ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

08/11/2026 - 18:42

ភាព​កក់​ក្តៅ​នៃ​ទិវា​វប្ប​ធម៌​វៀត​ណាម​ ផ្សារ​ភ្ជាប់​នឹង​ទិវា​មហា​សាមគ្គី​ទូ​ទាំង​ជន​ជាតិ​និង​សប្តា​ហ៍វប្ប​ធម៌​-មហា​សាមគ្គី​ នៅ​ភូមិ​ឡឹម​យ៉ោ 

ព្រឹក​ថ្ងៃ​ទី​៨ ខែ​វិច្ឆិកា នៅ​វត្ត​សិរី​ពោ​ធិ​ (ដើម​ពោធិ៍​) គណៈ​ការ​ងារ​រណ​សិរ្ស​មា​តុ​ភូមិ​ភូមិ​ឡឹម​យ៉ោ ឃុំ​ត្រឹង​ដេ ទី​ក្រុង​កឹង​ធើ​ បាន​ចាត់​តាំង​ទិវា​វប្ប​ធម៌​វៀត​ណាម​ ផ្សារ​ភ្ជាប់​នឹង​ទិវា​មហា​សាមគ្គី​ទូ​ទាំង​ជន​ជាតិ​និង​សប្តា​ហ៍វប្ប​ធម៌​-មហា​សាមគ្គី​ ឆ្នាំ​២០២៦។ អញ្ជើញ​ចូល​រួម​ក្នុង​ពិ​ធី​នេះ​ មាន​លោក​ត្រឹង​ង៉ុក​ហ៊ុង សមា​ជិក​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង​ អនុ​ប្រ​ធាន​គណៈ​គ្រប់​គ្រង​មណ្ឌល​ផលិត​នាំ​ចេញ​និង​ឧស្សាហ​កម្ម​កឹង​ធើ​; ថ្នាក់​ដឹក​នាំ​គណៈ​កម្មា​ធិ​ការ​បក្ស​ គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ គណៈ​កម្មា​ធិ​ការ​រណ​សិរ្ស​មា​តុ​ភូមិ​វៀត​ណាម​ឃុំ​ត្រឹង​ដេ ព្រម​ទាំង​កម្មា​ភិបាល​ ប្រ​ជា​ជន​ភូមិ​ភាគ​យ៉ាង​ច្រើន​កុះ​ករ​។

ទិដ្ឋភាព​នៃ​ទិវា​វប្ប​ធម៌​វៀត​ណាម​ ផ្សារ​ភ្ជាប់​នឹង​ទិវា​មហា​សាមគ្គី​ទូ​ទាំង​ជន​ជាតិ​ ឆ្នាំ​២០២៦ នៅ​វត្ត​សិរី​ពោ​ធិ​ (ដើម​ពោធិ៍​) ភូមិ​ឡឹម​យ៉ោ ឃុំ​ត្រឹង​ដេ។

ក្នុង​ឱ​កាស​នៃ​ទិវា​នេះ​ អ្នក​តំ​ណាង​និង​ប្រ​ជា​ជន​បាន​រួម​គ្នា​រំលឹក​ឡើង​វិញ​នូវ​ប្រវេ​ណី​ក្នុង​ឱ​កាស​ខួប​លើក​ទី​ ៩៦ នៃ​ទិវា​បង្កើត​រណ​សិរ្ស​ជាតិ​ឯក​ភាព​វៀត​ណាម​ (១៨/១១/១៩៣០ - ១៨/១១/ ២០២៦)  បច្ចុប្បន្ន​ គឺ​រណ​សិរ្ស​មា​តុ​ភូមិ​វៀត​ណាម​ ព្រម​ទាំង​ស្វែង​យល់​អំ​ពី​អត្ថ​ន័យ​នៃ​ទិវា​វប្ប​ធម៌​វៀត​ណាម​។ ឆ្លង​តាម​រយៈ​នោះ​ បន្ត​បញ្ជាក់​ពី​តួ​នា​ទី​របស់​រណ​សិរ្ស​ក្នុង​ការ​ប្រ​មូល​ផ្តុំ​ និង​ពង្រីក​កម្លាំង​ផែន​មហា​សាមគ្គី​ទូ​ទាំង​ជន​ជាតិ​ ព្រម​ទាំង​លើក​កម្ពស់​ការ​យល់​ដឹង​អំ​ពី​ការ​រក្សា​ និង​ពង្រីក​អត្ត​សញ្ញា​ណ​វប្ប​ធម៌​នៃ​បណ្តា​ជន​ជាតិ​នា​នា​។

