20/11/2026 - 22:08

សា​លា​មធ្យម​សិក្សា​បា​លី​-ខ្មែរ​វិញ​ឡុង​ ជំ​នួប​អនុ​ស្សាវ​រី​យ៍ទិវា​គ្រូ​បង្រៀន​វៀត​ណាម 

នៅ​រសៀល​ថ្ងៃ​ទី​២០ ខែ​វិច្ឆិកា ឆ្នាំ​២០២៦ សា​លា​មធ្យម​សិក្សា​បា​លី​-ខ្មែរ​ វិញ​ឡុង​ បាន​ចាត់​តាំង​ពិ​ធី​ជំ​នួប​អនុ​ស្សាវ​រី​យ៍លើក​ទី​៤៤ឆ្នាំ​ ទិវា​គ្រូ​បង្រៀន​វៀត​ណាម​ (២០-១១-១៩៨២ – ២០-១១-២០២៦)។ ពិ​ធី​ជំ​នួប​នេះ​ គឺ​ជា​ឱ​កាស​សម្តែង​នូវ​ការ​ដឹង​គុណ​ដល់​កង​ជួរ​គ្រូ​បង្រៀន​ និង​លើក​ទឹក​ចិត្ត​ប្អូន​ៗ សម​ណ​សិស្ស​បន្ត​ខិត​ខំ​ក្នុង​ការ​រៀន​សូ​ត្រ​។ អញ្ជើញ​ចូល​រួម​ពិ​ធី​នេះ​ មាន​វរ​សេនីយ៍​ឯក​ ត្រឹង​ក្វឹក​ផុក នា​យក​រង​នគរ​បាល​ខេត្ត​វិញ​ឡុង​ និង​លោក​ឡេឌឹកវិញ​ នា​យក​រង​មន្ទីរ​ជន​ជាតិ​ និង​សាសនា​ខេត្ត​វិញ​ឡុង​ រួម​ជា​មួយ​នឹង​តំ​ណាង​គណៈ​ ផ្នែក​ អង្គ​ការ​មហា​ជន​ផង​ដែរ​។

ព្រះ​ឧបជ្ឈា​យ៍ កិត្តិ​បណ្ឌិត​ ថា​ច់សុខ​សាន្ត​ និង​វរ​សេនីយ៍​ឯក​ ត្រឹង​ក្វឹក​ផុក ថត​រូប​អនុ​ស្សាវ​រី​យ៍ក្នុង​ពិ​ធី​ជំ​នួប​អនុ​ស្សាវ​រី​យ៍ទិវា​គ្រូ​បង្រៀន​វៀត​ណាម​ ២០ វិច្ឆិកា។

ព្រះ​ឧបជ្ឈា​យ៍ កិត្តិ​បណ្ឌិត​ថា​ច់សុខ​សាន្ត​ ចាង​ហ្វាង​សា​លា​មធ្យម​សិក្សា​បា​លី​-ខ្មែរ​ វិញ​ឡុង​ ទទួល​កម្រង​ផ្កា​អប​អរ​សា​ទរ​ពី​លោក​ឡេឌឹកវិញ​ នា​យក​រង​មន្ទីរ​ជន​ជាតិ​ និង​សាសនា​ខេត្ត​វិញ​ឡុង​ ក្នុង​ឱ​កាស​ទិវា​គ្រូ​បង្រៀន​វៀត​ណាម​ ២០ វិច្ឆិកា។

ផ្នែក​ខាង​សា​លា​ មាន​ព្រះ​ឧបជ្ឈា​យ៍ កិត្តិ​បណ្ឌិត​ថា​ច់សុខ​សាន្ត​ ចាង​ហ្វាង​សា​លា​មធ្យម​សិក្សា​បា​លី​-ខ្មែរ​វិញ​ឡុង​ និង​ជា​អនុ​ប្រ​ធាន​ក្រុម​ប្រឹក្សា​ភិបាល​សមា​គម​ពុទ្ធ​សាសនា​វៀត​ណាម​ ប្រ​ធាន​គណៈ​អភិ​បាល​សមា​គម​ពុទ្ធ​សាសនា​វៀត​ណាម​ខេត្ត​វិញ​ឡុង​ ប្រ​ធាន​សមា​គម​ព្រះ​សង្ឃ​សាមគ្គី​ស្នេហា​ជាតិ​ខេត្ត​ មួយ​អន្លើ​មាន​គណះចាង​ហ្វាង​សា​លា​ ព្រម​ទាំង​លោក​គ្រូ​អ្នក​គ្រូ​ ប្អូន​ៗ សម​ណ​សិស្ស​ និង​ឪ​ពុក​ម្តាយ​សិស្ស​របស់​សា​លា​អញ្ជើញ​ចូល​រួម​ផង​ដែរ​។

នៅ​ក្នុង​ពិ​ធី​នេះ​ ព្រះ​ឧបជ្ឈា​យ៍ថា​ច់សុខ​សាន្ត​ បាន​ថ្លែង​អំ​ណរ​គុណ​ដល់​អ្នក​តំ​ណាង​ និង​ឪ​ពុក​ម្តាយ​សិស្ស​ដែល​បាន​អញ្ជើញ​ចូល​រួម​ ទន្ទឹម​នឹង​នោះ​កត់​សម្គាល់​ការ​រួម​ចំ​ណែក​របស់​កង​ជួរ​គ្រូ​បង្រៀន​ក្នុង​ការ​បង្ហាត់​បង្រៀន​។ ព្រះ​ឧបជ្ឈា​យ៍ក៏​បាន​លើក​ទឹក​ចិត្ត​លោក​គ្រូ​អ្នក​គ្រូ​បន្ត​ខិត​ខំ​ប្រឹង​ប្រែង​ក្នុង​ការ​ងារ​ យក​ចិត្ត​ទុក​ដាក់​ណែ​នាំ​ និង​ជួយ​ដល់​អ្នក​សិក្សា​។ ចំ​ពោះ​ប្អូន​ៗ សម​ណ​សិស្ស​  ព្រះ​អង្គ​លើក​ទឹក​ចិត្ត​គប្បី​ពង្រីក​ស្មារតី​ភ្ញាក់​រលឹក​ ខិត​ខំ​រៀន​សូ​ត្រ​ លត់​ដំ​ រួម​ជា​មួយ​លោក​គ្រូ​អ្នក​គ្រូ​អនុ​វត្ត​ល្អ​នូវ​ចលនា​ប្រឡង​ប្រ​ណាំង​បង្រៀន​ល្អ​ រៀន​ល្អ​៕

ទីទុយ​ - វិមាន​

ចែករំលែកអត្ថបទ