ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

12/11/2026 - 18:10

រីក​សាយ​ភាយ​ស្មារតី​ចែក​រំលែក​ គិត​គូរ​ជូន​អ្នក​ក្រ​ 

គាំ​ទ្រ​ខែ​ចលនា​ចំ​ណុច​កំ​ពូល​ “ដើម្បី​អ្នក​ក្រ​” ឆ្នាំ​២០២៦ ទី​ក្រុង​កឹង​ធើ​ បន្ត​ពង្រីក​កម្លាំង​មហា​សាមគ្គី​ទូ​ទាំង​ជន​ជាតិ​ កៀរ​គរ​រាល់​ប្រ​ភព​កម្លាំង​សង្គម​ ព្រួត​ដៃ​គិត​គូរ​ជូន​អ្នក​ក្រ​ ពិ​សេស​គឺ​ជន​ជាតិ​ភាគ​តិច​។ ផ្តើម​ពី​ឧបត្ថម្ភ​លំ​នៅ​ឋាន​ ផ្តល់​មុខ​របរ​ចិញ្ចឹម​ជីវិត​រហូត​ដល់​គិត​គូរ​ជីវ​ភាព​ បាន​រួម​ចំ​ណែក​ជួយ​ប្រ​ជា​ជន​លំ​នឹង​ជីវ​ភាព​ ឈាន​ឡើង​ចាក​ផុត​ភាព​ក្រី​ក្រ​ដោយ​ចីរ​ភាព​។

ទី​ក្រុង​កឹង​ធើ​ ខែ​ចលនា​ចំ​ណុច​កំ​ពូល​ “ដើម្បី​អ្នក​ក្រ​”ឆ្នាំ​២០២៦​។

ប្រ​ព្រឹត្ត​ទៅ​ចាប់​ពី​ថ្ងៃ​ ១៧ ខែ​តុ​លា​ ដល់​ថ្ងៃ​ ១៨ ខែ​វិច្ឆិកា ឆ្នាំ​ ២០២៦ ខែ​ចលនា​ចំ​ណុច​កំ​ពូល​ “ដើម្បី​អ្នក​ក្រ​” ឆ្នាំ​ ២០២៦ គឺ​ជា​ឱ​កាស​ដើម្បី​គណៈ​កម្មា​ធិ​បក្ស​គ្រប់​ថ្នាក់​ គ្រប់​ផ្នែក​ អង្គ​ការ​ អា​ជីវ​កម្ម​ និង​ប្រ​ជា​ជន​គ្រប់​ជាន់​ថ្នាក់​ បន្ត​ព្រួត​ដៃ​គិត​គូរ​ដល់​អ្នក​មាន​ជីវ​ភា​ពលំ​បាក​។ តាម​រយៈ​កាចលនា​រួម​វិភាគ​ទាន​មូល​និធិ​ “ដើម្បី​អ្នក​ក្រ​” រណ​សិរ្ស​មា​តុ​ភូមិ​វៀត​ណាម​គ្រប់​លំ​ដាប់​ថ្នាក់​បាន​កៀរ​គរ​បន្ថែម​ប្រ​ភព​កម្លាំង​សង្គម​ តភ្ជាប់​ទឹក​ចិត្ត​មនុស្ស​ធម៌​ ផ្សព្វ​ផ្សា​យស​កម្ម​ភាព​ឧបត្ថម្ភ​ជាក់​ស្តែង​ រួម​ចំ​ណែក​អនុ​វត្ត​គោ​លន​យោ​បាយ​សុខុមាល​ភាព​សង្គម​ និង​កាត់​បន្ថយ​ភាព​ក្រី​ក្រ​ដោយ​ចីរ​ភាព​។