ភូមិ​ឡឹម​យ៉ោ មាន​ជន​រួម​ជាតិ​ខ្មែរ​ជាង​ ៩៨% នៃ​ចំ​នួន​ប្រ​ជា​ជន​សរុប​។ ឆ្នាំ​២០២៦ កម្មា​ភិបាល​ និង​ប្រ​ជា​ជន​ក្នុង​ភូមិ​សកម្ម​ចូល​រួម​បណ្តា​ចលនា​ប្រឡង​ប្រ​ណាំង​ស្នេហា​ជាតិ​ សម្រេច​បាន​លទ្ធ​ផល​ជាក់​ស្តែង​ជា​ច្រើន​។ តាម​រយៈ​ការ​វាយ​តម្លៃ​ មាន​ប្រ​ជា​ជន​ ៤២០/៤២០គ្រួ​សារ​ បាន​ចុះ​ឈ្មោះ​ ហើយ​បាន​ទទួល​ស្គាល់​ជា​គ្រួ​សារ​វប្ប​ធម៌​ សម្រេច​ ១០០%។ មណ្ឌល​ប្រ​ជា​ជន​តាំង​ទី​លំ​នៅ​បន្ត​រក្សា​ខ្ជាប់​កិត្តិ​នាម​ "មណ្ឌល​ប្រ​ជា​ជន​តាំង​ទី​លំ​នៅ​វប្ប​ធម៌​"  ៥ ឆ្នាំ​បន្ត​របន្ទាប់​; គ្រួ​សា​រទាំង​ ១០០% មាន​អគ្គិ​សនី​និង​ទឹក​ស្អាត​ប្រើ​ប្រាស់​ស្រប​អនា​ម័យ។ ទម្រង់​សេដ្ឋ​កិច្ច​សមូហ​ភាព​ដូច​ជា​ ក្រុម​សហ​ការ​ចិញ្ចឹម​គោ​សាច់​ ផលិត​ស្រូវ​និង​សកម្ម​ភាព​នា​នា​ចំ​ណុះ​គម្រោង​លេខ​ ៨ នៅ​តែ​បន្ត​បាន​អនុ​វត្ត​ រួម​ចំ​ណែក​ឧបត្ថម្ភ​មុខ​របរ​រក​ស៊ី​ចិញ្ចឹម​ជីវិត​ យក​ចិត្ត​ទុក​ដាក់​លើ​សុខុមាល​ភាព​សង្គម​ និង​លើក​កម្ពស់​ជា​បណ្តើ​រៗនូវ​ជីវ​ភាព​សម្ភារៈ​ ស្មារតី​របស់​ប្រ​ជា​ជន​ ព្រម​ទាំង​ធ្វើ​ឱ្យ​ទិដ្ឋភាព​ភូមិ​ស្រុក​ផ្លាស់​ថ្មី​។

តំ​ណាង​ថ្នាក់​ដឹក​នាំ​ទី​ក្រុង​កឹង​ធើ​ ជូន​ស្លាក​និមិត្ត​រូប​នៃ​ការ​ឧបត្ថម្ភ​សង់​ផ្ទះ​មហា​សាមគ្គី​ជូន​ឃុំ​ត្រឹង​ដេ ក្នុង​ឱ​កាស​នៃ​ទិវា​បុណ្យ​។

