ចាប់ពីឆ្នាំ ២០២៦ ប្រជាជនសង្កាត់ង្វៀកហ្វា ខេត្តវិញឡុង បានរដ្ឋផ្តល់ជូនប័ណ្ណធានារ៉ាប់រងសុខាភិបាលដោយឥតគិតថ្លៃ១០០%។ ព្រមជាមួយនោះ ភូមិភាគបានអនុវត្តការពិនិត្យសុខភាពដោយឥតគិតថ្លៃ រួមចំណែកជួយប្រជាជនម្ចាស់ការបង្ការជំងឺ ឆាប់រកឃើញនិងព្យាបាលជំងឺផ្សេងៗបានទាន់ពេល។

គ្រូពេទ្យ វេជ្ជបណ្ឌិត ពិនិត្យនិងពិគ្រោះសុខភាពជូនមាមីងលើភូមិឋានអនុសង្កាត់ទី៨ សង្កាត់ង្វៀកហ្វា ខេត្តវិញឡុង។
សង្កាត់ង្វៀកហ្វា បច្ចុប្បន្នមាន ១២ អនុសង្កាត់ ជីវភាពប្រជាជនសំខាន់ផ្សារភ្ជាប់ នឹងផលិតកសិកម្ម ពាណិជ្ជកម្ម សេវាកម្ម ឧស្សាហកម្ម និងសិប្បឧស្សាហកម្មខ្នាតតូច។ ចាប់ពីឆ្នាំ ២០២៦ ប្រជាជនលើភូមិឋានទទួលបានប័ណ្ណធានារ៉ាប់រងសុខាភិបាលដោយឥតគិតថ្លៃ បង្កលក្ខណៈកាន់តែងាយស្រួលក្នុងការកៀកជិតរាល់សេវាកម្មពិនិត្យនិងព្យាបាលជំងឺ ពិសេសចំពោះគ្រួសារជួបការលំបាក រួមចំណែកថែទាំនិងការពារសុខភាពជូនប្រជាជន។ ពូទ្រឿងតាម ស្នាក់នៅអនុសង្កាត់ទី ៨ សង្កាត់ង្វៀកហ្វា ឱ្យដឹងដោយរីករាយ៖ “ខ្ញុំត្រេកអរណាស់ពេលបានរដ្ឋផ្តល់ប័ណ្ណធានារ៉ាប់រងសុខាភិបាលដោយឥតគិតថ្លៃ។ បក្សនិងរដ្ឋតែងយកចិត្តទុកដាក់ដល់សុខភាពមាមីងខ្មែរជានិច្ច។ មានប័ណ្ណធានារ៉ាប់រងសុខាភិបាល គ្រួសារខ្ញុំនឹងនរចិត្តនៅពេលឈឺថ្កាត់ មិនបារម្ភពីចំណាយលើការពិនិត្យ ព្យាបាលជំងឺ”។ បើតាមប្រជាជនភូមិស្រុក កាលពីមុនប្រជាជនមួយចំនួននៅមានចិត្តរអែងមិនហ៊ានទៅពិនិត្យសុខភាពពេលខ្លួនមានរោគសញ្ញាខុសប្រក្រតី ណាមួយដោយធ្វេសប្រហែសណាមួយបារម្ភពីថ្លៃពេទ្យ។ នៅពេលជំងឺធ្ងន់ទើបទៅកាន់គ្រឹះស្ថាន សុខាភិបាល ការព្យាបាលអាចនឹងជួបការលំបាកច្រើន។ អាស្រ័យហេតុនេះ ការទទួលបានប័ណ្ណធានារ៉ាប់រងសុខាភិបាលដោយឥតគិតថ្លៃ មិនត្រឹមតែជួយបន្ថយបន្ទុកលើការចំណាយប៉ុណ្ណោះទេ ថែមទាំងលើកទឹកចិត្តប្រជាជនឱ្យកាន់តែយកចិត្តទុកដាក់ដល់ការពិនិត្យសុខភាពទៀតផង។ ទន្ទឹមនឹងគោលនយោបាយធានារ៉ាប់រងសុខាភិបាលសង្កាត់ ង្វៀកហ្វាកំពុងអនុវត្តការពិនិត្យសុខភាពដោយឥតគិតថ្លៃជូនប្រជាជន កន្លងមក ប្រមូលផ្តុំនៅអនុសង្កាតទី ៨។
លោកង្វៀងហេវ ប្រធានគណៈប្រជាជនអនុសង្កាត់ទី ៨ សង្កាត់ង្វៀកហ្វា ខេត្តវិញឡុង ឱ្យដឹង៖ ការចាត់តាំងពិនិត្យសុខភាព ជួយឱ្យប្រជាជនឆាប់រកឃើញជំងឺដើម្បីមានទិសដៅព្យាបាលទាន់ពេល។ ម្យ៉ាងទៀត ភូមិភាគក៏បានចលនាប្រជាជនមិនត្រូវធ្វេសប្រហែសឡើយ ត្រូវពិនិត្យសុខភាពជាប្រចាំ ជាពិសេសគឺពេលមានរោគសញ្ញាខុសប្រក្រតី។
ការគួបផ្សំរវាងផ្តល់ប័ណ្ណធានារ៉ាបរងសុខាភិបាលដោយឥតគិតថ្លៃ និងបង្កើនការពិនិត្យសុខភាពជូនប្រជាជន រួមចំណែកលើកកម្ពស់ប្រសិទ្ធភាពថែទាំសុខភាពដំបូងក្នុងសហគមន៍។ ប្រជាជនមានលក្ខណៈបន្ថែមកៀកជិតសេវាកម្មសុខាភិបាល ម្ចាស់ការបង្ការជំងឺ រកឃើញនិងព្យាបាលបានឆាប់រហ័ស កាត់បន្ថយផលវិបាកជំងឺប្រែធ្ងន់ដោយសារតែរកឃើញជំងឺយឺតពេល។ ចំពោះភូមិឋានដែលមានជនរួមជាតិខ្មែររស់នៅកុះករ ដូចជា សង្កាត់ង្វៀកហ្វា គោលនយោបាយនេះកាន់តែមានអត្ថន័យជាក់ស្តែង រួមចំណែកធានាសុខុមាលភាពសង្គម លើកកម្ពស់គុណភាពរស់នៅ និងជួយឱ្យប្រជាជនស្ងប់អារម្មណ៍ពលកម្មផលិត៕
ទីទុយ - លីសៀ