យោង​តាម​លទ្ធ​ផល​ត្រួត​ពិ​និត្យ​ឡើង​វិញ​ គិត​ត្រឹម​ដំ​ណាច់​ឆ្នាំ​ ២០២៥ ទី​ក្រុង​កឹង​ធើ​ នៅ​មាន​ប្រ​ជា​ជន​ក្រី​ក្រ​ចំ​នួន​ ៥.៥៨២ គ្រួ​សារ​ និង​ប្រ​ជា​ជន​ក្បែរ​ក្រ​ ២៤.៦៧២ គ្រួ​សារ​។ បច្ចុប្បន្ន​ ទី​ក្រុង​នៅ​មាន​គ្រួ​សារ​ក្រី​ក្រ​ និង​ក្បែរ​ក្រ​ប្រ​មា​ណ​ ២.៥០០ គ្រួ​សារ​ ដែល​មាន​តម្រូវ​ការ​ជំនួយ​លំ​នៅ​ឋាន​។ ដំ​ណាក់​កាល​ឆ្នាំ​ ២០២០​-២០២៥ ទី​ក្រុង​បាន​កៀរ​គរ​ថវិកា​ជាង​ ២.៤០០ ពាន់​លាន​ដុង​ សាង​សង់​ថ្មី​ និង​ជួស​ជុល​ផ្ទះ​បាន​ជាង​ ១៥.០០០ ខ្នង​ ជូន​គ្រួ​សារ​ក្រ​លំ​បាក​។ ដោយ​ឡែក​ដំ​ណាក់​កាល​ឆ្នាំ​ ២០២៥​-២០២៦ មូល​និធិ​ “ដើម្បី​អ្នក​ក្រ​” គ្រប់​ថ្នាក់​បាន​ទទួល​ថវិកា​ជាង​ ៦៩ ពាន់​លាន​ដុង​ ជួយ​ឧបត្ថម្ភ​សាង​សង់​ និង​ជួស​ជុល​ផ្ទះ​មហា​សាមគ្គី​បាន​ចំ​នួន​ ១.១៨៣ ខ្នង​។ ក្នុង​រយៈ​ពេល​ ៩ ខែ​ដើម​ឆ្នាំ​ ២០២៦ រណ​សិរ្ស​គ្រប់​លំ​ដាប់​ថ្នាក់​ និង​អង្គ​ការ​ជា​សមា​ជិក​ ក៏​បាន​ជូន​អំ​ណោយ​ជាង​ ២២៤.៦០០ ចំ​ណែក​ តម្លៃ​សរុប​ជាង​ ១២០ ពាន់​លាន​ដុង​; ផ្សព្វ​ផ្សាយ​ទម្រង់​មុខ​របរ​ចិញ្ចឹម​ជីវិត​ចំ​នួន​ ២៧០ ឧបត្ថម្ភ​ប្រ​ជា​ជន​ជាង​ ២.៥០០ គ្រួ​សារ​ឱ្យ​មាន​ការ​ងារ​ធ្វើ​បន្ថែម​ បង្កើន​ប្រាក់​ចំ​ណូល​។ តាម​រយៈ​នោះ​ ការ​ងារ​គិត​គូរ​ជូន​អ្នក​ក្រ​ ជា​ជំ​ហាន​ផ្សារ​ភ្ជាប់​នឹង​ឧបត្ថម្ភ​ចំ​ពោះ​មុខ​ ជា​មួយ​បង្កើត​មុខ​របរ​ចិញ្ចឹម​ជីវិត​យូរ​អង្វែង​ រួម​ចំ​ណែក​កាត់​បន្ថយ​ការ​ក្រ​ឡើង​វិញ​។

ជូន​អំ​ណោយ​ឧបត្ថម្ភ​អ្នក​ក្រ​ រីក​សាយ​ភាយ​ស្មារតី​ស្រ​ឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក​ក្នុង​សហ​គម​ន៍។

តាម​លោក​ស្រី​ ហូធី​កឹមដាវ​ អនុ​លេខា​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង​ ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​រណ​សិរ្ស​មា​តុ​ភូមិ​វៀត​ណាម​ទី​ក្រុង​ ការ​ធា​នា​សុខុមាល​ភាព​សង្គម​ លើក​កម្ពស់​ជីវ​ភាព​សម្ភារៈ​ និង​ស្មារតី​របស់​ប្រ​ជា​ជន​ គឺ​ជា​គោល​ការណ៍​ដ៏​ធំ​ ឥត​ងាក​រេ​របស់​បក្ស​ រដ្ឋ​។ ការ​គិត​គូរ​អ្នក​ក្រ​ មិន​ត្រឹម​តែ​ជា​ការ​ទទួល​ខុស​ត្រូវ​របស់​ប្រ​ព័ន្ធ​នយោ​បាយ​ទាំង​មូល​ និង​ទូ​ទាំង​សង្គម​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​បង្ហាញ​ពី​ប្រ​ពៃ​ណី​សាមគ្គី​ និង​ស្មារតី​អា​ណិត​ស្រ​ឡាញ់​របស់​ប្រ​ជា​ជាតិ​ទៀត​ផង​។

