ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

09/11/2026 - 23:33

ឃុំ​ឡុង​ហ៊ីប​ចាត់​តាំង​គំ​រូ​ទិវា​មហា​សាមគ្គី​ទូ​ទាំង​ជន​ជាតិ​ 

នៅ​រសៀល​ថ្ងៃ​ទី​ ៩ ខែ​វិច្ឆិកា ឆ្នាំ​ ២០២៦ នៅ​ភូមិ​បា​ត្រាច​ ឃុំ​ឡុង​ហ៊ីប​ ខេត្ត​វិញ​ឡុង​ បាន​ចាត់​តាំង​ទិវា​មហា​សាមគ្គី​ទូ​ទាំង​ជន​ជាតិ​ ផ្សារ​ភ្ជាប់​នឹង​ទិវា​វប្ប​ធម៌​វៀត​ណាម​ឆ្នាំ​ ២០២៦។ នេះ​ជា​អង្គ​ភាព​បាន​ឃុំ​ជ្រើស​ចាត់​តាំង​គំ​រូ​។ អញ្ជើញ​ចូល​រួម​មាន​លោក​ឡឹម​ថា​យហ្វា​ អនុ​លេខា​ប្រ​ចាំ​ការ​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ឃុំ​ លោក​ស្រី​តឺធី​មី​លិញ​ ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​រណ​សិរ្ស​មា​តុ​ភូមិ​វៀត​ណាម​ឃុំ​ និង​តំ​ណាង​គណៈ​ ផ្នែក​ អង្គ​ការ​មហា​ជន​ អ្នក​មុខ​អ្នក​ការ​សាសនា​ និង​ប្រ​ជា​ជន។

ក្នុង​ទិវា​មហា​សាមគ្គី​ទូ​ទាំង​ជន​ជាតិ​នេះ​ អ្នក​តំ​ណាង​ទាំង​ឡាយ​បាន​រំលឹក​ឡើង​វិញ​នូវ​ប្រវេ​ណី​៩៦ឆ្នាំ​ នៃ​ទិវា​ប្រវេ​ណី​

រណ​សិរ្ស​មា​តុ​ភូមិ​វៀត​ណាម​ (១៨-១១-១៩៣០ – ១៨-១១-២០២៦) វាយ​តម្លៃ​លទ្ធ​ផល​អនុ​វត្ត​ការ​ឃោស​នា​ ចលនា​ប្រឡង​ប្រ​ណាំង​នៅ​មណ្ឌល​តាំង​ទី​លំ​នៅ​។ ក្នុង​ឆ្នាំ​ មាន​គ្រួ​សារ​ចំ​នួន​៨គ្រួ​ បាន​ឧបត្ថម្ភ​សង់​រោង​សំ​ណាញ់​ គិត​ជា​ទឹក​ប្រាក់​សរុប​ ៤៥០លាន​ដុង​; ភូមិ​ក៏​បាន​ចលនា​គ្រួ​សារ​ចំ​នួន​១៥គ្រួ​បង្វែរ​ពី​ផ្ទៃ​ដី​៣២ហិក​តា​ផលិត​មិន​សូវ​មាន​ប្រ​សិទ្ធ​ភាព​មក​ដាំ​ស្មៅ​ចិញ្ចឹម​គោ​ និង​ដាំ​បន្លែ​បង្ការ​វិញ​។ តាម​រយៈ​ការ​ត្រួត​ពិ​និត្យ​ ភូមិ​នៅ​មាន​គ្រួ​សារ​ក្រី​ក្រ​ចំ​នួន​៦ ថយ​ចុះ​២គ្រួ​សារ​បើ​ប្រៀប​នឹង​ដើម​ឆ្នាំ​ មាន​គ្រួ​សា​រស​ម្រេច​កិត្តិ​នាម​គ្រួ​សារ​វប្ប​ធម៌​ចំ​នួន​ ៧២៣/៧៥៦ គ្រួ​សារ​ ស្រូប​អត្រា​៩៥,៦៣%។

