កំសាន្ត រឿងពីនេះពីនោះ

13/11/2026 - 08:17

ប្រ​កាស​ផ្សាយ​គំរូ​និមិត្ត​សញ្ញា​ទិវា​វប្ប​ធម៌​វៀត​ណាម​ 

ក្រ​សួង​វប្ប​ធម៌ កី​ឡា​និង​ទេស​ចរណ៍ ទើប​តែ​ចេញ​សេច​ក្តី​សម្រេច ស្តី​ពី​ការ​អនុ​ម័ត​គំ​រូ​និមិត្ត​សញ្ញា ដើម្បី​ប្រើ​ប្រាស់​ជា​ផ្លូវ​ការ​ក្នុង​សកម្ម​ភាព​ផ្សព្វ​ផ្សាយ​ទិវា​វប្ប​ធម៌​វៀត​ណាម (ថ្ងៃ​ទី​២៤ ខែ​វិច្ឆិកា)។

 គំ​រូ​និ​មិត្តសញ្ញា​នៃ​ទិវា​វប្ប​ធម៌​វៀត​ណាម។

តាម​រយៈ​នោះ គំ​រូ​និមិត្ត​សញ្ញា​ត្រូវ​បាន​រចនា​ឡើង​ដោយ​ការ​រួម​បញ្ចូល​ពណ៌​ឆ្លាស់​គ្នា ដែល​តំ​ណាង​ឱ្យ​អត្ត​សញ្ញាណ​វប្ប​ធម៌​ដ៏​សម្បូរ​បែប និង​ចម្រុះ​ពណ៌​នៃ​បណ្តា​ជន​ជាតិ​វៀត​ណាម។ អន្តរ​កម្ម​រវាង​កណ្ចុំ​ផ្កាយ​ពណ៌​បង្ក​បាន​ជា​ចង្វាក់​រស់​រវើក បង្ហាញ​ពី​បរិ​យា​កាស​ពិ​ធី​បុណ្យ ក្តី​រីក​រាយ និង​សុភ​មង្គល​របស់​ប្រ​ជា​ជន​ក្នុង​ទិវា​វប្ប​ធម៌​វៀត​ណាម។

ទន្ទឹម​នឹង​នោះ កញ្ចុំ​ផ្កាយ​ពណ៌​នី​មួយៗ​នៅ​ទាំង​តំ​ណាង​ឱ្យ​ភាព​ចម្រុះ​នៃ​ប្រ​ភេទ​រូប​ភាព​សិល្បៈ និង​វិស័យ​វប្ប​ធម៌ ព្រម​ទាំង​ការ​ប្រ​ទាក់​ក្រ​ឡា ផ្សារ​ភ្ជាប់ និង​រីក​សាយ​ភាយ។ នៅ​ចំ​កណ្តាល​និមិត្ត​សញ្ញា គឺ​ជា​រូប​ភាព​ស្គរ​ស្ពាន់​ដែល​បាន​រចនា​យ៉ាង​ប្រ​ណីត និង​រំ​លេច​យ៉ាង​ច្បាស់ ដើម្បី​តំ​ណាង​ឱ្យ​ប្រ​ភព​ដើម​ប្រ​វត្តិ​សាស្ត្រ អត្ត​សញ្ញាណ និង​ភាព​រឹង​មាំ​គង់​វង្ស​នៃ​វប្ប​ធម៌​ជន​ជាតិ​វៀត​ណាម។

រូប​ភាព​ស្គរ​ស្ពាន់​បាន​ព័ទ្ធ​ជុំ​វិញ​ដោយ​កញ្ចុំ​ផ្កាយ​ពណ៌​នី​មួយៗ បង្ហាញ​ពី​ការ​ប្រ​មូល​ផ្ដុំ ការ​បន្ត​វេន​និង​ការ​លើក​កម្ពស់​តម្លៃ​វប្ប​ធម៌​ប្រ​ពៃ​ណី បង្កើត​ជា​មូល​ដ្ឋានគ្រឹះ​និង​កម្លាំង​ចលករ​សម្រាប់​ការ​អភិវឌ្ឍ​វប្ប​ធម៌​វៀត​ណាម​ក្នុង​សម័យ​ថ្មី។

គំ​រូ​និមិត្ត​សញ្ញា​ទិវា​វប្ប​ធម៌​វៀត​ណាម​បាន​ផ្ញើរ​ដល់​គ្រប់​អង្គ​ភាព និង​ភូមិ​ភាគ​ទាំង​អស់។ ក្រ​សួង​វប្ប​ធម៌ កី​ឡា​និង​ទេស​ចរណ៍ សំ​ណូម​ពរ​ឱ្យ​សកម្ម​ភាព​ផ្សព្វ​ផ្សាយ​ទិវា​វប្ប​ធម៌​វៀត​ណាម ត្រូវ​ផ្សារ​ភ្ជាប់​ជា​មួយ នឹង​គំរូ​និមិត្ត​សញ្ញា ធា​នា​ការ​ឯក​ភាព ព្រមៗ​គ្នា​និង​បង្ក​ឥទ្ធិ​ពល​សាយ​ភាយ​យ៉ាង​ទូ​លំ​ទូ​លាយ៕

យ្វី​ខូយ - ថា​ច់ធី​

ចែករំលែកអត្ថបទ