ដើម្បី​ខែ​ចលនា​ចំ​ណុច​កំ​ពូល​ “ដើម្បី​អ្នក​ក្រ​” ឆ្នាំ​ ២០២៦ មាន​ប្រ​សិទ្ធ​ភាព​ គណៈ​ប្រ​ចាំ​ការ​នៃ​គណៈ​កម្មា​ធិ​ការ​រណ​សិរ្ស​មា​តុ​ភូមិ​វៀត​ណាម​ទី​ក្រុង​កឹង​ធើ​ បាន​ស្នើ​ឱ្យ​រណ​សិរ្ស​មា​តុ​ភូមិ​វៀត​ណាម​គ្រប់​ថ្នាក់​ សហ​ការ​យ៉ាង​ជិត​ដិត​ជា​មួយ​រដ្ឋ​អំ​ណាច​ និង​អង្គ​ការ​ជា​សមា​ជិក​ ពិ​និត្យ​ឡើង​វិញ​នូវ​តម្រូវ​ការ​របស់​គ្រួ​សារ​នីមួយៗ​ កំ​ណត់​ច្បាស់​មុខ​សញ្ញា​ និង​រូប​ភាព​ជំនួយ​; អាទិ​ភាព​លើ​លំ​នៅ​ឋាន​ មុខ​របរ​ចិញ្ចឹម​ជីវិត​ ការ​រៀន​សូ​ត្រ​ និង​ការ​ថែ​ទាំ​សុខ​ភាព​។ ទន្ទឹម​នឹង​នោះ​ គួប​ផ្សំ​នឹង​ប្រ​ភព​កម្លាំង​សង្គម​ជា​មួយ​កម្ម​វិធី​ផ្សេង​ៗ និង​គោ​លន​យោ​បាយ​របស់​រដ្ឋ​ យក​ចិត្ត​ទុក​ដាក់​គ្រួ​សារ​ក្បែរ​ក្រ​ គ្រួ​សារ​ដែល​ទើប​ចាក​ផុត​ភាព​ក្រី​ក្រ​ និង​ជន​ជាតិ​ភាគ​តិច​ដែល​មាន​ជីវ​ភា​ពលំ​បាក​។ ការ​ទទួល​ គ្រប់​គ្រង​ និង​ប្រើ​ប្រាស់​ប្រ​ភព​វិភាគ​ទាន​ ត្រូវ​ធា​នា​ឱ្យ​បាន​ត្រឹម​ត្រូវ​តាម​បទ​ប្បញ្ញត្តិ​ បើក​ចំ​ហ​ មាន​តម្លា​ភាព​ និង​ឧបត្ថម្ភ​ចំ​មនុស្ស​ និង​ត្រូវ​តាម​តម្រូវ​ការ​។

