06/11/2026 - 09:15

ខិត​ខំ​បណ្តុះ​បណ្តា​លជំ​នាញ​ទិន្ន​ន័យ​និង​អនុ​វត្ត​បញ្ញា​សិប្ប​និម្មិត​សម្រាប់​កម្ម​ករ​ប្រ​មាណ ៦.០០០​លើក​នាក់ 

គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ ដាក់​ចេញ​ផែន​ការ​លេខ ៤៧៧/​KH-UBND ស្តី​ពី​ការ​អនុ​វត្ត​យុទ្ធ​សាស្ត្រ​ទិន្ន​ន័យ​ជាតិ ដំ​ណាក់​កាល ២០២៦​-២០៣០ ចក្ខុ​វិស័យ​ដល់​ឆ្នាំ ២០៤៥ នៅ​លើ​ភូមិ​ឋាន​ទី​ក្រុង។

តាម​នោះ គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​កំ​ណត់​ទិ​ដៅ​ខិត​ខំ​ដល់​ឆ្នាំ ២០៣០ បណ្តុះ​បណ្តាល​ជំ​នាញ​ទិន្ន​ន័យ វិភាគ​ទិន្ន​ន័យ​និង​អនុ​វត្ត​បញ្ញា​សិប្ប​និម្មិត (AI) សម្រាប់​កម្ម​ករ​ប្រ​មាណ ៦.០០០​លើក​នាក់​ក្នុង​អា​ជីវ​កម្ម; បណ្តុះ​បណ្តាល បំ​ប៉ន​យ៉ាង​តិច ១.០០០​កម្មា​ភិ​បាល អ្នក​រដ្ឋ​ការ បុគ្គ​លិក​មាន​សមត្ថ​ភាព​គ្រប់​គ្រាន់​ក្នុង​ការ​គ្រប់​គ្រង វិភាគ​និង​ទាញ​យក​ទិន្ន​ន័យ។

ដើម្បី​សម្រេច​ទិស​ដៅ​ដែល​បាន​ដាក់​ចេញ ទី​ក្រុង​យក​ចិត្ត​ទុក​ដាក់ លើក​កម្ពស់​ជំ​នាញ​ទិន្ន​ន័យ​សម្រាប់​កម្ម​ករ​ក្នុង​អា​ជីវ​កម្ម អា​ទិ​ភាព​ចំ​ពោះ​វិស័យ ផ្នែក​សំ​ខាន់ៗ; បណ្តុះ​បណ្តាល​កង​ជួរ​អ្នក​ជំ​នាញ​ទិន្ន​ន័យ​ស្នូល ពង្រឹង​ការ​ចង​សម្ព័ន្ធ​រវាង​ស្ថា​ប័ន​រដ្ឋ គ្រឹះ​ស្ថា​នប​ណ្តុះ​បណ្តាល វិទ្យា​ស្ថាន​ស្រាវ​ជ្រាវ​និង​អា​ជីវ​កម្ម។ សា​កល​វិទ្យា​ល័យ​មហា​វិទ្យា​ល័យ នៅ​លើ​ភូមិ​ឋាន​ទី​ក្រុង​ផ្តុំ​កម្លាំង​បណ្តុះ​បណ្តាល បំ​ប៉ន​ប្រ​ភព​ធន​ធាន​មនុស្ស​ជំ​នាញ​ខ្ពស់​អំ​ពី​ការ​កសាង អភិ​វឌ្ឍ​ទិន្ន​ន័យ; បង្កើន​ការ​ស្រាវ​ជ្រាវ​វិទ្យា​សាស្ត្រ ផ្ទេរ​បច្ចេក​វិទ្យា​និង​តភ្ជាប់​ជា​មួយ​អា​ជីវ​កម្ម។ មន្ទីរ​មហា​ផ្ទៃ​សហ​ការ​ជា​មួយ​មន្ទីរ​វិទ្យា​សាស្ត្រ​និង​បច្ចេក​វិទ្យា​និង​ស្ថា​ប័ន​ពាក់​ព័ន្ធ​នា​នា​ធ្វើ​សេ​នា​ធិ​ការ​ជ្រើស​រើស ឬ​ស្នើ​យន្ត​ការ​ជួល​អ្នក​ជំ​នាញ​ទិន្ន​ន័យ​បម្រើ​ទី​ក្រុង​តាម​បទ​ប្បញ្ញត្តិ៕

​កៀង​ក្វឹក - សុផន

ចែករំលែកអត្ថបទ