សត្វ​ពាណិជ្ជ​កម្ម​ រហូត​ដល់​ការ​អនុ​វត្ត​កាយ​វិការ​នៅ​លើ​ទាំង​គេ​ហ​ទំ​ព័រ​អេឡិច​ត្រូ​និក ព្រម​ទាំង​កម្ម​វិធី​ចល័ត​។ ទន្ទឹម​នឹង​នោះ​ កម្មា​ភិបាល​បសុពេទ្យ​មូល​ដ្ឋាន​ ក៏​បាន​ណែ​នាំ​ដំ​ណើរ​ការ​ត្រួត​ពិ​និត្យ​ ធ្វើ​បច្ចុប្បន្ន​ភាព​ និង​គ្រប់​គ្រង​ទិន្ន​ន័យ​ ជា​ជំ​ហាន​បង្កើត​បាន​ជា​មូល​ដ្ឋាន​គ្រឹះ​ព័ត៌​មាន​ព្រម​ៗគ្នា​ និង​ជាក់​លាក់​បម្រើ​ឱ្យ​ការ​ងារ​គ្រប់​គ្រង​ការ​ចិញ្ចឹម​សត្វ​។

លោក​ យ៉ីបសុខ​ គ្រួ​សារ​ចិញ្ចឹម​គោ​នៅ​ភូមិ​ចើ ឃុំ​ត្រឹង​ដេ បាន​ចែក​រំលែក​៖ “ផ្ទះ​ខ្ញុំ​ពី​យូរ​ណាស់​មក​ហើយ​ចិញ្ចឹម​គោ​តាម​ទម្លាប់​ចាស់​ លឺ​ថា​ប្រ​កាស​តាម​អ៊ីនធឺ​ណិត​គឺ​បា​រម្ភ​ខ្លាច​មិន​ចេះ​ប្រើ​។ ឥ​ឡូវ​ បាន​កម្មា​ភិបាល​ណែ​នាំ​យ៉ាង​អស់​ចិត្ត​ ឃើញ​ថា​ងាយ​ស្រួល​ប្រើ​ និង​មាន​សារ​ប្រ​យោជន៍​ណាស់​។ កត់​ត្រា​ព័ត៌​មាន​ច្បាស់​លាស់​បែប​នេះ​គឺ​មាន​ទំនុក​ចិត្ត​ណាស់​ ព្រោះ​ហ្វូង​សត្វ​ចិញ្ចឹម​តែង​បាន​តាម​ដាន​ចាក់​ថ្នាំ​បង្ការ​បាន​គ្រប់​គ្រាន់​ ប្រ​សិន​បើ​មាន​ជំងឺ​ឆ្លង​ ឬ​ហា​និភ័យ​កើត​ឡើង​ គឺ​រដ្ឋ​មាន​សំណុំ​ឯក​សារ​ជួយ​ឧបត្ថម្ភ​ទាន់​ពេល​ជូន​គ្រួ​សារ​”។

តាម​ប្រ​សាសន៍​របស់​លោក​ ឡឹម​ មិញ​ហ្វាង​ ប្រ​ធាន​សាខា​នា​យក​ដ្ឋាន​នៃ​សាខា​នា​យក​ដ្ឋាន​ចិញ្ចឹម​សត្វ​ និង​បសុពេទ្យ​ទី​ក្រុង​កឹង​ធើ​ រយៈ​ពេល​ខាង​មុខ​ សាខា​នា​យក​ដ្ឋាន​ចិញ្ចឹម​សត្វ​ និង​បសុពេទ្យ​ទី​ក្រុង​ នឹង​បន្ត​រួម​ដំ​ណើរ​ជា​មួយ​ភូមិ​ភាគ​នា​នា​ ជំ​រុញ​ខ្លាំង​ការ​ឃោស​នា​ ណែ​នាំ​ និង​ជួយ​ប្រ​ជា​ជន​អនុ​វត្ត​ការ​ប្រ​កាស​ឱ្យ​បាន​ព្រម​ៗគ្នា​។ ទន្ទឹម​នឹង​នោះ​ គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជនប​ណ្តា​ឃុំ​ សង្កាត់​ ចាំ​បាច់​ត្រូវ​ម្ចាស់​ការក​សាង​គម្រោង​ផ្សព្វ​ផ្សាយ​ជាក់​ស្តែង​ ប្តេជ្ញា​ចិត្ត​ធា​នា​ឃ្លាំង​ទិន្ន​ន័យ​ចិញ្ចឹម​សត្វ​ចំ​ណុះ​ភូមិ​ឋាន​ទទួល​ខុស​ត្រូវ​ តែង​តែ​ឆ្លើយ​តប​តាម​បទ​ដ្ឋាន​ “ត្រឹម​ត្រូវ​ - គ្រប់​គ្រាន់​ - ស្អាត​ - រស់​ - ឯក​ភាព​ - ប្រើ​ប្រាស់​រួម​” បង្ក​ជា​ជំ​ហាន​ទ្រ​នាប់​ដ៏​រឹង​មាំ​ ដើម្បី​ឱ្យ​វិស័យ​អភិវឌ្ឍ​ន៍ទំនើប​ និង​សម្រប​គ្រប់​ជ្រុង​ជ្រោយ​ទៅ​នឹង​ដំ​ណើរ​ការ​ផ្លាស់​ប្តូរ​ឌីជី​ថល​។

ការ​ផ្លាស់​ប្តូរ​ឌីជី​ថល​ក្នុង​ការ​ចិញ្ចឹម​សត្វ​ ផ្ដើម​ពី​ថ្នាក់​ទី​ក្រុង​ រីក​សាយ​ភាយ​ទៅ​ដល់​រាល់​ភូមិ​/តំ​បន់​ និង​រាល់​គ្រួ​សារ​ប្រ​ជា​ជន​នៅ​លើ​ភូមិ​ឋាន​ទី​ក្រុង​កឹង​ធើ​ បាន​បង្ក​ជា​ជំ​ហាន​លោត​ផ្លោះ​ក្នុង​ការ​យល់​ដឹង​ រួម​ចំ​ណែក​ធ្វើ​ឱ្យ​សុក្រឹត​ទិន្ន​ន័យ​ លើក​កម្ពស់​ប្រ​សិទ្ធ​ភាព​គ្រប់​គ្រង​រដ្ឋ​ និង​កសាង​មូល​ដ្ឋាន​កសិ​កម្ម​អភិវឌ្ឍ​ន៍ទាន់​សម័យ​ និង​ប្រ​កប​ដោយ​ចីរ​ភាព​៕

ហុង​ទើ​ - មេ​ងលី​

ចែករំលែកអត្ថបទ