អ្នកតំណាងចូលរួមទិវាមហាសាមគ្គីទូទាំងជនជាតិ។

លោកឡឹមថាយហ្វា (ឈរកណ្តាល) ជូនផ្លាកនិមិត្តរូបថវិកាឧបត្ថម្ភសង់និងជួសជុលផ្ទះដល់ប្រជាជន។

ថ្លែង​ក្នុង​ទិវា​មហា​សាមគ្គី​ទូ​ទាំង​ជន​ជាតិ​នេះ​ លោក​ឡឹម​ថា​យហ្វា​ បាន​កត់​សម្គាល់​ការ​រួម​ចំ​ណែក​របស់​កម្មា​ភិបាល​ និង​ប្រ​ជា​ជន​ភូមិ​បា​ ត្រាច​ក្នុង​ការ​អនុ​វត្ត​ចលនា​ប្រឡង​ប្រ​ណាំង​ និង​គិត​គូរ​ជីវ​ភាព​ប្រ​ជា​ជន​។ លោក​សំ​ណូម​ពរ​គប្បី​បន្ត​ពង្រីក​កម្លាំង​មហា​សាមគ្គី​ ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​អភិវឌ្ឍ​សេដ្ឋ​កិច្ច​ បន្ថយ​ភាព​ក្រី​ក្រ​ដោយ​ចីរ​ភាព​ រួម​កម្លាំង​កសាង​ជន​បទ​ថ្មី​ និង​រក្សា​សន្តិ​សុខ​សណ្តាប់​ធ្នាប់​។ ទន្ទឹម​នឹង​នោះ​ ពង្រីក​តួ​នា​ទី​របស់​អ្នក​មុខ​អ្នក​ការ​សាសនា​ អ្នក​មាន​ប្រិយ​ភាព​ក្នុង​ការ​ឃោស​នា​ ចលនា​មា​មីង​គោរព​នូវ​គោល​ការណ៍​របស់​បក្ស​ គោ​លន​យោ​បាយ​ ច្បាប់​របស់​រដ្ឋ​ រក្សា​អត្ត​សញ្ញា​ណ​វប្ប​ធម៌​ជាតិ​ និង​កសាង​មណ្ឌល​តាំង​ទី​លំ​នៅ​សាមគ្គី​ មេ​ត្រី​ភាព​។

ក្នុង​ឱ​កាស​នេះ​ គណៈ​កម្មា​ធិ​ការ​រណ​សិរ្ស​មា​តុ​ភូមិ​វៀត​ណាម​ឃុំ​ បាន​បំ​ផុស​ចលនា​ប្រឡង​ប្រ​ណាំង​អភិវឌ្ឍ​ផលិត​ កសាង​ជីវ​ភាព​វប្ប​ធម៌​ ការ​ពា​រប​រិស្ថាន​ និង​រក្សា​សន្តិ​សុខ​សណ្តាប់​ធ្នាប់​។ គណៈ​ចាត់​តាំង​បាន​ឧបត្ថម្ភ​សង់​ផ្ទះ​មហា​សាមគ្គី​បាន​១ខ្នង​ គិត​ជា​ទឹក​ប្រាក់​៦០លាន​ដុង​ និង​ឧបត្ថម្ភ​ជួស​ជុល​ផ្ទះ​ដល់​គ្រួ​សារ​ចំ​នួន​៧ គ្រួ​សារ​នីមួយៗ​បាន​ឧបត្ថម្ភ​២០លាន​ដុង​ គិត​ជា​ទឹក​ប្រាក់​សរុប​២០០លាន​ដុង​។ ទន្ទឹម​នឹង​នោះ​ ជូន​កង់​ចំ​នួន​៥គ្រឿង​ និង​អំ​ណោយ​ផ្សេង​ៗទៀត​ដល់​សិស្ស​ ព្រម​ទាំង​ជូន​អំ​ណោយ​ដល់​ប្រ​ជា​ជន​ដែល​មាន​ស្ថាន​ភា​ពលំ​បាក​ផង​ដែរ​៕

ទីទុយ​ - វិមាន​

ចែករំលែកអត្ថបទ