គាំ​ទ្រ​ការ​ចលនា​រួម​របស់​ទី​ក្រុង​ គណៈ​កម្មា​ធិ​ការ​រណ​សិរ្ស​មា​តុ​ភូមិ​វៀត​ណាម​ឃុំ​ឡាយ​ហ្វា​ ទើប​ចាត់​តាំង​ពិ​ធី​បំ​ផុស​ចលនា​ “ដើម្បី​អ្នក​ក្រ​” ឆ្នាំ​ ២០២៦។ ក្នុង​ពិ​ធី​នេះ​ តំ​ណាង​គណៈ​កម្មា​ធិ​ការ​រណ​សិរ្ស​មា​តុ​ភូមិ​វៀត​ណាម​ឃុំ​ បាន​អាន​លិខិត​ អំ​ពាវ​នាវ​បណ្តា​ស្ថា​ប័ន​ អង្គ​ភាព​ អា​ជីវ​កម្ម​ សប្បុរស​ជន​ កម្មា​ភិបាល​ អ្នក​រដ្ឋ​ការ​ បុគ្គលិក​ កម្ម​ករ​និយោជិត​ និង​ប្រ​ជា​ជន​គ្រប់​ជាន់​ថ្នាក់​ទាំង​ក្នុង​ និង​ក្រៅ​ភូមិ​ភាគ​ សកម្ម​រួម​វិភាគ​ទាន​មូល​និធិ​ “ដើម្បី​អ្នក​ក្រ​”។ សកម្ម​ភាព​ដើម្បី​កៀរ​គរ​ប្រ​ភព​កម្លាំង​គិត​គូរ​ជំនួយ​កម្លាំង​ដល់​គ្រួ​សារ​ជួប​លំ​បាក​ពី​លំ​នៅ​ឋាន​ និង​លក្ខ​ណៈរស់​នៅ​។ បន្ទាប់​ពី​អំ​ពាវ​នាវ​ភ្លាម​ កង​ជួរ​កម្មា​ភិបាល​ អ្នក​រដ្ឋ​ការ​ និង​បុគ្គលិក​របស់​ឃុំ​ បាន​ធ្វើ​ជា​គំ​រូ​ សកម្ម​ចូល​រួម​វិភាគ​ទាន​ សាយ​ភាយ​ស្មារតី​ទទួល​ខុស​ត្រូវ​ និង​អំ​ពើ​គុណ​ធម៌​ចែក​រំលែក​ដើម្បី​សហ​គម​ន៍។ ក្នុង​ឱ​កាស​នេះ​ ឃុំ​ឡាយ​ហ្វា​ បាន​ប្រ​គល់​ផ្ទះ​មហា​សាមគ្គី​ចំ​នួន​ ១ ខ្នង​ តម្លៃ​ ៦០ លាន​ដុង​ ដល់​គ្រួ​សារ​ជួប​ការ​លំ​បាក​លើ​ភូមិ​ឋាន​។ ផ្ទះ​បាន​រួម​ចំ​ណែ​កកែ​លម្អ​លក្ខ​ណៈរស់​នៅ​ ជួយ​គ្រួ​សារ​មា​នទី​ជម្រក​លំ​នឹង​ មាន​កម្លាំង​ចលករ​បន្ថែម​ស្ងប់​ចិត្ត​ពល​កម្ម​ ឈាន​ឡើង​ក្នុង​ជីវ​ភាព​បណ្តើ​រៗ។

តាម​ប្រ​សាសន៍​លោក​ ត្រឹង​គី​មហ្វី​ លេខា​គណៈ​កម្មា​ធិ​ការ​បក្ស​ ប្រ​ធាន​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ឃុំ​ឡាយ​ហ្វា​ ខែ​ចលនា​ចំ​ណុច​កំ​ពូល​ “ដើម្បី​អ្នក​ក្រ​” គឺ​ជា​ឱ​កាស​ដើម្បី​ភូមិ​ភាគ​បន្ត​ចលនា​ដល់​ស្ថា​ប័ន​ អង្គ​ភាព​ អា​ជីវ​កម្ម​ និង​ប្រ​ជា​ជន​ ព្រួត​ដៃ​ជួយ​ឧបត្ថម្ភ​អ្នក​មាន​ជីវ​ភា​ពលំ​បាក​។ តាម​រយៈ​នោះ​ គិត​គូ​រលំ​នៅ​ឋាន​បាន​ទាន់​ពេល​ មុខ​របរ​ចិញ្ចឹម​ជីវិត​ ជួយ​គ្រួ​សារ​ក្រី​ក្រ​មា​នល​ក្ខណៈ​បន្ថែម​លំ​នឹង​ជីវ​ភាព​ ឈាន​ឡើង​ចាក​ផុត​ភាព​ក្រី​ក្រ​ដោយ​ចីរ​ភាព​។

ផ្តើម​ពី​ការ​ព្រួត​ដៃ​របស់​សង្គម​ទាំង​មូល​ ខែ​ចលនា​ចំ​ណុច​កំ​ពូល​ “ដើម្បី​អ្នក​ក្រ​” បន្ត​ដាស់​ស្មារតី​សាមគ្គី​ ចែក​រំលែក​ និង​ការ​ទទួល​ខុស​ត្រូវ​ចំ​ពោះ​សហ​គម​ន៍។ ដំ​បូល​ជម្រក​ អំ​ណោយ​ និង​ទម្រង់​មុខ​របរ​ចិញ្ចឹម​ជីវិត​ជាក់​ស្តែង​ មិន​ត្រឹម​តែ​ជួយ​ប្រ​ជា​ជន​ឆ្លង​កាត់​ការ​លំ​បាក​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​ផ្តល់​កម្លាំង​ចលករ​ឈាន​ឡើង​ រួម​ចំ​ណែក​កសាង​ទី​ក្រុង​កឹង​ធើ​ ឱ្យ​កាន់​តែ​រីក​ចម្រើន​ដោយ​ចីរ​ភាព​ទៀត​ផង​៕

ហុង​ទើ - លី​សៀ​

ចែករំលែកអត្ថបទ