ថ្លែង​ក្នុង​ឱ​កាស​ទិវា​បុណ្យ​ លោក​ត្រឹង​ង៉ុក​ហ៊ុង សមា​ជិក​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង​ អនុ​ប្រ​ធាន​គណៈ​គ្រប់​គ្រង​មណ្ឌល​ផលិត​នាំ​ចេញ​និង​ឧស្សាហ​កម្ម​កឹង​ធើ​ បាន​ស្ងើច​សរសើរ​ចំ​ពោះ​លទ្ធ​ផល​ដែល​ភូមិ​ឡឹម​យ៉ោសម្រេច​បាន​ក្នុង​រយៈ​ពេល​កន្លង​មក​។ ជា​មួយ​គ្នា​នេះ​ លោក​បាន​សំ​ណូម​ពរ​ឱ្យ​គណៈ​កម្មា​ធិ​ការ​បក្ស​ រដ្ឋ​អំ​ណាច​ រណ​សិរ្ស​ឃុំ​ និង​គណៈ​ប្រ​ជា​ជន​ភូមិ​ បន្ត​ពង្រីក​កម្លាំង​ផែន​មហា​សាមគ្គី​ទូ​ទាំង​ជន​ជាតិ​។ ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​ថែ​រក្សា​ភា​សា​ អក្សរ​សាស្ត្រ​ និង​ពង្រីក​តម្លៃ​អត្ត​សញ្ញា​ណ​វប្ប​ធម៌​ប្រ​ពៃ​ណី​របស់​ជន​រួម​ជាតិ​ខ្មែរ​; លើក​កម្ពស់​គុណ​ភាព​នៃ​ចលនា​កសាង​ជន​បទ​ថ្មី​ ផ្សារ​ភ្ជាប់​នឹង​ការ​ការ​ពា​រប​រិស្ថាន​; ជំ​រុញ​ការ​ឧបត្ថម្ភ​មុខ​របរ​រក​ស៊ី​ចិញ្ចឹម​ជីវិត​ និង​ពង្រីក​ទម្រង់​សេដ្ឋ​កិច្ច​ដែល​មាន​ប្រ​សិទ្ធ​ភាព​ ដើម្បី​បន្ថយ​ភាព​ក្រី​ក្រ​ប្រ​កប​ដោយ​ចីរ​ភាព​ ព្រម​ទាំង​អនុ​វត្ត​ឱ្យ​បាន​ល្អ​នូវ​បទ​បញ្ជា​ស្តី​ពី​លទ្ធិ​ប្រ​ជា​ធិ​បតេយ្យ​នៅ​មូល​ដ្ឋាន​ សំ​ដៅ​កសាង​ភូមិ​ស្រុក​សុវត្ថិ​ភាព​ ស៊ី​វិល័យ​ និង​ពោរ​ពេញ​ដោយ​មនោ​សញ្ចេតនា​។

ស្រប​ក្នុង​ឱ​កាស​នេះ​ គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង​ - ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ - គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ - គណៈ​កម្មា​ធិ​ការ​រណ​សិរ្ស​មា​តុ​ភូមិ​វៀត​ណាម​ទី​ក្រុង​កឹង​ធើ​ និង​ក្រុម​ហ៊ុន​ហា​ថា​ញ់ បាន​ឧបត្ថម្ភ​សង់​ផ្ទះ​មហា​សាមគ្គី​ចំ​នួន​ ០៧ ខ្នង​ ជូន​ដល់​គ្រួ​សារ​ក្រី​ក្រ​ និង​គ្រួ​សារ​ក្បែរ​ក្រ​លើ​ភូមិ​ឋាន​ឃុំ​។ គណៈ​កម្មា​ធិ​ការ​បក្ស​ - ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ - គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ - គណៈ​កម្មា​ធិ​ការ​រណ​សិរ្ស​មា​តុ​ភូមិ​វៀត​ណាម​ឃុំ​ ក៏​បាន​ជូន​អំ​ណោយ​ដើម្បី​អប​អរ​សា​ទរ​ក្នុង​ឱ​កាស​នៃ​ទិវា​បុណ្យ​។ គណៈ​ចាត់​តាំង​ ក៏​បាន​ស្ងើច​សរ​សើ​រនិង​ជូន​រង្វាន់​ដល់​សមូហ​ភាព​ និង​បុគ្គល​ដែល​មាន​ស្នា​ដៃ​ឆ្នើម​ក្នុង​ចលនា​ប្រឡង​ ប្រ​ណាំង​ស្នេហា​ជាតិ​ ព្រម​ទាំង​ជូន​អំ​ណោយ​ជិត​ ១០០ ចំ​ណែក​ដល់​គ្រួ​សា​រគោល​នយោ​បាយ​ គ្រួ​សារ​ក្រី​ក្រ​ និង​សិស្សា​នុសិស្ស​ដែល​មាន​ស្ថាន​ភា​ពលំ​បាក​ ខិត​ខំ​ប្រឹង​ប្រែង​រៀន​សូ​ត្រ​។

ទិវា​បុណ្យ​ បាន​រួម​ចំ​ណែក​ពង្រឹង​ចំ​ណង​សាមគ្គី​ស្អិត​ល្មួត​រវាង​បណ្តា​ជន​ជាតិ​ ពង្រីក​ស្មារតី​ឯក​ភាព​ និង​ការ​រួម​កម្លាំង​គ្នា​កសាង​មា​តុ​ភូមិ​ ថែ​រក្សា​អត្ត​សញ្ញា​ណ​វប្ប​ធម៌​ និង​កសាង​ផែន​មហា​សាមគ្គី​ទូ​ទាំង​ជន​ជាតិ​កាន់​តែ​រឹង​មាំ​៕

 ហុង​ទើ - ពេជ្រ​សឿន​

ចែករំលែកអត្ថបទ